នៅតាមភោជនីយដ្ឋានធំៗ

សំលៀកបំពាក់តាមរបៀបទីក្រុង ៖ នារីស្លៀកពាក់សំលៀកបំពាក់តាមរបៀបពេលព្រឹក ឬពេលល្ងាចស្របតាមពេលដែលទៅកាន់ទីនោះ បុរស​ស្លៀក​ពាក់ពណ៌ស្រគាំល្មម។ នៅពេលចូលទៅកាន់ទីសមរម្យនេះ បុរស​ដើរ​ចូល​ទៅមុន​ហើយស្ត្រី​ដើរ​ចូល​តាម​ក្រោយ​(បើ​ទៅ​ទាំង​បុរស​ និង​ស្ត្រី)។ បុរសជាអ្នករើសកន្លែងសមគួរ។ បើកន្លែងរើសនោះនៅកៀន ឬជាប់និងជញ្ជាំង ត្រូវឱ្យនារីអង្គុយនៅកន្លែងខាងក្នុង។ បុរស​ជាស្វាមីតែងឱ្យភរិយាអង្គុយពីខាងស្តាំ។ អ្នកដែលអញ្ជីញឱ្យគេទៅ ឬបុរសអ្នកនាំដំណើរ ជាអ្នកចាត់ចែងនាំមុខហៅម្ហូបអាហារ ឬ​ស្រា​ដោយ​ពិគ្រោះជាមួយស្ត្រី ឬអ្នកដែលខ្លួនអញ្ជើញទៅ។ គេ​មិន​អង្គុយ​សញ្ជប់​សញ្ជឹង​អស់​ពេល​យ៉ាង​យូរយារ​ដើម្បី​សំរេច​ចិត្ត​ហៅ​ម្ហូប​ណា​មួយ​មុខមុននោះទេ នៅពេលដែលហៅរួចហើយ គេមិនត្រូវហៅអ្នកបំរើឱ្យផ្លាស់មុខម្ហូបវិញ ២ ឬ៣ដង ១ភ្លែតនោះទេ។ ភ្ញៀវ ឬ​អ្នក​ដែល​គេអញ្ជើញឱ្យទៅ មិនគប្បីហៅម្ហូបណាផ្សេងពីអ្នកដែលអញ្ជើញយើងទេ។

នៅ​ពេលញ៉ាំ គេត្រូវនិយាយគ្នាល្មមៗស្តាប់ឮ កុំសើចក្អាកក្អាយ កុំសំលក់គេអ្នកតុជិតខាងឱ្យគេស្លាក់ម្ហូបអាហារ, កុំ​និយាយ​ឈ្មោះ​នរណា​ម្នាក់​ប្រាប់គូសន្ទនារបស់យើងឮពេក។ ពេល​ញ៉ាំ​ត្រូវ​ប្រុង​ប្រយ័ត្ន​ដូច​គេ​អញ្ជើញ​យើងឱ្យ​ទៅលៀងភោជ​នាហារ​នៅទីផ្ទះរបស់​គេ​ក្នុង​ពិធី​ណា​មួយ​ដែរ។ត្រូវឧស្សាហ៍ជូតមាត់ដែលប្រលាក់ខ្លាញ់។ ធម្មតាញ៉ាំម្ហូបអាហារ តែងមានបែកញើសខ្លះ ឬរលាត់ពណ៌​ក្រែមបបូរ​មាត់​ខ្លះ​មិន​ខាន​, នារីមិនគប្បីបញ្ចោញកញ្ចក់និងក្រែមលាបមាត់មកតុបតែងខ្លួនពេលកំពុងញ៉ាំដូច្នេះទេ ទោះបីនៅក្នុងពិធីបដិសណ្ឋារកិច្ច ឬ​ជប់​លៀង​របៀបណាមួយក៏មិនគប្បីធ្វើដែរ។ ក្រាស់សិតសក់ ម្សៅ ក៏មិនត្រូវយកមកបញ្ចោញលំអសម្ផស្សប្រាប់គេឯងនៅទីនោះដែរ។ កុំ​សំលក់​សំលឹងម្ហូបអាហារនៅក្នុងចានអ្នកដទៃ បើញ៉ាំមិនអស់ម្ហូបក្នុងចានដែលបានដួសរួចហើយ គប្បី​ទុក​ចោល​ឬហៅ​អ្នកបំរើ​មកផ្លាស់​ចានឱ្យ​ មិន​ត្រូវចាប់​ឱ្យអ្នកជិតខាងខ្លួនទេ ឯអ្នកដែលគេចាប់ឱ្យរួចហើយរបៀបនេះ គប្បីហៅ​អ្នកបំរើមក​ផ្លាស់ចានវិញ​នៅពេល​ដែលខ្លួន​មិន​ត្រូវ​ការ​ម្ហូបនេះ​ មិនត្រូវចាប់ឱ្យអ្នកដទៃទៀត ឬចាប់ដាក់ទៅអ្នកដើមវិញទេ។

អ្នកញ៉ាំមិនគប្បីឱ្យប៉ះកែវ ឬចានម៉ុងម៉ាំងទេ។ ប្រសិនបើពេលញ៉ាំនេះ មាននរណាម្នាក់ជាអ្នកស្គាល់យើង គេជំរាបសួរយើង ហើយ​យើង​កំពុង​កាន់​ម្ហូបបញ្ចូលទៅក្នុងមាត់ យើងមិនត្រូវប្រញឹបប្រញាប់រហ័សដៃទំលាក់សម ស្លាបព្រា ឬចង្កឹះណុងណាំងពេកទេ យើង​គ្រាន់​តែងក់​ក្បាល​ទទួល​គេបន្តិច ក៏ជាការគួរសមល្មមគ្រប់គ្រាន់ហើយ។ នៅពេលញ៉ាំរួច អ្នកដែលអញ្ជើញគេ ត្រូវឱ្យអ្នកបំរើគិតថ្លៃម្ហូបអាហារ លុះ​ដល់​គេយកជើងពានដែលគិតលុយនោះមកជូន អ្នកដែលអញ្ជើញគេ យើងជាភ្ញៀវដែលគេអញ្ជើញមិនត្រូវដកក ឬចោល​កន្ទុយភ្នែក​លប​មើល​​ចំនួនទឹកប្រាក់ដែលគេត្រូវបង់ទេ។ អ្នកដែលត្រូវគេអញ្ជើញមិនត្រូវដណ្តើមចេញលុយជំនួសអ្នកដែលអញ្ជើញឡើយ។ កុំ​ដណ្តើម​គ្នា​ចេញ​លុយ។​

ម៉្យាងទៀត បើគ្មានលុយកាក់គ្រប់គ្រាន់ល្មមអញ្ជើញគេទេ យើងមិនគប្បីហៅគេឱ្យចេញលុយឱ្យខ្លួន ឬហៅគេទៅលក់ចោលនៅផ្ទះចិន ហើយ​ខ្លួនឯងដោះខ្លួននៅពេលញ៉ាំរួចដោយកុហកថា សុំទៅបត់ជើង ឬទៅក្រោយបន្តិចនោះទេ។ បើយើងដឹងខ្លួនថា យើង​មិន​មែន​ជា​អ្នក​ដែល​គេ​អញ្ជើញឱ្យចូលទៅញ៉ាំ ដោយគេចេញលុយឱ្យទេ យើងជាពួកម៉ាកមិត្តភក្តិនឹងគ្នាគប្បីចូលលុយគ្នាខ្លះតាមការគួរសម។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s