នេះជាក្រុមរាំរបស់ខ្ញុំ! ខ្ញុំឈប់រាំមួយរយៈមកហើយ ដោយសាររវល់ពេក! ខ្ញុំមានអនុស្សាវរីយ៍ច្រើនណាស់ជាមួយពួកគាត់! ចង់ប្រាប់ថា ខ្ញុំស្រឡាញ់ពួកគាត់ ជាងមិត្តភាពទៅទៀត! កុំយល់ច្រឡំអី! គឺស្រឡាញ់ពួកគាត់ដូចបងប្អូនអ៊ីចឹង!
ក្រុមរាំនេះមានគ្នាច្រើនណាស់ តែមានអ្នកដែលឈប់ ដោយសាររវល់ការងារ ហើយខ្លះឈប់ដោយសារតែអន់ចិត្តក៏មិនដឹង! ខ្ញុំមិនចង់ឲ្យមានរឿងទាំងនេះកើតឡើងនៅក្នុងក្រុមនោះទេ។ ខ្ញុំជាប្រុសតែម្នាក់នៅក្នុងក្រុមនេះ តែបច្ចុប្បន្ននេះ មានម្នាក់ទៀតហើយ ដែលជាមាន់ថ្មី ទើបនឹងប្រឡូកនៅក្នុងជីវិតជា Dancer! ស៊ូ ស៊ូ!
ខាងក្រោមនេះជាសមាសភាពរបស់ក្រុមរាំរបស់ខ្ញុំៈ(រាប់ពីឆ្វេងទៅស្តាំ)

១. អាតា៖ ពូកែរាំ ចូលចិត្តសើចបើកមាត់ធំៗ គួរឲ្យរាប់អានណាស់! ជាមនុស្សដែលធ្វើឲ្យពិភពលោក ស្រស់បំព្រង។
២. អាល័ក្ខ៖ ជាក្មេងម្នាក់ ដែលមានភាពរឹងមាំ និងគួរឲ្យសរសើរចំពោះភាពអត់ធ្មត់របស់គាត់ គាត់នៅក្មេងមែន (គាត់មិនសូវខ្ពស់ទេ តែសម្រាប់នារីៗ កម្ពស់ដូចគាត់ គឺល្មមហើយ) តែបទពិសោធន៍ការងារគាត់មិនអន់ទេ! គាត់ជាអ្នកបកប្រែម្នាក់ ដូចជាខ្ញុំដែរ!
៣ ណាអូមី ជាមិត្តជិតស្និទ្ធរបស់ អាល័ក្ខ។ គាត់ជាក្មេងដែលមិនសូវចេះកំប្លែងទេ តែក៏មិនស្ងាត់ដូចជាខ្ញុំដែរ។ សូមសរសើរគាត់ណាស់ ដែលគាត់ពូកែរាំ ហើយចាំក្បាច់បានល្អទៀតផង! គាត់ចេះគិត និងមានគំនិតច្នៃប្រឌិតច្រើន។
៤ ភក្តី ជាមិត្តម្នាក់ដែលខ្ញុំមិនសូវហ៊ាននិយាយជាមួយប៉ុន្មានទេ ព្រោះគាត់ជាស្រីស្អាតម្នាក់ក្នុងចំនោមស្រីស្អាតក្នុងក្រុមរាំ។ គាត់មិនសូវកំប្លែងទេ តែជានារីម្នាក់ដែល បានចំនាយពេលជាច្រើនសម្រាប់ក្រុមរាំ។
៥ ស្រីម៉ិច! គាត់គឺជាគ្រូបង្រៀនរាំរបស់ខ្ញុំ។ កាលនៅរៀនជាមួយគាត់ ខ្ញុំក៏ធ្លាប់ត្រូវគាត់វ៉ៃដែរ និយាយទៅចង់តែសើចទេ។ គាត់ជាអ្នកដឹកនាំក្រុមរាំ។ ចរិតរួសរាយរាក់ទាក់! មានប្រវត្តិកំសត់ច្រើន! ធ្លាប់ចាំបានថា គាត់រាំរហូតដល់ប្រេះឆ្អឹងកែងជើង ហើយនៅមករាំទៀត! គាត់ជាមនុស្សដែល ខ្ញុំមានអនុស្សាវរីយ៍ច្រើនជាងគេ។
មានសមាជិកផ្សេងទៀតដែលមិនបានថតក្នុងរូបនេះដូចជា៖
៦ អារុណ៖ ជាមិត្តដ៏ល្អរបស់ខ្ញុំ។ ខ្ញុំអាចនិយាយបានថា និយាយជាមួយគាត់ច្រើនជាងគេក្នុងចំនោមមិត្តក្នុងក្រុម ព្រោះគាត់ជាគ្រូបង្រៀនព្យាណូរបស់ខ្ញុំ! ហិហិ
៧ សុខមាស៖ ជាប្រុសម្នាក់នៅក្នុងក្រុមរាំ។ ខ្ញុំត្រេកអរមិនតិចទេ ចំពោះ វត្តមានរបស់គាត់ ព្រោះនឹងមានគ្នានោះអី កុំឲ្យថាប្រុសតែឯងពេក។ គាត់ក៏មានប្លកមួយដែរនៅក្នុងភូមិនេះ ដែលជាប្លក់ទាក់ទងទៅនឹងរឿងប្រលោមលោក។ នេះជាប្លក់របស់គាត់៖
ទោះខ្ញុំមិនសូវស្រដីទៅកាន់គ្រប់គ្នាក្នុងក្រុម តែបេះដូងរបស់ខ្ញុំនេះ និងមិនអាចបំភ្លេចនូវការចងចាំដ៏ល្អកន្លងមក!
ខ្ញុំស្រឡាញ់អ្នកគ្រប់គ្នា!
ឌីយ៉ា
សុំធ្វើសមាជិករាំម្នាក់ផងបានទេ ?
LikeLike
ហិហិ! និយាយអ៊ឹចឹង ខ្ញុំសើចហើយ! ក្រុមរាំនេះលែងមានទៀតហើយ! យូរៗ ទើបគេប្រជុំគ្នាម្តង ក្នុងឪកាសការប្រគុំតន្រីម្តងៗទេ!
LikeLike
ចង់រាំដែរ សុំចូលរួមផង ទើបតែបង្កើតបានក្បាច់រាំរបស់កូរ៉េបានមួយបទដែរ តែសំរាប់រាំហាត់ប្រាណទេ 😀
LikeLike
ហិហិ បាទ បានតា! តែត្រូវគិតគូរថ្លៃណែនាំខ្លួនឲ្យញ៉ុមខ្លះបានៗ (កុំមីស្យុង)
LikeLike
អត់មានអីនិយាយ! មានតែ 😀
LikeLike
សួស្តី ម្ចាស់ផ្ទះ ហេតុអ្វីបានជាឈប់រាំ រំសាយក្លិលបែបនេះអញ្ចឹង ?
LikeLike
ហិហិ មិនមែនរំសាយទេ គ្រាន់តែរាំម្តងម្កាល ក្នុងឳកាសពិសេសៗប៉ុណ្ណោះឯង!
LikeLike