រង់ចាំអស់ ១០ឆ្នាំ!

អស់​រយៈ​ពេល​ ប្រហែល​១០​ឆ្នាំ​ហើយ ដែល​ខ្ញុំ​ខិត​ខំ​ស្វះ​ស្វែង​រក​សៀវភៅ​មួយ​ក្បាលនេះ គឹរឿង “លុះ​ដែក​ថែប​លត់​រួចហើយ” ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់​គ្លេស​ថា “How the steel was tempered”។ សៀវភៅ​នេះ​ជា​ចំនង់​ចំនូល​ចិត្ត​តែ​មួយគត់​របស់​ខ្ញុំ​តាំង​ពី​ក្មេង​មក។ ខ្ញុំ​ក៏​ចូល​ចិត្ត​សៀវ​ភៅ​របស់​ខ្មែរ​ដែរ តែ​រឿង​នេះ ជា​សំណប់​តែ​មួយ ដែល​ខ្ញុំ​អាន​ហើយ​មាន​អារម្មណ៍​រំភើប​ជាទី​បំផុត។ ខ្ញុំ​មិន​នឹក​ស្មាន​ថា​ សៀវភៅ​នេះ​មាន​នៅ​លើ​អ៊ីនធើនេត​សោះ ព្រោះ​មិន​ដែល​គិត​ថា​នឹ​ងមាន។ បើ​ទៅ​រក​នៅបណ្ណាគារ​ស្រុក​ខ្មែរ​វិញ​ បែប​គ្មាន​ទេ សូម្បីតែមួយក្បាល។ ខ្ញុំ​ខំ​ទៅរក តែ​គ្រាន់​តែ​និយាយ​ពី​ចំណងជើង​ក៏គេ​សើច​ដែរ។ មិន​នឹ​ក​ស្មាន​ថា​សៀវភៅ​ប្រភេទ​នេះ​មាន​ជា​ភាសា​ខ្មែរទេ។ តែអ្វី ដែល​គួរ​ឲ្យ​សោក​ស្តាយ​បំផុត​នោះគឺ ការ​ខំ​ប្រឹង​ប្រែង​រក​របស់​ខ្ញុំ​នៅ​លើអ៊ីនធើនេត មាន​តែ​ភាសា​អង់​គ្លេស​តែ​ប៉ុណ្ណោះ។ និយាយ​ទៅ ខ្ញុំ​លឺ​ថា​មាន​នៅ អ្នក​គ្រូ​ប៉ាល់​វណ្ណា​រី​រក្ស​មួយ​ក្បាលដែរ តែ​ទោះ​ជា​ខ្ញុំ​ចង់​បាន​មក​អាន​យ៉ាង​ណា​ក៏​ ខ្ញុំ​រាង​ដូច​ជា​មិនសូវ​ហ៊ាន​តេ​ទៅគាត់​ទេ ទោះ​ជា​បង​និមល ធ្លាប់​ឲ្យ​លេខ​គាត់​មក​ខ្ញុំ​ក៏ដោយ! ម្យ៉ាង​បើ​មិន​បាន​បង​និមល​ប្រាប់​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ដល់​ខ្ញុំ​ក៏​ម្សិល​ម៉ិញ​នេះ ខ្ញុំ​មិន​អាច​រក​ឃើញ​ដែរ! អរគុណបងនិមល! 😦

ខ្ញុំ​អាន​សៀវភៅ​នេះ​ជា​ភាសា​អង់គ្លេស តែ​អាន​បាន​តែ​ក្នុង​កុំ​ព្យូទ័រ ហើយ​មិន​មែនជា​ភាសា​ខ្មែរទៀត! យ៉ាង​ណា​ក៏​ខ្ញុំ​ត្រេ​កអរដែរ! សូមអរគុណ​លោក​អ៊ីន​ធើណេត!

Advertisements

12 Replies to “រង់ចាំអស់ ១០ឆ្នាំ!”

  1. ខ្ញុំ​តែង​ធ្លាប់​ឮ​គេ​និយាយ​អំពី​សៀវ​ភៅ​នេះ​ដែរ ប៉ុន្តែ​មិន​ដែល​បាន​អាន​សោះ បើ​​ជ្រុល​តែ​មាន​ទៅ​ហើយ ម៉េច​ក៏​មិន​ដាក់​ចែក​គ្នា​អាន​ផង​

    Like

    1. ខ្ញុំបានដាក់ហើយតានៅក្នុងប្លក់ញ៉ុម! បងអាចចូលអានបានតាមរយៈតំណភ្ជាប់នេះ៖
      ភាគ ១

      និង
      ភាគ ២

      ជារឿង បែបកុម្មុយនីស តែញ៉ុមស្រលាញ់ជីវិតពិត និងការតស៊ូរបស់តួអង្គជាង!

      Like

  2. ប្អូនមានសៀវភៅដែលបកប្រែជាចិន តែប្អូនមើលមិនទាន់បាន​ចប់​ផង!

    Like

    1. ហិហិ! អត់ចេះចិនផង! តែយ៉ាងណាក៏ដោយ រឿងនេះល្អណាស់!

      Like

  3. ចំណងជើងនេះខ្ញុំដូចជាប្រហែលៗម៉េចទេ ឬក៏ធ្លាប់អាន ! តែភ្លេចបាត់ហើយ…

    Like

    1. និយាយ​ពីជីវិត! ជីវិត​ជាអ្នកក្រ ជាអ្នកត្រូវគេជិះជាន់ និង​ មាន​រឿង​កំប្លែង​ច្រើនដែរ​ក្នុងនោះ!

      Like

  4. សួស្តី! ខ្ញុំធ្លាប់បានកាន់ម្តងនៅក្នុងបណ្ណាល័យ ហ៊ុន សែន មិនដឹង បណ្ណាល័យពុទ្ធសាសនបណ្ឌិតមិនដឹង។ លឺអ្នកនិយាយអញ្ចឹងដូចជាចង់អានដែរ។

    Like

    1. បាទបង! បើបង​អាច​មាន​ឳកាស​អាននោះ ប្រហែល​ជាជក់​ចិត្ត​មិនខានទេ!

      Like

    2. ខ្ញុំនឹងសាកទៅរកមើលនៅទីនោះដែរ បើបងបានរកឃើញមុនខ្ញុំ សូមមេត្តាជួយប្រាប់ផង! អរគុណទុកជាមុន

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s