សុជីវធម៌ដែលគួរពិចារណាដើម្បីញ៉ាំចំណីអាហារ

បបរ- នៅចំពោះមុខភ្ញៀវជាច្រើន គេត្រូវមានការប្រុងប្រយ័ត្នជាច្រើន ព្រោះភ្នែកមនុស្សតែងសំលឹងមករកយើងច្រើនណាស់។ នៅ​ពេល​ដួស​បបរពីចានធំមកដាក់ចានតូច អ្នកនាងគួរធ្វើសឹមៗកុំឱ្យស្រក់រលាក ហៀគ្រប់អន្លើ អ្នក​នាង​មិន​គួរ​លើក​ចាន​ធំ​ចាក់​ផ្ទីង​មក​ចាន​តូច​តែ​ម្តង​ទេ។ បើយីងត្រូវញ៉ាំ ស្លាបព្រានិងចានធំល្មម អ្នកគួរដួសបបរបញ្ចូលទៅក្នុងមាត់ឱ្យសឹមៗល្មមៗ កុំ​ចាប់​ភ្លាម​កាយ​ពេញ​ស្លាប​ព្រា​ហើយ​ដាក់​លេបៗ មិនមើលគេឯងឱ្យសោះ អ្នកនាងត្រូវចេះស្ទង់ល្បឿនកាបអ្នកជិតខាង ឯការយឺតយូររហូតដល់យូរៗ លើកមួយស្លាបព្រោនាះ ក៏​ជា​ការមិនគួរួសមដែរព្រោះនាំឱ្យអ្នកដែលគេអញ្ជីញយើងមកនោះ មានការព្រួយបារម្មណ៍ថាបបររបស់គេមិនឆ្ងាញ់។ បើ​ម្ចាស់​ផ្ទះដាក់​ចាន​ចង្កឹះឱ្យយើងបរិភោគ យើងមិនត្រូវយកវែកដួសពីចានធំមកដាក់ចានចង្កឹះ ហើយ​មិន​ត្រូវ​លើក​ចាន​ដោយ​យក​ចង្កឹះ​ទាត់​បបរ​បញ្ចូល​មាត់​ឱ្យ​លាន់សូរ គ្រូក!គ្រូក! ដូចអូសទូកនោះឡើយ។ បើម្ចាស់ផ្ទះដាក់បបរមាន់, បបរសាច់ត្រី ក្តាម, បបរសាមចូក មកឱ្យយើងដួស យើង​មិន​ត្រូវ​រើសស្រង់យកតែដុំសាច់ដាក់ចានតូចរបស់យើងទេ។ បើម្ចាស់ផ្ទះដាក់បបរស និងសាច ឬ់ចំណីបបរនៅចានមួយទៀត ភ្ញៀវ​មិន​គួរ​គប្បី​ញ៉ាំ​បបរ ១ស្លាបព្រា មួយហុតរួចចាប់យកចំណី សំរាប់បបរ ៣ ឬ៤ ម៉ាត់មកទំពារលេបទេ។ទោះបីបបរនោះឆ្ងាញ់យ៉ាងណាក៏ដោយ ភ្ញៀវ​មិន​ត្រូវធ្វើឫករហ័សរហួន ដូចជាឃ្លានខ្លាំងនោះទេ។

ចាប់យកត្រីមកបរិភោគ- ភ្ញៀវមិនគួរយកដៃលើកយកត្រីមកអង្គៀម ឬជញ្ជក់សាច់ពីឆ្អឹងឱ្យឮសូរដូចជីងចក់ស្រែកនោះទេ។ ភ្ញៀវ​ត្រូវ​យក​សម​ចា​ក់​ពន្លាត់យកសាច់ត្រីមកបរិភោគ មិនត្រូវយកកាំបិតមកចាក់ ឬកាត់ទេ។

ចាប់​យកសាច់- យើងគួរចាប់យកសាច់ដោយកាត់ម្តងមួយដុំតូចល្មមញ៉ាំ, មិនត្រូវកាត់ចិញ្ច្រាំឱ្យអស់ ហើយចាំយកម្តង ១ដុំ​នោះ​ទេ។​បើ​សាច់​មាន់ សាច់ទា៘ អ្នកនាងគួរយកតែសាច់ល្មមញ៉ាំ មិនត្រូវលើកឆ្អឹងមកអង្គៀមសំលឹងមេឃសំលឹងផ្កាយ ចំពោះ​មុខ​ភ្ញៀវ​កិត្តិយស​ឡើយ។​

សាឡាត់- គេមិនយកសាឡាត់មកកាត់ដាក់ចានទេ។ បើស្លឹកវាធំពេក គេត្រូវយកសមមកហែកវា គេមិនប្រើកាំបិតទេ។

ញ៉ាំអន្លក់- អន្លក់, ទឹកគ្រឿង គេតែងតែទទួលក្នុងពេលអញ្ជើញភ្ញៀវមកក្នុងុការស្និទ្ធស្នាល។ នៅឱកាសពិធីកិត្តិយសធំៗ គេមិន​ប្រើ​ម្ហូប​អាហារ​នេះទេ ព្រោះធ្វើឱ្យភ្ញៀវមានការពិបាកច្រើនណាស់ តាំងពីចាប់វេញស្លឹកអន្លក់ រហូតដល់ជ្រលក់នឹងទឹកត្រី។ នៅ​ក្នុងឱ​កាស​អញ្ជើញ​ភ្ញៀវ​របៀបស្និទ្ធស្នាល គេអាចរៀបចំអន្លក់ដោយរៀបជាដុំៗឱ្យហើយស្រេច ដូចជាអន្លក់ត្រកួនជាដើម។ ត្រកួន​គេ​ពុះ​ដើម​ជ្រៀក​ត្រាំ​ទឹកឱ្យ​ល្អ។​ អន្លក់ស្គន់ គេត្រូវវេញទងស្គន់ល្មម ១ម៉ាត់ដើម្បីស្រួលឱ្យភ្ញៀវចាប់យកទៅញ៉ាំ។

ខ្យងសមុទ្រ- ភ្ញៀវអាចយកចន្ទាសមករុកយកសាច់ ហើយអាចលើកហុតយកជាតិទឹកនៅក្នុងខ្យងនោះបានតាមចិត្តនិយម។

ញ៉ាំពងមាន់ ឬពងទា- អ្នកនាងត្រូវគោះបំបែកដោយស្លាបព្រា មិនត្រូវលើកកាំបិតមកពុះខ្លាំងតែម្តងទេ។ គេប្រើពងមាន់ ឬ​ពង​ទា​នេះ​នៅ​ឱកាស​ជប់​លៀងស្និទ្ធស្នាលធម្មតា។

ញ៉ាំក្រូច- បើគេអញ្ជើញអ្នកនាងទៅលេងកំសាន្តផ្ទះគេ ហើយគេដាក់ផ្លែក្រូចឱ្យញ៉ាំ អ្នក​នាង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លះ​ដែរ​ក្នុង​ការ​ញ៉ាំ​ផ្លែ​ក្រូច​នេះ​ បើគេដាក់ផ្លែក្រូចពោធិសាត់ទាំងសំបក, កាំបិត, និងសមមកឱ្យ អ្នក​នាង​ត្រូវ​យក​ផ្លែ​ក្រូច​នោះ​មក​ចិត​សំបក​ត្រឹម​ពាក់​កណ្តាល​ខាង​លើ ​មិនត្រូវចិតឱ្យអស់តែម្តងទេ ហើយកាន់សាច់ក្រូចនៅនឹងដៃផ្ទាល់ទេ។ លុះចិតសំបកហើយ គេចិតសាច់ក្រូច ១ចំ​ណិត​រួច​សឹម​យក​សម​មក​​ចាក់យកទៅញ៉ាំ។ បើក្រូចពណ៌លឿងទុំសំរាប់បកញ៉ាំ ឬក្រូចឃ្វិច អ្នកនាងត្រូវយកចុងសមមកចាក់ទំលុះមុខសំបកក្រូច ហើយ​ចាប់​បក​​ឱ្យ​ស្រួលបួល កុំឱ្យជាត់សំបកក្រូចខ្ទាតទៅប៉ះភ្នែកអ្នកជិតខាងឱ្យសោះ។ បើក្រូចផ្លុងធំៗ ម្ចាស់ផ្ទះត្រូវពុះសំបកឱ្យហើយជាស្រេច ហើយ​ដាក់​ក្នុងចានព្រមទាំងដាក់សមនៅជិតចានឱ្យភ្ញៀវស្រួលចាប់យកមកញ៉ាំទៀតផង។ ភ្ញៀវមិនត្រូវចាប់ម្តង ១​ក្លែប​ធំ​ដែល​គេ​ដាក់​តំ​រៀប​សំរាប់សំរាប់ឱ្យល្អមើលនៅលើចាននោះទេ គឺចាប់យកម្តងបន្តិច ល្មម ១ម៉ាត់តូចទើបសមគួរ។

ផ្លែប៉ោម- ផ្លែប៉ោមត្រូវពុះជា២ ហើយជា៤ (ពុះបណ្តោយផ្លែ) ពុះដោយកាំបិត ហើយ​យក​សម​ចាក់​យក​មួយ​ជ្រុង​ពី​ចាន​តូច​ធំ​មក​ដាក់​ចាន​តូច​សំរាប់​ញ៉ាំ បន្ទាប់មកគេយកកាំបិតមកចិត ចូកយកសាច់មកកាត់ជាដុំតូចៗល្មមញ៉ាំ សឹមយកសមមកចាក់យកទៅញ៉ាំ។ បើ​ចង់​កាត់​ផ្លែ​ឈើ​មាន​ទំរង់​ដូចគ្នានេះចែកដល់អ្នកជិតខាងអ្នកនាងគួរយកមួយួចំហៀងដែលគ្មានជាប់សន្តង់ផ្លែហើយពុះឱ្យត្រង់ទៅខាងក្រោម កុំ​ពុះ​ទុក​សន្តង់​ឱ្យ​គេ​ ហើយពុះឆេវយកធំខាងក្រោមសំរាប់ខ្លួន។ បើ​គេ​យក​ផ្លែ​ឈើ​ដែល​គេ​ពុះ​នៅ​ក្នុង​ចាន​មក​ឱ្យ​អ្នក​នាង​អ្នក​នាង​ត្រូវ​យក​មួយ​ចំហៀង​ណា​ដែល​មិនជាប់បណ្តូល និងសន្តង់។

បើអ្នកនាងញ៉ាំផ្លែឈើជាបង្អែម ហើយមានគ្រាប់តូចៗដូចជា ផ្លែមៀន, សាវម៉ាវ៘ អ្នកនាង មិនត្រូវព្រួសគ្រាប់នោះ ទៅលើកំរាលតុ ឬ​ទំលាក់​ទៅដីក្បែរជើងនោះទេ អ្នកនាងត្រូវយកដៃអ្នកនាងធ្វើជាតំរង ហើយខ្ជាក់គ្រាប់នោះមកក្រៅដោយយកទៅដាក់លើចាន។

របៀបរៀបចាន ស្លាបព្រា កែវ លើតុទទួលភ្ញៀវ

ការនិយមតាមរបៀបអន្តរជាតិនៅអឺរុប

នៅខាងមុខភ្ញៀវនិមួយៗ មានចានធំមួយសំរាប់ដាក់បាយ នៅខាងឆ្វេងចានមានសមដែលដាក់របៀបផ្កាប់ នៅ​ខាង​ស្តាំ​មាន​កាំបិត​សំរាប់​ហាន់​សាច់​ដែលដាក់ចុងស្រួចទៅខាងមុខ ដងមករកភ្ញៀវ។ ស្លាបព្រាមួយដែលដាក់ផ្កាប់ទៅលើកំរាលតុ។ ជួន​កាល​គេ​ដាក់​ឈើ​ឬចន្ទា​សម​សំរាប់​ចាក់យកសាច់ខ្យងផង។ នៅក្នុងពិធីកិត្តិយស គេមិនដាក់ស្រោមកាំបិតទេ នៅក្នុងពិធីនេះ គេដាក់កាំបិត, សម, ស្លាប​ព្រា​សំរាប់​បង្អែម​នៅ​លើចានបង្អែម។ នៅពិធីជប់លៀងរបៀបស្និទ្ធស្នាល គេអាចដាក់សម, ស្លាបព្រា ឬកាំបិតសំរាប់ញ៉ាំបង្អែម នៅចន្លោះចាន និង​កែវ។​ កែវ​នេះ​គេដាក់ពីខាងមុខភ្ញៀវគឺ នៅចំពីមុខភ្ញៀវ។ បើនៅក្នុងពិធីជប់លៀងជាកិត្តិយសក្នុងពិធីបុណ្យអ្វីមួយ ហើយ​គេ​ត្រូវ​ការ​ប្រើ​កែវ​ច្រើន​សំរាប់ភ្ញៀវម្នាក់ៗ គេត្រូវរៀបកែវឱ្យមានសណ្តាប់ធ្នាប់ល្អគឺ រៀបកែវធំពីខាងឆ្វេង បន្ទាប់មកកែវតូចៗ រៀប​ដង្ហែ​គ្នា​តាម​លំដាប់​បន្ទាប់ៗ​មកខាងស្តាំ។

ការនិយមរបៀបចិន

របៀបនេះ យើងចូលចិត្តរៀបពិធីជប់លៀងរបៀបស្និទ្ធស្នាល គឺគេត្រូវដាក់ចានចង្កឹះនៅពីមុខភ្ញៀវ ចង្កឹះ​ត្រូវ​តំរៀប​គ្នា​ដាក់​ចុង​តូច​ចូល​ទៅ​ក្នុង​ ហើយដាក់ពីខាងស្តាំចាន ស្លាបព្រោធ្វីពីជាតិដីដូចចានសំរាប់ហុតទឹកសំលដាក់ខាងស្តាំ កែវស្រា ឬទឹកដាក់ពីខាងឆ្វេង, កន្សែង ឬ​ក្រ​ដាស​សំ​រាប់ជូតដាក់ពីខាងឆ្វេង។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s