ប្រសិន​បើអ្នកបានធ្វើដូច្នេះមែន…

ក្តីស្រលាញ់!

ក្តីស្រលាញ់…..

ក្តីស្រលាញ់​?

​ខ្ញុំកំពុងសួរ​ខ្លួន​ឯង​នៅ​សំនួរ​ ដែល​មាន​ត្រឹម​តែ​ពីរ​ម៉ាត់​នេះ​ តែ​បី​ម៉ាត់​នេះ​ត្រូវ​ការ​ចំលើយ​ច្រើន​មែន​ទែន។ ​អ្នក​ដឹង​ទេ! នេះ​ជា​សំនួរ​បេះ​ដូង។ នេះ​ជា​សំនួរ​ដែល​ត្រូវ​យក​ចិត្ត​មក​ឆ្លើយ​។

តើ​ខ្ញុំ​ដែល​ស្រលាញ់​អ្នក​ណា​ម្នាក់​ ដោយ​អស់​ពី​ចិត្ត​របស់​ខ្ញុំ​ដែរ​ឬទេ? ប៉ា​ម៉ាក់​? បង​បងប្អូន​? នារី​ដែល​ខ្ញុំ​ស្រលាញ់? ខ្ញុំ​ដែល​ស្រលាញ់​ពួក​គេ​ដោយ​អស់​ពី​ចិត្ត​ទេ? ប្រសិន​បើ​អ្នក​សួរ​ខ្ញុំ​ ថា​តើ​ខ្ញុំ​ស្រលាញ់​ពួក​គាត់​ទេ? នោះ​ខ្ញុំ​ពិត​ជា​ឆ្លើយ​ថា ខ្ញុំ​ស្រលាញ់​ពួក​គាត់​ពិត​មែន​! តែ​តាម​ពិត​ខ្ញុំ​គ្មាន​ស្រលាញ់​ពួក​គាត់​សោះ ទាំង​ចិត្ត​របស់​ខ្ញុំ​ប្រាប់​ថាខ្ញុំ​ស្រលាញ់​ពួក​គាត់​។ ខ្ញុំ​ចាប់​ផ្តើម​ដឹង​ខ្លួន​ថា ខ្ញុំ​មិន​ដែល​ស្រលាញ់​ពួក​គាត់​ពិត​ ដោយសារ​តែ​​ខ្ញុំ​​ពោរ​ពេញ​ដោយ​ភាព​អត្មា​និយម ធ្វើ​តែ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ ទាំង​អំពើរ​ទាំង​នោះ​មិន​ល្អ។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សោក​ស្តាយ សោក​ស្តាយ សោកស្តាយ ពីកំហុស​ពី​អតីត​កាល…

ហេតុ​អ្វី​ខ្ញុំ​មិន​សួរ​សំនួរ​នេះ​ដល់​ខ្លួន​ឯង​ផង​នៅ​ពេល​កំពុង​ប្រព្រិត្ត​អំពើរ​ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​ខ្ញុំ​ថាស្រលាញ់​ជាទី​បំផុត​នោះ​ខក​ចិត្ត​ ខូច​ចិត្ត និង​យំ​ដោយ​សារ​ខ្ញុំ​។

ម៉ាក់!

​”កូន​ទៅ​រៀន​ ត្រូវ​ខំរៀនណាកូន!”

ពាក្យសំដី​នេះ​មិន​មែន​ជាសំដី ដែល​​ខ្ញុំ​មើល​ឃើញ​ពី​ក្នុង​កែវ​ភ្នែក​របស់​គាត់ ជា​សំដីដែល​កូនបានស្តាប់​ជារៀង​រាល់​ថ្ងៃ​ នៅ​ពេល​ដែល​ខ្ញុំ​ទៅ​សាលា។ តែ​ជា​ពាក្យសំដី​ដែល​គាត់​បាន​ធានា​សំរាប់​ការសិក្សា​របស់​ខ្ញុំ​ ដោយ​ញើស​ឈាម​ ពេលវេលា​ នឹង​ ក្តី​ស្រលាញ់​របស់​គាត់។ បើ​និយាយ​ពី​អំពើ​បាប​វិញ​ មិន​ដឹង​ជា​គាត់​បាន​ប្រ​ព្រិត្ត​ច្រើន​ប៉ុណ្ណា​នោះ​ទេ ដើម្បី​បានលុយ​យក​មក​ឲ្យ​កូន​រៀន​ កិប​កេង​បន្តិច​ នេះ​បន្តិច​ នោះ​បន្តិច បើ​រាប់​វិញ​ បែប​គាត់​មិន​អាច​ទៅ​ស្ថាន​សួគ៌បាន​ទេ​មើល​ទៅ… តែ​គាត់​បាន​ជ្រើ​ស​រើស​យក​វា​ដើម្បី​កូន​របស់​គាត់​មាន​ម៉ូតូ​ជិះ​ទៅរៀន ដើម្បី​កូន​របស់​គាត់​បាន​ចូល​ក្នុង​សង្គម​ មាន​មិត្ត​ភក្តិ​រាប់​អាន​ និង​សរសើរ និងគ្រប់​យ៉ាង​ដើម្បី​កូន​បាន​សប្បាយ​ចិត្ត។

ប៉ា​! ម៉ាក់! ខ្ញុំ​អត់​ទាន់​បាន​សប្បាយ​ចិត្ត​ទេ ខ្ញុំ​ខ្វះ​លុយ​ចាក់​សាំង ខ្ញុំ​អត់​ទាន់​បាន​ហ៊ឺហារឲ្យ​សម​នឹង​ចិត្ត​ ខ្ញុំ​អត់​មាន​លុយ​បង់​ថ្លៃ​ទូរស័ព្ទទៅរក​គូស្នេហ៍….ខ្ញុំ​បាន​តែ​រអ៊ូរ​ក្នុង​ខណៈដែល​ប៉ានឹង​ម៉ាក់​នៅ​ធ្វើ​ស្រែនៅ​ឯស្រុក​ ខណៈដែល​ប៉ាម៉ាក់​បាន​ផ្ញើរ​ប្រាក់​ចិញ្ចឹម​ដង្ហើម​នៅ​ឯស្រុក​មក​ឲ្យកូន​នៅ​ឯក្រុង។ មិនអីទេ ប៉ាម៉ាក់ កូន​នៅ​ឯក្រុង​ឯណេះ ខំរៀន​ណាស់ ឆ្លៀត​ពេលទំនេរ កូន​ទៅ​ក្លឹប​ជាមួយ​មិត្ត​ភក្តិ មើលទូរទស្សន៍ និង ដើរលេង​ចូល​សង្គម។ ប៉ា​ម៉ាក់​កាន់​តែ​ចាស់​ហើយ បន្តិច​ទៀត​អ្នកទាំងពីរ​នឹង​លាចាក​លោក​នេះ​ទៅ​ កូន​សង្ឃឹម​ថានឹងមាន​កេរ្ត៍ខ្លះ​ទុក​ឲ្យ​កូន​ចាយ​ និង​រកស៊ី។ កូន​មិន​ដឹង​ជា​រក​អ្វី មក​ចិញ្ចឹម​ជីវិតនោះ​ទេ ព្រោះ​សព្វ​ថ្ងៃ​នេះ​គេ​មាន​ខ្នង​ទើប​គេ​អាច​រក​ការ​ងារ​ធ្វើ​បាន​ ឯកូន​ ៗដូច​ពួក​ម៉ាកកូន​អ៊ីចឹង គឺ​រៀន​មិន​សូវ​ពូកែទេ ព្រោះ​អត់​សូវ​មាន​ពេល​រៀន​គ្រប់​គ្រាន់ ដោយសារ​តែ​រវល់​រក​ខ្នង​បង្អែក ដោយ​ដើរ​ប៉ាវ​គេចូល​ហាង នឹង​កំសាន្តសប្បាយ ដោយ​សង្ឃឹម​ថា​នឹង​បាន​ខ្នង​បង្អែក​ទៅ​ថ្ងៃមុខ​ ទោះ​មិន​សូវ​មាន​សមត្ថភាពក៏ដោយ។ កូន​គិត​ថាកូន​ធ្វើ​បាន​ត្រឹម​ត្រូ​វហើយ។

កូន​ពិបាក​ចិត្ត​មួយ​ទៀត​ គឺ​កូន​មិន​ដឹង​មាន​សមត្ថ​ភាព​ឯណា​មក​សងគុណ​អ្នក​ទាំង​ពីរ​ទេ ព្រោះ​សព្វថ្ងៃ​នេះ​កូន​គ្មាន​ការងារ​ធ្វើ​ទេ។ ម្យ៉ាង​អ្នក​ដែល​កូន​ស្រលាញ់​ក៏​ជា​អ្នក​មាន​ទៀត​ផង អ៊ី​ចឹង​កូន​ត្រូវ​ខំថ្នាក់​ថ្នម​គេ​បន្តិច​។ កូនបាន​គិត​ទៅ​អនាគត​របស់​កូន​ច្រើនណាស់ គឺកំពុង​តែ​គិត….តែ​កូន​មិន​ដឹង​ធ្វើ​បាន​ឬអត់​នោះ​ទេ! កូន​និង​សាកល្បងធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​សំរាប់​អនាគត​របស់​កូន​ណា ប៉ាម៉ាក់! អូ! សង្សារ​កូន​ផ្ញើរ​សារ​ផ្តាំឲ្យកូន​ទៅ ជួប​គេ​នៅ ផ្សារ​ទំនើប​សុរិយា​ពេលឥឡូវ​! អ៊ីចឹងកូន​ទៅសិនហើយ….

គំនិត​ខ្ញុំ​នៅ​ពេល​សរសេរ​អត្ថបទនេះ៖

យុវជន​! សូមសួរខ្លួន​ឯង​ថា តើ​មាន​បាន​ធ្វើ​ដូច្នេះដែរឬទេ?

ទោះ​បី​អ្នក​មិន​ដែល​គិត​ដូច្នេះក៏ដោយ តែ​សកម្មភាពរបស់​អ្នកគឺដូច្នេះ!

កុំកុហកថាខ្លួន​អ្នកល្អអី ប្រសិន​បើអ្នកបានធ្វើដូច្នេះមែន…

កែខ្លួនឡើង!

ហើយកុំធ្វើអ៊ីចឹងទៀតអី!

ទោះអត់មានអ្នកណាប្រដៅអ្នកបានក៏ដោយ តែសូមគិតម្តងទៀតពីអនាគតរបស់អ្នក

ខ្ញុំសរសេរដោយពឹងផ្អែកទៅលើការសង្កេតទៅលើនិស្សិតសកលវិទ្យាល័យមួយចំនួន


ស្វាគមន៍សំរាប់មតិរិះគន់បាទ!

នៅមានភាគបន្ត (ចេញក្នុងពេលឆាប់ៗនេះ)


Advertisements

9 Replies to “ប្រសិន​បើអ្នកបានធ្វើដូច្នេះមែន…”

    1. ហិហិ អរគុណច្រើនដែលបានចូលលេង សុខសប្បាយជាទេបង? ញ៉ុមខានប្រឡូកចូលពិភពគុនកន្លះខែហើយ។ មកវិញដូចជាអ៊ូរអរណាស់!

      Like

      1. មែនហើយ ទើបនឹងកសាងបេះដូងបានមួយចំនិត ឥឡូវអ្នកភូមិយើងមិនដឹងការបានប៉ុន្មានអ្នកហើយរ៉េ ខានមកយូរពេក!

        Like

  1. ថ្ងៃ​នេះ​ត្រលប់​មក​វិញ, អ្នក​ភូមិ​ម្នាក់​ៗ​សុទ្ធ​តែ​សរសេរ​រឿង​វែងៗ ត្រូវ​ចំណាយ​ពេល​១ព្រឹក​គ្រាន់​តែ​អាន​រឿង​របស់​អ្នក​ទាំង​អស់​គ្នា! 😀

    Like

  2. ឡូយអាត្រង់នៅមានវគ្គបន្តរទៀត! 😀 សំលាញ់ញ៉ុមឡូវពូកែហ្មង សង្ស័យមកពី,,,,

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s