ផ្តាសាយធំ ក្អក និង របេង

នៅចុងបញ្ចប់នៃមេរៀននេះ សិស្សគួរគប្បី៖

1.    សិក្សាអំពី​អាការៈរោគ​នៃ​ជំងឺ​ផ្តាសាយធំ (អាការៈទូទៅ និង អាការៈធ្ងន់ធ្ងរ)

2.    សិក្សាពី​គោលបំណងនៃការក្អក

3.    សិក្សា​ពី​របៀបឆ្លងពីមនុស្ស​ម្នាក់ទៅមនុស្សម្នាក់ទៀតនៃជំងឺផ្តាសាយធំ​

4.    គួរធ្ងើយ៉ាងណា​​នៅ​ពេល​មាន​ក្អក​ ឬផ្តាសាយ

5.    សិក្សា​ពី​របៀបឆ្លងពីមនុស្ស​ម្នាក់ទៅមនុស្សម្នាក់ទៀតនៃជំងឺផ្តាសាយធំ​ និងរបេង

6.    សិក្សាអំពី​អាការៈរោគ​នៃ​ជំងឺរបេង​ និងស្វែងយល់​ពីសារៈ​សំខាន់​នៃ​ការ​បង្ហាញ​មុខ​សញ្ញានៃ​ជំងឺនេះ​តាម​ការ​ក្អក​ធម្មតា។​

មាតិ​ការ​រឿង​៖

មាននៅ​ក្នុង​ ផ្នែក​ទី​ ២​ ប្រធាន​បទទី ៧, ៨, និង​ ៩ ក្នុង​សៀវភៅ​មគ្គុទេសក៍។

វិធីសាស្រ្ត​នៃ​ការ​បង្រៀន​ (៣០នាទី)

សិក្សាអំពី​អាការៈរោគ​នៃ​ជំងឺ​ផ្តាសាយធំ (អាការៈទូទៅ និង អាការៈធ្ងន់ធ្ងរ)

  • គួរតែពន្យល់​ពីអាការៈ​រោ​គ​នៃ​ជំងឺផ្តាសាយធំ​នេះ។ អាការៈនៃជំងឺនេះ​អាច​មាន​ច្រើន​បែបយ៉ាង។ ហើយក៏អាច​មាន​អាការៈ​រោគ​ដែល​ធ្ងន់​ធ្ងរជាងនេះ​ ដែល​សិស្ស​គួរ​តែ​កត់​ចំនាំ​ទុកផងដែរ។

សិក្សា​ពី​គោលបំណងនៃ​ការ​ក្អក៖

  • ការក្អក គឺ​ជាវិធី​សំខាន់​ម្យ៉ាង​ដែល​អាច ជួយ​ឲ្យ​បំពង់​ក និងផ្លូវ​ដង្ហើម​របស់​យើង​ស្អាតបាន។ ហើយការក្អក​ក៏​អាច​ ជា​អាការៈ​រោគ​ផ្សេង​ៗ​បាន​ផងដែរ។

សិក្សា​ពី​របៀបឆ្លងពីមនុស្ស​ម្នាក់ទៅមនុស្សម្នាក់ទៀតនៃជំងឺផ្តាសាយធំ៖

  • ពន្យល់​សិស្ស​ឲ្យ​យល់​ពី​ការ​ឆ្លងរាល​ដាល​នៃ​ផ្តាសាយ​ធំ​ក្នុង​ចំនោម​មនុស្ស​ ដោយ​ពន្យល់​ពីតួនាទី​របស់​មេរោគ​ក្នុង​ការ​ចំលង​ជំងឺ​ផ្តាសាយ​ធំ។ សូម​ប្រាប់​សិស្ស​ថា ផ្តាសាយ​ធំ​ ជា​ជំងឺ​ម្យ៉ាង​ដែល​ងាយ​ចំលងជាទី​បំផុត។ ឧទាហរណ៍៖ ក្មេង​ប្រុស “ក” បាន​ក្អក​ទៅ​នឹង​ដៃ​របស់​គាត់ រួច​គាត់​ទៅ​ចាប់​ដៃ​ជាមួយ​ក្មេង​ “ខ”។ រួច​មក​ក្មេង​”ខ” ក៏បាន​យក​ដៃ​ទៅ ញី​នឹង​ច្រមុះ​របស់ គាត់​ ដោយ​ដៃ​ដែល​មាន​ជាប់មេរោគ​។​​ មេរោគ​ក៏​បាន​ចូល​ទៅក្នុង​ខ្លួនរបស់​គាត់​ រួច​បង្ករ​ជា​ជំងឺ​ផ្តាសាយ​។

គួរធ្ងើយ៉ាងណា​​នៅ​ពេល​មាន​ក្អក​ ឬផ្តាសាយ

  • ប្រាប់​សិស្ស​ឲ្យ​បង្ហាញ​ពី​បទពិសោធន៍​ស្តី​ពី​ការ​ចម្លង​ជំងឺ​នេះ​ តាម​រយៈ​មេរោគ​។ ឧទាហរណ៍៖ នៅ​ពេល​មាន​នរណា​ម្នាក់​ក្នុង​គ្រួសារ​មាន​ជំងឺ​ផ្តាសាយ​ (ដឹង​តាម​ការ​ក្អក និង​កណ្តាស់) អ្នក​ក៏​មាន​ជំងឺ​ដូច​គ្នានេះ​នៅ​ថ្ងៃ​បន្ទាប់។ ក្រៅ​ពី​ការ​ព្យាបាល​ គេ​ក៏​មាន​តួ​នាទី​ទប់​ស្កាត់​ជំងឺនេះ​កុំ​ឲ្យ​ចម្លង​ផងដែរ។
  • សិស្ស​គួរ​ដឹង​ផង​ដែរ​ថា​ ប្រសិន​បើមាន​ការ​ក្អក​ធ្ងន់​ធ្ងរ​ដូច​ជា​មាន​ស្លេស​ លាយ​ឈាម នោះ​បង្ហាញ​ថា​គេ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ ហើយ​ត្រូ​វការ​ការ​ថែ​ទាំ​ពី​គ្រូ​ពេទ្យ។​

សិក្សា​ពី​របៀបឆ្លងពីមនុស្ស​ម្នាក់ទៅមនុស្សម្នាក់ទៀតនៃជំងឺផ្តាសាយធំ​ និងរបេង

  • ត្រូវ​បង្រៀន​ឲ្យ​បាន​ច្បាស់​លាស់​ ចំពោះ​ការ​បង្ការ​ជំងឺ​ផ្តាសាយ​កុំ​ឲ្យ​មានការ​ឆ្លងរាលដាល។ គ្រប់​គ្នាសុទ្ធ​តែ​មាន​ភារកិច្ច​ក្នុង​ការ​ថែរក្សា​ខ្លួន​ឯង និង​ទប់​ស្កាត់​ជំងឺ​នេះ​កុំ​ឲ្យ​ឆ្លង​ដល់​អ្នក​ដ៏ទៃ​ទៀត។
  • ពិភាក្សា​ជាមួយ​សិស្ស​នៅ​សារៈ​សំខាន់​នៃ​ការ​ពាក់​ម៉ាស់​ និង​របៀប​ដែល​ម៉ាស់​ការ​ពារ​ដល់​យើង​និង​អ្នក​ផ្សេង​ទៀត។​

សិក្សាអំពី​អាការៈរោគ​នៃ​ជំងឺរបេង​ និងស្វែងយល់​ពីសារៈ​សំខាន់​នៃ​ការ​បង្ហាញ​មុខ​សញ្ញានៃ​ជំងឺនេះ​តាម​ការ​ក្អក​ធម្មតា៖

  • ពិភាក្សា​ជាមួយ​សិស្ស​ និង​ប្រាប់​គេ​ថា​ជំងឺ​របេងគឺ ជា​ជំងឺ​ដែល​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ហើយ​វាមាន​អាការៈ​រោគ​ដូច​ជា​ក្អក​រុំា​រ៉ៃ​ជាដើម។​
  • បញ្ចាក់​ថា ការទៅជួបគ្រូពេទ្យនៅពេលមានបញ្ហា​ ដូចជាក្អកធ្លាក់ឈាម ឬការក្អកមានរយៈពេលយូរជាងមួយខែ មានសារៈសំខាន់ខ្លាំងណាស់។

សកម្មភាពណែនាំ ៣០នាទី

បង្ហាញពីរបៀប​ដែល​ មេរោគ​ឆ្លង​រាល​ដាល (ជម្រើស)

បង្ហាញពីវដ្ដនៃ​មេរោគ

សំភារៈដែលត្រូវការ៖ ម្សៅ

រោគសញ្ញាដំបូង គឺកណ្តាស់

អ្នកបង្ហាញត្រូវមានម្សៅនៅក្នុងដៃ ហើយគាត់នឹងផ្លុំម្សៅចេញមក ពេលដែលគាត់សំដែងជាកំពុងកណ្តាស់។​ ម្សៅគឺតំនាងឲ្យ​មេរោគ។ នៅពេលដែលមនុស្សម្នាក់កណ្តាស់ មេរោគនឹង​បញ្ចេញទៅក្នុង​ខ្យល់។ បានន័យថា​នៅពេលដែលយើង​កណ្តាស់ មេរោគ​នឹង​បញ្ចេញទៅក្នុងតំបន់ជុំវិញ។ វាដូចទៅនឹងការក្អក​ដែរ។ មេរោគអាច​ធ្វើដំនើរបានយ៉ាងឆ្ងាយ ព្រោះវាងាយចំលង ហើយនៅពេលដែលមនុស្សដក​ដង្ហើម គេនឹងទទួលបាននូវមេរោគនោះ។

ការបង្ហាញទីពីរ៖ ធ្វើដូចទៅនឹងការបង្ហាញ នៅក្នុង ផ្នែកទី ១ ប្រធានបទទី ១ ស្តីពី​វដ្តនៃ​មេរោគ (ដោយប្រើប្រាស់ ម្សៅបង្ហាញពីការឆ្លងរាលដាលនៃមេរោគ)។

ពិភាក្សា

ថ្នាក់ទាំងមូល​នឹង​ពិភាក្សា​អំពី​របៀប​ផ្សេងទៀត​ដែល​មេរោគ​អាច​ឆ្លង​រាល​ដាល បន្ទាប់ពី​ពួកគាត់​បាន​មើល​ការសំដែង​ជាមួយ​ម្សៅ​ហើយនោះ។ ឧទាហរណ៍ ដូច​ជាតាម​ការ​ប៉ះ​ច្រមុះ ភ្នែក មាត់ និង​ត្រចៀក ដែល​អាច​ចម្លង​រោគ​នេះ​ចូល​ទៅ​ក្នុង​រាងកាយ​តាម​រយៈ​ដៃ ធ្វើឲ្យ​រាងកាយ​យើង​ឈឺ​បាន​។ សិស្ស​អាច​ប្រាប់​ពីរ​បៀ​ប​លាង​ដៃ​ ឲ្យ​មាន​ប្រសិទ្ធ​ភាព​ដែល​អាច​ជំរះ​ដៃពីមេរោគ​បាន​ ដូច​ជាការ​បង្ហាញ​ដោយ លាង​ម្សៅ​ចេញពី​ដៃ​ដែរ។ របៀប​នេះ​អាច​ឲ្យ​សិស្ស​យល់​ដឹង​ពី​សារៈ​សំខាន់​នៃ​ការ​លាង​ដៃ​ ដើម្បី​សម្អាតមេរោគ​ផ្តាសាយ​ កុំឲ្យ​ឆ្លង​រាលដាល​បាន។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s