ការ​បញ្ចេញ​សម្លេង​ជា​ភាសា​អង់គ្លេស​

ការ​បញ្ចេញ​សម្លេង​ជា​ភាសា​អង់គ្លេស​ជា​តម្រូវ​ការ​ចាំ​បាច់​មួយ​សម្រាប់​អ្នក​សិក្សា​ និង​អ្នក​និយាយ​ភាសា​អង់គ្លេសនេះ។ ហើយ​ការ​រៀន​ប្រើ​ប្រាស់​ និង​រៀប​ចំ​ទម្រង់​ចលនា​មាត់​ និង​អណ្តាត​នៅពេល​និយាយ​ជា​រឿង​មួយ​ដែល​ពិបាក​ធ្វើ​ តែ​មាន​ប្រយោជន៍។ ការ​បញ្ចេញ​សម្លេង​ក្នុងភាសា​អង់គ្លេស​មាន​នៅ​កន្លែង​មួយ​ចំនួន​សំខាន់​ៗ​ដូច​ជា៖

  • បបូរមាត់ខាង​លើ​ និង​ខា​ងក្រោម
  • ធ្មេញ​ខាងលើ និង​ខាង​ក្រោម
  • ផ្នែក​ខាង​ក្រោយ​ធ្មេញ
  • ក្រអូមមាត់​
  • ខ្ទង់​ច្រមុះ
  • និង​បំពង់​ក។

 

ឧទាហរណ៍៖ ដើម្បី​បញ្ចេញ​ខ្យល់​នៃ​ព្យញ្ជនៈ​ P ឲ្យ​បាន​ត្រឹម​ត្រូវ យើង​ត្រូវ យក​បបូរ​មាត់​ខាង​លើ មក​ផ្អឹប​នឹង​បបូរមាត់​ខាង​ក្រោម រួច​បំប៉ោង​ខ្យល់​ខ្លះ​ក្នុង​មាត់ ហើយ​ផ្លុំ​ខ្យល់​ចេញ​មកជា​ខ្យល់​ដែល​ឮ​ដូច​ជា “ផឹះ”។ ការ​ផ្លុំ​មាន​លក្ខណៈ​ដូច​បំផ្ទុះ​អ្វី​មួយ ឬ​ ដូច​ប៉េង​ប៉ោង​បែក។

 

អក្សរ P

អក្សរ​ក្រម​ភាសា​អង់គ្លេស មាន​ចំនួន ២៦តួ ដែល​ក្នុង​នោះ

  • ៥តួ​ជាអក្សរ​ដែលមាន​សម្លេង​ជា ស្រៈ
  • ២១តួ​ជា​អក្សរ​ដែលមានសម្លេង​ជា​ ព្យញ្ជនៈ

ហើយ​តួ​ព្យញ្ជនៈ​ទាំង​ ២១ តួ​នោះមាន​សម្លេង​ និង​ខ្យល់​រៀង​ៗ​ខ្លួន ហើយ​ការ​ប្រើ​ប្រាស់​ចលនា​មាត់ក៏​ខុស​ៗគ្នាដែរ។

សម្លេង​ព្យញ្ជនៈទាំង ២១តួនេះ មាន​ចែក​ចេញ​ជា បីផ្នែក​ទៀតគឺ

  • អក្សរ ដែលមាន​សម្លេង​ អត់​ខ្យល់
  • អក្សរ​ ដែល​មាន​ខ្យល់​ អត់​សម្លេង និង
  • អក្សរ​ ដែល​មាន​លក្ខណៈ​ផ្សេងៗមួយ​ក្រុម​ទៀត។

ឧទាហរណ៍៖

  • អក្សរ B និង អក្សរ P
  • អក្សរ B ជា​ព្យញ្ជនៈ​មាន​សម្លេង អត់​ខ្យល់
  • អក្សរ P ជាព្យញ្ជនៈមាន​ខ្យល់​ អត់​សម្លេង

តែ​អក្សរ​ទាំង​ពីរនេះ មាន​បែប​បទ​បញ្ចេញ​សម្លេង​ដូច​គ្នា។

សូម​រង់ចាំអាន​មេរៀន​បន្ត និង​វីដេអូអនុវត្ត​ឆាប់​ៗនេះ…

 

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s