សុជីវធម៌ចំពោះវិទ្យុ-ទូរទស្សន៍

 

ជាគ្រឿងប្រដាប់យ៉ាងទាន់សម័យសំរាប់សំរួលដល់សេចក្តីត្រូវការរបស់យើងរាល់គ្នាដូច្នេះយើងគប្បីប្រើប្រដាប់ប្រដាទាំងនេះឱ្យសមតាមឋានៈរបស់យើងជាម្ចាស់នៃសេចក្តីក្សេមក្សាន្តដែលកើតឡើងនេះ។អ្នកបើកវិទ្យុទទួលសំលេងគ្រប់រូបមិនគប្បីបើកចំហរឱ្យអស់សំលេង នាំឱ្យឮ​គ្រលរ​ ហើយញ័រដល់ជញ្ជាំងផ្ទះ ឬញ័រផ្ទៃដីឹនោះទេ។ ត្រូវបើកឱ្យល្មមស្តាប់បាន ចាប់តាំងពីម៉ោង១០យប់ទៅ គេត្រូវបន្ថយ​សំលេង​​បន្តិច។ មុននឹងបើកប្តូរប៉ុស្តិ៍មួយទៅប៉ុស្តិ៍មួយ គេត្រូវបើកសំលេងឱ្យនៅតូចល្មមឮម្នាក់ឯង។ លុះរាវរក​ឃើញប៉ុស្តិ៍​ដែលចូលចិត្ត​ហើយ ​សឹមអ្នកបើកឱ្យឮខ្លាំងជាងមុន តាមកំរិតសមគួរធម្មតាចុះ ព្រោះថាការឮសំលេងចេចចាចរបស់វិទ្យុនាំឱ្យស្រគាត្រចៀកក្រៃលែង។ ឯការដែល​បើករាវរកសំលេងបរទេសណាមួយ ក៏គប្បីរាវរកឱ្យតិចៗល្មមស្តាប់បាន។ ម៉្យាងទៀត ភាសាខ្លះដែលមិនដឹងជាភាសាអ្វីផងនោះ មិនគប្បី​បើកឱ្យឮសូរខ្លាំងៗពេកទេ។ នៅពេលវិទ្យុបើកអស់សំលេងហើយ ភ្ញៀវឬអ្នក​ក្នុងផ្ទះមិនគប្បី​និយាយប្រណាំង​នឹងវិទ្យុឱ្យលាន់រំពង​មេឃនោះទេ ត្រូ​វ​បិទវាឱ្យនៅសំលេងតូចសិន សឹមនិយាយគ្នាជាក្រោយ។ អ្នកប្រើប៉ុស្តិ៍វិទ្យុផ្សាយសំលេង និងប៉ុស្តិ៍ទូរ​ទស្សន៍គប្បី​បំពេញ​ករណីយ​កិច្ចរបស់ខ្លួនដោយទៅបង់ថ្លៃពន្ធអាករតាមសេចក្តីអំពាវនាវរបស់ក្រសួងឃោសនាការ។

 

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s