The Canterville Ghost​ ភាគ១

OSCAR WILDE

The Canterville Ghost

Retold by John Escott

បកប្រែដោយ លោក ចេង សុខច័ន្ទ

 

OXFORD UNIVERSITY PRESS

គ្រួសារអូទីសមកនៅខានធឺវីល

នៅពេលលោក ហីរាមប៊ី អូទីស (ជាអ្នកជំនួញជនជាតិអាមេរិកកាំង) បានទិញផ្ទះដែលមានេឈ្មាះថា ខានធឺវីល ខេស។ ប្រជាជនបានប្រាប់គាត់ថា គាត់បានកំពុងធ្វើរឿងដ៏គ្រោះថ្នាក់មួយហើយ។ ប្រជាជនទាំងអស់បានដឹងថាមានខ្មោច នៅក្នុងផ្ទះដែលគាត់បានទិញនោះ។ ឡដខានធឺវីលបានប្រាប់លោកអូទីស នូវរឿងរ៉ាវទាំងអស់អំពីផ្ទះរបស់គាត់ដោយ ខ្លួនឯង។ គាត់បាននិយាយថា“យើងមិនចូលចិត្តរស់នៅក្នុងផរ្ទះបស់យើងទេ” “មនុស្សជាច្រើននៃគ្រួសាររបស់ខ្ញុំបានឃើញ ខ្មោច។យាយរបស់ប្រពន្ធរបស់ខ្ញុំ(ភរិយារបស់លោកបូលតុន)គឺមនុស្សម្មាក្ន់ក្នុងចំនោមពួកគេដែលបានឃើញ។ នៅយប់ មួយ(ខណៈពេលដែលគាត់បានកំពុងស្លៀកសំលៀកបំពាក់សំរាប់អាហារពេលល្ងាច)គ្រោងឆ្អឹងដៃពីរបានដាក់មកលើស្មារ ទាំងពីររបស់គាត់។ គាត់បានធក្លា់ខ្លួនឈឺអស់រយៈពេលជាច្រើនឆ្នាំដោយសារតែរឿងហ្នឹង ហើយប្រពន្ធរបស់ខ្ញុំមិនដែលទៅ គេងនៅទីនោះម្តងណាឡើយដោយសារតែសំលេងអូរអទាំងអស់នោះនៅពេលយប់” ។

លោកអូទីសបានឆ្លើយថាៈ ឡដខានធឺវីល! “ខ្ញុំនឹងទិញទាំងផ្ទះទាំងខ្មោច។ ខ្ញុំមកពីប្រទេសជឿនលឿន ហើយ យើងអាចទិញស្ទើតែអ្វីទាំងអស់នៅក្នុងប្រទេសអាមេរិច ប៉ុន្តែមិនអាចទិញខ្មោចបានសោះ។ ដូច្នេះប្រសិនបើពិតជាមាន ខ្មោចនៅក្នុងផ្ទះមែន យើងអាចផ្ញើរខ្មោចទៅស្រុកកំណើរនៅអាមេរិច ហើយប្រជាជននឹងចំនាយលុយទៅមើលវា”។

”ខ្ញុំខ្លាចតែផ្ទះពិតជាធ្វើមានខ្មោចទេ!” ឡដខានធឺវីល បាននិយាយទាំងញញឹមថា“ ប្រហែលជាមិនមានខ្មោចនៅ ក្នុងប្រទេសរបស់អ្នកហើយ ប៉ុន្តែខ្មោចរបស់យើងបាននៅក្នុងផ្ទះអស់រយៈពេលបីរយឆ្នាំមកហើយៗវាតែងតែបង្ហាញខ្លួន មុនពេលសេចក្តីស្លាប់របស់នណាម្នាក់នៃសមាជិកគ្រួសារ”។

“មែនហើយ! ឡដខានធឺវីល ដូច្នេះធ្វើគ្រួសារក្លែងក្លាយទៅ! បុន្តែមិនមានខ្មោចទេ លោក! នៅក្នុងប្រទេសណា ក៏ដោយ សូម្បីតែនៅក្នុងគ្រួសារចក្រភពអង់គ្លេសបរូណាដ៏ល្បីក៏មិនមានដែរ”។

ឡដខានធឺវីលបាននិយាយថា “ល្អណាស់” “ប្រសិនបើអ្នកសប្បាយចំពោះមានខ្មោចនៅក្នុងផ្ទះ មិនអីទេ!។ ប៉ុន្តែ សូមចងចាំថា អ្វីដែលខ្ញុំប្រាប់អ្នកគឺជាការពិត ”។

ÂÂÂ

ដូច្នេះហើយលោក ហីរាមប៊ី អូទីស ក៏បានទិញផ្ទះនោះ ហើយពីរបីសប្តារហ­ក្រោ៍យមក គាត់និងគ្រួសាររបស់គាត់ បានចុះទៅ ខានធឺវីលខេស តាមរថភ្លើង។

អ្នកស្រី អូទីស គឺជាស្ត្រីដ៏ស្រស់ស្អាតមួយរូប ហើយមើលទៅស្ទើតែដូចស្ត្រីជនជាតិអង់គ្លេសដែរ។ ប្រជាជន ជនជាតិអាមេរិចពិតជាមិនមានភាពខុសគ្នាពីប្រជាជនជនជាតិអង់គ្លេសទេ ប៉ុន្តែតាមពិត ពួកគេនិយាយភាសាផ្សេងគ្នា។ កូនប្រុសច្បងរបស់នាងឈ្មោះថា វ៉ស្ហិងតុន (បុរសក្មេងែដលមើលទៅគួរអោយចាប់អារម្មណ៍ព្រមទាំងការញញឹមដ៏ស្រស់ ស្អាត) គឺជាមនុស្សដ៏ល្បីរាល់ពិធីជប់លៀងទាំងអស់នៅទីក្រុងឡុងចំពោះការរាំដ៏ស្រស់ស្អាតរបស់គាត់។ កញ្ញា វឹជីនាអឺ អូ ទីស គឺជាក្មេងស្រីតូចដ៏ស្រស់ស្អាតម្នាក់ មានអាយុ១៥ឆ្មាំ ដែលមានភ្នែកពណ៌ខៀវធំ។ នាងចូលចិត្តជិះសេះណាស់ ហើយ នាងអាចជិះសេះបានលឿនជាងបុរសៗច្រើនណាស់។ ថ្ងៃមួយ បរុសក្មេងនៃគ្រួសារ ចេស្ហៀ បានឃើញនាងនៅលើខ្នងសេះ ហើយក៏បានសុំនាងអោយរៀបការជាមួយគាត់មួយរំពេច ប៉ុន្តែថ្ងៃបន្ទាប់មកគ្រួសាររបស់គាត់បានបញ្ជូនគាត់អោយទៅ សាលារៀនវិញ។ ក្រោយមកវឺជីនា កើតបានកូនភ្លោះ (ក្មេងប្រុសដ៏ឡូឡា ដ៏សប្បាយរីករាយទាំងពរី) ពួកគេតែងតែសើច និងលេងល្បិចជានិច្ច។

វាជាពេលល្ងាចខែកក្កដាដ៏ស្រស់ស្អាតមួយនៅពេលគ្រួសារអូទីសចុះពីរថភ្លើង។ ទីវានិងដើមឈើមើលទៅស្រស់ ស្អាតណាស់ ក្នុងរស្មីពណ៌មាស។ បក្សាបក្សីកំពុងច្រៀងយ៉ាងរងំ ហើយមេឃពណ៌ខៀវស្រងាត់ ប៉ុន្តែនៅពេលដែលពួកគេ មកដល់ ខានធឺវីលខេស រំពេចនោះ នៅលើមេឃព្យុះពពកក៏បានលេចឡើងភ្លាម បន្ទាប់មកបក្សីខ្មៅធំៗដប់រឺដប់ពីរបាន ធ្លាក់មកលើក្បាលរបស់ពួកគេ និងគ្រាប់ភ្លៀងធំៗក៏ចាប់ផ្តើមធ្លាក់មក។

ស្ត្រីចំនាស់ម្នាក់ដែលស្លៀកសំលៀកបំពាក់ពណ៌ខ្មៅបានកំពុងឈរនៅមាត់ទ្វារផ្ទះដើម្បីរង់ចាំជួបពួកគេ។ នេះគឺជា អ្មកស្រី អុមនី ដែលជាម្ចាស់ផ្ទះ។

គាត់បាននិយាយថាៈ “សូមស្វាគមដែលមកដល់ ខានធឺវីលខេស”។

ពួកគេបានដើរតាមគាត់ចូលទៅក្នុងបណ្ណាល័យដែលជាបន្ទប់មួយវែងនិងងងឹតមានបង្អួចមួយខ្ពស់នៅខាងចុង។ នៅទីនេះ តែបានរៀបចំរួចជាស្រេចហើយសំរាប់ពួកគេ ដូចនេះពួកគេបានដោះអាវធំរបស់ពួកគេចេញហើយក៏នាំគ្នាអង្គុយ ចុះ។ រំពេចនោះអ្នកស្ត្រី អូទីស បានឃើញសម្នាប្រលាក់ពណ៌ក្រហមក្រម៉ៅនៅក្បែរជើនក្រានកំដៅផ្ទះ។ គាត់ក៏បានសួរថាៈ “តើវាជាស្នាមប្រលាក់មួយនៅលើកំរាលឥតនៅទីនោះរឺ?” អ្នកស្ត្រី អុមនី បាននិយាយយ៉ាងស្ងប់ស្ងាត់ថាៈ “ ចាស៎! អ្នកស្ត្រី អូទីស” “វាជាស្នាមប្រលាក់ឈាមមួយ” អ្នកស្ត្រី អូទីសបានយំ “ អូ! រឿងហ្នឹងគួរអោយភ័យខ្លាចខ្លាំងណាស់!” “ខ្ញុំមិនអាច មានឈាមប្រលាក់នៅលើកំរាលឥតរបស់ខ្ញុំបានទេ វាត្រូវតែស្អាត។“

ស្ត្រីចំនាស់បានញញឹមហើយឆ្លើយក្នុងសំលេងមួយដ៏ស្ងប់ស្ងាត់ម្តងទៀតថាៈ “វាជាឈាមរបស់អ្នកស្ត្រី អេលេន័រ ដឺ ខានធឺវីល” គាត់បាននិយាយបន្ថែមទៀតថាៈ “ប្តីរបស់នាង(លោក សីមុន ដឺ ខានធឺវីល)បានសំលាប់នាងក្នុងឆ្នាំ១៥៧៥ ខណៈដែលនាងកពុំងឈរនៅទីនោះ។ ប្តីរបស់នាងបានរស់នៅរយៈពេល៩ឆ្នាំទៀតបន្ទាប់ពីរការស្លាប់របស់នាង ប៉ុន្តែ បន្ទាប់មកគាត់ក៏បាត់ខ្លួនភ្លាមយ៉ាងចំឡែក។ គ្មាននណារម្នាក់ធ្លាប់ឃើញសាកសពរបស់គាត់ទេ ប៉ុន្តែខ្មោចរបស់គាត់គឺនៅ តែក្នុងផ្ទះ ហើយគាត់នឹងមិនសំរាកទេ។ ស្នាមប្រលាក់ឈាមគឺល្បីណាស់ ជាពិសេសភ្ញៀវដែលមកទីនេះ ឃើញវា។ ប្រជា ជនព្យាយាមសំអាតវាដែរ ប៉ុន្តែវានឹងមិនជ្រះទេ”។

វ៉ស្ហិងតុន អូទីស បានយំ “តាមពិតទៅវានឹងជ្រះ” “ភីនខើតុន ជាអ្នកសំអាតស្នាមប្រលាក់ដ៏ល្បីនឹងសំអាតវាចេញ ជាលើកទី២”។

នៅមុខម្ចាស់ផ្ទះគួរតែបញ្ឈប់គាត់ គាត់បានកំពុងតែសំអាតកំរាលឥតជាមួយនិងឈើខ្មៅតូចមួយ។ មួយសន្ទុះ ្រេកាយមកស្នាមប្រលាក់ឈាមក៏បានជ្រះអស់់! គាត់បាននិយាយហើយញញឹមដាក់អ្នកដ៏ទៃថាៈ“នេះជាអ្នកសំអាត!” “ភីន ខើតុនអាចសំអាតអ្វីៗបានទាំងអស់!”។

ប៉ុន្តែពាក្យទាំងអស់នេះបានធ្វើអោយព្យុះចាប់ផ្តើមបក់បោកនៅខាងក្រៅភ្លាម។ ពន្លឺផ្លេកបន្ទោរភ្លឹបភ្លេតគួរអោយ ភ័យរន្ធត់បានភ្លឺពេញបន្ទប់ហើយក្រោយមកជាលើកទី២រន្ទះបានបាញ់ក្នុងបន្ទប់បែកខ្ទិចខ្ទី។ ម្នាក់ៗបានលោតចេញពីសំលេង រន្ទះបាញ់,,, ហើយអ្នកស្ត្រីអុមនីក៏បានសន្លប់។

លោកអូទីសបាននិយាយថាៈ“ប្រទេសនេះមានអាកាសធាតុអីក៏គួរអោយភ័យខ្លាចម្លេះ!” គាត់បានអង្គុយចុះម្តង ទៀត ហើយក៏ដុតបារីជក់។

អ្នកស្ត្រីអូទីសបានសំឡឹងមើល អ្នកស្ត្រីអុមនីសន្លប់ដេកេលីកំរាលឥតដោយបិទភ្នែក។ គាត់ក៏បានយំ“ហីរាមបងសំ លាញ់” ”តើយើងអាចធ្វើអ្វីជាមួយស្ត្រីដែលសន្លប់នេះ?”

លោក អូទីស បាននិយាយថាៈ “ប្រាប់គាត់ទៅ គាគ់ត្រូវតែចំណាយលុយមួយចំនួនហើយ” “ប្រសិនបើគាត់ធ្វើបែក ពែង របស់របអ្វីមួយ គាត់ត្រូវតែចំណាយលុយសំរាប់វា។ ដូចនេះ ប្រាប់គាត់ថា ត្រូវតែចំណាយលុយប្រសិនបើគាត់សន្លាប់ ។ គាត់នឹងមិនសន្លាប់បន្ទាប់ពីនោះ”។

នៅពេលហ្នឹង អ្នកស្រី អុមនីក៏បានក្រោកឈរភ្លេម ប៉ុន្តែគាត់មើលទៅហាក់ដូចមិនសប្បាយចិត្តសោះ។ គាត់បាន និយាយទាំងសំលេងរន្ធត់ថាៈ“ប្រយ័ត្ន!បញ្ហានឹងកើតមាននៅក្នុងផ្ទះនេះ!” “ខ្ញុំបានដឹងរឿងរ៉ាវនៅទីនេះដែលគួរអោយភ័យ ខ្លាចបើពិពណ៌នាទៅ។ ពីមួយយប់ទៅមួយយប់ ខ្ញុំមិនដែលគេងលក់ទេ”។

លោក អូទីស បានញញឹមដាក់គាត់ទាំងមានភាពកក់ក្តៅក្នុងចិត្តថា“ប្រពន្ធរបស់ខ្ញុំ និងខ្ញុំមិនខ្លាចខ្មោចទេ អ្នកស្ត្រី អុមនី!”

ម្ចាស់ផ្ទះចំនាស់ញ័រញាក់យ៉ាងខ្លាំងចំពោះជើងទាំងពីររបស់គាត់។ គាត់បាននិយាយថា“អ្នកជាជនជាតិអាមេរិចគឺ ខ្លាំងណាស់!“ ”ហើយចិត្តល្អណាស់! អ្នកដឹងទេ ខ្ញុំបានធ្វើការនៅទីនេះអស់រយៈជាច្រើនឆ្នាំហើយនៅការចំណាយដូចគ្នា ហើយ,,,។

លោក អូទីសនៅតែញញឹម និយាយថាៈ“អូ! អ្នកស្ត្រី អុមនី! យើងនឹងចំណាយលុយអោយអ្នកយ៉ាងច្រើន”។

“អូ! អគុណ! លោក អូទីសជាទីគោរព និងអ្នកស្ត្រីអូទីសជាទីគោរព។ អគុណខ្លាំងណាស់!”

ooo

 

 

Advertisements

One Reply to “The Canterville Ghost​ ភាគ១”

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s