គ្រុនក្តៅ

 

នៅចុងបញ្ចប់នៃមេរៀននេះ សិស្សគួរគប្បី៖

1.    សិក្សាអំពី​អាការៈរោគ​នៃ​ជំងឺ​គ្រុន​ក្តៅ

2.    រៀនប្រើទែម៉ូម៉ែត

3.    សិក្សា​ពី​សកម្មភាព​ដែល​គួរ​ធ្វើ​នៅ​ពេល​មាន​ជំងឺ​គ្រុន​ក្តៅ​

4.    សិក្សា​ពី​របៀប​សាក​សួរ​គ្រូ​ពេទ្យ

មាតិ​ការ​រឿង​៖

មាននៅ​ក្នុង​ ផ្នែក​ទី​ ២​ ប្រធាន​បទទី ៦ ក្នុង​សៀវភៅ​ណែនាំ​អប់​រំ។

វិធីសាស្រ្ត​នៃ​ការ​បង្រៀន​ (៣០នាទី)

សិក្សាពី​អាការៈខុសៗគ្នានៃជំងឺគ្រុនក្តៅ៖ ឈឺក្បាល, ខ្សោយ, ឈឺសាច់ដុំ

  • សិស្ស​គួរ​ដឹង​ពី​អាការៈ​រោ​គ​ផ្សេង​ៗគ្នា​នៃ​ ជំងឺគ្រុន​ក្តៅ ហើយ​ជំងឺ​នេះ​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​រូប។ គ្រូ​ក៏​អាច​សួរ​សិស្ស​បាន​ផង​ដែរ​ ពី​អារម្មណ៍​របស់​ពួក​គេ នៅ​ពេល​មាន​ជំងឺប្រភេទ​នេះ។

សិក្សា​ពី​របៀប​ប្រើ​ ទែម៉ូម៉ែត​ ដោយ​ប្រើ​ប្រាស់ក្រដាសផ្សព្វផ្សាយៈ

  • បង្ហាញ​សិស្ស​ពី​របៀប​ប្រើ​ប្រាស់​ទែម៉ូម៉ែត​ វាស់​សី​តុណ្ហភាព​រាង​កាយ​ នៅ​ពេល​មាន​ជំងឺ​គ្រុន​ក្តៅ​។ ទែម៉ូម៉ែត​អាច​បង្ហាញ​ថា អ្នក​ជំងឺ​មាន​ជំងឺ​គ្រុន​ក្តៅ​ធ្ងន់​ធ្ងរ​ ឬ​បាន​ធូរ​ស្រាល​ហើយ។

សកម្មភាព​ដែល​គួរ​គប្បី​ធ្វើ​នៅ​ពេល​មាន​ជំងឺគ្រុន​ក្តៅ និង​ ពេល​ដែ​ល​គួរ​ទៅ​ជួប​គ្រូ​ពេទ្យ​ដោយ​ប្រើ​ប្រាស់​រូប​ភាព​បង្ហាញ៖

  • ឲ្យ​សិស្ស​ពិភាក្សា​ពី​អ្វី​ដែល​គួរ​ធ្វើ​នៅ​ពេល​មាន​ជំងឺ​គ្រុន​ក្តៅ។ អ្វី​ដែល​ចាំ​បាច់​ជាទី​បំផុត​នោះ​ គឺផឹក​ទឹក​ និង​សម្រាក​ឲ្យ​បាន​ច្រើន។ បង្រៀន​សិស្ស​ពី​របៀ​ប​ទប់​ស្កាត់​ជំងឺ​នេះ​ កុំឲ្យ​ឆ្លង​ដល់​អ្នក​ដ៏ទៃ​ទៀត។
  • បង្រៀន​សិស្ស​ពី​កំរិត​សីតុណ្ហ​ភាពខ្ពស់​ និង​ ស្រាល​នៃ​ជំងឺ​គ្រុន​ក្តៅ។ បក​ស្រាយ​ពី​គ្រោះ​ថ្នាក់​នៃ​ការ​ជំងឺគ្រុន​ក្តៅធ្ងន់​ធ្ងរ និង​រំលឹក​ពួក​គាត់​ឲ្យ​ទៅ ជួប​វេជ្ជបណ្ឌិត​នៅ ពេល​មាន​ជំងឺ​គ្រុន​ក្តៅ​ខ្លាំង។

សកម្មភាព​ណែនាំ (១៥នាទី)៖

សម្រាប់​ក្មេង​អាយុ ក្រោម​ ៩ឆ្នាំ

គូររូបទែម៉ូម៉ែតមួយ

សំភារៈដែល​ត្រូវ​ការ៖ ក្រដាស់​មួយចំនួន និង​ខ្មៅដៃ​ពណ៌

ផ្តល់​ក្រដាស​ និង​គូល័រ ដល់​សិស្ស​ដើម្បី​ធ្វើជារូប​ទែម៉ូម៉ែត ដោយ​គូរ​កំរិត​សីតុណ្ហភាព និង​ លក្ខណៈសំរាប់​កំរិត​នីមួយៗផងដែរ។ ឧទាហរណ៍៖ ក្រោម​ ៣៧oC = សុខភាពល្អ, ពី ៣៧C ដល់ ៣៧.៥0C = សម្រាកឲ្យបានច្រើន, លើ ៣៨C = ជួបគ្រូពេទ្យ។ សកម្មភាពនេះ​អាច​ឲ្យ​សិស្ស​ចងចាំ​នៅ​ពេល​ណាត្រូវទៅជួបគ្រូពេទ្យ​នៅ​ពេល​មាន​គ្រុន​ក្តៅ។

សម្រាប់​ក្មេង​អាយុចាប់ពី ៩ឆ្នាំឡើងទៅ៖

របៀបលេង៖

ហៅសិស្ស​ពីរនាក់​មកធ្វើការសម្តែង ដោយម្ខាងសម្តែងជាអាណាព្យាបាល ម្ខាងទៀតជា​កូន​ដែល​កំពុង​មានជំងឺ។ ឲ្យ​អាណាព្យាបាល​ប្រើ​ទែម៉ូម៉ែតពិត​ ដើម្បី​វាស់​សីតុណ្ហភាព រួច​សម្រេច​ថាធ្វើយ៉ាងណាទៅតាម​កំរិត​កំដៅ។ ប្រសិនបើ​កំដៅចាប់ពី ៣៧.៦C ដល់ 380C អាណាព្យាបាល​ត្រូវ​ឲ្យកូន​សម្រាក ដោយប្រើ​ក្រណាត់​សើម​គ្រប​ថ្ងាស ហើយឲ្យផឹកទឹកឲ្យច្រើន​។ ប្រសិនបើកំដៅ​លើ​សពី​ ៣៨.៥C ត្រូវទៅជួបពេទ្យជាបន្ទាន់។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s