សុជីវធម៌ពេល​ទស្សនាខ្សែភាពយន្ត និងល្ខោន

 

ត្រូវទៅឱ្យទាន់ម៉ោង។ បើអ្នកទៅក្រោយម៉ោងបញ្ចាំង អ្នកដើរកាត់មុខគេ ត្រូវសុំអភ័យទោសពីគេ – ត្រូវក្រោកឈរ​ឱ្យអ្នកដទៃចូលដោយ​ស្រួល​។ អ្នកមាន​កូនខ្ចី មិនគប្បីយកកូនទៅជាមួយទេ ព្រោះវាអាចយំស្រែកទ្រហឹងអឺងអាប់រំខានដល់គេឯង។ បើក្មេងតូចត្រូវបត់ជើង ត្រូវ​ជូនវាទៅកន្លែងបត់ជើង មិនគប្បីទុកវាឱ្យជុះនោមក្បែរកៀនកៅអីទេ។ ត្រូវរក្សាសេចក្តីស្ងប់ស្ងៀម កុំព្រោកប្រាជ្ញច្រើនពេក កុំធ្វើអត្ថា​ធិប្បាយ​​មុន​ដំណើររឿងដែលនឹងត្រូវបង្ហាញនៅពេលបន្ទាប់។ បើរឿងល្ខោន ឬកុននេះខ្លួនបានមើលរួចម្តងហើយ មិនគប្បីមក​មើលម្តង​ទៀតទេ​ ដើម្បីនិទានរឿងអួតប្រាប់គេឯងក្នុងរោងថា ជាអ្នកគ្រាន់បើនោះទេ។ កាលបើគេហាមជក់បារី យើងមិនត្រូវលបលួចជក់ទេ។ ចេញ​​ ឬចូលក្នុងបង្គន់ ត្រូវបិទទ្វារឱ្យជិតហើយត្រូវលាងទឹកឱ្យជ្រះ នៅពេលបត់ជើងរួច។ កុំបត់ជើងតូចឬធំនៅក្រៅបង្គន់ឱ្យសោះ។ កុំយក​ជើង​​សណ្តូកដាក់លើកៅអីគេអង្គុយ កុំអង្គុយចោងហោងលើពូកកៅអី ឬកៅអីធម្មតា​ណាមួយឡើយ។​បើត្រូវការក្អកខ្លាំង​ហើយ​យូរផង​ជា​ច្រើន​ដង យើងគប្បីចេញទៅក្អក ឬសុំគេចេញទៅញ៉ាំទឹកខាងក្រៅ។ មិនត្រូវច្រៀងឮៗតាមបទល្ខោនឬកុននោះទេ។ បើ​សប្បាយ​យ៉ាង​ណា​ក៏ដោយ ក៏មិនត្រូវស្រែកឡូឡាតែម្នាក់ឯងទេ។ បើឃើញនារីក្រមុំអង្គុយមើលពីខាងមុខ ឬខាងឆ្វេងស្តាំ បុរសមិន​គប្បី​ឈ្ងោក​ទ្រោប​ជិតគេពេកទេ អង្គុយឱ្យត្រង់ខ្លួនបានហើយ។

 

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s