The Canterville Ghost​ ភាគ៣

បកប្រែដោយ លោក ថោង ស៊ីចាន់

ខ្មោចទីពីរលេចខ្លួនឡើងនៅខានធឺវីល

នៅព្រឹកបន្ទាប់ ជួបពេលដែលក្រុមគ្រួសារ Otis បានជួបជុំគ្នាស្រស់ស្រូអាហារពេលព្រឹកក៏ជជែកគ្នាអំពីខ្មោច។

លោក Otis បានខឹងបន្តិចបន្តួចពេលដែលស្វែងរកដបប្រេង Tammany’s Sun Oil ដែលផ្អែកនៅលើកំរាលព្រំ នៃច្រកចូល។

គតា់បាននិយាយថា“ខ្ញុំមិនចង់ទេ ” ជាវិធីដើម្បីឱ្យអន្តារាយពួកខ្មោច”។ គាត់ក្រលេកមើលទៅពួកក្មេងប្រុស ៗ។ ពួក យើង​ត្រូវ​ចង់​ចាំ​ថា​គាត់​បាន​រស់​នៅ​ក្នុ​​ងផ្ទះនេះអស់រយៈពេលយ៉ាងយូរ ណាស់មកហើយដូច្នេះខ្ញុំមិនគិតថាវាល្អទេក្នុង ការដែលគ្រវែងខ្នើយទៅលើគាត់ទេកុំសើចពួកក្មេងៗវាមិនមែនជារឿងគួរឱ្យសើចទេ។ ប៉ុន្តែប្រសិនបើខ្មោចមិនប្រើប្រេង ទេពួកយើងនឹងយកច្រវាក់ចេញពីគាត់។យើងមិនអាចគេងលក់ស្រួលដោយសារដោយលឺសំលេងពីខាងក្រៅបន្ទប់របស់ពួកយើងរាល់យប់នោះទេ ។

ប៉ុន្តែរាល់ពេលសំរាកចុងសប្តាហ៍គឺវាមានសភាពស្ងប់ស្ងាត់។ រឿងមួយដែលគួរអោយចាប់អារម្មណ៍គឺស្នាមឈាម។ រាល់ថ្ងៃWashingtonសំអាតកំរាលព្រំជាមួយទឹកសំអាតស្នាមម៉ាក Pinkerton’s Stain Cleaner រាល់យប់លោក Otis មានការប្រុងប្រយ័ត្នក្នុងការចាក់សោទ្វាបង្អួចបណ្ណាល័យ។ ប៉ុន្តែស្នាមឈាមនៅតែមាននៅកន្លែងផ្សេងទៀតនៅព្រឹក បន្ទាប់។

វាផងទៀតនោះបានប្តូរព៌ណពីរបីដង។នៅថ្ងៃខ្លះ វាព៌ណក្រហម ថ្ងៃទៀតខ្លះព៌ណស្វាយ ហើយម្តងនោះវាព៌ណ បៃតង្រសស់។ សមាជិកគ្រួសារភាគច្រើនគិតថាការផ្លាស់ប្តូរព៌ណនេះជារឿងគួរឱ្យអស់សំណើចហើយពួកគេប្រញាប់ប្រ ញាល់ ចុះមកជាន់ក្រោមនៅព្រឹកបន្ទាប់ដើម្បីស្វែងរកព៌ណថ្មីទៀត។ មនុស្សតែម្នាក់គត់ដែលមិនសើចគឺ Virginiaតូច ប៉ុន្តែនាងមិនអាចពន្យល់នូវ មូលហេតុ។ ហើយពេលព្រឹកស្នាមឈាមប្រែព៌ណបៃតងស្រស់ នាងស្ទើរែតព្រហ៊ោលយំ។

នៅយប់ថ្ងៃអាទិត្យពេលឆាប់ៗបន្ទាប់ពីសមាជិកចូលដំណេកខ្មោចក៏មានសកម្មភាព។ ដោយបានស្លៀកពាក់ឯក សណ្ឌានកងទ័ព្ទប្រហែល៣០០ឆ្នាំមុននៅជាន់ក្រោម។ គាត់គិតថា“ឥឡូវនេះបើខ្មោចប្រែក្រលាទៅជាបែបនេះសូម្បីតែ ពួកជនជាតិអាមេរិចសម័យទំនើបក៏មានការការភ័យខ្លាចដែរ។គាត់ចាប់ផ្តើមដាក់ខោអវាក្រោះនោះចុះ ប៉ុុន្តែវាហាក់ដូច ជាធ្ងន់សំរាប់គាត់ ហើយ គាត់និងខោអាវក្រោះក៏ធ្លាក់ចុះមកលើកំរាលព្រំជាមួយួសំលេងលាន់យ៉ាងខ្លាំង។

ម្តងនោះ ពួកប្រុសនៅក្នុងគ្រួសារ Otis លោតចេញពីគ្រែហើយប្រញាបន់ចុះទៅជាន់ក្រោម។ ពួកគេបានឃើញ

ខ្មោចដ៏កំសត់ដែលកំពុងអង្គុយនៅទីនោះកាន់ក្បាលហើយយំយ៉ាងអាសូរជាមួយនិងការឈឺចាប់។កូនភ្លោះមានរន្ធបាញ់ហើយរំពេចនោះក៏គប់ដុំក្រដាសទៅលើគាត់។លោក Otis ដកកាំភ្លើងខ្លីហើយធ្វើដូចកាលគាត់នៅ Califoria ហៅខ្មោចចេញមកហើយ លើកដៃឡើង!

នៅពេលនោះ ខ្មោចក៏លោតឡើងដូចសត្វព្រៃ និងមានកំហឹងយ៉ាងខ្លាំងហើយហោះកាត់ពួកគេ។ ទៀនរបស់ WashingtonOtisបានរលត់រំពេចនោះអ្វីៗក៏ងងឹត។នៅជាន់លើបង្អស់ខ្មោចបន្លឺសំណើចដ៏រន្ធត់ យប់មួយនោះសំលេងដ៏គួរអោយខ្លាចដែលបានធ្វើអោយ Lord Raker ក្លាយទៅជាសក់សនៅពេលយប់នោះនៅតែម្នាក់ ឯង។ វាបានដើរទៅដើរមករហូតដល់ផ្ទះមានឮសំលេងលាន់យ៉ាងរំពង។ ទ្វាបន្ទប់ចំហរលោកស្រីOtisក៏លេចឡើងជាមួយ ដបនៅក្នុងដៃ។ អ្នកស្រីនិយាយទៅកាន់ខ្មោចថា“ខ្ញុំខ្លាចអ្នកមានអារម្មណ៍មិនល្អ”។ “ខ្ញុំបានយកថ្នាំក្រពះរបស់ Dr. Dobell ប្រសិនបើអ្នកឈឺក្រពះថ្នាំនេះអាចព្យាបាលអ្នកអោយជា សះស្បើយរយៈពលឆាប់ៗនេះ”។

ខ្មោចក្រលេកមើលនាងយ៉ាងខឹងសម្បាល ហើយចាប់ផ្តើមប្រែខ្លួនទៅជាសត្វឆ្កែពណ៌ខ្មៅដ៏ធំមួយ (គាត់ពិតជា ល្បិចច្រើនមែន )។ ប៉ុន្តែសំលេងជំហ៊ានជើងក្មេងកំពុងដើរឡើងទៅលើដើម្បីបញ្ឈប់គាត់ ហើយពេលនោះ គាត់ប្រញាប់ បំបាំងខ្លួនដោយសំលេង “អូ!!!!!” មុនពេលកូនភ្លោះមកដល់ជាន់លើ។

ថ្ងៃខ្លះបន្ទាប់ពីគាត់ធ្លាក់ខ្លួនឈឺ ហើយបានទៅធ្វើស្នាមឈាមម្តងទៀតនៅពេលយប់។ ប៉ុន្តែនៅពេលគាត់ចាប់ផ្តើម

មនាអារម្មណ៍ល្អ គាត់សំរេចចិត្តព្យាយាមជាលើកទីបីដើម្បីបន្លាច Hiram B.Otis ហើយនឹងគ្រួសារគាត់។

គាត់បានចំនាយពេលស្ទើរតែពេញមួយថ្ងៃសុក្រទី១៧កក្កដាដើម្បីសំរេចនូវអ្វីដែលគាត់ចង់ស្លៀកពាក់។ នៅចុង ក្រោយគាត់សំរេចចិត្តយកសំលៀក បំពាក់សាកសពរបស់បុរសម្នាក់មួកខ្មៅ ជាមួយភ្លើងព៌ណក្រហមនៅក្នងុនោះ ហើយ នឹងកាំបិតដ៏វែង ។ យប់នោះខ្យល់បោកបក់ទ្វាបង្អួចសូគ្រាំងហើយភ្លៀងធ្លាក់លើដំបូលផ្ទះ។ ខ្មោចរៀបគំរោងការយ៉ាង ប្រុងប្រយ័ត្ន។

គាត់និយាយប្រាប់ខ្លួនឯងថា“គាត់ទៅបន្ទប់WashingtonOtisជាលើកទីមួយ”។ គាត់បានដុសលាងស្នាមឈាមដ៏ ភ្ញាក់ផ្អើលនៅព្រឹកបន្ទាប់ដូច្នេះខ្ញុំជឿជាក់ថាគាត់ពិតជាភ័យខ្លាចណាស់។ គាត់នឹងធ្វើសំលេងខ្មោចដើម្បីឱ្យគាត់ភ្ញាក់បន្ទាប់ មកខ្ញុំនឹងរុញកាំបិតចាក់កខ្ញុំបីដង ដើម្បីធ្វើសំលេងតន្ត្រី។

“បន្ទាប់មកខ្ញុំទៅបន្ទប់Hiram B. Otis. ខ្ញុំនឹងធ្វើសំលេងដ៏រន្ធត់ដាក់ត្រចៀកគាត់ ហើយនៅពេលនោះដែរនឹងដាក់ដៃ ត្រជាក់ លើមុខលោកស្រី Otis។ ឥឡូវ ចុះ Virginia វិញ? នាងមិនដែលលេងល្បិចលើខ្ញុំទេ ហើយនាងមានរូបស្អាតបាត។ ប្រហែលខ្ញុំទើបតែធ្វើសំលេង អូូ!!នៅក្នុងត្រចៀក,,,រឺផ្លាស់កន្លែងដេកនាងដោយឆ្អឹងម្រាមដៃ”។

“ហើយចំនែកឯកូនភ្លោះ!ក្មេងប្រុសគួរឱ្យរន្ធត់ទាំងនោះនឹងទៅរៀនមេរៀននៅពេលយប់ខ្ញុំនឹងឈរនៅចន្លោះគ្រែពួកគេមើលទៅដូចសាកសពត្រជាក់ហើយបៃតងហើយនិងក្លិនសព។ ពួកគេនឹងភ័យខ្លាចហើយទៅបាត់ បន្ទាប់មកខ្ញុំនឹង សម្រប ខ្លួនចេញពីសំលៀកបំពាក់ហើយធ្វើឱ្យឆ្អឹងខ្ញុំរាំពេញបន្ទប់”។

គាត់លឺគ្រួសារទៅគេងនៅម៉ោង១០ៈ៣០។ ពេលខ្លះគាត់ស្តាប់សំណើចនិងសំលេងកូនភ្លោះប៉ុន្តែនៅម៉ោង ១១ៈ១៥ នាទីកី៏ស្ងៀមស្ងាត់។

សំលេងនៅកណ្តាលអាធ្រាត្រខ្មោចបានចេញពីបន្ទប់។ គាត់បានចេញពីជញ្ជាំងជាមួយួកាំបិតនៅក្នុងដៃហើយនឹង ទឹកមុខញញឹម។ វាញញឹមមិនស្រស់ស្អាតទេ ហើយនៅពេលដែលឃើញព្រះច័ន្ទតាមបង្អួច នាងពួននៅក្រោយពពកខ្មៅ។

ភាពយឺតៗហើយនិងភាពស្ងប់ស្ងាត់ខ្មោចបានចេញពីផ្ទះនៅពេលដែលគ្រួសារ Otisបានទៅដេកយ៉ាងសប្បាយចិត្ត។ នៅកែងផ្លូវដើរ ដែលដើរតាមបណ្តោយបន្ទប់ Washington ខ្មោចក៏ឈប់មួយនាទី។ ខ្យល់ត្រសៀកៗមិនដឹងមកពីកន្លែងណា អូសសំលៀកបំពាក់សវែងរបស់គាត់នៅលើផ្លូវហើយនឹងបង្ហាញគ្រោងឆ្អឹងម្រាមដៃនិងកដែលសាកសពកំពុងដើរ។ គាត់លឺសំលេង ម៉ោងរោទិ៍ពាក់កណ្តាលអាធ្រាត្រ បន្លឺសំលេងសើចតិចៗនៅកែង,,,

ហើយឈប់យ៉ាងភ័យខ្លាច នៅពីមុខគាត់សុទ្ធតែខ្មោចគួរឱ្យខ្លាច។ វាមានក្បាលធំ គ្មានសក់មុខមូលធាត់ ជាមួយស្នាម ញញឹមចំហរមាត់។ ពន្លឺក្រហមឆេះឆាបដូចភ្លើង ឆាបឆេះក្រៅមាត់ហើយនិងក្រោយភ្នែកទាំងគូរ។ ខ្លួនដ៏អស្ចារ្យពួននៅក្រោម សំលៀកបំពាក់វែង ហើយនិងកាន់ចំនែកក្រដាស មានអក្សរយ៉ាងចំឡែក។

ខ្មោច Canterville មិនបានរង់ចាំអានវាទេ។គាត់គួរឱ្យភ័យខ្លាច។ នៅអ្នកឃើញខ្មោចលើកដំបូង អ្នកមិនឈប់ ជជែកអ្នកបើកហើយរត់ដូចខ្មោច Canterville បានបើកហើយរត់។ សំលៀកបំពាក់វែងរបស់គាត់បានទាក់ជើងគាត់ហើយ គាត់ស្ទើរតែជំពុបជើងដួលប៉ុន្តែគាត់រត់យ៉ាងលឿនតាមដែលអាចធ្វើទៅរួចចេញពីវត្ថុគួរឱ្យភ័យខ្លាចដែលមើលទៅកាន់គាត់ដោយភ្នែកមានភ្លើង។ គាត់ផ្លាស់ទៅកែងទំលាក់កូនកាំបិតលើស្បែកជើងម្ខាងរបស់លោក HiramB.Otis ដែលនៅក្រៅទ្វា បន្ទប់គេងរបស់ គាត់(លោក Otis រកវានៅទីនោះនៅព្រឹកបន្ទាប់) ហើយរត់ទៅបន្ទប់គាត់។

គាត់លោតទៅលើគ្រែហើយយកក្បាលពួនក្រោមខ្នើយ។ពេលខ្លះមុនពេលគាត់មានអារម្មណ៍ល្អ។ នៅដែលគាត់ ប្រាប់ខ្លួនឯងថានៅ Canterville ហើយដែល Canterville ជាអ្នកប្រយុទ្ធចុងក្រោយ។

គាត់គិតថា“នៅពេលដែលស្រស់ថ្លា“ ខ្ញុំនឹងទៅហើយនិយាយទៅកាន់ខ្មោចផ្សេងទៀតដែលល្អជាងនេះហើយប្រ សិនបើ ពីរក្នុងចំនោមពួកយើងធ្វើការទាំងអស់គ្នា ប្រហែលជាពួកយើងអាចធ្វើឱ្យរន្ធត់លើកូនភ្លោះនៅពេលចុងក្រោយ។

រៀងរាល់ព្រឹកព្រលឹមបន្ទាប់មកនៅពេលដែលគ្រួសារនោះនៅតែគេងគាត់ត្រលប់ទៅផ្លូវដើរនោះវិញ។ ខ្មោចនៅ តែនៅទីនោះប៉ុន្តែឥឡូវមានរឿងខុសឆ្គងជាមួយវា។ គ្មានភ្លើងនៅក្នុងភ្នែកវាហីយវាសំរាកជាប់នឹងជញ្ជាំងដូចជាមនុស្ស ឈឺ។ ខ្មោចនៅ Canterville ធ្វើដំនើរយ៉ាងលឿនឆ្ពោះទៅមុខហើយនិងដាក់ដៃគាត់ជុំវិញេខ្មាចផ្សេងទៀតដែលអត់មាន ក្បាលនៅពេលដែលខ្លួនដួលលើកំរាលព្រំហើយខ្មោច Canterville ឃើញថាគាត់កាន់កំរាលគ្រែស។ ហើយមានច្រាសដុស ធ្មេញ ហើយនឹងមើមស្ពៃរាយជុំវិញជើង។

គាត់គិត“ មានរឿងអ្វី?”។ “តើខ្មោចទៅណា?”

បន្ទាប់មកក៏ឃើញដុំក្រដាសសនៅមុខកំរាល ហើយនៅមានពន្លឺពេលព្រឹកព៌ណប្រផេះ គាត់បានអានពាក្យដ៏រន្ធត់។

នៅម្តងនោះគាត់យល់គ្រប់យ៉ាង។ វាជាល្បិចនិងល្បិចដ៏អាក្រក់ផ្សេងទៀតគាត់ឈរនៅទីនោះហាក់ដូចជាខឹង ហើយព្យាយាមគិតពីគំរោងដើម្បីបញ្ចប់ពយកអាមេរិកម្តងហើយនិងទាំងអស់។ ប៉ុន្តែគាត់មិនអាចគិតគំរោងផ្សេងទៀត បានទេ ដូច្នេះ បន្ទាប់ពីពេលដែលគាត់បានទៅរកកន្លែងងងឹតដេម្បីក៉ីហកវា។

ooo

 

 

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s