​ការ​ណែ​នាំ​ពី​ការ​រៀប​ចំ​គេ​ហដ្ឋាន​


ការណែ​នាំ​គឺ​សំដៅ​ឲ្យ​យើង​ស្គាល់​អំពី​របៀ​ប​រៀប​ចំ​ទី កន្លែង​របស់​បន្ទប់​ត្រូវ​ឲ្យ​មាន​ទំនាក់​ទំនង​បញ្ហា​ពន្លឺ​និង​ខ្យល់។

  • បន្ទប់​ទទួល​ភ្ញៀវ​គេ​ច្រើន​ដាក់នៅ​ទិស​ខាង​កើត ឬ​ខាង​ត្បូង ព្រោះ​ព្រះ អាទិត្រ​ដើរ​បញ្ឃិត​ពី​ទិស​បូ​រព៌​ទៅ​ទិស​នារតី។
  • បន្ទប់​ចំអិនអាហារ​ និង​យាន​យន្ត​គេ​ច្រើន​រៀប​ចំ​ឲ្យ​នៅ​ទិស​ខាង​ជើង ព្រោះ​ខ្យល់​ភាគ​ច្រើន​បក់​មក​ពី ទិស​ខា​ងត្បូង។
  • បន្ទប់​ដេក​គេ​ច្រើន​របៀ​ចំ​នៅ​ទិស​ខាង​កើត​ ព្រោះចាប់​ពី ថ្ងៃ​ត្រង់​ទល់​ល្ងាច​ ខាង​កើត​ចាប់​ត្រជាក់​ខាង​លិច ត្រូវ​រក​កំដៅ​ខ្លាំង។

ការ​ប៉ាន់​ប្រមាណ​ទំហំ​បន្ទប់

ទំហំ​បន្ទប់នៅតាម​គេហ​ដ្ឋាន គេ​បាន​ធ្វើការ​បែង​ចែក​ដូច​ខាង​ក្រោម៖

ល.រ ឈ្មោះ​បន្ទប់ ទំហំ​អប្បរមា ទំហំ​មធ្យម
    បន្ទប់​ទទួល​ភ្ញៀវ 3.65m x 4.87m 4.26m x 6m
      បន្ទប់​ទទួល​ទាន​អាហារ 3m x 3.65m 3.65m x 3.96
        កន្លែង​ទទួល​ទាន​អាហារ 2.13m x 2.74m 2.74m x 2.74
          បន្ទប់​ដេក​មេ​គ្រួ​សារ 3.50m x 3.80m 3.65m x 4.26m
            បន្ទប់​ដេក 2.74m x 3.35m 3m x 3.65m
              បន្ទប់​ចំអិន​អាហារ 2.13m x 3m 2.43m x 3.65m
                បន្ទប់​ទឹក 1.52m x 2.13m 1.67m x 2.43m
                  បន្ទប់​ក្រោម​ដី 2.13m x 2.43m 2.43m x 3.35m
                    វាល​ច្រក​ផ្លូវ​ដើរ 0.91m 1m
                      ទូ​បង្កប់​ក្នុង​ជញ្ជាំង 0.60m x 0.60m 0.60m x 1.20m
                        កន្លែង​ដាក់​យានយន្ត​មួយ 2.89m x 5.79m 3.65m x 6m
                          កន្លែង​ដាក់​យាន​យន្ត​ពីរ 5.79m x 5.79m 6m x 6m
                            ទ្វារ​បន្ទប់​យានយន្ត 2.43m x 2m 3.65m x 2.13m
                              ទ្វារ​បន្ទប់​យានយន្ត​ពីរ 4.57m x 2m 4.87m x 2.13m

                              ធ្វើការ​កំណត់​កន្លែង​អង្គុយ និង​អង្កត់ផ្ចិត​តុ= (ទំហំ/៣,១៤)xចំនួន​មនុស្ស

                              តំបន់​ទទួល​ភ្ញៀវ គឺ​ជា​កន្លែង​មួយ​ដែលមាន​ភាព​អ៊ូអរ ហើយ​យើង​អាច​រៀប​ចំ​បន្ទប់​ទទួល​ភ្ញៀវ​ បន្ទប់​កំសាន្ត(បន្ទប់​វីអាយភី) បន្ទប់​កីឡា និង​បន្ទប់​អនាម័យ។

                              ដើម្បី ធ្វើ​ឲ្យ​មាន​លក្ខណៈ​ងាយ​ស្រួល​ដល់​អតិ​ថិ​ជន ស្ថាបត្យ​ករដែល​ជា​អ្នក​រៀប​ចំ​ប្លង់​ ត្រូវ​គិត​គូរ​ពី​បញ្ហា​បន្ទប់​អនាម័យ គួរ​តែ​រៀប​ចំ​ដាក់​គ្រប់​តាម​បន្ទប់​នីមួយ​ៗ។

                              ផ្ទៃ​ខាង​ក្រៅ​គេហដ្ខាន

                              ផ្ទៃ​ខាង​ក្រៅ​ត្រូវ​បាន​បែង​ចែក​ជា​ពី​រសំខាន់​ៗគឺ៖

                              តំបន់​ផ្លូវ៖ នៅ​អម​សង​ខាង​ផ្លូវ​ ត្រូវ​រៀប​ឲ្យ​មាន​បន្លាយ​ទឹក​ហូរ​ គែម ឬ ចិញ្ចើម​អម​ដោយ​ដើម​ផ្កា ឬ កូន​ឈើ​សងខាង។

                              តំបន់​សួន​ច្បារ៖ រៀប​ឲ្យ​មាន​វាលស្មៅ​ ដើមឈើ ឬ​ផ្កា​តូច​ធំ​ចំរុះ មាន​ក្ចុះ (កន្លែង​អង្គុយ​លេង) និង​អាង​ហែល​ទឹក។

                              ផ្ទៃ​ដី​ដែល​ត្រូវ​សាង​សង់គេហដ្ឋាន

                              ក្នុង​ការ​គូរ​ប្លង់​កន្លែង​ត្រូវ​សង់​គេហដ្ឋាន ត្រូវ​គូរ​ស៊ុម​ព័ទ្ធជុំ​វិញ ដែល​ជា​តំណាង​ឲ្យ​ជញ្ជាំង​ ហើយ​ត្រូវ​បាន​ចែក​ចេញ​ជា​ផ្ទៃ​គោល​សំខាន់​ៗបីគឺ៖

                              • តំបន់​ទទួល​ទាន​ដំនេក៖ ជា​កន្លែង​ស្ងាត់ សម្រាប់​មេគ្រួសារ កូន បន្ទប់​សិក្សា បន្ទប់​ដេរ​ប៉ាក់ និង​បន្ទប់​អនាម័យ។
                              • តំបន់​ទទួល​ទាន​អាហារ៖ សម្រាប់​ទទួល​ទាន និង​ចំអិនអាហារ មាន​ចង្រ្កានបាយ កន្លែង​ទទួល​ទាន កន្លែងលាង​ ផ្ទុក​ចំនី​អាហារ បោកគក់ និង​បន្ទប់​អនាម័យ។
                              • តំបន់​ទទួល​ភ្ញៀវ៖ សម្រាប់​ទទួល​ភ្ញៀវ។

                              Advertisements

                              Leave a Reply

                              Please log in using one of these methods to post your comment:

                              WordPress.com Logo

                              You are commenting using your WordPress.com account. Log Out / Change )

                              Twitter picture

                              You are commenting using your Twitter account. Log Out / Change )

                              Facebook photo

                              You are commenting using your Facebook account. Log Out / Change )

                              Google+ photo

                              You are commenting using your Google+ account. Log Out / Change )

                              Connecting to %s