លុះដែកថែបលត់រួចហើយ!

ដែក​ថែប​លត់​រួច​ហើយ” ជា​ប្រ​លោម​លោក​មួយ​ប្រភេទ​ ដែល​បាន​ឆក់​យក​ដួង​ចិត្ត​របស់​ខ្ញុំ​តាំង​តែ​ពី​គ្រា​បាន​ប៉ះ​វា​ជា​លើក​ដំបូងម៉្លេះ។ ខ្ញុំបានប៉ះចំសៀវភៅនេះដោយចៃដន្យ កាលកំពុងរកមើលសៀវភៅអាននៅ​ក្នុង​បណ្ណា​ល័យ​តូច​ ​របស់​តា​ខ្ញុំ​ (ខ្ញុំហៅគាត់ថា គង់ៗ ឬ គង់យឹប)។ ក្របសៀវភៅដ៏ក្រាស់ ហើយ​មាន​អក្សរ​ផត​ជា​ភាសាខ្មែរ​ថា លុះ​ដែក​ថែប​លត់​រួច​ហើយ។ កាលនោះអ្វីដំបូងគេ ដែលធ្វើអោយខ្ញុំចាប់អារម្មណ៍នោះគឺ រូបភាព​ប្រហែលជា ១០​ ​ទៅ​ ​១៥​ ​រូប​ដែល​មិន​ដឹង​ជា​មាន​អត្ថ​ន័យ​អ្វី​ក៏​មិន​ដឹង​ ​តែ​គេ​គូរ​បាន​ល្អ​ណាស់​។​ ​ហើយ​បន្ទាប់​មក​ទៀត​នោះ​គឺ​ ​រចនា​បទ​នៅ​ក្នុង​រឿង​ ​បាន​នាំ​អា​រម្មណ៍​ ​និង​វិញ្ញាណខ្ញុំឲរសាត់អណ្តែតទៅកាន់ពិភពមួយផ្សេងទៀត ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​តស៊ូ សប្បាយ​រីក​រាយ​ ភាព​លំបាក​លំបិន​ ​ស្នេហា និងការជំនះនៅឧបសគ្គ….

ជួនកាលវាបានធ្វើឲខ្ញុំ បានជួបប្រទះនូវ​វប្បធម៏ចំលែកៗ (culture shock ) របស់​តួ​អង្គ​នា​សម័យ​ ​នឹង​ភព​មួយ​នោះ​ដែល​ខ្ញុំ​មិន​ដែល​ស្គាល់។ សរុបមក ខ្ញុំមិនបានចូលទៅកាន់ពិភពនៃជីវិតពិត ច្រើន​ជាង​ពិភព​កុម្មុយ​នីស​។ ​ជីវិត​ជា​ការ​តស៊ូ​….

ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា ស្នា​ដៃ​ទាំង​អម្បាល​ម៉ាន​ដែល​បាន​ចារឹក​នៅ​​ក្នុងប្លកនេះ នឹង​ជា​ចំ​នែក​ក្នុង​ការ​បំរើ​នូវ​ហទយ​ទ័យ​នៃ​បង​ប្អូន ពូ មីង ដែលបានចូលទស្សនា។

សេចក្តីសង្ឃឹមមួយទៀតគឺ ខ្ញុំសង្ឃឹមថានឹងបានទទួលនូវការមតិរិះគន់ សំរាប់​ស្នា​ដៃ​ដែល​មាន​ខ្វះ​ចន្លោះ​ ​ឬ​មតិ​កែ​លំ​អរ​ដើម្បី​អោយ​ប្លក​នេះ​ ចារឹក​នូវ​អ្វី​ដែលជា​ប្រយោជន៍​ សំរាប់អ្នកអានក្រោយៗទៀត។

ឌីយ៉ា

 

Advertisements

9 Replies to “លុះដែកថែបលត់រួចហើយ!”

  1. ខ្ញុំថាមនាតែខ្ញុំទេដែលឆ្កួតនឹងរឿងនឹង ខ្ញុំមើលរឿងនឹងតាំងពីអាយុ ១០ឆ្នាំម្លេះ ខ្ញុំមើលហើយមិនតិចដងទេ រហូតដល់អាយុ ១៨ឆ្នាំ ម្តាយខ្ញុំបានហាមឃាត់មិនអោយខ្ញុំអាន ឡើយ (ព្រោះគិតថាជាសៀវភៅកុំម៉ុយនីស លេនីន ) ឥលូវនេះខ្ញុំអាយុ៣០ហើយ ខ្ញុំនៅតែចងចាំរឿងនឹងបានល្អ
    វគ្គតំបូងគឺចាប់ពី ម្តាយរបស់ប៉ាវកា គឆាស្គីន បាននាំគាត់ទៅធ្វើការនៅស្ថានីយរថភ្លើង ការលុកលុយរបស់ ប៉ូឡូញ ការចាប់ខ្លួន (តួសំខាន់ៗគឺ ប៉ាវការ តូញ៉ា អាទីយីម(បងប៉ាវការ) ….ចុងក្រោយគឺប៉ាវការបានបំពេញបំណង សសេររឿនិពន្ឋរបស់ខ្លួន លុះដែកថែបលត់រួចហើយ នៅពេលខ្លួនឈឺខ្លាំង) រឿងនេះបានបង្ហាញនាំខ្លួនខ្ញុំ ទៅពិភពអាតីតសហភាពសូវៀត នៅក្នុងឆ្នាំនៃភ្លើងសង្រ្គាម លោកលើកទី២ អំពីការរស់នៅ របស់ប្រជាជន ការតស៊ូ ទិដ្ឋភាពជាក់ស្តែង ក្រោយពេលដួលរលំនៃរបបស្តេច ត្សា ។

    នេះធ្វើអោយខ្ញុំនឹកឃើញរូប ផ្ទះមួយប្រហែលជានៅក្នុងវគ្គពី ដែលមានបំពង់ផ្សែងពីលើ ខ្ញុំពេលអានតែងស្រម៉ៃខ្លួនជា ប៉ាវការ ហាហាហ គិតទៅ ចិត្ត២០ឆ្នាំហើយខ្ញុំនៅចាំរឿងនេះបាន ជាពិសេសខ្ញុំចង់បានៀវភៅនេះមកអានម្តងទៀត ចង់ដឹងថាតើខ្ញុំនឹងត្រូវដឹងគំនិតគិតទៅលើរឿងនឹងឥលូវខុសគ្នាយ៉ាងណា?

    Like

    1. ហិហិ! បាទបង! ខ្ញុំ​ស្តាយណាស់​ដែល​ខ្ញុំ​អាន​ជិត​ចប់​ហើយ បែរ​ជា​បាត់​សៀវភៅ​នោះ​បាត់ ពេល​រើ​ផ្ទះ! នៅ​សល់​ប្រហែល​ជា ៣០ទំព័រទៀតទើបចប់ ខ្ញុំ​ពិត​ជា​ចង់​បញ្ចប់​មែនទែន! នៅ​ចាំ​បាន​កាលគាត់​ចូល​រៀន​ជាមួយគ្រូ​សាសនា​គ្រឹស្ត​ម្នាក់​ដែលមាន​ពាក់​ខ្សែក​រូប​ឈើ​ឆ្កាង​ធំៗ ដើរ​មក​ញ៉ឹង​ស្លឹក​ត្រចៀក​គាត់ឡើង​ផុត​ជើង​ពី​ដី ដោយ​សារ​គាត់​លួច​ដាក់​ថ្នាំ​ជក់ ក្នុង​ឆ្នាំង​! នៅ​ចាំ​ពី​ស្នេហា​វ័យ​ក្មេង​របស់​គាត់! នៅ​ចាំ​កាល​គាត់​ទៅ​ធ្វើ​ការ​បំរើ​ក្នុង​ហាង​មួយ​ដោយ​ ចាំ​ទឹក​នឹង​កំសៀវ​ធំៗ! ស្តាយ​ណាស់​ ដែល​មិន​បាន​បញ្ចប់​រឿង​នេះ! ខ្ញុំ​បាន​អាន​រឿង​នេះ​ពីក្មេង ហើយ​ក៏​បាត់សៀវភៅ​នេះទៅ នៅ​ឆ្នាំ ២០០៣ នៅពេល​ខ្ញុំ​អាយុ​ប្រហែល ១២​ ឬ ១៣​ឆ្នាំ! សៀវ​ភៅ​នេះ​ដូច​ជា​មិន​មាន​លក់​ទេបង! តើ​បង​ទិញ​នៅឯណា​ដែរបង?

      Like

  2. អុញខ្ញុំសង្ឃឹមថាខ្ចីពីឌីយ៉ា មកអានឡើងវិញ? សៀវភៅនឹងបងខ្ញុំគាត់មិនដឹងទិញពីណាទេ ឃើញក្រាស់គ្របពណ៌ខ្មៅ នឹងមានម៉ាជាន់ពីលើអក្សរពណ៌ទឹកមាស ។

    Like

    1. ហិហិ អ៊ីចឹងបានន័យថាអស់សង្ឃឹមទាំងពីរនាក់ហើយ!

      Like

  3. តើខ្ញុំអាចរកទិញសៀវភៅនេះឯណាបាន? សូមមេត្តាជួយប្រាប់ផង។ សូមអរគុណ

    Like

    1. សៀវភៅនេះ ខ្ញុំទទួលបានពីបងប្រុសម្នាក់ ហើយដោយគ្មានលក់ទៀត ទើបយកមកកូពីទុកអាន បើចង់បានខ្ញុំអាចទាក់ទងគាត់ឲ្យបាន

      Like

  4. កាលនៅយុវវ័យ ខ្ញុំក៏ធាប់បានអានសៀវភៅរឿងដឹងដែរ។ ពេលថ្មីៗនេះខ្ញុំឃើញរឿនេះម្តង ហេតុនេះហើយបានជាខ្ញុំ សាកល្បងវាយចំណងរឿងនេះនៅក្នុង google search ក្រែងបានឃើញ។ ឃើញមានមែន។

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s