ក្លិនដីក្រុង

តាំងតែពីក្មេងមកដល់ធំប៉ុណ្ណេះ ខ្ញុំចាំបានថា ខ្ញុំធ្លាប់បានជាន់ដីក្រុងតែម្តងគត់ ដែលកាលណោះ ខ្ញុំមានអាយុប្រហែលជា ៦ ឬ ៧ឆ្នាំនឹងឯង។ ខ្ញុំសុំរៀបរាប់ពីការចងចាំរបស់ខ្ញុំ ចំពោះរាជធានីភ្នំពេញកាលពីកុមារភាពបន្តិចចុះ។

រាជធានីភ្នំពេញ ឆ្នាំ ១៩៩៥

ក្រុមគ្រួសារអ៊ុំស្រីរបស់ខ្ញុំ រស់នៅទៅក្រុង ដូចជាលឺគេហៅថាអំពេញៗ យ៉ាងនឹងឯង។ លឺពួកម៉ាកជិតផ្ទះគេអួតម៉ាបាវ បន្ទាប់ពីគេបានមកពីអំពេញ។ គេថាគេបានលេងនេះ លេងនោះ គេឃើញអគារខ្ពស់ៗ ហើយមានមនុស្សអ៊ូរអរជាងឯខេត្ត ជាងនេះទៅទៀតគេថាអំពេញនឹងពេលយប់ភ្លឺដូច…ពេលថ្ងៃអីចឹង (គិតទៅខ្ញុំមកភ្នំពេញលើកនេះមិនមែនសប្បាយដូចគេថាទេ គឺមកដោយសារភៀសខ្លួនពីសង្គ្រាមជីវិតទៅវិញ!)។ ភ្នំពេញ ដែល​ខ្ញុំ​ស្គាល់​ពីក្មេង​តាម​ការ​ចង​ចាំ​ក្នុង​ទំរង់​ដូច​រូប​ថត​សាក​ពណ៍​របស់​ខ្ញុំ​គឺ វា​មាន​សណ្តាប់​ធ្នាប់​ ពេល​ឃើញ​ក្មេង​ៗ​ដើរ​ទៅ​សាលា​ទាំង​ហ្វូងៗ ដែល​ក្នុង​នោះ​មាន​ទាំង​បង​ប្រុស​ និង​ប្អូន​ស្រី​ជីដូ​ន​មួយ​របស់​ខ្ញុំ​ផងដែរ។​ ហើយ​ភ្នំពេញ​មាន​ភាព​រញ៉េ​រញៃ​ មិន​គួ​រឲ្យ​ចង់​រស់​នៅ ដោយ​សារ​តែ​ភាព​អាប់​អួរ​ ដែល​ខ្ញុំ​មិន​ធ្លាប់​ជួ​ប​នៅ​ឯ​ខេត្តឡើយ ខ្ញុំ​លឺ​តែ​ស្នូរ​នៃ​យាន្ត​គ្រប់​​ប្រ​ភែទ​​រត់​ទៅ រត់​មក​ គួរ​ឲ្យ​ធុញ​ទ្រាន់​។ អ្វី​ដែល​ខ្ញុំ​ចាំ​បាន​ ហើយ​នៅ​តែ​ចាំ​រូបភាព​ដ៏ល្អនោះ​គឺ​ ក្រុម​គ្រួ​សារ​អ៊ុំ​ខ្ញុំ​ និង​ម៉ាក់​ខ្ញុំ​ញុំា​សាច់​អាំង​នៅ​ក្រោម​ ពិដានមេឃ និង​ អំពូល​ធម្មជាតិ ដែល​បញ្ចេញ​ពន្លឺ​ព្រិច​ៗ គួរ​ជាទី​រំពែ​មើល​។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ ក៏​បាន​លឺ​ថា​ផ្ទះ​របស់​អ៊ុំ​ខ្ញុំ​ត្រូវ​ ភ្លើង​ឆេះ ដែល​ជាហេត្​នាំ​ឲ្យ​ផ្ទះ​របស់​គាត់​ត្រូវ​រើ​មកនៅ​ម្តុំ​អូឡាំពិក​ដល់​សព្វថ្ងៃនេះ។​

រាជធានីភ្នំពេញ ឆ្នាំ ២០០១

ជាពេល​ដែល​ខ្ញុំ​ឈាន​ជើង​ជា​ថ្មី​ម្តង​ទៀត មក​ក្រុងភ្នំពេញ ប៉ុន្តែ​មិន​មែន​មក​លេង​ទេ គឺ​មក​រស់នៅ ហើយ​ក៏មិន​មែន​មក​សប្បាយ​ដែរ គឺ​ខ្ញុំ​ត្រូវ​មក​ភ្នំពេញ​ដោយ​សារ​ប៉ាម៉ាក់​លែង​លះ​គ្នាទៀត! បានហើយ! មិន​និយាយ​ពី​រឿង​នេះ! អ្វី​ដែល​ខ្ញុំ​ចង់​ប្រាប់នោះគឺ…គ្រាដំបូង​បង្អស់…មុន​គេបង្អស់…គឺនៅពេលដែលខ្ញុំឈានជើងចុះពីរថយន្តក្រុងភ្លាម អ្វី​ដែល​ខ្ញុំ​បាន​ទទួល​មុន​គេនោះ គឺ ក្លិន​ក្រអូប​របស់​ដី​ក្រុង!

ឌីយ៉ា

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s