គ្រឿងបង្គុំ​សំណង់​

  1. 1. គ្រឿង​បង្គុំ​សំណង់​សំខាន់​ៗ

គ្រឿង​បង្គុំ​សំណង់​សំខាន់ៗ នៅ​ក្នុង​សំណង់​ស៊ីវិល និង​សំណង់​ឧស្សាហកម្ម​រួម​មាន​៖ សំណង់​អគារ សំណង់​ផ្ទះ សំណង់​រោង​ចក្រ សំណង់​ស្ពាន…។ គ្រឿង​បង្គុំ​ទាំង​មូល​ ក៏​ដូច​ជា​ផ្នែក​នីមួយ​ៗ របស់​គ្រឿង​បង្គុំ​ដែរ ដែល​ត្រូវ​មាន​លទ្ធភាព​ទ្រទ្រង់​ នូវ​ទម្រង់​ផ្ទាល់​របស់​ខ្លួន និង​ទម្ងន់​ដែល​គេ​ផ្ទុក​ពី​លើ​វា ដោយ​គ្មាន​ការ​ប្រែ​ប្រួល​។

ការ​ធ្វើ​គ្រឿង​បង្គុំ​ ត្រូវ​ពិចារណា​ទៅ​លើ​ចំនុចចំនួន​ ៤គឺ៖

*គ្រឿង​បង្គុំ​ត្រូវ​ឆ្លើយ​តបទៅ​នឹង​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់

*មាន​លទ្ធភាព​ទ្រ​បន្ទុក​ដោយ​សុវត្ថិ​ភាព

*មាន​លក្ខណៈ​សន្សំ​សំចៃ​សំភារៈ

*មាន​សោភ័ណភាព

  1. 2. ដំណាក់​កាល​ធ្វើ​គម្រោង៖ មាន​៤ដំណាក់​កាលដូចតទៅ៖

2.1.   ការ​សិក្សា​អំពី​គម្រោង៖ មាន​៣ចំនុចគឺ

  • ត្រូវដឹងពី​គោល​បំណង​នៃគម្រោង​សាង​សង់
  • ចេះ​រើស​ប្រភេទ​របស់​គ្រឿង​បង្គុំ​
  • ចេះ​រើស​ប្រភេទ​សម្ភារៈ​ដែល​ត្រូវ​សាង​សង់

2.2.   សិក្សា​ពី​បន្ទុក៖ ក្នុង​គ្រឿង​បង្គុំ​សំណង់​គេ​ចែក​បន្ទុក​ជា ៣ប្រភេទគឺ៖

  • បន្ទុក​ថេរ៖ ជា​ទម្ងន់​ផ្ទាល់​របស់​គ្រឿង​បង្គុំ និង​ទម្ងន់​សម្ភារៈ​ដែល​ជាប់​ជា​និរន្តន៍
  • បន្ទុក​អថេរ៖ បាន​ពី​បទដ្ឋាន​ដែលយើង​បាន​រៀប​ចំឡើង ដែល​ជា​ធម្មតា​មាន​អថេរ​រយៈ​យូរ និង​អថេរ​រយៈ​ពេល​ខ្លី។
  • បន្ទុក​គ្រោះ​ថ្នាក់៖ កើត​ពី​ការ​ប៉ះ​ទង្គិច​ពី​កម្លាំង​ខាង​ក្រៅ ដូចជា​រថយន្ត ខ្យល់​ព្យុះ និង​រញ្ជួយដីជាដើម។

ការ​គណនា​បន្ទុក៖

ការ​គណនា​បន្ទុក​រាយ​ស្មើ៖

g = t . ϒ

g បន្ទុក​រាយ​ស្មើ (kg/m2)

ϒ ម៉ាសមាឌ​សម្ភារៈ (Kg/m3)

T កម្រាស់​សម្ភារៈ​ (m kg/m3)

ការ​គណនា​បន្ទុក​ផ្តុំ៖

P = A . g

P បន្ទុក​ផ្តុំ (kg)

A ក្រឡាផ្ទៃ (m2)

ការ​សិក្សា​អំពី​កុង​ត្រាំង៖

កុង​ត្រាំង​ជា​រេស៊ី​ស្តង់​ទប់​ក្នុង​របស់​ធាតុ​មួយ ដែល​កើ​តឡើង​ដោយ​សារ​អំពើ ឬ​កម្លាំង​ពី​ខាង​ក្រៅ​ដែល​ធ្វើ​ទៅ លើ​ធាតុ​នោះ។ កុង​ត្រាំង​គឺ​ជា​ផល​ធៀប​រវាងកម្លាំង​ដែល​ធ្វើ​អំពើទៅលើធាតុមួយ​ ទៅ​នឹង​ក្រឡា​ផ្ទៃដែល​សង្កត់​របស់​ធាតុ​នោះ។

σ = N/A ≤ R

σ កុងត្រាំង (kg/m2)

N កម្លាំង​សង្កត់ (Kg)

A ផ្ទៃ​សង្កត់ (m2)

R ភាពធន់​របស់​សម្ភារៈ ឬកម្លាំង​ទប់ (Kg/m2)


ការ​ជ្រើស​រើស​ប្រភេទ​មុខកាត់៖ អាស្រ័យ​ទៅលើ​ប្រភេទ​សម្ភារៈ​ដែល​យើ​ងប្រើ​ប្រាស់ នៅ​ក្នុង​គ្រឿង​បង្គុំ​ សម្ភារៈ​ដែល​យើង​យក​មក​ប្រើ​ មិន​មាន​ភាព​ធន់​ដូច​គ្នាទេ។

បទដ្ឋាន​ដែក បេតុង និង​ឈើ៖

ដែក៖ SD 390:390n/mm2, Al = 2100kg/cm2, AIII = 3400kg/cm2, AII = 2700kg/cm2, AIV = 4100kg/cm2

បេតុង M200:200kg/cm2 (បេតុង​មាន ទឹក ខ្សាច់ ស៊ីម៉ង់ និង​គ្រួស)

ឈើ R = 80kg/cm2

  1. 3. ការគូរលម្អិត

ការ​គូរ​លម្អិត​ជា​ដំណាក់​កាល​ចុង​ក្រោយ ដែល​រួម​ទាំង​ការ​ងារ​ធ្វើ កិច្ច​សន្យា​លើ​ការ​គូរ​លម្អិត ការ​ធ្វើ​ផែន​ការ​ការងារ និង​តម្លៃ​ជាក់​លាក់​លើ​គម្រោង​សំណង់​នីមួយ​ៗ។

  1. 4. ទ្រឹស្តីចំណាត់​ថ្នាក់​របស់​គ្រឿង​បង្គុំ

ដើម្បីឲ្យ​ងាយ​ស្រួល​ក្នុង​ការ​សិក្សា​លើ​គ្រឿង​បង្គុំ គេ​បែង​ចែក​គ្រឿង​បង្គុំ​ជាពីរគឺ៖

*​គ្រឿង​បង្គុំ​ដែល​រង​ដោយ​កម្លាំង​ស្តាទិច (Static) មាន​ដូចជា​សំណង់​អគារ សំណង់​រោង​ចក្រ លំនៅដ្ឋាន…

*​គ្រឿង​បង្គុំ​ដែល​រង​ដោយ​កម្លាំង​ឌីណាមិក (Dynamic) មាន​ដូច​ជា សំណង់​ស្ពាន ធ្នឹម​ទ្រ​ម៉ាស៊ីន​ស្ទូច គ្រឺះ​របស់​ជើង​ម៉ាស៊ីន…

ជាទូទៅគ្រឿង​បង្គុំ​សំណង់ជាក់​ស្តែង​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​លំហរ​ទាំង​អស់ តែដើម្បី​ឲ្យ​ងាយ​ស្រួលក្នុង​ការ​គណនា​ គេ​បាន​សន្មត​គ្រឿង​បង្គុំ​ទាំង​នោះ​ឲ្យ​នៅក្នុង​ប្លង់។

Advertisements

11 Replies to “គ្រឿងបង្គុំ​សំណង់​”

  1. មាន​លក្ខណៈ​សន្សំ​សំចៃ​សំភារៈ អាហ្នឹងអគាររលំឆាប់តាម៉ង
    ប្រើអា E=mc2 វិញស្រួលជាង 😀 😀 😆

    Like

    1. នឹងទាល់តែ​ទៅ​ហាងកាហ្វេល្បងត្តមបានដឹង! បើតាមរូបមន្តញ៉ុមគឺ ត្រូវដាក់ ស្ករស ២គីឡូស៊ូល ជាមួយនឹង​កាហ្វេ ៥អំពែម៉ែត

      Like

  2. ខ្ញុំមើលយល់ដែលតែមិនជ្រៀលជ្រៅព្រោះមើលទៅវាហាក់ជាទាក់ទងនិងមេរៀនរូបវិទ្យាទី១២​ ដែលខ្ញុំរៀនពីឆ្នាំមុន។
    ខ្ញុំចង់សួររ៉ាឌីថា តើខ្មែរពីដើមប្រើរូបមន្តអ្វីសំរាប់សាងសង់ប្រាសាទទៅ?
    បើប្រៀបធៀបសំណង់ខ្មែរពីដើមនិងសំណង់បរទេសឥឡូវតើមួយណាមហិមារជាង??

    Like

    1. ហិហិ! បាទបង! ញ៉ុមឈ្មោះ ឌីយ៉ា! ហើយ​កាល​ពីដើមនោះខ្មែរ​យើ​ង​ប្រើ​រូបមន្ត​មក​សាង​សង់​ដូ​ចគ្នា គ្រាន់តែ​រូបមន្ត​បែប​ខ្មែរ និងមាន​ប្លង់​ត្រឹម​ត្រូវ មាន​វិស្វករ​ជំនាញ​ទៀតផង (ព្រះពិស្ណុការជាដើម) ហើយ​ការ​សាង​សង់​នោះសោត ប្រើ​ប្រាស់​សុទ្ទ្ធ​សឹង​របស់​បាន​មក​ពី ធម្មជាតិ។ ឯការ​តភ្ជាប់​វិញ គេ​មាន​តំណ​សម្រាប់​ភ្ជាប់។ និយាយ​ទៅ​ការ​សាង​សង់​ពី​ដើម និង​បច្ចុប្បន្ន​នេះ ខ្ញុំ​គិត​ថា​សម័យ​ដើម​មហិ​មារ​ជាង ធន់​ជាង។ តែ​សម័យ​បច្ចប្បន្នវិញ ប្រើ​ពេល​វេលា​តិច​ជាង ធន​ធាន​តិច​ជាង តម្លៃ​ថោក​ជាង ហើយ​មាន​សោភ័ណ្ឌភាព​ ដែល​អាច​កែ​តម្រូវ​បាន​តាម​ចិត្ត​ទៀតផង។ ទាំង​ពីរ​នេះ​ ពិបាក​នឹង​ប្រៀប​ធៀបណាស់! អរគុណបងសម្រាប់សំនួរ!

      Like

  3. សុំទោសដែលហៅឈ្មោះ ច្រឡំ 😀 មានសំនួរមួយទៀត
    លោកគ្រូខេមរៈសិក្សារបស់ខ្ញុំនិយាយថា​”ដោយសារតែការកសាងក្រុងអង្គរក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ចំណាយអស់ធនធានច្រើនពេក ដូច្នេះហើយទើបធ្វើឱ្យសម័យក្រោយៗបន្ទាប់ពីរាជព្រះអង្គត្រូវចុះទ្រត់ទ្រមរហូតត្រូវបោះបង់ក្រុងអង្គរ”។បើពិតដូច្នេះមែនតើគេអាចប្រៀបធៀបបានឬនៅ??

    Like

  4. ផ្នែកទី១.២ ចំនុចទី ២.១ បន្ទាត់ទី២ ៖
    «ចេះ​រើស​ប្រភេទ​របស់​គ្រឿង​បង្គុំ​» ចង់មានន័យ​យ៉ាង​ដូចម៉្តេច ? ស្តាប់ទៅ​ហាក់ដូចជា​ដូចគ្នានឹង​ «ចេះ​រើស​ប្រភេទ​សម្ភារៈ​ដែល​ត្រូវ​សាង​សង់» ។

    Like

  5. សំ​សាក​ល្បង​ឆ្លើយ​បាន​ទេ?

    «ចេះ​រើស​ប្រភេទ​របស់​គ្រឿង​បង្គុំ​» ចង់​និយាយ​អំពី សមត្ថភាព​​ ឫ​គុណ​ភាព​របស់​គ្រឿង។ រីឯ ​«ប្រភេទ​សម្ភារៈ​ដែល​ត្រូវ​សាង​សង់» វិញ​គឺ​ជា​ម៉ូទ​ រាងនិង​ពណ៍។ Property of material and the style of material.

    បក​ស្រាយ​ត្រូវ​ឫ​មិន​ត្រូវ​សូម​អភ័យ​ទោស​ផង។

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s