សុជីវធម៌នៅកន្លែងទេសចរណ៍

 

យើងត្រូវស្លៀកពាក់ឱ្យសមរម្យតាមការចូលចិត្ត គឺស្លៀកពាក់តាមរបៀបស្រួលដើរ, អង្គុយ, ហក់លោត, រត់៘ បើយើងនាំគ្នាវេចបាយ, អង្ករ,​ ចំណីចំណុកទៅរៀបចំនៅវាលស្រែ ឬក្នុងព្រៃឬមាត់ទឹក ជ្រលងភ្នំជាដើម យើងគួររៀបចំចានឆ្នាំង កន្ទេលនិង​ចំណីទាំងនេះ​ឱ្យ​បាន​គ្រប់​សម​ល្មមតាមសេចក្តីត្រូវការ។ ពេលដាំបាយនិងម្ហូបចំណីរួចហើយ សូមកុំភ្លេចពន្លត់ភ្លើង សូមកុំចោលកំទេចអំបែងចាន ឬដប ឬឆ្អឹង​ឆ្អែង​នៅ​ពាសវាលពាសកាល។ បើអ្នកបោះជំរំនៅតាមឆ្នេរសមុទ្រក៏គួរអ្នកកុំភ្លេចរឿងអនាម័យ, កុំបត់ជើងធំចោលមាត់ទឹកឬទីណាមួយ។

បើគ្មានសេចក្តីអនុញ្ញាតិពីសាមីខ្លួនគេទេយើងជាអ្នកថតរូបមិនគប្បីថតរូបគេជិតឃើញមុខគេច្បាស់ទេ។ការថតទេសភាពផ្សេងៗទៀតជាសេចក្តីរីករាយគ្រប់គ្រាន់សំរាប់រូបអ្នកហើយ ដូច្នេះអ្នកមិនគប្បីសន្សំរឿងផ្សេងទៀតទេ។ បើអ្នកចូលចិត្តភ្លេងភ្លាត់ដូចជាយកវិទ្យុ, ហ្គីតា ឬ​ក្រុមតន្ត្រីទៅរួមជាមួយ ត្រូវរកកន្លែងរបស់ខ្លួនឱ្យដាច់ឆ្ងាយពីគេ ព្រោះ​មានអ្នក​ខ្លះគេមិន​ចូលចិត្ត​ភ្លេងនៅ​ពេលដែល​គេចង់បាន​សេចក្តីស្ងប់​ស្ងាត់​ ឬគេ​ធុញទ្រាន់នឹងភ្លេងគ្មានសណ្តាប់ធ្នាប់របស់អ្នក។

 

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s