ឋាន​លេខា


TOPOGRAPHY

សេចក្តីផ្តើម

ឋានលេខាវិទ្យា ជាការសិក្សាទៅលើការវាស់ប្រវែង​ចំងាយ មុំ កំពស់ និង រយៈខ្ពស់ទាបនៅលើការដ្ឋាន​សាងសង់។ ឋានលេខា​វិទ្យា​សំដៅទៅលើ​ការ​វាស់​ស្ទង់​ដី ហើយ​វា​ដើរ​តួសំខាន់​ក្នុង​ការ​សាង​សង់​និង​ការ​វាស់​ស្ទង់​ដី​ធ្លី ឬ ការងារ​សុរិយោដី។

ការវិរត្តន៍​ជាបន្តបន្ទាប់​​នៃ​បច្ចេក​ទេស ឋាន​លេខា​បាន​ប្រែក្លាយ​ក្រាភិច​ ពី​ចំនួន​តិច​ទៅ​កាន់​ច្រើន​ឡើង។ ដូច​ជា​ការ​វាស់​វែង​នៅ​លើ​ទី​វាល រួច​ផ្ទេរ​មក​លើ​កុំ​ព្យូទ័រ​ដើម្បី​កំណត់​ រួច​តាក់​តែង​នូវ​គំនូស​រូបភាព​តាំងឡាយ ដែល​មាន​នៅ​លើ​ទី​វាល់​ (file) និង​បញ្ចី​នាម​ដើម្បី​ប្រើ​ប្រាស់​សម្រាប់​មូល​ដ្ឋាន​ទិន្នន័យ​ (data)។ ការ​រាស់​ស្ទង់​ដី​ បង្កើត​ដោយ​ជំនាញ​ ៧ផ្នែកគឺ៖

  • ការ​អនុវត្តទូទៅ
  • ផែនការ​កម្ម​ និង​អភិ​វឌ្ឍន៍
  • ការ​វាស់​ស្ទង់​អគារ
  • ការ​វាស់​ស្ទង់​បរិមាណ
  • ការ​អនុវត្តនៅ ជនបទ
  • ការ​វាស់​ស្ទង់​រ៉ែ
  • ការ​វាស់​ស្ទង់​ដី

  1. 1. ការវាស់ស្ទង់ទូទៅ៖

អ្នក​វាស់​ស្ទង់​ភាគ​ច្រើនធ្វើ​ការ​នៅ​ក្នុ្ងង​ផ្នែក​ការ​អនុវត្តន៍​ជាទូទៅ ដែល​ទាក់​ទង​យ៉ាង​ច្រើន​ទៅ​នឹង​ការ​ប៉ាន់តម្លៃ និង​ការ​វិនិយោគ។

µ         អ្នក​វាស់​ស្ទង់​ប៉ាន​តម្លៃ ជា​អ្នក​ជំនាញ​ការ​ផ្នែក​ទីផ្សារ​ ដី និង​កម្ម​សិទ្ធិ​ទាំងឡាយ។

µ         អ្នក​វាស់​ស្ទង់​ការ​វិនិយោគ ជួយ​អ្នក​វិនិយោគ​ឲ្យ​ទទួល​បាន​ផល​គាប់​ប្រសើរ​ ពី​កម្មសិទ្ធិ​របស់​គេ។

  1. 2. អ្នកវាស់ស្ទង់ធ្វើផែនការ និងអនុវត្តន៍៖

ជា​អ្នក​ធ្វើ​គម្រោង​ ធ្វើ​ផែន​ការ​ រត់​ការ​ដែល​ទាក់ទង​រដ្ឋ​អំនាច​ ដើម្បី សុំ​ធ្វើ​អាជ្ញា​ប័ណ្ណលើ​ផែន​ការ​របស់​ខ្លួន។

  1. 3. អ្នកវាស់ស្ទង់អគារ

គឺ​ជា​ពួក​អ្នក​រាស់​ស្ទង់​ដី​ ដើម្បី​សង់​ផ្ទះ​ អគារ​សាធារណៈ​ និង​អគារ​ឧស្សាហកម្មជាដើម។

  1. 4. អ្នកវាស់ស្ទង់បរិមាណ

ជា​អ្នក​ប៉ាន​ប្រមាណ​តម្លៃ​ក្នុង​ការ​ឈូស​ឆាយ​ដី សម្ភារៈ តម្លៃគម្រោង​ បង់​ពន្ធ ព្រម​ទាំង​សិទ្ធិ​នានា។

  1. 5. ការអនុវត្តនៅជនបទ

ជា​អ្នក​ជួយ​ឲ្យ​ដំបូន្មាន​ដល់​អ្នក​ស្រែ​ចម្ការ​។ អ្នក​វាស់​ស្ទង់​ប្រភេទ​នេះ ជា​អ្នក​រៀប​ចំ ចាត់​ចែង​គ្រប់​គ្រង​ ទ្រព្យ​សម្បត្តិ​ ស្រែ​ចម្ការ​ ធ្វើ​ផែនការ​អភិ​វឌ្ឍន៍តំបន់​កសិកម្ម​ ព្រៃ​ឈើ…។ល។

  1. 6. អ្នកវាស់ស្ទង់រ៉ែ

ជា​អ្នក​ធ្វើ​ការ​បុក​រ៉ែ។

  1. 7. អ្នកវាស់ស្ទង់ដី

គឺ​ជា​អ្នក​ធ្វើ​ផែន​ទី។

I. គោលបំណងពីរបស់ឋានលេខា

  • វាស់​វែង​នៅ​លើ​ទី​វាល ទាញ​រាល់​វត្ថុ​មក​ដាក់​នៅ​លើ​ប្លង់ (ប្លង់​លម្អិត)។
  • ដាក់​បញ្ចូល​អ្វី​ដែល​មាន​នៅ​លើ​ទី​វាល (Setting out) នូ​វអគារ​ ផ្ទះ ផ្លូវ​ថ្នល់ សាលារៀន…។ល។ ដែល​មាន​រួច​រាល់​ហើយ ដាក់​ទៅ​លើ​ប្លង់​ទីវាល។
  • E- Easting អាប់​ស៊ីស​ទិស​ខាង​កើត
  • N-Northing អរដោនេ​ទិស​ខាង​ជើង
  • Z-Elevation  រយៈ​កម្ពស់​

បើ​គេ​ឲ្យ​តែ​កូអរ​ដោនេ ដើម្បី​ដាក់​លើ​ប្លង់ យើង​ត្រូវ​ស្គាល់៖

  • ទីតាំង​របស់ Bench Mark (E, N, Z)
  • ចំនុច​ព្រាង Reference (E, N, Z)

II. មធ្យោបាយរបស់ឋានលេខា

ដើម្បី​រាស់​វែង​រក​រត្ថុ​ទាំង​ឡាយ ដែល​មាន​នៅ​លើ​ទី​វាល តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេចទៅ?

  • យើង​ត្រូវ​កំណត់​ចំណាំ​នូវ​ទី​តាំង​គោល ដែល​គេ​សម្គាល់ដោយ​អក្សរ​ S ។
  • យើង​ត្រូវ​កំណត់​ចំណាំ​វត្ថុ​ទាំង​ឡាយនោះ ដោយ​ប្រវែង​ ហើយ​នឹង​មុំ​ទីតាំង​។
  • នៅ​លើ​ចំនុច​ទាំង​ឡាយ​នោះ មាន​កូអរដោនេ (E, N, Z) ​និង​អ័ក្ស (X, Y)។
  • ប៉ូល​ខាង​ជើង​ធៀប​នឹង​ទីតាំង ដែល​យើង​ស្គាល់​ (E, N, Z)។
  • ចំនុច (M) យើង​កំណត់​តា​កូរអរ​ដោនេដែល​បង្កើតបាន​មុំ ហើយ​ចំងាយ​ចេញ​ពី ទី​តាំង​ S= Station (ចំនុច​ដាក់​ឧបករណ៍)។
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s