ប្តូរឈ្មោះប្លក់!

សួស្តីមិត្តទាំងអស់នៅក្នុងភូមិវើតប្រេស!​

នេះគឺជាប្លក់ “អន្ធការ” ដែល​ខ្ញុំបានប្តូរឈ្មោះពីប្លក់ “មូលមិត្តសិក្សា” និង ប្លក “លុះដែកថែបលត់រួចហើយ”។ គោលបំណងដែលខ្ញុំបានប្តូរឈ្មោះនេះគឺ ដោយសារ​ខ្ញុំមានប្លក់ពីរ ហើយ​ចង់​បញ្ចូល​មក​តែ​មួយ​ ខ្ញុំ​ក៏​ធ្វើ​បាន​សម្រេច​មែន​។​ ប៉ុន្តែ​ប្លក់​ទាំង​ពីរ​នោះ​មាន​លក្ខណៈ​ខុស​គ្នា​ ហើយ​អត្ថ​បទ​ក៏​ខុស​គ្នា​ទៅ​តាម​អត្ត​ចរិត​ប្លក​ដែរ​ ដូច្នេះ​ហើយ​ បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​រើស​យក​ឈ្មោះ​មួយ​ជា​គោល​សម្រាប់​ប្លក់​ទាំង​ពីរ​នេះ ​គឺ​ឈ្មោះ ​”អន្ធការ”​ នេះ​ឯង​។​ តាម​ពិត​ទៅ​មិន​ជា​ចំ​លែក​អី​ទេ ​ខ្ញុំ​នៅ​តែ​ដាក់​អត្ថ​បទ​ទូទៅ​ សាមញ្ញ​ ដូច​ប្លក​ដទៃ​ផ្សេង​ទៀត​ដែរ​។

​នេះជាអាស័យដ្ឋានថ្មីរបស់ប្លកនេះ៖

https://nadianote.wordpress.com

សង្ឃឹមថាប្លក់នេះ នឹងបំរើជាប្រយោជន៍​ខ្លះ ដល់​អ្នកអាន!

ឈ្មោះនេះខ្ញុំយក ពាក្យ Dia (ឌីយ៉ា) បូកផ្សំនឹងពាក្យ Darkness = Diarkness ដែលមាន​ន័យថា អន្ធភាពនៃចិត្តរបស់ខ្ញុំ (ឌីយ៉ា)។ មិនមែនកំប្លែងអីទេ ព្រោះតាមពិតទៅ ដោយ​សារតែខ្ញុំផ្ទាល់ក៏មិនទាន់ស្គាល់ចិត្តរបស់ខ្លួនឯងច្បាស់ កុំថាឡើយដល់អ្នកដទៃ។ ខ្ញុំកំពុងព្យាយាមស្វែងយល់ពីខ្លួនឯងថែមទៀត ដូចដែលគេថា មនុស្ស​យើង​ត្រូវ​ស្គាល់​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់ទើប​អាច​សម្រេច​ជោគ​ជ័យ​ក្នុង​ជីវិត​បាន។ បាន​ហើយ និយាយប៉ុណ្ណេះបានហើយ>>>

 

សរុបមក​ចាប់ពីថ្ងៃនេះតទៅ ប្លក់មូលមិត្តសិក្សា និងប្លក់លុះដែកថែបលត់រួចហើយ

លែងមាននៅក្នុងពិភពវើតប្រេសទៀតហើយ!

ឌីយ៉ា

Advertisements

2 Replies to “ប្តូរឈ្មោះប្លក់!”

    1. គឺថា ញ៉ុមលុបប្លក់ពីរនោះចោលបាត់ហើយ ហើយបញ្ចូលមកតែមួយនេះ! គ្រាន់តែផ្ទេរឯកសារពីប្លក់ចាស់នោះ ចូលមកប្លក់ថ្មីនេះប៉ុណ្ណោះឯង!

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s