គ្រិស្មាស់

គ្រិស្មាស់! អ្នកជាថ្ងៃដែលខ្ញុំកើត! ខ្ញុំពិតជាមានមោទនភាពដែលបានកើតមកនៅថ្ងៃនេះ! តែ….ចាប់ពីថ្ងៃនេះតទៅខ្ញុំស្អប់អ្នកហើយ ព្រោះគ្រិស្មាស់រាល់ឆ្នាំ ខ្ញុំមិនដែលមានសេចក្តីសុខទេ អ្នកផ្តល់ឲ្យខ្ញុំតែទឹកភ្នែក និងការឈឺចាប់។ ខ្ញុំតែងតែរំពឹងចង់បានអ្វី ពីអ្នក! នៅថ្ងៃនោះ អ្នកបានផ្តល់សេចក្តីសុខដល់មនុស្សទូទាំងពិភពលោក ចុះហេតុអ្វី បានជាអ្នកផ្តល់ឲ្យខ្ញុំតែក្តី អស់សង្ឃឹមនិង ការឈឺចាប់ទៅវិញ? ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ សប្បាយចិត្តក្នុងចំនោមទុក្ខព្រួយរាប់រយជំពូក។ តែការឈឺចុកចាប់ចុងក្រោយនេះ បានធ្វើឲ្យស្នាមញញឹមក្លែងក្លាយរបស់ខ្ញុំក្លាយទៅជាការឈឺចាប់ ដែលសូម្បីតែទឹកភ្នែកលាងមុខក៏គ្មានផង! មែនហើយ វាជារឿងធម្មតាទៅហើយ ទោះមិនទាន់ដល់ថ្ងៃនោះមកដល់ក៏ដោយ តែខ្ញុំក៏គួរតែទទួលស្គាល់ដែរថា ខ្ញុំមិនគួរទ្រាំទ្រចំពោះឯងទៀតទេ។ ខ្ញុំបានភ្លេចគ្រប់យ៉ាងអស់ទៅហើយ តែថ្ងៃនេះធ្វើឲ្យខ្ញុំនឹកឃើញខែធ្នូរាល់ឆ្នាំរបស់ខ្ញុំគ្រប់ឆ្នាំ! គ្រប់គ្រាន់ហើយ! ខ្ញុំស្អប់ឯង! ឯងមិនខុសទេ តែហេតុអ្វី បានជារឿងរ៉ាវអាក្រក់តែងតែកើតឡើងនៅក្នុងកំលុងពេលនេះរាល់ឆ្នាំ? ឯងអាចផ្តល់ក្តីសុខឲ្យគេបាន ចុះគ្រាន់តែមនុស្សម្នាក់ដូចខ្ញុំឯងផ្តល់ឲ្យមិនបាន?

នៅ ថ្ងៃអាទិត្យ, December 19, 2010

នៅម៉ោង 10:38pm

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s