ប្រភេទរូឡូកិនផ្លូវ

ដាក់ឲ្យ​អាន​លេង!

រូឡូកិនផ្លូវ

John Deere គឺជារូឡូដែលត្រូវបានគេប្រើប្រាស់សំរាប់កិនបង្ហាប់ដីមុនពេលចាក់បេតុង

រូឡូកិនថ្នល់ ដែលដើរដោយប្រេងម៉ាស៊ីនឌីសែល

រូឡូកិនថ្នល់ (ពេលខ្លះត្រូវបានគេហៅថា រូឡូបង្ហាប់ដី (Roller Compactor) ឬ រូឡូតែប៉ុណ្ណោះ) គឺជាម៉ាស៊ីនបង្ហាប់ដីមួយប្រភេទ ដែលជាយាន្តជំនះសំរាប់ប្រើក្នុងវិស័យវិស្វកម្ម ដើម្បីបង្ហាប់ដី, បេតុង, គ្រួសល្អិត, កៅស៊ូក្រាលថ្នល់នៅក្នុងសំណង់ផ្លូវថ្នល់ ព្រមទាំងគ្រឹះផងដែរ។

នៅផ្នែកខ្លះនៃពិភពលោក រូឡូគឺនៅតែត្រូវបានគេស្គាល់ជាទូទៅថា ស្ទីមរូឡូ Steam Roller មិនថាទោះបីជារបៀបនៃការរុញច្រាននោះយ៉ាងណាឡើយ។ រូឡូប្រភេទនេះជាទូទៅ គឺអាចអនុវត្តទៅលើមធ្យោបាយធំៗ ដូចជាប្រើសំរាប់ធ្វើផ្លូវជាដើម។

  • មាតិការ
  • ប្រវត្តិ
  • របៀបប្រើប្រាស់
  • លក្ខណៈសំគាល់
  • ប្រភេទរូឡូ
  • ប្រភេទស្គរ
  • ផ្សេងៗ
  • រោងចក្រផលិតរូឡូ
  • រូឡូនាពេលបច្ចុប្បន្ន

ប្រវត្តិរូឡូ

រូឡូ នាឆ្នាំ ១៨០០

រូឡូ Steam-powered

Zettelmeyer រូឡូកិនថ្នល់ដើរដោយប្រេងម៉ាស៊ីនឌីសែល

 

រូឡូកិនថ្នល់ដំបូងបំផុត ដើរដោយសត្វសេះ ហើយប្រហែលជាត្រូវបានខ្ចីពីកសិដ្ធានណាមួយមិនខាន។

រូឡូស្ទីម

តាំងពីរូឡូមានការពេញនិយមយ៉ាងខ្លាំងដោយសារតែ ភាពធ្ងន់មហិមារបស់វា ហើយវាក៏ជាត្រូវបានគេស្គាល់ថាជាយានយន្តដែលដើរដោយសារ សត្វសេះតាំងពីឆ្នាំ ១៨០០មកម៉្លេះ។ រូឡូស្ទីម ឬ រូឡូដើរដោយចំហាយទឹកក្តៅ ជាយានយន្តដែលគេប្រើក្នុងវិស័យសំណង់ផ្លូវថ្នល់មុនគេ។ គេពេញនិយមជាងគេគឺស្ទីមរូឡូ ដែលមានរាងស៊ីឡាំងទ្វេរ។ រីឯរូឡូ មានរាងឯកស៊ីឡាំងវិញ មិនមានការពេញនិយមក្នុងការប្រើប្រាស់ទៀតឡើយ ដោយសារវាដើរដោយថាមពលចេញពីម៉ាស៊ីនទឹកក្តៅ បង្កើតរាងរលកតិចតួចនៅលើថ្នល់។ ក្រុមហ៊ុនការដ្ឋានសំនង់មួយចំនួនក្នុងសហរដ្ឋអាមេរិក បានប្រើប្រាស់ស្ទីមរូឡូនេះក្នុងកំឡុងឆ្នាំ ១៩៥០ រីឯនៅចក្រភពអង់គ្លេសវិញ នៅមានសល់សេវាកម្មជំនួញរហូតដល់ដើមទស្សវត្សឆ្នាំ ១៩៧០។

តាំងពីទស្សវត្សទី ២០មក បច្ចេកវិទ្យាម៉ាស៊ីនផលិតចំហេះខាងក្នុងបានរីកចំរើន គេរូសេន, ប្រេងម៉ាស៊ីន, ហើយនឹង ប្រេងម៉ាស៊ីនឌីសេល ត្រូវបានប្រើប្រាស់ដោយរូឡូ បន្តិចម្តងៗ ហើយរីឯរូឡូដែលដើរដោយចំហាយទឹក ក៏មានការកាត់បន្ថយ។ រូឡូ ដែលដើរដោយថាមពលជំរុញពីក្នុងដំបូងគេ មានភាពស្រដៀងទៅនឹងរូឡូ ដែលដើរដោយចំហាយទឹកដែរ។ វាប្រើប្រាស់ថាមពលមេកានិចដើម្បីបញ្ចូនថាមពលពីម៉ាស៊ីនទៅកាន់តួកង់ (ជាទូទៅមានទំហំធំ) បញ្ចាអោយស្ពឺមានចលនា។ ការវិវត្តន៍របស់រូឡូមានដំនើរការយឺត និងមានការពិបាក។ ទោះជាយ៉ាងណាក៏ដោយរូឡូបច្ចុប្បន្ននេះ ដើរដោយថាមពលប្រេងឌីសេល។

ការប្រើប្រាស់

រូឡូកិនថ្នល់ ប្រើប្រាស់ទំងន់ដ៏ធ្ងន់របស់វាដើម្បីកិនបង្ហាប់ផ្ទៃដី ដែលបានកិនរួចហើយ។

រូឡូ ក៏ត្រូវបានប្រើប្រាស់ផងដែរក្នុងការកិនបង្ហាប់ផ្ទៃដី។ រីឯរូឡូបង្ហាប់ដីធុនតូចវិញ មានតូកង់តូច ហើយមិនអាចកិនបង្ហាប់ដីអោយបានរលោងនោះឡើយ។ តួកង់តូចដូចនេះអាចត្រឹមតែបង្ហាប់ដី ឬទីតាំងដែលមានទំហំតូចៗតែប៉ុណ្ណោះ។

លក្ខណៈ

រូឡូអាចជាគ្រឿងយន្តមួយប្រភេទដែលមានបង្កាន់មួយដែលបញ្ចាដោយមនុស្សម្នាក់។ ទំងន់របស់វាគឹ ១០០ផោន ឬមានទំហំធំដូចជារូឡូកិនផ្លូវជាដើមដែលមានទំងន់រហូតដល់ ២០០០ផោនឯណោះ។ វាអាចមានតំលៃរហូតដល់ ១៥០.០០០ដុល្លាសហរដ្ធអាមេរិក។

ប្រភេទនៃរូឡូ៖

  • Manual walk-behind
  • Powered walk-behind (electric or diesel/gas powered)
  • Trench roller (manual units or radio-frequency remote control)
  • Ride-on
  • Ride-on with knock-down bar
  • Ride-on articulating-swivel
  • Vibratory
  • Pneumatic-tyre
  • Tandem roller
  • Tractor-mounted and -powered (conversion – see gallery picture below)

Powered, vibrating walk-behind

Ride-on with articulating-swivel (small machine)

Ride-on with articulating-swivel (large machine)

Vibrating Dynapac CC232

A Caterpillar CS-533E vibratory roller.

Pneumatic roller

A road-roller powered by a tractor mounted on it from rural India

Road roller, museum, Tenterfield, NSW

ប្រភេទ Drum

Drum អាចមានទំហំនិងប្រវែងចាប់ពី: 24-to-84 អ៊ីង

  • Single-drum sheeps/pad-foot (soil)
  • Single-drum smooth (asphalt)
  • Double-drum (duplex) sheeps/pad-foot (soil)
  • Double-drum (duplex) smooth (asphalt)
  • កង់ 3 cleat with bulldozing blade (landfills)

តួនាទីផ្សេងៗ៖

  • នៅលើម៉ាស៊ីនមួយចំនួន, Drum អាចត្រូវបំពេញដោយទឹករហូតដល់វាមានទំងន់ធ្ងន់។ ពេលវានៅទទេ [គ្មានទឹក], ម៉ាស៊ីនដែលមានទំងន់ស្រាលមានតំលៃថោក ព្រមទាំងការដឹកជញ្ចូនទៅកាន់ទីតាំងការងារមានតំលៃថោកផងដែរ។
  • ការកិនបង្ហាប់ផ្សេងទៀតមានដូចជាការប្រើនូវរំញ័រ ដោយប្រើប្រាស់នៅម៉ាស៊ីនដែលមានទំហំតូច តែមានសមត្ថភាពដូចជាម៉ាស៊ីនដែលមានទំងន់ធ្ងន់ៗដែរ។ រំញ័រ ជាទូទៅគឺជាកកើតឡើងពីរង្វិលសេរីរបស់អ៊ីដ្រូស្តាទិកម៉ូទ័រ ដែលស្ថិតនៅខាងក្នុង Drum ដែលតែងតែភ្ចាប់មកជាមួយរូឡូស្រាប់។
  • Water lubrication ត្រូវបានផ្តល់ទៅលើផ្ទៃរបស់ Drum ដើម្បីជៀសវាងនូវការឡើងកំដៅនៃកៅស៊ូក្រាលថ្នល់ ដែលអាចជាប់ទៅនឹងDrum បាន។
  • Hydraulic transmissions បានផលិតមកដោយមានភាពរហ័សរហួន និងមានភាពបត់បែនក្នុងការងារសំណង់។
  • Human-propelled rollers អាចមាន roller drum តែមួយប៉ុណ្ណោះ។.

Self-propelled rollers អាចមាន drum រហូតដល់ទៅពីរ, ដែលមានភ្ចាប់មួយនៅខាងមុខ (ជាទូទៅត្រូវបានគេហៅថា “duplex”), ឬបី ឬមានត្រឹមតែមួយជាមួយ ផ្នែកខាងក្រោយមួយ ដែលជំនួសដោយ treaded pneumatic tyres សំរាប់ការបង្កើនល្បឿននៃការបើកបរ។

ដកស្រង់​ចេញ​ពី Wikipedia in English (បកប្រែដោយ ឌីយ៉ា)

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s