The Canterville Ghost​ ភាគ៥

បកប្រែដោយ សាង សុវណ្ណឌាប

ខ្មោចគួរអោយអាណិត

២,៣ថ្ងៃក្រោយពីការនេះមកvirginiaនិងព្រះអង្គម្ចាស់ក្មេងចេញទៅជិះសេះខាងក្រៅ។ ពេលពួកគេជិះ កាត់​ព្រៃ​នោះ​ក៏មាន​ដើម​ឈើ​មួយប៉ះសំពត់ Virginia ហើយធ្វើអោយមានប្រហោងយ៉ាងធំ។ ក្រោយមកនាង បានទៅផ្ទះនាងឡើងជណ្តើរខាងក្រោយ ទៅ​បន្ទប់​នាង។ នាងចង់ប្តូរសំពត់អោយបានមុននឹងនរណាម្នាក់ឃើញវា ។

តាមផ្លូវទៅបន្ទប់នាងត្រូវឆ្លងកាត់បន្ទប់មួយដែលមិនសូវប្រើ។ ទ្វារបើកពាក់កណ្តាលហើយនាងឈប់តើមាននរណា នៅទីនោះរឺ? នាង​គិត ។ នាងទៅទ្វារនោះហើយមើលដោយការភ្ញាក់ផ្អើលរបស់នាង Viginia ឃើញខ្មោច Canterville។ គាត់​កំពុង​អង្គុយ​ក្បែរ​បង្អួចមើលទៅស្លឹកឈើដំបូងនៃរដូវរំហើយរាំក្នុងខ្យល់។ ក្បាលគាត់នៅ លើដៃគាត់ ហើយ​គាត់​មើល​ទៅ​មិន​សប្បាយ​រីក​រាយ​ទេ។​ ដំបូង Virginia តូចចង់រត់ហើយចាក់សោរក្នុងបន្ទប់នាង តែក្រោយមកនាងមានអារម្មណមិនគប្បីនិងគាត់។ នាងចូលក្នុងបន្ទប់ដោយស្ងៀមស្ងាត់តែគាត់នៅមិនបានឃើញ នាងទេទាល់តែនាងនិយាយ ៉ខ្ញ៉ុំសុំទោសអ្នកនាងនិយាយ ត៉ែបងប្អូនប្រុសខ្ញុំនឹងត្រឡប់ទៅសាលាវិញនៅថ្ងៃស្អែក ហើយគ្មាននរណានឹងធ្វើបាបអ្នកទៀតឡើយបើអ្នកមិនព្យាយាមបំភ័យយើង។ ខ្មោចភ្ញាក់ផ្អើលដែរពេលឃើញ Virginia “ខ្ញុ់ជាំខ្មោច” គាត់ឆ្លើយ ” ខ្ញុំត្រូវដើរពេលយប់ រង្គើច្រវាក់ ហើយ អ៊ូ..អា…តាមប្រហោងទ្វារ ។ នោះជាការងារខ្ញុំ នេះជាហេតុផលខ្ញុំមកទីនេះ” វាមិនមែនជាហេតុទេ “់ Virginia ”់ លោកបានធ្វើអាក្រក់ណាស់ ។ អ្នកស្រី Urnney បាននិយាយថាលោកសំលាប់ប្រពន្ធលោក ” មែន ! នេះជាការពិត ”់ ខ្មោចនិយាយ

វាខុសណាស់ដែលសំលាប់នរណាម្នាក់“ខ្មោចនិយាយ”ប្រពន្ធខ្ញុំមិនស្អាតដូចអ្នកឡើយ។ហើយនាងជាអ្នកថែរកផ្សាដ្ទះអា៏ក្រក់ ហើយមិនដឹងអ្វីសោះពីការចំអិន ។ មែន វាមិនមែនជាបញ្ហាទេ ឥឡូវ វាបានបញ្ចប់ហើយ តែខ្ញុំគិតថាវាមិនល្អទេដែលបងប្អូនប្រុសនាងសំលាប់ខ្ញុំ ។ “ ពួកគាត់សំលាប់លោក ?” Virginia និយាយ“មែន ពួកគេចាក់សោរខ្ញុំក្នុងបន្ទប់ ដោយគ្មានអាហារទឹករហូតដល់ខ្ញុំស្លាប” ខ្មោចនិយាយ គ្មានអាហារ ? អូ លោកខ្មោច ខ្ញុំចង់ថា លោក Simon លោកឃ្លានទេ? ខ្ញុំមាន sandwich តើលោកត្រូវការវាទេ?

់ “ទេ អរគុណ “ ខ្មោច Canterville បាននិយាយ ” ខ្ញុំមិនញ្ញ៉ាំអ្វីទេ ឥលូវនេះ តែនេះធ្វើឱ្យខ្ញុំអរគុណអ្នកណាស់ អ្នកល្អខ្លាំងណាស់ ជាងក្រុមគ្រួសារដ៏គួរឱ្យខ្លាចរបស់នាង ”

ឈប់ “Virginiaស្រែកយ៉ាងកំហឹង” វាជាលោកទេដែលគួរឱ្យខ្លាចវលោកយកថ្នាំពណ៌ចេញពីប្រអប់ថ្នាំខ្ញុំទៅធ្វើ ដានឈាមល្ងីល្ងើនៅបណ្ណាល័យអ្នកយកពត៌ក្រហមខ្ញុំដូចនេះខ្ញុំមិនអាចគូររូបព្រះអាទិត្យលិចពេលល្ងាចទៀតឡើយ ។ ហើយលោកយកពត៌បៃតងនិងលឿង អ្វីនៅសល់ ? ខៀវចាស់និងស ! រូបអ្វីដែលខ្ញុំអាចធ្វើជាមួយពត៌ទាំងនោះ ? បានតែរូបន្លឺព្រះច័ន្ទដែលមិនមិនងាយនឹងធ្វើឡើយ។ ខ្ញុំមិនដែលនិយាយវាមួយម៉ាត់ទៅនរណាឡើយតែខ្ញុំខឹង ខ្លាំង ណាស់ ហើយវាល្ងីល្ងើណាស់ ឈាមបៃតង ខ្ញុំមិនដែលឃើញឈាមបៃតងឡើយ

“អឹមតើខ្ញុំអាចធ្វើអ្វីបាន” ខ្មោចនិយាយ វាពិបាកណាស់ក្នុងការរកឈាមពិតប្រាកដប៉ុន្មានថ្ងៃនេះហើយបងប្រុសនាង ចាប់ផ្តើមវាទាំងអស់ជាមួយថ្នាំសំអាតដ៏ល្បី Pinkerton ដូចនេះខ្ញុំប្រើថាំល្នាបនាងតើវាខុសអីអ្នកជាជនជាតិអា មេរិកមិនយល់អ្វីទាំងអស់ ។

អ្នកមិនស្គាល់អ្វីទាំងអស់ពីជនជាតិអាមេរិក រឺ ប្រទេសអាមេរិក “ Virginia និយាយ ”់ ហេតុអ្វីក៏លោកមិនទៅទីនោះប៉ានឹងរីករាយណាស់ក្នុងការចេញថ្លៃធ្វើសំបុត្រអ្នកមានជនជាតិអាមេរិកត្រៀមចំនាយលុយរាប់ពាន់ដុល្លា ដើម្បី បាន គ្រួសា រ ខ្មោច“ទេ់អរគុណអ្ន”ខ្មោ់ចនិយាយ“់ ខ្ញុំនិយាយខ្ញុំគិតថាខ្ញុំមិនចូលចិត្តប្រទេសអា មេរិកទេ”

ហេតុអ្វី?ដោយព្រោះវាគ្មានអាគារចាស់ៗបាក់? ដោយសារគ្រប់យ៉ាងថ្លៃហើយទាន់សម័យ? រឺដោយសារ មនុស្សមិននិយាយ ពិរោះ virginiaខឹង សុំទោស តែខ្ញុំត្រូវទៅហើយសុំប៉ាឱ្យថ្ងៃសំរាក ពីរអាទិត្យសំរាប់កូនភ្លោះ !

់ សុំកុំទៅ កញា Virginia ខ្ញុំស្រែក“ខ្ញុ់ឯំកោហើយមិនសប្បាយចិត្តាណាស់ហើយខ្ញុំមិនដឹងថាធ្វើអ្វីទេ ខ្ញុំចង់ទៅ ដេកតែមិនអាច ”

់ នោះល្ងង់មែនអ្នកគ្រាន់តែទៅគ្រែហើយពន្លត់ទានអ្នក វាងាយណាស់ក្នុងការដេកទោះជាក្មេងក៏អាចធ្វើបាន ដែេហើយ វាមិនសូវឆ្លាតទេ “ខ្ញុ់មិំនបានដេក ៣០០ ឆ្នាំ ” គាត់និយាយទាំងក្រៀមក្រំ ហើយភ្នែកខៀវដ៏ស្អាតរបស់ Virginiaធំឡើងៗជាមួយការភ្ញាក់ផ្អើល៣០០ឆ្នាំ!វានិយាយ“ហី់យខ្ញុំហត់ណាស់”នា់ងចាប់ផ្តើមមានអារម្មណ៍សោកស្តាយចំពោះគាត់ម្តងទៀត។ មាត់ដ៏តូចរបស់នាងញ័រដូចស្លឹកផ្កាខ្មោចគួរឱ្យអាណិតគួរឱ្យអាណិត “នាងបាននិយាយ យ៉ាងស្ងាត់ហើយដើរទៅជិតវា ”់ តើមានកន្លែងណាដែលលោកអាចសំរាកបានទេ?

“ម្ខាងទៀតនៃ ព្រៃសួនច្បារមួយ គាត់ឆ្លើយទាំងមានភ្នែកសំលឹងទៅយ៉ាងឆ្ងាយ ” ស្មៅវែងហើយជ្រៅ មានផ្កាសស្អាតៗយ៉ាងច្រើនហើយចាប់ច្រៀងយ៉ាងពិរោះពេញមួយយប់ព្រះច័ន្ទសំលឹងមកក្រោម ហើយដើមឈើធំ ចាស់ ដាក់ដៃវានៅលើអ្នកដេក ។

លោក លោកចង់មានន័យថាសួនច្បារនៃក្តីស្លាប់? Virginia និយាយយ៉ាងស្រទន់។បាទ ក្តីស្លាប់។ ក្តីស្លាប់អាចស្អាតណាស់។ ទិទេតយ៉ាងស្ងាត់ស្ងៀមលើដី។ ជាមួយស្មៅពីលើដក់យឺតៗក្នុងខ្យល់ហើយគ្រប់យ៉ាង

ស្ងាត់…គ្មានម្សិលមិញ ហើយគ្មានថ្ងៃស្អែក។ បំភ្លេចពេលវេលា មានក្តីសុខសាន្ត ហើយនៅដដែលរហូត?គាត់សំលឹងទៅនាង អ្នកអាចបើកទ្វារក្តីស្លាប់សំរាប់ខ្ញុំព្រោះក្តីស្រលាញ់តែងតែនៅជាមួយ អ្នក ហើយក្តីស្រលាញ់ខ្លាំងជាងក្តីស្លាប់ Virginia ស្រាប់តែត្រជាក់ហើយចាប់ផ្តើមញ័រ។ បន្ទាប់មកខ្មោច ចាប់ផ្តើមនិយាយ ហើយសំលេងវាដូចជាខ្យល់យ៉ាងថ្នមតាមដើមឈើ់ តើអ្នកធ្លាប់ឃើញពាក្យចាស់លើបង្អួចបណ្ណា

ល័យទេ? គាត់សួរ ។

“អូ ចា៎ ធ្លាប់” ក្មេងស្រីតូចស្រែក ខ្ញំដឹងវាទាំងអស់ វសារសេរដោយអក្សរខ្មៅចំលែក ពិបាកអានណាស់ វាមានតែបួនជួរទេៈ

ពេលក្មេងស្រីមាសអធិដ្ឋានសំរាប់អ្នក

ហើយក្មេងតូចយំដើម្បីអ្នក

ផ្ទះនឹងស្ងាត់ហើយស្ងៀម

ក្តីសុខសាន្តនឹងមកកាន់ Canterrille

តែខ្ញុំមិនដឹងវាមានអត្ថន័យយ៉ាងណាទេ “វាមានន័យដូចនេះ ” ខ្មោចបាននិយាយ “់ អ្នកអាចអធិដ្ឋានឱ្យខ្ញុំ ព្រោះខ្ញុំអាក្រកហើ់យមិនអាចអធិដ្ឋានបានទេអ្នកអាចស្រែក ដើម្បីខ្ញុំហើយសំរាប់គ្រប់ទាំងរឿងអាក្រក់ទាំងអស់ ដែលខ្ញុំបានធ្វើដោយសារខ្ញុំមិនអាចស្រែកបានហើយបើអ្នកផ្អែមល្ហែមល្អនឹងស្លូតបូតចំពោះខ្ញុំ សំលេងគួរឱ្យខ្លាចនឹង មកបន្លាចអ្នកនៅពេលងងឹតហើយអ្នកលឺសំលេងយ៉ាងអាក្រក់នៅត្រចៀកអ្នក តែពួកវាមិនអាចធ្វើបាបអ្នកទេ វាមិនអាចវយាឈ្នះក្តីល្អនៃកូនតូចឡើយ ”

Virginia មិនឆ្លើយឡើយ ហើយខ្មោចសំលឹងមើលគាត់យ៉ាងមិនសប្បាយចិត្ត ស្រាប់តែនាងឈរឡើង មុខនាងស្លេកណាស់ហើយមានពន្លឺចំលែកចេញពីភ្នែកនាង “ខ្ញុំមិនខ្លាចទេ” នាងបាននិយាយ “ខ្ញុំនឹងអធិដ្ឋានដើម្បីឱ្យ លោក ស្លាប់ ដើម្បីឱ្យលោកមានក្តីសុខសាន្ត ”។

ជាមួយនឹងការយំតិចៗតែសប្បាយខ្មោចឈរឡើងចាប់ដៃនាងហើយថើបវា។ ម្រាមដៃគាត់ត្រជាក់ដូច ព្រិលហើយបបូរមាត់វាឆេះដូចភ្លើង។ Virginia ទៅជាមួយគាត់កាត់បន្ទប់ស្ងាត់។ ស្រាប់តែជញ្ជាំងបើកឡើង ហើយមានប្រហោងធំខ្មៅពីមុខនាង។ ខ្យល់ត្រជាក់ចេញពីភាពងងឹតហើយនាងអាចមានអារម្មណ៍អ្វីមួយទាញសំ លៀកបំពាក់នាង។

មកលឿន លឿន ! ខ្មោចស្រែក “ រឺក៏វាអាចយឺតពេល” ហើយក្នុងមួយវិនាទីជញ្ជាំងបិទពីក្រោយពួកគេ ហើយបន្ទប់នៅទទេ។

ooo

សូមរង់ចាំអានភាគបន្ត

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s