សុជីវធម៌សំខាន់បំផុតសំរាប់មនុស្សទូទៅគឺ សុជីវធម៌សំរាប់ប្រើប្រាស់សេចក្តីស្នេហានៃឃ្លាំងជីវិត។ឋានៈនៃសុជីវធម៌នឹងកើតមានឡើងតាមកំរិតនៃសេចក្តីស្នេហា។មនុស្សដែលគ្មានសេចក្តីស្នេហាចំពោះមនុស្សទូទៅដែលរស់,ដកដង្ហើមនៅក្រោមមេឃដូចគ្នាមនុស្សនោះឯងជាអ្នកកំណាញ់ស្វិតចំពោះយោបល់នៃសុជីវធម៌ ឬជាអ្នកមួលកសុជីវធម៌ដោយពិតប្រាកដ។
អ្នកដែលចង់រស់នៅតែម្នាក់ឯងមិនរវល់ជាមួយមនុស្សនៅជុំវិញខ្លួនអ្នក នោះឯងមិនមានឈ្មោះរស់នៅក្នុងសង្គមជាតិទេ។ តែជាសត្វមួយរូបដែលរស់នៅគ្មានទីពឹងអ្វីទាំងអស់។ មុន នឹ ង យើង គិតដ ល់ សុជីវធម៌ចំពោះជនទូទៅយើងគួរគិតពីសុជីវធម៌ចំពោះខ្លួនឯងជាមុនសិន។ មុននឹងយើងគិតអ្នកដែលនៅចំងាយ១គីឡូម៉ែត្រពីយើង យើងគួរគិតពីអ្នកដែលនៅក្បែរយើងជាប់នឹងទ្រូងយើងជា មុនសិន។បើអ្នកជាមនុស្សដែលមានមនសិកា សីលធម៌គ្រប់គ្រាន់ តើអ្នកមានលៃលកចែករំលែកសុជីវធម៌ជាមួយ សង្សារ ប្តី ប្រពន្ធ កូនរបស់អ្នកគ្រប់គ្រាន់ឬនៅ?សុ ឆ ន្ទៈ ដែ ល អ្នក សំដែង ចំពោះ សាធារណៈ ជន គ្រប់ រូបបាន តែផ្ទុយមកវិញអ្នកជាមនុស្សឆ្មើងកន្ទ្រើង រឹងរូស មាត់អាក្រក់ ឬមើលងាយ មើលថោកចំពោះសង្សារ ប្រពន្ធ-ប្តី-កូនរបស់អ្នក តើអ្នកមានឈ្មោះថាជាជនថ្លៃថ្នូរហើយឬនៅ? មួយចំណែកទៀត មនុស្សដែលគ្មានប្តី ឬ គ្មានប្រពន្ធប្រាកដប្រជាជាអ្នកកសាងសុភមង្គលរបៀបណាខ្លះនៅក្នុងជីវិត? តើការប្រទេចផ្តាសាពីអ្នកដែលខ្លួនយកមកធ្វើជាល្បែងនោះ ជាសុភមង្គលរបស់ខ្លួនឬ?
តើសុភមង្គល, សេចក្តីថ្លៃថ្នូរនៅត្រង់ណាបើគេឃើញតែការប្រេះឆាឈ្លោះប្រកែកវាយដំប្រចាក់, បោកប្រាសតាមផ្ទះសំបែង, បោកចានឆ្នាំងព្រួសភ្លើងព្រួសសាំងដាក់គ្នារវាងប្តីនិងប្រពន្ធដូច្នេះ? អ្នកដែលមានសុជីវធម៌ចេះរស់នៅដោយសុខសាន្តមិនចេះប្រច័ណ្ឌ, ឈ្នានីសចចើងចង់ឈ្នះឬចង់ធំយកប្រៀបជាងគ្នានិងគ្នានៅក្នុងឋានៈជាប្តីប្រពន្ធ។
ដើម្បីសេចក្តីសុខសាន្តយើងត្រូវគិតថា ប្រពន្ធ ឬ ប្តីជាភ្ញៀវថ្មីម្នាក់ដែលយើងត្រូវតែគោរពរាល់ពេលវេលា។ គឺសេចក្តីស្មោះត្រង់ចំពោះសេចក្តីស្នេហារវាងប្តីប្រពន្ធនោះហើយ ដែលជាប្រភពដើមរបស់សុភមង្គល ហើយជាកាយវិការ ដែលប្រកបដោយសុជីវធម៌គ្រប់គ្រាន់ក្នុងគ្រួសារ។