នីកូឡាយ អូស្ត្រូស្គី និង​ “លុះដែកថែបលត់រួចហើយ”


ប្រលោមលោក​របស់​នីកូឡាយ​អូស្ត្រូវស្គី, រឿង លុះដែកថែបលត់រួចហើយ, ទទួល​យក​នូវភាព​លេច​ធ្លោរ​នៅ​ក្នុង​អក្សរ​សិល្បិ៍​សូវៀត។ ការ​ផលិត​សៀវភៅនេះ ក៏ដូច​ជា​អក្សរសិល្បិ៍​របស់​អូស្ត្រូវស្គីទាំងមូល គឺជា​ការ​បញ្ជាក់​ពីជីវិត​ក្លាហាន​របស់​វីរៈជនប៊ុលសេវិក។

អូស្រ្តូវស្គីកើតនៅ​ឆ្នាំ ១៩០៤ ក្នុងភូមិមួយនៃវិលីយ៉ា សង្កាត់អូស្ត្រូសស្គី នាតំបន់រ៉ូវណូ។ ឪពុក​របស់គាត់គឺជា​កម្មករធ្វើការតាម​រដូវកាល ប៉ុន្តែដោយសារចំនូលនៅពេលនោះមិនគ្រប់គ្រាន់ ដែលជាហេតុនាំឲ្យម្តាយ និង ប្អូនស្រី​របស់គាត់ត្រូវទៅធ្វើការជាកសិកម្មករនៅលើ​ដីឯកជនមួយកន្លែង។ បងប្រុសរបស់​គាត់​បាន​ទៅធ្វើជាកូនជាង​របស់​លោកឡក់ ស្មីត ដែលតែងធ្វើបាប​កម្មករ​របស់គាត់។ ភាពទីទាល់​ និង​ ការ​ក្រេបជញ្ជក់​យក​ផល​ប្រយោជន៍​គ្មាន​ក្តីមេត្តា​ករុណា ដែលបាន​ជះ​ស្រមោល​ខ្មៅ​មក​លើ​កុមារភាព​នៃអនាគត​អ្នក​និពន្ធ​មួយ​រូបនេះ បាន​បណ្តុះ​នូវ​គ្រាប់ពូជនៃសេចក្តី​សំអប់​ដ៏ល្វីងចត់​នេះ​ចំពោះ​សត្រូវ​វណ្ណៈ​របស់គាត់​ និង​ការតស៊ូ​ប្រឆាំង​ចំពោះស​ង្គម​អយុត្តិ​ធម៌ ព្រមទាំង​ការ​រើស​អើង។ គាត់​គឺ​ជា​ក្មេង​គង្វាល​ម្នាក់ ដែល​មាន​អាយុ​ត្រឹម​តែ ៩ឆ្នាំ​ប៉ុណ្ណោះ។ នៅអាយុ ១១ឆ្នាំ គាត់​ជា​ក្មេងបម្រើ​ក្នុង​ផ្ទះបាយ​នៃ​អាហារ​ដ្ឋាន​បុហ្វេ​មួយ​នៅ​ស្ថានីយ៍​រថ​ភ្លើង នៃ​ក្រុង​អ៊ុយ​ក្រែន​នៀន​នៃរដ្ឋសេផេតូវកា ជាទីដែល​ក្រុមក្រួសារ​របស់​គាត់​បាន​រើ​មក​នៅ​បន្ទាប់​ពី​មាន​សង្រ្គាម​លោក​ផ្ទុះ​ឡើង។

ដើម្បី​រត់​គេច​ពី​មជ្ឍដ្ឋាន​ពុក​រលួយ និង​ កំហឹង​ព្យា​បាទ​នៅ​ក្នុង​ហាង កុមារ​នីកូឡាយ​បាន​ចំណាយ​ពេល​ដ៏​ច្រើន​របស់​គាត់​ជាមួយ​បង​ប្រុស​របស់​គាត់​ ដែល​ជា​ជាង​ម៉ាស៊ីន​នៅឃ្លាំង​ដាក់​ឥវ៉ាន់​នៅ​​ស្ថានីយ៍​រថ​ភ្លើង​មួយ​កន្លែង។

នៅ​កន្លែង​នោះ​ហើយ​ដែល​គាត់​បាន​យល់​ពី​ការ​តស៊ូ​របស់​កម្មករ​សម្រាប់​ទាម​ទារ​សិទ្ធិ​មនុស្ស និង​បាន​លឺ​ពីពួក​ប៊ុល​សេវិក​និយាយ​ពី​លោក​លេនីន និង​គនិត​របស់​លេ​នីន។

 

នៅ​សាលា​រៀន​ក្នុង​ភូមិ កុមារ​នីកូឡាយ​ អូស្ត្រូស​្គី បាន​បង្ហាញ​ខ្លួន​គាត់​ថា​ជា​សិស្ស​ដែល​មាន​ឆន្ទៈ​ខុស​ពី​ធម្មតា។ នៅពេល​ដែល​ពួក​គេ​បាន​ផ្លាស់​ប្តូរ​មក​នៅ​សេភេត​តូវកា ឪពុក​ម្តាយ​របស់​នីកូឡាយ​បាន​បញ្ជូន​គាត់​ឲ្យ​ទៅ​រៀន​នៅ​ថ្នាក់​ទី ២។ ក្នុង​រយៈ​ពេល​តែ​ពីរបីខែសោះ គាត់​ត្រូវ​បាន​គេ​ដេញ​ចេញ​ពី​សាលា​ដោយ​ភាព​រឹង​ចចេស​របស់​គេចំពោះ​ព្រះ​សង្ឃ​សាសនា​គ្រិស្ទ ដែល​បាន​បង្រៀន​គម្ពីរ​សាសនា​ ហើយ​ក៏​ជា​អ្នក​ដែល​ត្រូវ​បាន​ក្មេង​នេះ​ផ្ចាញ់​ផ្ចាល​​ដោយ​ប្រើ​សំនួរ​ដែល​ធ្វើឲ្យ​ឈឺ​ក្បាល​ជា​ច្រើន។

វា​បន្ត​រហូត​ដល់​បដិវត្តន៍​ក្នុង​ឆ្នាំ ១៩១៧ ដើម្បី​បើ​កទ្វារឲ្យ​ជីវិត​នីកូឡាយ​ អូស្ត្រូ​ស្គី​បាន​រៀន​សារ​ជា​ថ្មី។ គាត់​បាន​រៀប​ចំ​ការ​ងារ​ដ៏​លំបាក​របស់​គាត់​នៅ​រោង​ចក្រ​អគ្គីសនី ជាមួយ​ការ​សិក្សា​របស់​គាត់​ ព្រម​តាំង​ចូល​រួម​ជួយ​កាសែត​អក្សរសិល្ប៍របស់​សាលារៀន​ និង​ ក្រុម​​អក្ស​រសាស្ត្រ​របស់​គាត់​បាន​យ៉ាង​ល្អ។ ក្នុង​យុវ​ភាព​របស់​គាត់​ វីរបុរស​របស់​នីកូឡាយ​ អូស្ត្រូ​ស្គី មាន​ដូច​ជា​លោក ហ្គារីបលឌី និង​ ហ្គេដផ្លាយ(ក្រុម​អ្នក​រំខាន​អ្នក​នយោបាយ)។ គាត់​ជា​មនុស្ស​ដែល​លង់​នឹង​អំនាន​មិន​ចេះ​ស្កប់​មិន​ចេះ​ស្កល់ និង​សៀវភៅ​ដែល​ជាកិច្ច​តែង​និពន្ធ​នៃ​ពួក​បដិវត្តន៍​ដ៏​អស្ចារ្យ​នៃ​ពួកអ៊ុយ​ក្រែន​ គឺកំពាព្យរបស់ ថេរ៉ាស សេវឈិនខូ, រឿង​និទាន​រ៉ូមេនទិក​របស់​ហ្គូហ្គល ជាស្នាដៃរបស់ ថេរ៉ាស ប៊ុលបា និង​ និពន្ធករ​រឿង​បុរាណផ្សេងទៀត ដែល​បាន​ច្របាច់​មួលយក​នូវ​មនោ​គតិ​របស់​កំលោះរូបនេះ។

​សង្គ្រាម​ស៊ីវិល ទន្ទ្រាន​ចូល​មក​យ៉ាង​ព្រៃ​ផ្សៃ​នៅ​ប្រទេស​អ៊ុ​យក្រែន ដោយ​តាម​រយៈ​សម្តី​ប៉ុន្មាន​ម៉ាត់​របស់​លោក ជេ វី សត្តាលីន បាន​មាន​និយាយ​ថា “នា​ថ្ងៃ​ដ៏​សំខាន់សម្រាប់​អន្តរបុគ្គល​នេះ ជំនួប​ប្រជុំ​នៃ​បដិវត្តន៍​របស់​កម្មករ​បាន​ចាប់​ផ្តើម​នៅ​រុស្ស៊ី រីឯ​ប្រតិបដិវត្តន៍ចំពោះ​ពួក​ចក្រពត្តិនិយម​កំពុង​តែ​មក​ពី​ភាគ​ខាង​លិច”។ ដោយ​សារ​ពាក្យនេះហើយ ដែល​បានទាក់​ទាញ​យុវជន​ជំនាន់​នោះ ឲ្យ​ចូល​ទៅក្នុងគំនួបនៃការ​ប្រយុទ្ធប្រឆាំង​ចំពោះ​ការ​បែង​ចែក​វណ្ណៈ។យុវជន​អូស្ត្រូវស្គី និង​មិត្ត​របស់​គេ​បាន​ជួយ​ដល់គណៈកម្មាធិការ​បដិវត្តន៍​លួច​លាក់​ដើម្បី​ប្រយុទ្ធ​ជាមួយ​នឹង​ពួក​ឈ្លាន​ពាន និង​ វណ្ណៈគហបតីអ៊ុយ​ក្រែន ដែល​ជា​អ្នក​ក្បត់​បើក​ទ្វារធំឲ្យ​ទ័ពអាឡឺម៉ង់ចូលមក។ នៅ​ថ្ងៃរំដោះរដ្ឋសេផេថូខា យុវជនអូស្ត្រូវស្គីបាន​ជួយ​យ៉ាង​សកម្ម​ជាមួយ​នឹង​គណៈកម្មធិការបដិវត្តន៍​ដើម្បី​នាំ​យក​ជីវិតរបស់​ពួកគេ​មក​រក​សភាព​ធម្មតាវិញ និង​ប្រយុទ្ធ​ប្រឆាំង​ចំពោះ​ទីផ្សារងងឹត និង​ប្រតិបដិវត្តន៍។

នីកូឡាយ​អូស្ត្រូវស្គី កាលនោះជា​សមាជិក​មួយ​រូប​ក្នុង​ចំណោម​សមាជិក​ទាំង​៥រូបដំបូង​នៃរដ្ឋសេផេថូខា។ ក្នុង​ខែ សីហា ឆ្នាំ ១៩១៩ គាត់​បាន​រត់​ចេញ​ពី​ផ្ទះ​ហើយចូល​រួម​ជាមួយ​នឹង​កង​ទ័ពក្រហម​ ដើម្បី​បញ្ជាក់​ខ្លួន​គាត់​ថា​ជា​អ្នក​ប្រយុទ្ធ​ដ៏​អង់​អាច​ក្លាហាន​ម្នាក់។ នា​រដូវ​ក្តៅ​ឆ្នាំ ១៩២០ គាត់​បាន​ត្រលប់​មកផ្ទះ​វិញ ជាមួយ​ជាមួយ​នឹង​កងទ័ព​ជួរ​កង​ទីមួយ ជាមួយ​កេ​រ្ត៍ឈ្មោះ​ល្បី​ល្បាញ​នៅ​ក្នុងសង្គ្រាម​ប្រយុទ្ធ​ជាមួយ​នឹង​សេតប៉ូល (White Poles)។

ប៉ុន្តែ​សង្រ្គាម​មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​ផងនោះ យុវជន​អាយុ ១៥ឆ្នាំ​រូប​នេះ បាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ក្នុង​កង​ទ័ព​ម្តងទៀត។ នៅ​ពេល​ប្រយុទ្ធ​នៅឯ អេលវ៉ូ គាត់​មាន​របួស​ជាទម្ងន់​ ហើយ​បាន​បាត់​បង់​ភ្នែកខាង​ស្តាំ​របស់​គាត់​ទៀតផង។ ដោយ​ស្ថិត​ក្នុង​ការ​ព្យាបាល​អស់​រយៈ​ពេ​លពីរ​ខែ​នៅ​ក្នុ​ងមន្ទី​រពេទ្យ​មក គាត់​ក៏​បាន​វិល​ត្រលប់​ទៅ​ឯសេផេថូកាវិញ។

នារដូវ​ក្តៅ​ក្នុង​ឆ្នាំ ១៩២១ អូស្ត្រូវស្គីបាន​ផ្លាស់​ទៅនៅរដ្ឋឃៀវ ជាទី​ដែល​គាត់​បាន​ដឹក​នាំ​អង្គភាព​កុម​សូម៉ុល ដោយ​ធ្វើ​ជា​ង​អគ្គីសនី​ប្រចាំ​រោង​ជាង​ផ្លូវ​រថភ្លើង ហើយ​ថែម​ទាំង​បានឆ្លង​កាត់​ការ​បង្រៀន​បច្ចេកទេស​នៅពេល​តែមួយ​នោះ​ផងដែរ។នំប៉័ង និង​ប្រេងសាំង​មាន​ការ​ខ្វះ​ខាត ជាហេតុ​នាំឲ្យ​នីកូឡាយ​ អូស្ត្រូ​ស្គីត្រូវ​ដឹក​នាំកម្មករ​ក្មេង​ៗមួយ​កង​ពល​កសាង​ខ្សែរថ​ភ្លើង​តូច​ដើម្បី​ទៅនាំ​យក​អុស​ដុត​ដែល​ជា​តម្រូវ​ការ​ចាំបាច់​ ចូល​មក​ក្នុង​ទីក្រុង។

 

សូមចាំអានភាគបន្ត…

 

Advertisements

2 Replies to “នីកូឡាយ អូស្ត្រូស្គី និង​ “លុះដែកថែបលត់រួចហើយ””

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s