សុជីវធម៌ក្នុងការលៀងសុរា

ពិធីនេះតែងទទួលភ្ញៀវពីចន្លោះវេលាម៉ោង ១៨ និង២២។ ទោះបីការចាត់ចែងនេះបានប្រព្រឹត្តិទៅប្រកបដោយបរិយាកាសសប្បាយ រីក​រាយ​យ៉ាងណាក៏ដោយក៏គេមិនត្រូវបង្ហួសរហូតដល់ម៉ោង ២ ឬ ៣ភ្លឺដែរ។ ភ្ញៀវគប្បីទៅជំរាបសួរគួរសមចំពោះអ្នកចាត់ចែងពិធីនេះ។ យើង​ជា​ភ្ញៀវត្រូវរកគ្នីគ្នាដែលស្គាល់ គ្រាន់នឹងបាន២នាក់ ឬច្រើននាក់នៅក្នុងចំណោមភ្ញៀវដែលគេអញ្ជើញ ដើម្បីនាំគ្នាទៅកាន់តុដាក់ម្ហូប និង​ស្រា។​ ភ្ញៀវមិនត្រូវឈរសំកុកនៅខាងមុខតុនេះឱ្យយូរទេ គេត្រូវដើរមករួបរួមជាមួយភ្ញៀវដទៃទៀតដោយមិត្តភាព។

យើងជាភ្ញៀវត្រូវចេះយល់ដល់ចិត្តភ្ញៀវដទៃទៀត និងយល់ដល់ចិត្តម្ចាស់ផ្ទះ យើងមិនត្រូវឈរជជែកតែជាមួយម្ចាស់ផ្ទះ ឬ​អ្នក​រៀប​ចំពិធី​បដិ​សណ្ឋារ​កិច្ចឱ្យជាប់មាត់ ព្រោកប្រាជ្ញតែម្នាក់ឯង ដោយមិនទុកពេលឱ្យភ្ញៀវដទៃទៀតមកគួរសមផងនោះទេ។ កាល​បើយើង​អញ្ជើញភ្ញៀវ​ឱ្យ​លើស​ពី ៣០នាក់ យើងគួរចាត់ចែងឱ្យអ្នកលក់អាហាររៀបចំពិធីនេះជំនួសយើង ព្រោះអ្នកលក់អាចផ្តល់ប្រដាប់ប្រដាប្រើប្រាស់ និង​អ្នក​កំដរ​គ្រប់គ្រាន់។ បើភ្ញៀវដែលយើងអញ្ជើញមកមានចំនួនច្រើនអ្នកចាត់ចែងត្រូវរៀបតុដាក់ម្ហូប និងស្រាឱ្យបាន ២ ឬ ៣។ ភារៈ​ដែល​ត្រូវ​គិត​ជាង​គេគឺ អ្នកចាត់ចែងត្រូវនឹកគិតដល់ចំនួនភ្ញៀវ និងចំនួនស្រាព្រមទាំងចំនួនម្ហូបក្លែម។ នៅ​ពេល​បានមក​រួប​រួម​អស់​រយៈ​ពេល​១ម៉ោង​ហើយ​ ភ្ញៀវអាចសុំលាម្ចាស់ផ្ទះ ឬអ្នករៀបចំពិធីបដិសណ្ឋារកិច្ចនេះដោយថ្លែងអំណរគុណផង។ នៅលើតុក្នុងពីធីជប់លៀងនេះ អ្នក​រៀប​ចំ​ត្រូវ​ដាក់ស្រាសំប៉ាញ, វីស្គី, ភេសជ្ជៈមានជាតិឧស្ម័ន ដូចជា ទឹកក្រូចប៉ិបស៊ីកូឡា, កូកាកូឡា, មិរិនដា, បេសេអ៊ី, ហៅឌី, វីតា, សេវេនអាប់ ឬ​ភេសជ្ជៈ​នៃទឹកផ្លែឈើដូចជា តុបមូកាស៊ីត្រុង, ទឹកស៊ីរ៉ូ៘ នំនែក, នំប៉័ង អាំងផ្ទាប់ជាមួយសាច់, ស៊ែនវិច៘ ចំណី​ទាំងនេះ​ត្រូវមាន​ម្ហូប​ប្រៃ​ច្រើនជាងផ្អែម។

ការប្រជុំគ្នារាំលេង

នៅប្រទេសយើងសព្វថ្ងៃនេះ គេសង្កេតឃើញមានយុវជនខ្លះចូលចិត្តប្រជុំគ្នារាំលេងជាមិត្តភាព។ ការអញ្ជើញភ្ញៀវជាយុវជនដូចគ្នា អាច​អញ្ជើញ​បានដោយផ្ទាល់មាត់ ឬដោយនិយាយទូរស័ព្ទហៅប្រជុំគ្នា។ បើការប្រជុំនេះធ្វើឡើងដោយស្មោះត្រង់ គឺមិនបាច់គួរសមច្រើនពេក មិត្ត​នារី​ត្រូវរៃគ្នាទិញនំនែក រីឯយុវមិត្តត្រូវទិញគ្រឿងភេសជ្ជៈ ដោយហេតុថាការប្រជុំគ្នារបៀបនេះមានពេលរាំលេងយប់យូរ គេអាច​បំរុង​ភេសជ្ជៈ ​និងចំណីចំណុកកុំឱ្យខ្វះនៅពេលយប់ ឬអាធ្រាត្រនោះ។បើការប្រជុំគ្នានេះធ្វើនៅជាន់ខាងលើ យើងគប្បីសុំ សេចក្តី​អនុគ្រោះ​ពី​អ្នក​ដែលសំណាក់នៅខាងក្រោមផ្ទះ ប៉ុន្តែបើក​ន្លែងប្រជុំ​គ្នានេះជា​ផ្ទះរបស់យើង​ផ្ទាល់យើង​គប្បីបិទបង្អួច​ឱ្យតូចហើយបិទ​សំលេង​ម៉ាស៊ីន​ថត​​សំលេងដែលយើងបើកចំហរនោះឱ្យបានតូច នៅពេលដែលអាធ្រាត្របានឈានចូលមក។

រាត្រីរាំលេង

គេតែងអញ្ជើញភ្ញៀវឱ្យមករួបរួមពីម៉ោង ៨កន្លះ ឬម៉ោង ៩ទៅ។​ពិធីនេះមានសភាព​ឧឡារិកជាងការប្រជុំ​គ្នារាំលេងដែលរៀប​រាប់ពីខាងលើ​។​ អ្នកចាប់ផ្តើមរៀបចំពិធីរាំលេងកំសាន្តពេលរាត្រីនេះ ត្រូវអញ្ជើញភ្ញៀវឱ្យមករួបរួមដោយការជូនសំបុត្រអញ្ជើញ។ សំបុត្រអញ្ជើញនេះ អាចសរ​សេរដោយឆ្លាក់ពុម្ពអក្សរពណ៌ផ្សេងៗតាមការស្រលាញ់ តែគេសរសេរ​លើក្រដាសដែលមាន​ពណ៌សឬពណ៌ផ្សេងៗ​តាមការ​និយម​លើក​លែង​តែពណ៌កូលាប។ អ្នករៀបចំត្រូវលៃរកបន្ទប់រាំលេងឱ្យធំល្មម កុំឱ្យចង្អៀតពេក បើមានក្រុមតន្ត្រីទៅរួបរួមផង គេត្រូវ​លៃកន្លែង​សម​គួរសំរាប់​ក្រុមនេះ។ គ្រឿងភ្ញីផ្កាដែលត្រូវការរៀបចំ ក៏ត្រូវលៃឱ្យស្អាតរៀបរយ។ ឯការ​រៀបចំ​លើតុសំរាប់​ឱ្យភ្ញៀវញ៉ាំ​លេងកំសាន្ត​មាន​របៀប​​ប្រហាក់ប្រហែលនឹងការរៀបចំក្នុងពិធីលៀងសុរាដែរ។ បើយើងជាអ្នកទៅរួបរួមយកមិត្តនារី ឬអ្នករាំរបស់ខ្លួនទៅជាមួយផង យើង​​ត្រូវ​ជំរាបដល់អ្នករៀបចំពិធីនេះ។ ការរៀបចំរាត្រីរាំលេងនេះ ច្រើនធ្វើឡើងនៅឱកាសបុណ្យខួបនរណាម្នាក់, ពិធីភ្ជាប់ពាក្យ ឬ​ក៏​ពិធី​រាប់​អាន​គ្នាដ៏ថ្លៃថ្នូរណាមួយ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s