ល្បែងនិងមនុស្ស

(ល្បែងក្នុងទីនេះ សំដៅទៅលើល្បែងដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ ដូចជា បៀប៉ោ ៘….៘ )

មានមនុស្សភាគខ្លះខ្វះការពិចារណា តែងទុកល្បែងខាងលើនេះជាឱសថដ៏ចំណានសំរាប់ព្យាបាលជំងឺចិត្ត។ កាលបើខូចចិត្ត ដោយសាររឿងអ្វីមួយដូចជាវិបត្តិគ្រួសារជាដើម គេតែងតែបន្លប់ចិត្តរបស់គេដោយលេងល្បែងស៊ីសង។ ភរិយាខ្លះពេលប្តីចេញ​​ទៅធ្វើការ ឬទៅបំពេញបេសកកម្មនៅទីឆ្ងាយតែងខ្វល់ខ្វាយក្នុងចិត្ត បែកគំនិតចង់កំសាន្តខុសច្បាប់ខ្លួនជាមេផ្ទះ ហើយដើរ​តំរង់ទៅវង់​ល្បែង​លួច​លាក់។​តាមធម្មតាគ្រប់វង់ល្បែងស៊ីសងលួចលាក់ គេមិនដែលអនុគ្រោះតាមច្បាប់សុជីវធម៌ជាសកលទេ ក្នុងសុជីវធម៌របស់គេ គេតែងចាត់មនុស្សគ្រប់វ័យឱ្យស្មើគ្នា, មនុស្សចាស់សក់ស្កូវសព្រោងក៏មានតំលៃស្មើក្មេងរលីមរលាមអាយុជាង ១០ឆ្នាំដែរ។

ការល ឬលូកនាយអាយអាចប្រព្រឹត្តបានស្មើគ្នារវាងប្រុសនិងស្រី ទោះស្រីក្រមុំក៏ដូចជាស្រីប្រពន្ធគេដែរ។ កាលបើនិយាយគ្នាស្តាប់មិនបាន មានតែកំលាំងបាយប៉ុណ្ណោះដែលជាអាជ្ញាកណ្តាលក្នុងវង់ល្បែងរបៀបនេះ។ នៅពេល​មិនទាន់​ក្រពុលមុខ​ព្រោះចាញ់គេ​អ្នកលេងល្បែង​តែងដាក់វិន័យល្អណាស់ ប៉ុន្តែនៅពេលដែលជំងឺលោភ និងជំងឺស៊យមុខក្រៀមមួម៉ៅក្តៅស្លឹកត្រចៀកដល់គ្នា វិន័យរបស់គេក៏រត់បាត់អស់។

គឺនៅពេលនោះហើយ ដែលមានការ​ឈ្លោះគ្នាដោយខានមិន​បានហើយនៅពេលជាបន្ទាប់​នោះហើយដែលរាជការមានសមត្ថកិច្ច​រក​ឃើញ​អ្នក​លេងល្បែងស៊ីសង។​កើតមកជាមនុស្ស​គេតែងរិះគិតដល់អនាគតរបស់ខ្លួន និងកូនរបស់ខ្លួន។ នៅពេលជាប់គុក គេរកឃើញ​កំណប់​វាសនាយ៉ាងណាខ្លះទុកឱ្យកូនប្រពន្ធ។ ឯស្ត្រីជាភរិយាគេវិញនោះ នៅពេលគេចាប់បាន គេធ្វើមុខយ៉ាង​ណាដើម្បីបង្ហាញ​ប្តីដែលវិលត្រលប់​មកពីធ្វើការ។ អ្នកនាងជាភរិយាទាំងឡាយជឿចុះថា បុរសសម័យ​ឥឡូវនេះមានបុរស​ភាគខ្លះស្រឡាញ់កិត្តិយស​ថ្លៃថ្នូររបស់ខ្លួនគេណាស់ ថ្វីបើគេស្រលាញ់អ្នកនាងជាភរិយាគេមែន តែគេមិនអាចរក្សាកិត្តិយសស្អុយឆ្អាបរបស់ភរិយា ដែលសាហាយ​ស្មន់នឹង​ល្បែងពាលានោះបានឡើយ។ បុរសថៅកែល្បែង តែងតែជួបភរិយាកំបាក់កំពុកជាធម្មតា។

ធ្វើជាប្រមុខគ្រួសារនិមួយៗ គេតែងតែឱ្យដំបូន្មានល្អដល់បុត្រធីតាដោយសំអាតខ្លួនជាមុន ទើបប្រដៅបុត្រធីតាបានបទជាក្រោយ។ ជំងឺល្បែងមិនមែនជាជំងឺប្រចាំពូជ ដែលត្រូវតែឆ្លងទៅលើសមាជិកគ្រួសារទាំងអស់ក្នុងពូជនោះទេ ជំងឺល្បែងមិនអាចឆ្លងលើមនុស្ស ដែល​មាន​ឧត្តមគតិ​ល្អបានឡើយ។ គេតែងសរសើរអ្នកដែលចេះល្បែងមិនប្រព្រឹត្តល្បែងជាងអ្នកមិនចេះ ហើយមិន​ប្រព្រឹត្តទៅ​ទៀតព្រោះមានអ្នកខ្លះមិនប្រព្រឹត្តតែពេលដែលខ្លួនមិនចេះ ហើយវក់ខ្លាំងនៅពេលដែលចេះបន្តិចបន្តួច។ ឧត្តមគតិដ៏​ល្អប្រសើរ​របស់យើង គឺគោរពច្បាប់សំរាប់រដ្ឋរបស់យើងឱ្យសមជាពលរដ្ឋថ្លៃថ្នូរ ល្បែងផ្ទុយនឹងច្បាប់ជាល្បែងគួរឱ្យរអើម និងមើល​ងាយរបស់​យើង។ គ្មានអ្នកលេងល្បែងស៊ីសងណាមួយ ដែលខំប្រឹងលួចលាក់នឹងច្បាប់ មិនចង់បាន​ឈ្នះគេដើម្បី​បំប៉ោងហោប៉ៅ​របស់ខ្លួននោះទេ។ ពិតមែនតែគេពោលថា កំសាន្ត-កំសាន្ត តែគេចង់ឈ្នះអ្នកដទៃ។ បើកំសាន្តមែន ហេតុអ្វីក៏គេ​មិនលេងល្បែង​ដោយ​របៀបមិន​ដាក់លុយ?

ការខំប្រឹងស្កាត់ពីកន្លែងមួយទៅកន្លែងមួយ ដើម្បីលេងល្បែងរហូតចាញ់ប្រាក់ម៉ឺនប្រាក់សែន លក់ផ្ទះសំបែង ដីធ្លី ពុំមែនបានសេច​ក្តីថា​ខ្លួន​លេង​​ឱ្យសប្បាយនោះទេ។ហេតុនេះ នាទីសុជីវធម៌របស់យើងសូមអំពាវនាវឱ្យមិត្តអ្នកអានទាំងឡាយ ត្រិះរិះពិចារណាកុំបណ្តោយា​វាសនា​លើ​ល្បែងឱ្យសោះ។

ប្រភពអត្ថបទ៖ http://www.everyday.com.kh

សៀវភៅ៖ សុជីវធម៌

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s