ដំណឹង

ងងឹតឈឹង!

ខ្ញុំបានឃើញពន្លឺព្រឹមៗ នៅ​ពី​ខាង​មុខ​ខ្ញុំ​ ពន្លឺ​ក្រហម​តូច​នោះ​បាន​ចាប់ផ្តើម​ខិត​ចូល​មក​យ៉ាង​សន្សឹម​ៗ ធ្វើ​ឲ្យ​ទំហំ​នៃ​ពន្លឺ​នោះ​រី​កមាឌ​ធំឡើង​ៗ។ វាមក​កាន់​តែ​ជិត​ខ្ញុំ​កាន់តែ​ដឹង​ច្បាស់​ថា មាន​ស្រមោល​រាង​កាយ​ដ៏​ទន់​ភ្លន់​មួយ​កំពុង​ឆ្ពោះ​តម្រង់​មក​រក​ខ្ញុំ។ ក្រោយ​មក​ភាព​អន្វការ​ក៏​បាន​ចូល​ខ្លួន​ពេញទី​មក​ព័ទ្ធ​ជុំ​វិញ​ខ្ញុំ​។​ ខ្ញុំ​មើល​ពន្លឺ​នោះ​លែង​ឃើញ​ទៀតហើយ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ដឹង​ជាក់​ថា ហាក់​មាន​មនុស្ស​ម្នាក់​កំពុង​ឈរ​នៅ​ទល់​មុខ​ខ្ញុំ​ ទោះ​បី​ខ្ញុំ​មើល​មិន​ឃើញ​ក៏​ដោយ។ ខ្ញុំ​ចង់​ដឹង​ជា​ខ្លាំង​ថា​ម្នាក់​នោះ ជា​អ្នក​ណា? ដង្ហើ​ម​ខ្ញុំ​នៅ តែ​ដក តែគេ…ចុះ​ម្តេច​បាន​ជាងងឹត​អ្វី​ម៉្លេះ? គិត​ប៉ុណ្ណេះ ដៃ​ខ្ញុំ​ចាប់​ផ្តើ​មស្រវា​រាវ​រក​វត្ថុ​ដែល​ខ្ញុំ​ទើប​នឹង​ញ្ញាណ​ដឹង​ នោះភ្លាម​ ស្រាប់​តែ​ “ហ្អក់!” ខ្ញុំ​បន្លឺ​សម្លេង​មួ​យ​ដង្ហក់ដង្ហើម​ស្របទៅ​នឹង​រាង​កាយ​មួយ​ដែល មក​ចាប់​អោប​ខ្ញុំទាំង​កញ្ឆក់។ ខ្ញុំ​ស្រឡាំង​កាំង​នៅ​លើ​ពូក! អូហ៍! ព្រះអើយ! ខ្ញុំ​បាន​ភ្ញាក់​ពី​ការ​យល់​សប្តិ​តាំង​ពី​វិនាទី​ដែល​ខ្ញុំ​ដង្ហក់​ បន្តិចនោះ នាខណៈ​ដែល​រាង​កាយនោះ​ស្ទុះមកអោប​ខ្ញុំ​! ខ្ញុំ​នៅ មិន​ទាន់​អស់ចម្ងល់​ តែ​ក៏​ហួស​ចិត្ត​ខ្លួន​ឯង នឹង​សុបិន្ត​ចម្លែក​នេះ។ ខ្ញុំ​យក​ដៃ​ឈ្លី​សក់​ក្បាល​ខ្លួន​ឯង​ រួចក៏​ដើរ​តម្រង់​ទៅ​បន្ទប់​ទឹក លុប​មុខ​រួច​ហើយ ខ្ញុំ​ញញឹម​ទៅនឹង​កញ្ចក់​មួយ​ផ្ទាំង​ធំ​ក្នុង​បន្ទប់ទឹក​របស់​ខ្ញុំ​…

” ​ថ្ងៃ​ថ្មី…! សូ…!” ខ្ញុំ​គិត​បណ្តើ​រញញឹម​បណ្តើរ។ ខ្ញុំ​មិន​សប្បាយ​ចិត្ត​សោះ នៅ​ពេ​ល​ក្រឡេក​ទៅ​មាត់​បង្អួច​ ក្រៀម​ស្វិតក្រញង់ ដល់​ឬស។

“ហ៊ឺម..អត់​ស្រោច​ទឹក​តែ​មួយ​ថ្ងៃ​ មិនគួរអី​ បែ​រជាងាប់​អ៊ីចឹង​សោះ! សូ​ប្រាកដជា​បន្ទោស​មិន​ខាន​ថា ខ្ញុំ​មិន​ចេះ​ថែ​របស់​គេ​ឲ្យ!” ខ្ញុំ​មិន​អាច​ធ្វើ​អ្វី បាន​ក្រៅ​ពី​ ទុក​វា​នៅ​សភាព​ដើម​ដូច​នេះ ព្រោះមិន​ចង់បោះ​វា​ចោល​ទេ។ ខ្ញុំ​ចេញ​មក​ក្រៅ ផ្ទះ​គោល​បំណង​សំដៅ​កន្លែ​ងធ្វើការ។ មែនហើយ! រដូវ​ប្តូរ​ផ្លាស់គឺ​ជារឿង​ធម្មតា​ទៅហើយ មើល​ចុះ​គ្រាន់តែ​បើ​កទ្វារក្រាកឡើង អ្វី​ដែល​ភ្នែក​ខ្ញុំ​ពើប​ប្រទះ​គឺស្លឹក​ឈើ​ពណ៌​ដី ពណ៌​ក្រហម លឿង រាយ​ពាសនៅដី ហើយ​រាយ​ពាស​វាស​ទៅ​តា​មកម្លាំង​ខ្យល់​។ ខ្ញុំ​មាន​អារម្មណ៍​ថា​រងារ​ប្លែក អោប​ដៃ​ខ្លួនឯង​ រួច​រវាស​រវៃ​បើក​ឡាន​សំដៅ​ទៅ​កន្លែង​ធ្វើការ

“សូ…” ខ្ញុំ​ញញឹម​ម្តងទៀត រួច​បើ​កឡាន​ចេញ​ទៅ…

Advertisements

5 Replies to “ដំណឹង”

    1. ហិហិ ញ៉ុមភ្លេចដាក់ថា នៅមាន (ត) អាគិគិគិ

      Like

  1. បើសិនជារឿងវិញញ៉ុមមានអារម្មណ៍ថាល្អមើលណាស់! មែន ញ៉ុមអានទៅដូចជាជក់
    ចិត្ត!

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s