ម្សិល​ម្ង៉ៃទៅដាក់​ពាក្យ​សុំ​លា​លែង​ពី​កា…

ម្សិល​ម្ង៉ៃទៅដាក់​ពាក្យ​សុំ​លា​លែង​ពី​ការងារ​ដែល​ទើប​តែ​ធ្វើ​បាន​បី​ងៃ (មិនមែនគេដេញរ៉េ) ហើយ​ម្សិល​ម៉ិញ​ទៅ ដាក់​ពាក្យ​ការ​ងារ​ថ្មី គេ​ព្រមទទួល​យក ទោះ​ការ​ងារ​តិច​តួច​ និង​មិន​សូវ​មាន​អ្វី ធ្វើក៏ដោយ តែញ៉ុមរំភើ​បនឹង​ការ​ងារ​ថ្មីនេះណាស់! ចង់​ប្រាប់​ថា​សប្បាយ​ចិត្ត! ខំប្រឹង ព្រោះការងារ​នេះ​ជាប់​ទាក់​ទង​នឹង​ជំនាញ!

ហើយ​និយាយ​មួយ​ចុះ​អំពី​ការ​ចុះ​ឈ្មោះ​ក្នុង​វើតប្រេស ម៉េច​ក៏​វា​មិន​ចាំ​អូតូម៉ាទិក​ម៉ង​ទៅ ស្រួល​មិន​បាច់​វាយ​លេខ​សំងាត់​រាល់​ងៃ! នេះ​ជាអ្វី ដែល​ខ្ញុំ​ចង់​និយាយ!

Advertisements

32 Replies to “ម្សិល​ម្ង៉ៃទៅដាក់​ពាក្យ​សុំ​លា​លែង​ពី​កា…”

  1. អូតូម៉ាទិក បានតើ យើងដាក់ ម៉ាស៊ីនឲ្យ remember me រឺក៏ ឲ្យវាចាំតែម្តង ខ្ញុំរាល់ដងចូលមិនដែលវាយលេខ​សំងាត់ទេ ចូលភ្លាមបានភ្លាម។

    Like

    1. ដាក់​ហើយ​បង តែ​វា​មិន​ចាំ​ឲ្យ​សោះ! បង​សាក​មើល​ទៅ ដឹងហើយ!

      Like

      1. ម៉េចក៏មិនចាំ? គ្រាន់តែកំណត់ក្នុង Brower ដាក់ remember Password ទៅ វាចាំបាត់ហើយ តែមុននឹងកំណត់ យើងត្រូវ Clear History ជាមុនសិន។ តែបើសិនជាប្រើអ៊ីនធើណេតនៅកន្លែង គេទេ យកល្អកុំប្រើ ក្រែងនាំទុក្ខដល់ខ្លួន

        Like

      2. រឿងនេះ​មិន​អាច​ភ្លេច​បាន​រ៉េ ព្រោះ​ធ្លាប់​មាន​មិត្ត​និយាយ​ច្រើន​ណាស់​ពី​បទពិសោធន៍ឈឺចាប់នេះ ណាណាណាណា

        Like

  2. មុខ​​ហ្នឹង​ធ្វើ​ការ​មិន​កើត​គេ​ស្ដី​ឱ្យ,,, ដល់​ពេល​ខ្មាស់​គេ​ពេក​សុំ​ឈប់​ដោយ​ខ្លួន​ឯង ហ្នឹង​ណា…

    Like

    1. មិន​មែនទេ គ្រាន់​តែ​វា​មិន​ចំជំនាញ ហើយ​គិត​ច្រើន​ពេក ប៉ះពាល់​ការ​រៀន​នៅ​សាលា​នឹង​ណា បង​ឌីអើយអើយអើយ!

      Like

      1. ពូក្ឌីអត់លើទឹកចិត្តអីតិចសោះហ្មង!

        Like

      2. គាត់​ហ្នឹង​តាចឹង ភារម្យអើយ! អើយ! អើយ! អើយ!

        Like

  3. សាកលុបhistory ទៅ ហើយចូលម្តងទៀត ដាក់ remember ផង អាចជាប់ហើយសម្លាញ់

    Like

    1. បាន​ផលមែនសម្លា្ញញ់! អរគុណច្រើន! មិន​ប្រាប់​គឺមិនដឹង! ហិហិ

      Like

      1. យី មើលគេយិយ! ចំនេញគ្រប់កន្លោះកន្លៀតម៉ងហ្ន៎!

        Like

      2. ដូរ​ជា​របស់ផ្សេងវិញ! ថ្នាំ​ខ្លាំង​មួយ​ស្លឹក​​យកអត់?

        Like

      3. អត់ចេះជក់ទេ តែបើ​បេះដូងខ្មែរម៉ាដបបាន!

        Like

  4. និយាយ និយាយ និយាយ ចង់និយាយថាលើកនេះហ៊ានតាអាប់សង់ ដឹងគ្នាហើយ!

    Like

    1. ម៉េច​ហ្នឹង​បងសម្លាញ់ សើច​នេះ​មាន​ន័យ​បែបណា? កុំ​ធ្វើ​ឲ្យញ៉ុមភ័យណាបងផល!

      Like

    1. យេស​ ពេល​នេះ​លែង​អីហើយ នេះ ញុំា​ទឹកត្រ​ជាក់​មួយ​កែវសិនទៅ ទឹក​ភ្លៀង ត្រជាក់​ណាស់

      Like

    1. បាទបង! លែ​ងអីហើយ សុខ​សប្បាយ​ជារ៉េបង? ចុះ​ប្រពន្ធ​បងវិញ?

      Like

      1. សួរ​ខុស គួរ​តែ​សួរ​ថា​ចុះ​គ្រួសារបងវិញ? ហិហិ

        Like

      2. ហិហិ គ្រាន់​តែ​សួរ​សុខ​ទុក្ខទេតើ!

        Like

      3. ស្មានតែចង់ម៉េចៗ 😀 មានអីសុខធម្មតាទេ។
        ហើយចុះប៉ាពន្ធប្អូនឯង សុខសប្បាយអត់?

        Like

    1. បាទទើបតាអ៊ូរអរម៉ានងៃនេះទេ ព្រោះញ៉ុមនៅផ្ទះ

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s