ជំងឺកង្វះជាតិ​ទឹក

ចុងបញ្ចប់នៃមេរៀននេះ សិស្សអាច​៖

1.    សិក្សាអំពី​អាការៈរោគខុសៗគ្នា​នៃ​ជំងឺ​កង្វះ​ជាតិ​ទឹក និង​របៀប​សម្គាល់​ពេល​មាន​ជម្ងឺ​កង្វះ​ជាតិ​ទឹក​

2.    សិក្សាពីរបៀ​បដែល​ជម្ងឺ​ខ្វះ​ជាតិ​ទឹក អាច​បង្ករ​ឲ្យ​មានជម្ងឺ​រាគ​រូស គ្រុន​ក្តៅ និង បែក​ញើស​ច្រើន

3. សិក្សា​ពី​របៀប​ព្យាបាល​បឋម​សម្រាប់​ជម្ងឺ​ខ្វះ ជាតិ​ទឹក

មាតិ​ការ​​៖

មាននៅ​ក្នុង​ ផ្នែក​ទី​ ២​ ប្រធាន​បទទី ៤ ក្នុង​សៀវភៅ​មគ្គុទេសក៍។

វិធីសាស្រ្ត​នៃ​ការ​បង្រៀន​ (៣០នាទី)

សិក្សាអំពី​អាការៈរោគខុសៗគ្នា​នៃ​ជំងឺ​កង្វះ​ជាតិ​ទឹក និង​របៀប​សម្គាល់​ពេល​មាន​ជម្ងឺ​កង្វះ​ជាតិ​ទឹក តាម​រយៈ​រូប​ភាព​៖

  • សិស្ស​គួរ​តែ​យល់​ដឹង​ពី​អាការៈ​រោគ​មួយ​ចំនួន​នៃ​ជម្ងឺ​ខ្វះ​ជាតិ​ទឹក ដូច​ជា​ ការ​ស្រេក​ទឹក នោម​តិច ហើយ​ទឹក​នោម​មាន​ពណ៌​ស្រអាប់​ ព្រម​ទាំង​មានអារម្មណ៍​វិល​មុខ។​

សិក្សាពីរបៀ​បដែល​ជម្ងឺ​ខ្វះ​ជាតិ​ទឹក អាច​បង្ករ​ឲ្យ​មានជម្ងឺ​រាគ​រូស គ្រុន​ក្តៅ និង បែក​ញើស​ច្រើន៖

  • បង្ហាញ​ប្រាប់​សិស្ស​ថា ជម្ងឺ​ខ្វះ​ជាតិ​ទឹក​ជាញឹក​ញាប់​ វា​បណ្តាលឲ្យ​កើត​មានជំងឺ​រាគរូស​ ដោយ​បរិមាណ​ទឹក​ភាគ​ច្រើន​បាន​បាត់​បង់​​​មក​ក្រៅ​ជាមួយ​លាមក​។ ជំងឺ​រាគ​រូស​ និង​ជំងឺ​កង្វះ​ជាតិ​ទឹក​ពិត​ជា​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​យ៉ាង​ខ្លាំង។ ក្រៅ​ពី ជំងឺ​រាគរូស​ សិស្ស​ត្រូវ​ការ​ដឹង​បន្ថែម​ទៀត អំពី​ជំងឺ​គ្រុន​ក្តៅ​ ការ​បែក​ញើស​ច្រើន​ ដែល​ជាហេតុ​នាំឲ្យ​មាន​ជំងឺ​កង្វះ​ជាតិ​ទឹក។

សិក្សា​ពី​របៀប​ព្យាបាល​បឋម​សម្រាប់​ជម្ងឺ​ខ្វះ ជាតិ​ទឹក៖

  • បង្រៀន​សិស្ស​ថា ការ​ព្យាបាល​ជំងឺ​កង្វះ​ជាតិ​ទឹក គឺ​មានភាព​ដូច​គ្នា​ទៅនឹង​ការ​ព្យាបាល​ជំងឺ​រាគ​រូស (ការ​បំពេញ​ជាតិ​ទឹក)។ ការ​ផឹក​ទឹក​ច្រើន​គឺ​អាចជួ​យ​ច្រើន​ក្នុង​ការ​បំពេញ​ការ​ខ្វះ​ជាតិ​ទឹក​ ពីព្រោះថា​អត្ថ​ន័យ​នៃ​ជំងឺ​កង្វះ​ជាតិ​ទឹក​ គឺ​ការ​ខ្វះ​ជាតិ​ទឹក​នៅក្នុង​ខ្លួន​។ តាម​ការ​ណែ​នាំ​គឺ​ត្រូវ​ផឹក​ទឹក​ មួយ​ថ្ងៃ​ ៨កែវ។ សូម​រំលឹក​សិស្ស​នៅ ពេល​ណា​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ស្រេក​ ព្រោះវា​អាច​ជួយ​ការ​ពារ​ពី ជំងឺ​កង្វះ​ជាតិ​ទឹក។  

សកម្មភាពណែនាំ ៣០នាទី

សម្រាប់​ក្មេង​អាយុក្រោម​ ៩ឆ្នាំ

1.    ការបង្ហាញ/សម្តែង​ គឺ​ដូច​ទៅនឹង​ជំងឺ​រាគ​រូស​ដែរ (ប្រើ​ប្រាស់​ដប​ទឹក​ ដែល​មាន​ប្រហោង​បាត)។ ក្នុង​ករណី​នេះ ទឹក​អាច​បាត់​បង់​បានតាម​រយៈ​ការ​បែក​ញើស​ច្រើន​ ជំងឺ​រាគ​រូស ឬ ជំងឺ​គ្រុនក្តៅ  ហើយ​ទឹក​តម្រូវ​ឲ្យ​បំពេញ​ឲ្យ​ទាល់​តែ​ពេញ​នូវ​កំរិត​ដែល​បាន​កំណត់។

សម្រាប់​ក្មេង​ចាប់​ពី​អាយុ ៩ឆ្នាំ​ឡើង​ទៅ

1.    ឆ្លើយ​សំនួរ៖

អាច​បែក​ចែក​សិស្ស​ក្នុង​ថ្នាក់​ជាពី​រក្រុម។ សូម​សួរ​សិស្ស​នៅ​សំនួរ​ដែល​ទាក់​ទង​ទៅ​នឹង​កង្វះ​ជាតិ​ទឹក។ សិស្ស​អាច​លើក​ដៃ​ ដើម្បី ឆ្លើយ​សំនួរ។ រាល់​ចម្លើ​យ​ត្រឹម​ត្រូវ​ និង​ត្រូវ​បាន​ពិន្ទុ​មួយ។ ហើយ​ក្រុម​ដែល​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ​នឹង​ឈ្នះ​។ ការ​ធ្វើ​បែប​នេះ​អាច​ឲ្យ​សិស្ស​កាន់តែ​មាន​ចិត្ត​ចង់​ឆ្លើយ​សំនួរ​ថែម​ទៀត។ ឯចម្លើយ​ដែល​មិន​ត្រឹម​ត្រូវ​នឹង​ត្រូវ​បាន​គ្រូ​កែ​តម្រូវ​។

សំនួរ៖

1.    តើ​ជម្ងឺ​រាគ​រូស​ អាច​ធ្វើ​ឲ្យ​មាន​ជម្ងឺ​កង្វះ​ជាតិ​ទឹក​បាន​ដែរឬទេ?

2.    ទឹកនោម​មាន​ពណ៌​កាន់តែ​ស្រាល កាន់តែ​ខ្វះ​ខាត​ជាតិទឹក​ តើ​ត្រឹម​ត្រូវ​ដែរ​ឬទេ?

3.    នៅពេល​ដែល​អ្នក​មាន​ជំងឺ​ខ្វះ​ជាតិទឹក តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ខ្លះ?

4.    សូម​ប្រាប់​ពី​មូល​ហេតុមួយ​ដែល​ធ្វើ​ឲ្យ​មាន​ជម្ងឺ​កង្វះ ជាតិ​ទឹក។

5.    សូម​ប្រាប់​ពី​អាការៈមួយ​នៃ​ជំងឺ​ខ្វះ​ជាតិ​ទឹក។

6.    ជម្ងឺ​កង្វះ ជាតិ​ទឹក​ កើត​ឡើង​នៅ ពេល​ដែល​អ្នក ផឹក​ទឹក​ច្រើន។ តើ​ត្រឹម​ត្រូវ​ដែរឬទេ?

7.    ជម្ងឺ​កង្វះ ជាតិ​ទឹក ជាបញ្ហា​តូច​តាច ហើយ​មិនអាច​បណ្តាលឲ្យ​ស្លាប់បាន​ទេ។ តើ​ពិតឬទេ?

8.    តាម​ការ​ណែនាំ​ តើ​គួរ​ផឹក​ទឹក​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ?

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s