ប្លង់​បន្ទប់​ទទួល​ភ្ញៀវ

និយមន័យ បន្ទប់ទទួល​ភ្ញៀវ​គឺ​ជា​បន្ទប់​មួយ​ដែល​បម្រើ​ការ​ច្រើន​ជាង​គេ​នៅ​ក្នុង​គេហដ្ឋាន។ បន្ទប់នេះ​បម្រើ​ដូច​ជា៖ អង្គុយ​លេង,​ទទួល​ទានអាហារ, ទស្សនា​ទូរទស្សន៍, ស្តាប់​តន្រ្តី, សិក្សា, គេង (ប្រសិន​បើ​មាន​សាឡុង) និង​បណ្ណាល័យ។

ជា​ទូទៅ​បន្ទប់​ទទួល​ភ្ញៀវ​មាន​ភាព​ធំ​ទូលាយ​ និង​មាន​គ្រឿង​សង្ហារឹម​បំពាក់​ល្អ​ដូច​ជា​តុ ទូ​សំ​អាង​ សាឡុង ទូរទស្សន៍ ម៉ាញេ រូប​ចំលាក់ ផ្ទាំង​រូបភាព…។ល។

នៅ​ពេល​ដែល​មាន​ភ្ញៀវ​មក​លេង​គេ​តែងតែ​នាំ​ភ្ញៀវ​ចូល​ទៅ ទីនោះ​ដើម្បី​ពិគ្រោះ​ពិភាក្សា។ ប៉ុន្តែ​​ពេល​ភ្ញៀវ​ចូល​ដល់​ធ្វើឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​សោភ័ណ​ភាព​នៃ​បន្ទប់។

ទំហំ៖

ទំហំ​របស់​បន្ទប់​នេះ​មាន​ទំនាក់​ទំនងទៅ​នឹង​បន្ទប់​ដេក៖

  • ប្រសិន​បើ​ផ្ទះ​មាន​បន្ទប់​ដេក ១ឬ២ គេ​កំណត់​ផ្ទៃ​នៃ​បន្ទប់​ទទួល​ភ្ញៀវ​យក ១៦.៥ម៉ែត្រ​ការ៉េ
  • ប្រិសន​បើ​ផ្ទះ​មាន​បន្ទប់​ដេក ៣ គេ​កំណត់​ផ្ទៃ​នៃ​បន្ទប់ទទួល​ភ្ញៀវ​យក ១៨.៥​ម៉ែត្រ​ការ៉េ
  • ប្រសិន​បើ​ផ្ទះ​មាន​បន្ទប់​ដេក ៤ គេ​កំណត់​យក​ផ្ទះ​បន្ទប់​ទទួល​ភ្ញៀវ​យក ២២.៥ម៉ែ​ត្រ​ការ៉េ

ការគិតពិចារណារៀបចំប្លង់

  • បន្ទប់​ទទួល​ភ្ញៀវ​មិន​ត្រូវ​ដាក់​ចំ​ច្រក​ទ្វារ​ចូល
  • បន្ទប់​ទទួល​ភ្ញៀវ​គួរ​ដាក់​នៅ​ជិត​ ឬ​ចំ​មុខ​ច្រក​ទ្វារ​ចូល​បន្ទាប់​ពី​ទីវាល​
  • បន្ទប់​ទទួល​ភ្ញៀវ និង​បន្ទប់​ទទួល​ទាន​អាហារ​គេ​ច្រើន​ដាក់​នៅ​ជាប់​គ្នា ដើម្បីបង្កភាព​ងាយ​ស្រួល​ដល់​ភ្ញៀវ
  • ប្រសិន​បើ​កន្លែង​ទទួល​ទានអាហារ​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ នោះ ចង្រ្កាន​បាយ​ត្រូវ​ដាក់​ជាប់​បន្ទប់​ទទួល​ភ្ញៀវ។
  • បន្ទប់​ទទួល​ភ្ញៀវ​មាន​ពីរ​ប្រភេទ​ដែល​គេ​និយម​ចូល​ចិត្ត​គឺ​ មាន​បើក​ និង​បិទ៖
    • បន្ទប់​បើក​គឺ​មាន​ន័យ​ថា បន្ទប់​ដែលមាន​ជញ្ជាំង​បិទ​បាំងតិច​តួច បិទ​បាំង​ទាំង​ឡាយ​ដោយ​ប្រើ​វាំង​នន។
    • បន្ទប់​បិទ គឺ​មនា​ន័យថា​ បន្ទប់​ដែលមាន​ជញ្ជាំង​ព័ទ្ធជុំ​វិញ​ពី​ក្រោម​ទល់​ពិ ដាន តែ ម្តង។
    • បន្ទប់​ទទួល​ភ្ញៀវ​ត្រូវ​ដាក់​ប្រឈម​មុខ​ទល់​ទី​វាលធម្មជាតិ ធ្វើ​ឲ្យ​មាន​ភាព​រីករាយ។
    • ត្រូវ​រៀប​ចំ​ឲ្យ​មាន​ទ្វារ​បើ​កចេញ​ទៅ​រាន​ហាល និង​វ៉ា​រង់​ដា ឬ​យ៉។
    • ត្រូវ​មាន​បង្អួច ឬ​ប្រើ​ជញ្ជាំង​កញ្ចក់​ហើយ​មាន​វាំង​នន
    • ត្រូវ​រៀប​ចំ​ឲ្យ​មាន​លក្ខណៈ​ខុសគេ ពី​បន្ទប់​ផ្សេង​ៗ ដូច​ចា​កែ​ច្នៃ​ជញ្ជាំង​ឲ្យ​ផត ឬ​ប៉ោង។ រី​ឯ​ផ្ទៃ​បាត​ក្រោម​ឲ្យ​ខ្ពស់​ឬទាប។
    • ត្រូវ​រៀប​ឲ្យ​មាន​ទូ​តាំង​សៀវភៅ ទូ​តាំងគ្រឿង​ភេសជ្ជៈ​ ទូ​តាំង​កែវ ចាន​ទំនើបៗ តុក​ដាក់​ទូរទស្សន៍​ សាឡុង និង​ថូ​ផ្កា។
    • ពណ៌​បន្ទប់​នៃ​យ៉ាង​ណា​ឲ្យ​ស៊ី​ជាមួយ​នឹង​ពណ៌​ផ្ទះ
    • ត្រូវ​រៀប​ចំ​តុ​ ទូ និង​គ្រឿង​បំពាក់​ផ្សេងៗ​ ទុក​ផ្លូវ​ដើរៈ
      • ផ្លូវដើ​រតូច​ត្រូវ​យក​ទទឹង​ប្រវែង ០.៦១ម៉ែត្រ​
      • ផ្លូវ​ដើរ​ធំត្រូវ​យក​ទទឹង​ប្រវែង ១.០៦៧ម៉ែត្រ
      • ផ្លូវ​ដើរ​មុខ​ច្រក​ចូល​ត្រូវ​យក​ទទឹង​ ១.០៦ម៉ែត្រ ទៅ ១.៣៧ម៉ែត្រ
      • បន្ទប់​ទទួល​ភ្ញៀវ​ត្រូវ​រៀប​ចំគ្រឿង​បំពាក់​ជា​ក្រុម​ៗ ឲ្យ​ដាច់​ពី​គ្នា​ត្រូវ​មាន​គំលាត​ ១.៣៧​ម៉ែត្រ ទៅ ១.៨២ម៉ែត្រ។
      • ត្រូវ​រៀប​ចំ​បែរ​មុខ​ទៅ ទិស​ខាង​ត្បូង ព្រោះ ជា​ទិស​ដែល​ទទួល​ពន្លឺ​ព្រះ អាទិត្រ​បាន​ល្អ។
      • ជ្រើ​សរើ​សម៉ូដ​បង្អួច​សម្រាប់​បន្ទប់​ទទួល​ភ្ញៀវ ឲ្យ​ដូច​ជាមួយ​និង​បង្អួ​ចផ្ទះ​ដែរ
      • ត្រូវ​ពិចារណា​អំពី​កំរាល​ឲ្យ​ស៊ី​ទៅ​នឹង​ផ្ទៃ​ជញ្ជាំង​ដែរ
      • ត្រូវ​រៀប​ចំ​ពិដាន​ដើម្បី​ទប់​ទល់​កំដៅ និង​ភាព​ត្រជាក់​
    • ត្រូវ​រៀប​ចំ​តុប​តែង​ភ្លើ​ងបំភ្លឺ។

 

Advertisements

2 Replies to “ប្លង់​បន្ទប់​ទទួល​ភ្ញៀវ”

    1. អរគុណច្រើនដែលបានសរសើរ ញ៉ុមនឹងព្យាយាមដាក់អត្ថបទឲ្យច្រើនទៀត សង្ឃឹមថានឹងមានប្រយោជន៍!

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s