ជំងឺរាគរូស

នៅចុងបញ្ចប់នៃមេរៀននេះ សិស្សអាច​៖

1.    សិក្សាអំពី​អាការៈរោគខុសៗគ្នា​នៃ​ជំងឺ​រាគរូស

2.    សិក្សាពីសភាពធ្ងន់ធ្ងរដែលជំងឺរាគ និង យល់ដឹងពេលណាគួរទៅ​ជួប​គ្រូពេទ្យ

3.    សិក្សា​ពី​ហេតុផល​ខុសៗ​គ្នា​ដែល​នាំ​ឲ្យ​កើត​មាន​ជំងឺ​រាគ​រូស

4. គួរធ្ងើយ៉ាងណា​​នៅ​ពេល​មាន​ជំងឹ​រាគ​រូស

មាតិ​ការ​រឿង​៖

មាននៅ​ក្នុង​ ផ្នែក​ទី​ ២​ ប្រធាន​បទទី ២ ក្នុង​សៀវភៅ​មគ្គុទេសក៍។

វិធីសាស្រ្ត​នៃ​ការ​បង្រៀន​ (៣០នាទី)

សិក្សាអំពី​អាការៈរោគខុសៗគ្នា​នៃ​ជំងឺ​រាគរូស

  • សិក្សាអំពី​អាការៈរោគខុសៗគ្នា​នៃ​ជំងឺ​រាគរូស ហើយនឹង​សួរគេ​ឲ្យ​ឆ្លើយ​តប ប្រសិនបើ​ពួកគេ​មាន​ប​ទពិសោធន៍​ជាមួយជំងឺ​នេះ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។​ អាការៈ​រោគ​ដែល​ទូ​ទៅ សម្រាប់​ជំងឺ​នេះ​គឺ ការទៅ បង្គន់​ញឹក​ញាប់​ និង​បត់​ជើង​មាន​លាមក​ដែល​រាវ​ខ្លាំ​ង។​

សិក្សាពីសភាពធ្ងន់ធ្ងរដែលជំងឺរាគ និង យល់ដឹងពេលណាគួរទៅ​ជួប​គ្រូពេទ្យដោយ​ប្រើ​ប្រាស់​រូបភាពពន្យល់​៖

  • សូម​ប្រាប់​សិស្ស​ពី​គ្រោះ​ថ្នាក់​នៃ​ជំងឺ​រាគ​រូស និង​ ពេល​ដែល​គេ​គួរ​ទៅជួប​គ្រូពេទ្យ។ គ្រូ​អាច​ផ្តល់​នូវ​បទបង្ហាញ​ ឬ​ការសម្តែង​ដើម្បី​ឲ្យ​សិស្ស​អាច​ ធ្វើការ​សម្រេចចិត្ត​ថាពេលណា​ដែល​ពួកគេ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ។ឧទាហរណ៍ថា ប្រសិន​បើ​ជំងឺ​រាគ​រូស​បាន​ជាទៅវិញក្នុង​កំឡុង​ពេល​ពីរ​ថ្ងៃ​នោះបាន​ន័យ​ថា វា​មិនសូវ​ធ្ងន់​ធ្ងរ​ ហើយ​មិន​ចាំ​បាច់​ទៅជួបគ្រូពេទ្យទេ។ តែប្រសិន​បើ​ជងឺ​រាគ​រូស មាន​រយៈពេល​បី​ថ្ងៃ ហើយលាមក​មាន​លាយ​ឈាម នោះ តម្រូវ​ឲ្យ​ទៅ​ជួប​វេជ្ជបណ្ទិត​ជាបន្ទាន់។
  • សូម​ប្រាប់​សិស្ស​ថា ជម្ងឺ​រាគ​រូស ដែល​មាន​ចំពោះ​ក្មេង ជាពិសេសក្មេង​អាយុ ក្រោម​ ៦ឆ្នាំ គឺ​ពិ​តជា​ធ្ងន់​ធ្ងរ​ និង​គ្រោះ​ថ្នាក់​ ហើយ​ត្រូវ​តែ​ថែរក្សា​ពួកគាត់​យ៉ាង​យក​ចិត្ត​ទុកដាក់​ជាទី​បំផុត។

សិក្សា​ពី​ហេតុផល​ខុសៗ​គ្នា​ដែល​នាំ​ឲ្យ​កើត​មាន​ជំងឺ​រាគ​រូស ដោយ​ប្រើ​ប្រាស់​រូប​ភាព​ពន្យល់​៖

  • ពន្យល់​សិស្ស​ឲ្យ​យល់​ពី​ការ​ឆ្លងរាល​ដាល​នៃ​ជំងឺ​រាគ​រូស​ តាម​រយៈ​មេរោគ​ដែល​អាច​ឆ្លងចូលមក​ក្នុងរាងកាយ​រប់ស​ពួកគេ។ ឧទាហរណ៍ៈ ការលេង​ជាមួយ​ដី​ ហើយ​ទៅញុំា​អាហារ​ដោយមិន​បាន​លាង​សម្អាត​ដៃ​ជាមុន។​ គ្រូ​អាច​សួរ​ដល់​សិស្ស​បន្ថែម​ពី​កត្តាផ្សេង​ៗ​ដែល​អាច​ចម្លង​ជំងឺ​នេះ។

សិក្សាពី​ការ​ព្យាបាល​បឋម​ចំពោះ​ជំងឺ​រាគ​រូស ដោយ​ប្រើ​ប្រាស់​រូប​ពន្យល់​៖

  • គួរ​ណែ​នាំ​សិស្ស​ឲ្យ​ប្រើនូវ ទឹក​អូរ៉ាល់​ (បំពេញ​ការ​ខ្វះ​ទឹក) ដើម្បី​ឲ្យ​មាន​នូវ​ជាតិបំរុង​រាងកាយ និង​ទឹក​នៅ​ក្នុង​ខ្លួន​ ហើយ​វា​មាន​ភាពងាយ​ស្រួល​ប្រើ ព្រម​ទាំង​អាច​ព្យាបាល​ជំងឺ​រាគ​រូស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ ប្រសិន​បើ​អនុវត្ត​តាម​ការណែនាំ​នេះ​ហើយ នៅតែមាន​ជំងឺ​រាគ​រូសនៅ ពីរ​បី​ថ្ងៃ​បន្ទាប់​ និង​មាន​អាការៈ​មិន​ស្រួល អ្នក​ជំងឺ​ត្រូវទៅ ជួប​វេជ្ជបណ្ឌិត​ជាបន្ទាន់។
  • សូម​ប្រាប់​អ្ន​ក​ជំងឺ​ឲ្យ​ទទួល​ទាន​ ទឹក​និង​អាហារ​ឲ្យ​បាន​ច្រើនក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាគ​រូស​នេះ។

សកម្មភាពណែនាំ ៣០នាទី

សម្រាប់​ក្មេង​អាយុក្រោម​ ៩ឆ្នាំ

ការបង្ហាញ៖

សំភារៈដែលត្រូវការ៖ ដប​ដែល​មាន​រូប​រាង​ជាមនុស្ស​ ដោយ​មាន​ប្រហោង​បាត, ទឹក

ដប​ត្រូវ​តែ​មាន​រាង​ជាមនុស្ស​ ដើម្បី​​បង្ហាញ​ធៀប​ទៅ​នឹង​មនុស្ស​ដែល​មាន​ជំងឺ​រាករូសនៅ​ក្នុង​ខ្លួន​​មនុស្ស​។ ជំងឺ​រាគរូស អាច​បណ្តាល​មក​ពី​ការ​ខ្វះ​ជាតិ​ទឹក​៖ ចាក់​ទឹក​ទៅ​ក្នុង​ដប រហូត​ដល់​ពេញ ដោយ​យក​មេដៃ​បិទ​រន្វដែល​នៅ​ខាងក្រោម​ ដើម្បី កុំ​ឲ្យ​ទឹក​ហូរចេញមក។

  • រូបរាង​កាយ​មនុស្ស​ គឺ​បាន​បង្កើត​ចេញ​មក​ដោយ​ទឹក។ ដប​គឺ​ប្រៀប​បី​ដូ​ចជា​មនុស្ស​ចឹង ព្រោះ​វា​ពេញ​ទៅ​ដោយ​ទឹក។
  • ជាធម្មតា​ក្មេង​ៗ​មាន​ទឹក​ភ្នែក​ និង​ទឹក​នោម​។ ទឹក​ និង​ទឹក​ដោះ​ដែល​ពួក​គេផឹក​ បំពេញ​នៅ​កង្វះ​ជាតិ​ទឹក​ដែលបាន​បាត់​បង់​ទៅ​តាម​រយៈ​ទឹក​នោម និង​ទឹក​ភ្នែក។ តែ​ប្រសិន​បើ​ក្មេង​នោះ​មាន​ជំងឺ​រាគ រូស​ ពួក​គេ​នឹង​បាត់​បង់​ជាតិ​ទឹក​យ៉ាងលឿន។ សូម​ដកដៃ​ចេញ ពី​រន្ធនៅ​បាត​ដប​ ដើម្បី​ឲ្យ​ទឹក​ហូរ​ចេញ ក្រៅ។

ដើម្បី ជួយ​ក្មេង​នោះ បាន​ មានតែផឹក​​ទឹក​ទេ ដែល​អាច​បំពេញ​នូវ​កង្វះ​ជាតិ​ទឹក​របស់​ក្មេង​បាន​ (​ចាក់​ទឹក​ចូល​ទៅក្នុង​ដប)។ ពេល​នោះ​ទឹក​នេះ នឹង​បំពេញ​កង្វះ​ជាតិ​ទឹក ដែល​បាន​បាត់​បង់​ទៅ​នោះ “ប្រសិន​បើ​ក្មេង​បាត់​បង់​ជាតិ​ទឹក​ច្រើន​ ពួកគេ​អាចស្លាប់​បាន​”។ បន្ត​ផ្តល់ទឹក​ដល់​កូន​ក្មេង​រហូត​ លែង​មាន​ជំងឺ​រាគ​រូស។ ប្រសិន​បើ​ជំងឺ​រាគ​រូស​នៅ តែ​មាន​ នៅ​ពេល​នោះ​ពួ​កគាត់​ត្រូវ​ការ​ជួប​ជាមួយ​វេជ្ជបណ្ឌិត។ សារធាតុ​រាវ​ដែល​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន (Oral rehydration solution) ប្រសើ​រជាង​ការប្រើ​ទឹក​បរិសុទ្ធ។

សម្រាប់​ក្មេង​ចាប់​ពី​អាយុ ៩ឆ្នាំ​ឡើង​ទៅ

1.    ត្រួតពិនិត្រ​ការយល់​ដឹង​របស់​សិស្ស​៖

ពិភាក្សាក្នុង​ក្រុម​ដែលមាន​សមាជិក​ ៥នាក់។ ប្រសិន​បើ​បងប្អូន​អ្នក​មាន​ជំងឺ​រាគ​រូសពេញ មួយ​ថ្ងៃ ហើយរាង​កាយ​របស់​គាត់​ខុស​ពី​ធម្មតា។ តើ​គាត់​មាន​លក្ខណៈ​ខុស​ប្លែក​យ៉ាង​ណា ហើយ​តើ​មើល​របៀ​បណា​ដឹងថា​គាត់​មាន​ជំងឹ​នេះ?

  • សូម​ឲ្យ​ក្រុម​នីមួយ​បង្ហាញ ពី​រោគ​សញ្ញាមួយ​នៃការ​បាត់​បង់​ជាតិ​ទឹក។
  • តើ​អ្នកត្រូវ​​ធ្វើ​អ្វី​ខ្លះ​ “ប្រសិន​បើ​បង​ប្អូន​របស់​អ្នក​មាន​ជំងឺរាគ​រូស ឬ មើល​ឃើញ​សញ្ញា​ដែល​ខ្វះ​ជាតិទឹក​?

2.    សួរ​ឲ្យ​កូន​របស់​អ្នក​គិត ពី ស្ថានភាព​ដែល​មនុស្ស​អាច​ទទួល​បាន​នូវ​ប្រភព​នៃ​មេរោគបាន។ ប្រសិន​បើ​គេ​ផ្តល់​នូវ​ចំលើយ​មិនត្រឹម​ត្រូវ​ គ្រូ​អាច​ផ្តល់​នូវ​ដំបូន្មាន ឬ ផ្តល់​នូវ​ឧទាហរណ៍តាម​រយៈ​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ។ ពួកគេ​អាច​សិក្សាពី​វិធី​សាស្រ្ត​ខុស​ៗ​គ្នា នៃ​ការ​ទប់​ស្កាត់​មេរោគ​កុំ​ឲ្យ​ឆ្លង​រាលដាលបាន។

គំនិត​ដែល​អាចទៅរួច៖ ប្រើ​ប្រាស់​ដៃ​កខ្វក់បរិភោគ​អាហារ, រុយ កន្លាត​ ឬ​សត្វ​ល្អិត​ផ្សេង​ៗ នៅ​លើ​អាហារ​, ការ​ឆ្លង​ដោយ​ចំហរ (បើ​ជាប់ទាក់​ទង), ប្រភព​សត្វ​នៅ ក្នុង​ទឹក, ការ​បោកគក់​ក្នុងប្រភព​ទឹក​ប្រើ​ប្រាស់, អាហារ​ដែល​គ្រប់​មិនជិត, ការ​ប្រើ​ប្រាស់​ទឹក​កខ្វក់, ការ​ទុក​ដាក់​ទឹក​ដោយ​មិន​បាន​គ្របត្រឹម​ត្រូវ​, ចាន ពែង ឬ​សំភារៈផ្ទះបាយ​ដែល​មិន​ស្អាត, បង្គន់​ដែល​គ្មាន​អនាម័យ, ការ​ក្បង់​ទឹក​ផឹក, រៀប​ចំ​អាហារ​ជាមួយ​ដៃ​កខ្វក់​, ស្រ្តី​ជាម្តាយមិន​បាន​លាង​ដៃ​ក្រោយ​ដែល​លាង​សម្អាត​គូត​កូន​ហើយ។

ដំណោះ​ស្រាយ​ដែល​អាច​ធ្វើបានៈ លាង​សម្អាត​ដៃ​មុន​ពេល​កាន់​/​រៀប​ចំអាហារ​, គ្របអាហារ​ដែលសល់, កុំ​បោកគក់​ក្នុង​ប្រភព​ទឹក​ប្រើ​ប្រាស់, កុំផឹក​ទឹក​កខ្វក់, គ្របទឹក, ប្រើ​ប្រាស់សម្ភារៈដែល​ស្អាត, លាង​ដៃ​ក្រោយ​ចេញ ពី បង្គន់, កុំ​ប្រើ​ដៃ​ក្បង់​ទឹក​ផឹក។

 

 

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s