ដំណឹងមរណៈភាព

ដំណឹងមរណៈភាព​នៃ​លោក​ម៉ៃ​ក្រូសូហ្វ៍​

នេះ​ជា​អ្វី​ដែល​មាន​ក្នុង​ចិត្ត​ខ្ញុំ​ ព្រោះសព្វ​ថ្ងៃ​នេះ​ខ្ញុំ​កំពុង​ប្រើ​របស់​ខុស​ច្បាប់។ មាន​បញ្ហា​ជា​ច្រើ​ន​ដងមក​ហើយ​ជា​មួយ​ ល្បង Genuine នោះឯង មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច បើ​សព្វថ្ងៃនេះ​នៅ​កន្លែង​គេ​ប្រើ​តែ​វីនដូទាំង​អស់​គ្នាណុង ហើយ​បើ​ប្រើ​ខុស​គេ​តែឯង​វា​ពិបាក (ចង់​តែ​បោ​ក​ក្បាលនឹង​ពូក​ឲ្យ​ស្លាប់​ទេ​ព្រះអើយ)! ចូលសាច់​រឿង​វិញម្តងចុះ​បងប្អូនអ្នកភូមិ​វើតប្រេស​ គឺថា​ខ្ញុំ​កំពុង​សម្លាប់​ចិត្ត​ដែល​ស្រលាញ៉​នឹង​ប្រើ​ប្រាស់​វីនដូ​ចោល​ហើយ ហើយ​បន្តិច​ទៀត​នឹង​ស្លាប់​ហើយ អាចិត្ត​មួយ​ហ្នឹង​ ដោយ​សារ​តែ​ខ្ញុំគ្មានលុយ​ប្រើ​ប្រាស់​វីនដូ ស្របច្បាប់​នោះទេ 😦 ។ តាគេ​មក​ពេល​ណា (ក្រុម​ហ៊ុន​ម៉ៃក្រូសូហ្វ៍​មក​) នោះ​ខ្ញុំ​នឹង​ងាក​ទៅ​ប្រើ​អ៊ូ​បុន​ទូ​វិញ​ប្រឹប។ ហិហិ! ធ្វើ​ម៉េច​បើ​ខ្ញុំ​អ្នក​ក្រ! បើ​គ្រាន់​តែ​ទិញ​វីនដូ មិនថា​ទេ ស្ទើរ​តាកម្មវិធី​ផ្សេង​ៗ​សំខាន់​ៗ​ក៏​ត្រូវ​ទិញដែរ! (ដូចជា Microsoft Office ជាដើម) អ៊ីចឹង​ប្រើ​របស់​ហ្វ្រី​ៗ ហើយ​ស្រប់​ច្បាប់​ដូច​ Linux វីញ​ជាការ​ពិចារណា និង ជម្រើ​សទីមួយ​​របស់​ខ្ញុំ​។សង្ឃឹម​ថា​ Linux នឹង​មាន​កម្មវិធី​ប្រើ​ប្រាស់​សំបូរ​បែ​ប​ទៅចុះ ដូច​ជា AUTO CAD ជាដើម!!!!!!

បើ​ខ្ញុំ​មិន​សម្លាប់​ចិត្ត​របស់​ខ្ញុំ​ឲ្យ​ស្លាប់​ទេ ក្រុម​ហ៊ុន​ម៉ែក្រូសូ​ហ្វ៍​នឹង​មក​សម្លាប់​ខ្ញុំ​ជា​មិន​ខាន​រ៉េ!

អិ តិ ប៉ិ​ សោ….

តែ​អាឡូវ​នៅ​ប្រើ​សិនចុះ ចាំ​គេ​មក​ចាំ​ដូរ​ដាក់​អ៊ូ​ប៊ុនទូ​ប្រឹបតាម៉ង!

នេះ​ឯង​ជា​អ៊ូប៊ុនទូ ដែល​នឹង​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ច្រើន​ក្នុង​ពេល​អនាគត សម្រាប់​អ្នកក្រ​ដូច​យើង៖

http://www.ubuntu.com/

ឬ ក៏​ប្រើ​មូន​អូអេស​របស់​ខ្មែរ​ក៏បានដែរ៖

http://www.moonos.org/

ខ្ញុំ​មិន​សូវ​ចូលចិត្ត​អូផេន​ស៊ូស៊ីប៉ុន្មានទេ ចឹងមិនបាច់​ប្រាប់​ក៏បានដែរ ព្រោះពិបាកប្រើ!

ខាង​ក្រោម​នេះ​ជា​ពត៌មាន​ ម៉ៃក្រូសូហ្វ៍ចូលមកស្រុកខ្មែរ!

http://www.vuthasurf.com/2008/03/software-microsoft-entered-cambodia-market/

បងប្អូន​មាន​មតិ​យ៉ាង​ណា​ដែរ ចំពោះ​រឿងនេះ? ហើយ​គិត​ថា​ហ្នឹង​ប្រើ​វាដែរ​ទេ?

Advertisements

9 Replies to “ដំណឹងមរណៈភាព”

  1. គ្រាន់តែទទួលបាន​ដំណឹង ខំរត់ម៉ោទាំងទឹកភ្នែករលីងរលោង! មិននឹក​ស្មាន​ថា​សម្លាញ់​ខ្ញុំ​លេង​ម៉ាក្បាច់​នេះ​សោះ​! 🙂 យ៉ាប់!

    សម្រាប់​ខ្ញុំ​ ថ្វី​ត្បិត​តែ​មាន​តៀម​កាហ្វេ​រកស៊ី​រាល់​ងៃ​ តែ​ការពិត​គ្មាន​លុយគ្មាន​កាក់​អីចូល​ប៉ុន្មាន​រ៉េ ចឹង​ការ​ប្រើ​ប្រាស់​វា​ស្ថិត​ក្នុង​ជំពូក​អ្នក​ក្រដែរ​។ តា​គេ​ចាប់​ថ្មើរណា មុខ​ជា​ងាក​ទៅ​រក​ ​អ៊ូប៊ុនទូឬមូន​អូអេស​ដែរ​មិន​ខាន​ហើយ​! ហិហិ 😀

    Like

    1. ញ៉ុមភ័យស្លន់ស្លោពេលបានឃើញចំណងជើង! ហេហេ ទីបំផុត…..

      Like

      1. ទីបំផុតក្លាយជាចំណីត្រីរបស់ឌីយ៉ាសោះ! ហិហិ

        Like

  2. ខំរត់ម៉ោអានចង់បាក់ក ចេះតា៎មានម៉ងឌីយ៉ានៀក!

    Like

    1. អាហិ ហិ ហិ ក្បាច់បោកទស្សនិកជន! អេណា គិតម៉េចដែរ ចង់ដូរមកប្រើលីnux ដែរទេ?

      Like

      1. អត់ទេ តាមពិតញ៉ុមបានរៀន Linux ដែរតែគិតចុះគិតឡើងខ្ជិលដូរទំលាប់ណាស់

        Like

      2. វាមិនសូវខុសគ្នាខ្លាំងទេ តែណ្ហើយ ចាំមកចាំគិតទៀតចុះ អនាគតខ្មែរនឹងងាកមកប្រើប្រាស់លីនុចហើយ

        Like

    1. បីនាក់អីឧត្តម? បីនាក់ប្រចាំឈូម៉ានឡូវមែន?

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s