The Canterville Ghost​ ភាគ៤

សត្រូវនៅគ្រប់ទីកន្លែង!

៥ថ្ងៃកន្លងមកហើយ ដែលខ្មោចនោះបានថិតនៅតែក្នុងបន្ទប់របស់គាត់។ គាត់មាន ការនឿយហត់ជាខ្លាំង ព្រមទាំងគ្មានអារម្មណ៍ល្អទាល់តែសោះ។ គាត់បានសំរេចចិត្តឈប់ដាក់ស្នាមប្រឡាក់ ឈាមនៅលើកម្រាលក្នុងបណ្ណាល័យតទៅទៀតហើយ។

គាត់បានគិតទៀតថា ៉ គ្រួសារត្រកូលអធីសមិនចង់បានវាទេ ដូច្នេះពួកគេនឹងមិនបាច់មានវាទេ ៉។

ការបង្ហាញជារូបភាពបន្លាចនោះ ក៏បានប្តូរប្លែក ពិតមែនហើយ។ វាគឺជាការងារ របស់ខ្មោចនោះ ក្នុងការបង្ហាញខ្លួននៅតាមដងផ្លូវម្តងក្នុងមួយអាទិត្រ ហើយនិងធ្វើសមលេង ៉ អ៊ូ…. ៉ និង ៉ អា… ៉ បង្អួចធំដែលនៅលើជណ្តើរ ក្នុងរវាងថ្ងៃពុធដើមខែ និងថ្ងៃពុធនាសប្តាហ៍ទី៣ ជារៀងរាល់ខែ។

រំលងផុតថ្ងៃសៅរ៍ចំនួនបីលើកមកហើយ ដែលជាធម្មតា គឺគាត់ធ្វើដំណើរនៅតាមផ្លូវ រវាងកណ្តាលអាធ្រាត ហើយនឹងម៉ោង ៣គត់។ ប៉ុន្តែគាត់មិនចង់អោយនរណាម្នាកឃើញ រឺលឺសំលេង របស់ គាត់ទេ។ គាត់បានដោះស្បែកជើងរបស់គាត់ រួចដើរយ៉ាងស្រាលជាទីបំផុតតាមដែលគាត់អាចធ្វើីទៅបាន។ គាត់បានពាក់អាវធំពណ៌ខ្មៅមួយ ព្រមទាំងដាក់ ប្រេងព្រះអាទិត្ររបស់តាម៉ានី ទៅលើច្រវ៉ាក់របស់គាត់ យ៉ាងប្រុងប្រយ័ត្ន។ ពីដំបូងគាត់មិនចង់ប្រើប្រេងនោះទេ ប៉ុន្តែល្ងាចមួយនោះខណៈពេលដែល ក្រុមគ្រួសារនោះកំពុងស្រស់ស្រូបអាហារពេលល្ងាច គាត់បានចូលទេក្នៅងុបន្ទប់គេងរបស់លាកអធីស ហើយយកដបប្រេងនោះ។ ក្រោយពេលប្រើប្រេងនោះម្តងមក គាត់សង្កេតឃើញថា វាពិតជាមាន ប្រយោជន៍មែន។

ប៉ុន្តែបងប្អូនភ្លោះទាំងពីរនាក់នោះ នៅតែបន្តលេងល្បិចបន្តទៅទៀត។ ពួកគេបាន ដាក់វត្ថុជាច្រើននៅតាមផ្លូវ របស់ខ្មោចនោះនៅទីកៀនកោះងងឹត ហើយធ្វើអោយខ្មោចនោះ ដួលនៅលើ របស់ទាំងនោះ។ ពួកគេបានដាក់ប័រនៅលើកាំលើនៃជណ្តើរ ហើយនៅយប់មួយនោះ ខ្មោចនោះបានដួលបះ ជើង ហើយរអិលដួលចុះពីជណ្តើរពីលើដល់ក្រោម។ អីច៉ឹងហើយបានជាខ្មោចនោះខិងយ៉ាងខ្លាំង នឹងសំរេចចិត្តថា នឹងទៅលលេងជាមួយកូនភ្លោះទាំងពីរនាក់ម្តងនៅយប់បន្ទាប់នេះ ដោយសំដែងជា ម៉នុស្ស អត់ក្បាល ៉ នឹងបន្លាចពួកគេអោយប៊ីសងាប់ប៊ីសរស់ម្តង។ ខ្មោចនោះបានរៀបចំខ្លួនរបស់គាត់អស់រយៈពេល ដល់ទៅ ៣ម៉ោង ដោយមានការពេញចិត្តពេញថ្លើមចំពោះការតុបតែងរបស់គាត់។ នាម៉ោង ១ៈ១៥ នាទី យប់ គាត់ក៏បានចេញដំនើរកាត់តាមជញ្ចាំង ហើយរំកិលខ្លួនគាត់យ៉ាងស្ងៀមស្ងាត់តាមផ្លូវទៅកនា់បន្ទប់ដេក របស់កូនភ្លោះទាំងពីរនោះ។

 

ហើយរអិលដួលចុះពីជណ្តើរពីលើដល់ក្រោមទ្វារបានរបេកិបន្តិច។ ខ្មោចនោះបានរុញទ្វារយ៉ាងលំបាក រួចក៏ដើរចូលទៅក្នុងបន្ទប់ ស្រាប់តែមានថូទឹកដ៏ធ្ងន់មួយ បានធ្លាក់ចុះមកលើគាត់។ ស្របនឹងខណៈនោះដែរ ខ្មោចបានលឺកូនភ្លោះទាំង ពីរនាក់នោះកំពុងសេចីនៅក្នុងគ្រែដេករបស់គេ។

លោកខ្មោចឯណោះវិញ ត្រូវបានសើមពីលើដល់ក្រោមនោះ គាត់បានងាកក្រោយរួច រត់ចេញពីបន្ទប់។ គាត់ដាក់មេប្រូចមិនងាកក្រោយ រហូតដល់បន្ទប់របស់គាត់។ ថ្ងៃបន្ទាប់នោះលោកខ្មោច បានមានជំងឺផ្តាសាយដ៏ធ្ងន់ធ្ងរ។

 

ស្រាប់តែមានថូទឹកដ៏ធ្ងន់មួយបានធ្លាក់ចុះមកលើគាត់ក្រោយពីព្រិត្តិការណ៍នេះបានកើតឡើង ខ្មោចនោះក៏បានបញ្ឈប់ការលងបន្លាចដល់គ្រួ សារ ជនជាតិអាមេរិកាំងនោះតទៅទៀត។ គាត់ដើរយ៉ាងស្ងៀមស្ងាត់ជុំវិញផ្លូវ ដោយដំនើរថ្នមៗ និងកាន់កាំ ភ្លើងកញ្ចាស់មួយផង ព្រមទាំងព្យាយាមនៅអោយឆ្ងាយពីគ្រប់គ្នា។

ឧបាយកលចុងក្រោយ បានកើតឡើងនៅថ្ងៃទី ១៩ ខែ កញ្ញា។ នារាត្រីនោះឯង លោកខ្មោចបានស្លៀកនូវសំលៀកបំពាក់បុណ្យសព ដែលជាសំណព្វចិត្តរបស់គាត់ រួចគាត់សំរេច ចិត្តដើរចូល ទៅក្នុងបណ្ណាល័យ ព្រោះគាត់ ចង់ឃើញថាតើនៅមានសេសសល់ស្នាមប្រឡាក់ឈាមនៅលើកំរាលរឺអត់? ខណៈដែលកំពុងនៅតាមផ្លូវ នោះមានអ្វីធំពីរបានលោតចេញមកពីកាច់ជ្រុងផ្លូវ ហើយែរសកលើងថា ៉ ប៊ូ… ៉ ដាក់ត្រចៀករបសគាត់។

ពិតមែនហើយលោកខ្មោចនោះពិតជាមានការភ័យខ្លាចយ៉ាងខ្លាំង ហើយរត់សំដៅទៅ ជណ្តើរ។ ប៉ុន្តែនៅទីនោះឯងមាន វ៉ាស៊ីនតោន អធីសកំពូងរង់ចាំគាត់ ជាមួយនឹងស្នប់បាញ់ទឹកស្រោចសួន ច្បារធំមួយ។

 

មានមារសត្រូវនៅគ្រប់ទីកន្លែងទាំងអស់!

មានមារសត្រវូនៅគ្រប់ទីកន្លែងទាំងអស់! អ៉ា៎ក! ៉ ខ្មោចនោះស្រែកឡើងយ៉ាងខ្លាំង រួចត្រលប់ក្រោយយ៉ាងលឿន ប្រូចបាត់ទៅក្នុងឡភ្លើងមួយ ដែលជាជោគល្អពេលនោះគ្មានភ្លើងនៅក្នុងនោះ ទៀត។ នៅទីបំផុតគាត់ក៏បានត្រលប់ទៅកាន់បន្ទប់គាត់វិញ ដោយសភាពគគ្រិចគគ្រក់យ៉ាងខ្លាំងមាន ប្រលាក់ខ្មៅពេញលើរ៉ូបខ្មោចដែលគាត់ចូលចិត្តជាងគេ។ គាត់មិនសប្បាយចិត្តជាខ្លាំង។

ក្រោយពីនោះមកគ្មាននរណាដែលឃើញគាត់នាពេលយប់ទៀតហើយ។ ឯកូនភ្លោះ នោះដេករង់ចាំលេងល្បិច ជាមួយគាត់បីបួនដងមកហើយ។ ពួកគេបានដាក់សម្បកគ្រាប់ឈើនៅតាមផ្លូវដើរ ដែលជាការនាំអោយគ្រប់គ្នាមានការពិបាកក្នុងការធ្វើដំនើរតែប៉ុណ្ណោះ តែខ្មោចនៅតែមិនបង្ហាញខ្លួន។ ពួកគេបាននិយាយថា “ ឱ! គាត់មិនសប្បាយចិត្តនឹងចេញមកទេ ”។ លោកអធិស បានចាប់ផ្តើមធ្វើការឡើង វិញជាមួយនឹងសៀវភៅរបស់គាត់។ លោកស្រីអធិសវិញបានបង្កើតឡើងនូវពិធីជប់លៀងបែបជនជាត់អា មេរិកាំង ដ៏ធំមួយសំរាប់ជនជាតិអង់គ្លេសដែលនៅក្បែរខាងគាត់។ ពួកក្មេងប្រុសៗលេងនៅក្នុងផ្ទះ និងនៅ ក្នុងសួនច្បារ រីឯវីជីនៀរវិញនាងជីះសេះលេងជាមួយនឹងកូនត្រកូលអភិជននៃខាសៀរ។ គេកំពុងស្នាក់នៅ ក្នុងភូមិគ្រឹះខេនធើវីល សំរាប់សប្តាហ៍ចុងក្រោយនៃថ្ងៃឈប់សំរាករបស់គេ។

លោកអធីស បានសរសេរសំបុត្រមួយទៅសម្តេចខេនធើវីលថា ” យើងគិតថាខ្មោច នោះបានរត់បាត់ហើយ។”

សម្តេចខេនធើវីលក៏បានតបសំបុត្រមកវិញថាៈ ”ខ្ញុំពិតមានសេក្តីសោមនស្សរីករាយ ណាស់ដែលបានលឺដូច្នេះ។”

ប៉ុន្តែលោកអធីស បានគិតខុស។ ខ្មោចនោះគឺនៅក្នុងផ្ទះនៅឡើយទេ។ វាពិតមែន ហើយដែលលងថាខ្មោចនោះបានឈឺ តែមិនមែនបានន័យថានឹងសំរេចចិត្តបញ្ឈប់ប្រតិបត្តិកាណ៍ខ្មោចឡើយ កូនប្រុសនៃត្រកូលអភិជនខាសៀរកំពុងស្នាក់នៅក្នុងផ្ទះ ហើយខ្មោចនោះបានស្គាល់គ្រួសារលោកអភិជន នេះច្បាស់ណាស់។ មានម្តងនោះគាត់បានបង្ហាញមុខនៅចំពោះមុខបងប្រុសរបស់ជីតាគេ ដោយលងបែប ជាខ្មោចជិះសេះ។ ដូចនេះហើយបានជារំលងតែមួយរាត្រីតែប៉ុណ្ណោះ សក់របស់បុរសកំសត់នោះបានប្រែទៅ ជាសទាំងអស់។ហើយក្នុងមួយជីវិតរបស់គាត់ គាតអា់ចបានត្រឹមតែនិយាយពាក្យថា ”បើកភ្លើងៗ!” តែ ប៉ុណ្ណោះ។ ហើយម្តងនេះវិញ គាត់ចង់ធ្វើជាខ្មោចជិះសេះលងកូនប្រុសត្រកូលធអភិជននេះម្តង។ គាត់បាន ត្រៀមខ្លួនរួចជាស្រេច ប៉ុន្តែនៅទីបំផុតគឺគាត់មិនអាចសូម្បីតែចេញពីបន្ទប់របសគាត់ ដោយព្រោះខ្លាច កូនប្រុសទាំងពីរនោះពេករហូតមិនហ៊ានចេញក្រៅ។ អីចង៉ឹហើយបានជាកូនប្រុសត្រកូលអភិជននោះលង់ លក់យ៉ាងស្រួលនៅក្នុងដំណេកគិតស្រមៃទៅដល់វីជីនៀរដ៏សែនស្រស់ស្អាតរបស់គេ។

***

 

 

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s