ដំណើរជីវិត

ផ្ទាំង​ជីវិត​គឺ​ជា​ជញ្ជាំង​ផ្ទះ​មួយ​ដែល​គ្មាន​ដំបូល​ហើយ​គ្មាន​កំពស់​ពិត​ប្រាកដ​ផង។​មនុស្ស​ម្នាក់​ៗ​ប្រៀប​បាន​នឹង​ជាង​សង់​ផ្ទះ​ដែល​រៀប​ជញ្ជាំង​ក្នុង​មួយ​ថ្ងៃ​ឥដ្ឋ​មួយ​ដុំ។​

ជីវិត​ចេះ​តែ​ធ្វើ​ដំណើរ​ទៅ​មុខ​ រី​ឯ​ជញ្ជាំង​ផ្ទះ​ចេះ​តែ​ខ្ពស់​ឡើង​ទៅ​លើ​ដែរ។​នៅ​ពេល​ដែល​គេ​ឡើង​ទៅ​ដល់​ខ្ពស់​ទើប​មន​សិ​កា​សីល​ធម៌​និង​ការ​ចេះ​ដឹង​របស់​គេ​បើក​ទស្សន​វិស័យ​ទៅ​រក​ទុទិដ្ឋិ​និយម​ ឬ​សុទិដ្ឋិ​និយម​តាម​ទស្សនៈ​រៀង​ៗ​ខ្លួន។​

កាល​បើ​គេ​ត្រាច់ចរតាមស្នាមដានជីវិតដល់កំផែងខ្ពស់ហើយ គេមិនត្រូវសំងំក្រាបក្បាលយកសុខតែម្នាក់ឯង ធ្វើគរ ធ្វើថ្លង់ បិទប្រស្រីភ្នែក មិន​សំលឹង​មក​មើល​អ្វីៗ​ខាង​ក្រោម​នោះ​ទេ​។​ការ​ពិ​សោធន៍​ដ៏​យូរ​អង្វែង​តាម​ស្នាម​ជឹប​ជុល​ប៉ះ​ព័ទ្ធ​លើ​គន្លង​ផ្ទាំង​ជីវិត​បាន​ធ្វើ​ឱ្យ​មនុស្ស​មាន​ស្មារតី​រឹង​ប៉ឹងមោះមុតតស៊ូនិងក្លាហាន។ ឡើងដល់ទីខ្ពស់នោះគេនឹងងាកមកក្រោមឃើញឈូងសមុទ្រកម្មពៀរ, កោះសប្បាយ, ភ្នំ​ភ្លើង​នៃ​ការ​ជំលោះចាក់ដោត, ទីវាលវិយោគសោកសង្រេង, គុម្ពោតព្រៃសុទ្ធសាធ,ព្រៃស្បាតបន្លាមួហ្មង, ត្រពាំងទឹកភ្នែក, ថ្លុកស្តាយក្រោយ, ព្រែក​បុណ្យ​ស្ទឹង​បាប, ខ្ពង់រាបរមណីនិងផែនដីសណ្តរនៃទន្លេស្នេហា។ កាល​បើ​គេ​ឡើង​ឱ្យ​ខ្ពស់​ៗទៅ​ទៀត​គេ​នឹង​ចោល​នេត្រា​បាន​ឆ្ងាយ​ជាង​នេះ​ហើយ​គេ​នឹង​ឃើញ​ភ្នំ​ធំ​ៗ​ឯ​នាយ​ឆ្ងាយ​សន្លឹម​មាន​ជួរ​វែង​ៗ​ជាប់​គ្នា​ដែល​នៅ​ពី​ក្រោយ​ភ្នំ​នោះ​ គេ​នឹ​ង​ឃើញ​មាន​អាថ៌​កំបាំង​គួរ​ឱ្យ​ព្រឺ​ក្បាល​មិន​ខាន។​ តើយើងធ្វើដូចម្តេចទើបមើលឃើញអាថ៌កំបាំងនៅខាងក្រោយភ្នំទាំងនោះ? តើ​នរ​ណា​អាច​ឆ្លើយ​ត្រូវ​ថា​អាថ៌​កំបាំង​នោះ​មាន​អ្វីខ្លះ​?​តើ​ជួរ​ភ្នំ​ព្រំ​ប្រទល់​ដែន​ផ្នែក​នោះ​មាន​ឈ្មោះ​ជា​អ្វីទៅ​វិញ?​កាល​បើ​គ្មាន​នរ​ណា​ដឹង​ឬការ​ដឹង​នោះ​មិន​សូវ​មាន​តំលៃ​សំរាប់​យើង​នាទី​សុជីវធម៌​របស់​យើង​តម្រូវឱ្យយើងរង់ចាំជញ្ជាំងរបស់យើងផ្ទាល់សង់ដល់កំពស់ដែលមិនអាចមើលឃេញិ ហើយថាត្រូវពិតប្រាកដនោះចុះ។

ត្រដោកកម្មដែលព្យួរជាប់នៅនឹងកមនុស្សគ្រប់រូប, ជួនក៏ជំរុញឱ្យសង់ជញ្ជាំងបានខ្ពស់ ជួនក៏សង់បានទាប ហើយទីបំផុតក្រោលផ្ទុក ជីវិត​ដែល​យើង​មិន​ដឹង​នៅ​ទី​ណា​ បានចុចកណ្តឹងរោទិ៍ហៅឱ្យជីវិតវិលទៅទីនោះវិញ ដោយទុកឱ្យរូបកាយទៅជាចំណីនៃអគ្គី ឬសត្វធាតុនានា។ អ្វីទៅជីវិតនេះ?

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s