ចង់ប្រាប់ថា ខ្ញុំជៀសមិនផុតពីការធ្វើគ្រូសោះ។ ខ្ញុំមិនសូវស្រលាញ់អាជីបជាគ្រូបង្រៀនទេ តែម៉េចក៏ជៀសមិនផុតសោះ។ គេចអីជួបហ្នឹង! តែខ្ញុំមិនចូលចិត្តយ៉ាងណាក៏ដោយចុះ ខ្ញុំតែងតែមានអារម្មណ៍ និងបេះដូងជាគ្រូជានិច្ច។ ខ្ញុំមានសិស្សចំនួនបីនាក់ហើយ តែកាលពីមុនមានសិស្សយ៉ាងតិចក៏ ៨០នាក់ដែរ។ មានអារម្មណ៍ថាហត់ក៏ឈប់បង្រៀន តែនៅតែបង្រៀនដដែល។ ខ្ញុំគ្រាន់តែចង់ប្រាប់ថា ខ្ញុំស្រលាញ់សិស្សរបស់ខ្ញុំណាស់ អាយុមិនខុសគ្នាទេ រវាងខ្ញុំនិងសិស្ស តែខ្ញុំចង់ឲ្យពួកគាត់ចេះមែន! ខ្ញុំខំប្រឹងបង្រៀនពួកគាត់ឲ្យអស់ពីសមត្ថភាព និងមិនឲ្យពួកគាត់ប្រឹងរៀនអត់ប្រយោជន៍ទេ! មានសិស្សពីរនាក់ជាប់បាក់ឌុប តែម្នាក់ទៀតរៀនបានត្រឹមថ្នាក់ទី ៦ប៉ុណ្ណោះ តែអ្នករៀនបានតិចជាងគេ បែរជាខំរៀនជាងគេទៅវិញ ពីរនាក់ទៀតនោះក៏ខំប្រឹងដូចគ្នាដែរ។
គ្រាន់តែក្លាយជាគ្រូនេះ ខ្ញុំបានលះបង់អស់ច្រើនណាស់មានដឹងទេ? ខ្ញុំចង់ហាយឡាយសក់ធ្វើស្ទាវដូចគេក៏មិនបាន ចង់ស្លៀកពាក់ឡូយៗក៏មិនបាន។ ធ្វើអ្វីក៏ត្រូវមានសុជីវធម៌ជាគ្រូនៅជាមួយដែរ។ ធ្វើឲ្យយុវវ័យដ៏សប្បាយរីករាយកន្លងទៅអស់។ទៅណាមានគេអោនលំទោនគោរព និងនិយាយលេងជាមួយ តែអ្វីដែលខ្ញុំចង់បាននោះមិនមែនអ៊ីចឹងទេ គឺខ្ញុំចង់ឲ្យគេរាប់អាននឹងស្និទ្ធស្នាល។ មួយទៀតគឺធ្វើគ្រូវត្រូវឈររហូត អូយយ៉ូយ!
ខ្ញុំសប្បាយចិត្តនៅពេលលឺសិស្សនិយាយថា គេរៀនពីខ្ញុំឆាប់ទទួលបានពីមេរៀន និងសប្បាយចិត្តនៅពេលឃើញសិស្សខំប្រឹងប្រែង និងមានលទ្ធផលល្អក្នុងការសិក្សា។ នេះជាអារម្មណ៍របស់ខ្ញុំ ជាគ្រូបង្រៀនម្នាក់។ ស៊ូ ស៊ូ ស៊ូ គ្រូ គ្រូ គ្រូ!
និយាយទៅនឹកសិស្សចាស់របស់ខ្ញុំណាស់ ពួកគាត់មិនដឹងជាចេះដល់ណាហើយទេ? ហ៊ឺយ!
តើយើងគួរប្រើពាក្យថាគ្រូនេះត្រឹមត្រូវដែរឬទេ? សូមជួយវិភាគផង?
LikeLike
សម្តីដែលខ្ញុំនិយាយខាងលើនេះ ជាសម្តីលេងសើច តែក៏មិនជាខុសដែរ។ ព្រោះវាគ្រាន់តែជាអារម្មណ៍មួយប៉ុណ្ណោះ ជាអ្វីដែលខ្ញុំបានបោះបង់ ដើម្បីក្លាយជាគំរូល្អមួយ។ ហើយអ្វីដែលឡង់ឌីបានសរសេរនោះ ខ្ញុំពិតជាគាំទ្រដូចគ្នា។ តែខ្ញុំយល់ថា ប្រភពអត្ថបទដែលឡង់ឌីដកស្រង់នោះក៏ឡង់ឌីមិនទាន់បានស្គាល់ច្បាស់ដែរ។ ខ្ញុំបានជួបផ្ទាល់ ដែលសម្តីដែលសរសេរក្នុងតំណរភ្ជាប់របស់ឡង់ឌី នេះខុសពីអ្វីដែលគាត់បានសរសេរ។ យ៉ាងណាក៏ខ្ញុំគាំទ្រគំនិតក្នុងអត្ថបទរបស់ឡង់ឌីដែរ តែបើសរសេរហើយ គួរណាតែធ្វើផងដែរ។ ខ្ញុំមិនមែនជាអ្នកពូកែគ្រប់យ៉ាងទេ យ៉ាងណាក៏ខ្ញុំបានបណ្តុះនូវសមត្ថភាព និងចរិយាមាយាទក្នុងជីវិតរបស់គាត់ដែរ ហើយមួយផ្នែកទៀតគឺសិស្សជាអ្នកអភិវឌ្ឃខ្លួនឯង ដូចដែលឡង់ឌីបានសរសេរក្នុងលីងខាងលើដែរ។
LikeLike
សួស្តីលោកគ្រូ ឌីយ៉ា !!!
LikeLike
ហិហិ សួស្តីលោកគ្រូចំរើន
LikeLike
សួរស្ដីលោកគ្រូ! ចំពោះខ្ញុំ ខ្ញុំស្រលាញ់ណាស់គ្រូខ្ញុំ ជាពសេសគ្រូនៅថ្នាក់វិទ្យាល័យ មុខវិជ្ជាគណិត និងភាសាខ្មែរ។ ប៉ុន្តែមានគ្រូមួយចំនួនធើ្វឲ្យសិស្សស្អប់ តើលោកគ្រូយល់យ៉ាងណា?
LikeLike
សុផាតអាចចូលទៅមើលក្នុងតំណភ្ជាប់ដែលឡង់ឌី បានដាក់នៅខាងក្រោមបាន ដែលនិយាយពីចរិតលក្ខណៈគ្រូបង្រៀន។ តាមគំនិតខ្ញុំវិញ គ្រូសម័យនេះខុសពីគ្រូសម័យមុន តែយ៉ាងណាគាត់បានចូលរួមចំនែកក្នុងជីវិតរបស់យើង ក្នុងការអភិវឌ្ឃន៍ដែរ ព្យាយាមយល់ពីពួកគាត់ ហើយអ្វីដែលមិនល្អកុំយកតម្រាប់តាម។ ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក! ខ្ញុំក៏មានការអាក់អន់ស្រពន់ចិត្តខ្លះដែរកាលនៅជាសិស្ស តែដល់ពេលខ្ញុំធ្វើគ្រូខ្ញុំ មិនបានយកគំរូអាក្រក់ពីពួកគាត់មកធ្វើទេ។ ចាប់ផ្តើមពីខ្លួនយើងផ្ទាល់។ ចាត់ទុកថាពួកគាត់ជាកញ្ចក់សម្រាប់យើងចុះ។
LikeLike
នឹកសិស្សច្រីៗ
LikeLike
ហិហិ នឹកទាំងអស់គ្នាតើ
LikeLike