ជូនចំពោះ នរៈ (តពី​ សំបុត្រជូននារី)

បាត់ដំបង ថ្ងៃ​ទី​ ០៧ ខែ កក្កដា ឆ្នាំ ២០០៧

ជូន​ចំពោះ​នរៈជាទីស្រលាញ់​របស់​បង​!

នរៈដឹង​ទេ​ថា ហេតុ​អ្វី​បាន​ជា​​នារី​ចាក​ចេញ ពី​នរៈដែរ​ទេ​? នរៈ​ដឹង​ទេ​ថា​ហេតុ​អ្វី​បាន​ជា​នារី​មិន​ព្រម​ឃាត់​នរៈ​ បែរជា​ជំរុញ​នរៈ​ឲ្យ​ឈាន​ទៅ​រក​សេចក្តិ​ស្លាប់​ នៅ​យប់​ដែល​នរៈ​ទូរស័ព្ទមក​រក​នារី​នៅ យប់​នោះ​ដែរឬ​ទេ? នារី​ពិត​ជាមាន​ហេតុ​ផល​របស់​នារី​ក្នុង​ការ​ធ្វើ​អ៊ីចឹង។ នរៈ​ចង់​ស្តាប់​ដែរទេ? នារី​នឹង​រៀប​រាប់​ប្រាប់​នរៈ​គ្រប់​យ៉ាង​… ប្រហែល​ជាពេល​នេះ​នរៈ​ កំពុង​តែ​ស្ថិត​នៅ ទី​ងងឹត​នោះ​ហើយ​មើល​ទៅ​…នរៈ​កុំ​ភ័យ​អី​ នារី​នឹង​មិន​ឲ្យ​នរៈ​លះបង់​ឥត​ប្រយោ​ជន៍​នោះ​ទេ។

ខែ អាសាធ ព.ស ១៩​៤៥​

“អុះឳ​! ថូស្ពាន់​ ទោះ​គ្រប់​ជំនាន់ ចំណារ​នេះនៅ ទុកសំរាប់​ថ្លៃ​ បណ្តូល​ចិត្ត​ពៅ​ ទោះ​ជា​ស្រី​ទៅ  ប្រុស​នៅ​តែ​ចាំ​” នេះ​ជាសំដី​របស់​យុវ​តី​ ទៅ​កាន់​បុរស​​ដែល​ជាទី​ស្រលាញ់​ពេញ​ហឬទ័យ​របស់​នាង ជា​អ្វី​ដែល​នាង​ចង់​និយាយ​នៅទៅ​កាន់​បុរស​នោះ​ ជាទី​បំផុត​មុន​ពេល​ដែល​​នាង​ត្រូវ​យក​ទៅ ថ្វាយ​ជា​ស្រី​ស្នំ​អ្នកអង្គ​ម្ចាស់​​ដែល​ល្មោភ​តណ្ហា​​មួយ​អង្គ​​​​។​ នាង​ដឹង​ច្បាស់​ថា នាង​នឹង​គ្មាន​ថ្ងៃ​ណា​ដែល​នឹង​អាច​ត្រលប់​មក​ជួប​​គូ​ស្នេហ៍​របស់​នាង​វិញ​បាន​​ទាល់​តែ​សោះ​ ទោះ​​តូចតន់​​មិន​បោះ​ចោល​ជីវិត​ដ៏​មាន​តំលៃ​របស់​នាង​ទៅ​អោយ​ចុង​កាំបិត​ក្តី​ ក៏​បិសាច​​ស្នេហ៍ហោច​មាន​នាម​ជា​អ្នក​អង្គ​ម្ចាស់​នោះ​មិន​ត្រា​ប្រណី​ប្រោ​ស​ជីវិត​ឲ្យ​ទៅ​វិញ​បាន​ឡើយ។ ​ដឹង​ដូច្នោះ​ហើយ​ បាន​ជា​នាង​ចាត់​ទុក​ថា​វាចារ​ចុង​ក្រោយ​របស់​នាង​សំរាប់​បុរស​កំពូលស្នេហ៍​របស់​នាង​ ជាវិចារ​ដែល​បាន​បន្ត​ឲ្យ​ នារី​មាន​ឪកាស​​ស្នង​នូវ​ក្តី​​ស្រលាញ់​របស់​នាង​សំរាប់​យុទ្ធជន​បេះដូង​មួយ​រូបនេះ។​

….អ្វីៗ​បាន​កន្លងផុតទៅ​អស់ អស់​ទៅ…ហើយ​បន្សល់នូវ​តែ​ការ​ចង​ចាំ​ថា នារី​បាន​លះ​បង់​ក្តី​ស្មោះ​របស់នាង​នៅ​ក្រោម​ចុង​កាំបិត​ពិតមែន​។​ នរៈ​បាន​ទុក​នៅ ថូ​ស្ពាន់​របស់​នារី​ ដែល​មាន​ទំហំ​ប៉ុន​មួ​ក្តាប់​ដៃ ទុក​រហូត​ដល់​គ្រា​ដែ​លគាត់​បាន​ស្លាប់​…ហើយ​កប់​ទៅ​ជាមួយ​រូប​គាត់​ដែរ។

ខែ មិថុនា ឆ្នាំ ២០០៧

“​នរៈ! បង​បាន​ថូនេះ​មក​ពីណា ម្តេចក៏ស្អាតម៉្លេះ! មិនដឹងជាមានអាយុប៉ុន្មានហើយទេណ៎” បង​និយាយទៅ​កាន់​នរៈ ក្នុងខណៈដែល​ដៃ​របស់​បងញុំ​បាន​ចាប់​កាន់​ថូ​នោះ​រួច​បាត់​ទៅហើយ​។ ចាប់​ពីថ្ងៃនោះ​មក​ បងចាប់​ផ្តើម​ប្លែក​ខុស​ពីមុន​។ បងយក​ចិត្ត​ទុក​ដាក់​នឹង នរៈ​កាន់​តែ​ខ្លាំង​ជាមុន​ទៅ​ទៀត…តែ​នៅ​ថ្ងៃ​ខួប​គំរប់​មួយ​ឆ្នាំ​គត់​របស់​សេចក្តី​ស្នេហា​របស់​ពួកយើង​ បង​​ក៏​បាន​សុំ​បែក​ពីនរៈ។ ចំហួល​នៃ​ចិត្ត​ស្នេហ៍​បាន​ធ្វើ​ឲ្យ​នរៈ​លាចាក​លោក​នេះទៅ​ ហើយនេះជាអ្វីដែលបង​ត្រូវការ….

ខែ​ កក្កដា ឆ្នាំ ២០០៧

នរៈ! អូនមានចាំ​បានទេ ថាបង​ជាអ្នកណា? បង​គឺជាបុរស​ដែល​អូន​បានរង់ចាំ​នោះអី អូន​បាន​ប្រគល់​ថូស្ពាន់​ដែល​មាន​បន្សល់នូវពាក្យ​ពេចន៍​សច្ចា​ប្រណិធាន​ចំពោះបងនោះអី អូនមានចាំបានទេ បង​ចាំ​គ្រប់​យ៉ាង ទោះបីជាបង​ពេល​នេះ​បាន​ក្លាយ​ជាស្រី​ក៏​ដោយ​ចុះ ក៏​បង​នៅ​តែ​រក្សា​ពាក្យ​សន្យារបស់​យើង បង​នៅ​ចាំ​បាន​គ្រប់​យ៉ាង បង​ចាំ​ថា អូន​ឲ្យ​បង​រង់ចាំ​អូន​! មិន​ថា​ជំនាន់​ណា​ទេ ឬ ពេ​លវេលា​កន្លង​ផុត​ទៅ​យូរ​ប៉ុណ្ណា​ទេ បង​នៅ​តែ​រង់​ចាំបាន​ បងនៅ​តែ​រក្សា​ថូ​ស្អាន់ ដែល​ជាសក្ខី​នៃ​ក្តី​ស្មោះ​របស់​បង​ចំពោះអូន​បាន​។ អូន​បាន​ស្លាប់​ទៅ ហើយ បង​ដឹង​ថា យើង​នឹង​ស្លាប់​ទៅ ជាមួយគ្នា ហើយ យើង​នឹង​កើត​ជាថ្មី ជាមួយ​គ្នា បង​ជា​ប្រុស ហើយ​អូន​ជាស្រី ដោយ​មាន​ថូស្ពាន់​នេះ នឹង​នាំ​យើង​ទៅ​កាន់​ភពថ្មី​ព្រម​ទាំង ជីវិតថ្មី​ទៀត…​ បង​ធ្វើ​បាន​សំរេច​ហើយ! អរគុណអូន​ដែល​បាន​ប្រគល់​ថូនេះ មក​រំលឹក​អតីតជាតិ​ប្រាប់​បង…អរគុណអូន​ដែល​បាន​ស្មោះត្រង់​ណឹង​បង ដោយ​មិន​បាន​ប្រគល់​សេចក្តី​បរិសុទ្ធរបស់​អូន​ដល់  ​សុនខ​ជន​ទាំង​នោះ…ពាក្យសច្ចា​របស់​អូន​បាន​ស្ថិតស្ថេរ​ដល់​ពេល​នេះ​ពិតមែន…មិនប៉ុន្មាននាទីទៀត​បង​នឹង​ទៅ​រក​អូន​នៅ​ទី​នោះ​ហើយ…

នៅខាងក្រៅមេឃកំពុងភ្លៀង…ភ្លៀងតិចៗ…មានតែភាពងងឹតដណ្តប់ ផែនពសុធា និង​ក្រាលដណ្តប់​ជនានុជនទាំងឡាយដែល​ខ្វះនូវ​​ក្តី​សុខ​ពីថ្ងៃ…មានតែភាពងងឹតនេះហើយ ដែល​អាច​ជួយ​គេ​បាន​…​បន្សំ​ជាមួ​យ​នូវ​​ក្តី​សុខ​នេះ សំលេង​ឆ្កែលូ​យ៉ាង​គ្រលួច​ពី​ចំងាយ​…ក្នុងបន្ទប់​នោះ…នារី ដែល​ចាំជាតិ​ថា​ខ្លួន​ឈ្មោះនរៈពីជាតិមុន​នោះ បាន​គេង​លក់​យ៉ាងស្កប់ស្កល់ ជាមួយ​នឹង​លោហិត​ដែល​ស្រក់​ចុះ​មក​ពី​កដៃ..

Advertisements

6 Replies to “ជូនចំពោះ នរៈ (តពី​ សំបុត្រជូននារី)”

  1. ហេសហេ… មើលភាគបន្ត រាងរញ៉េរញ៉ៃបន្តិច តែមើលទៅរាងល្អម៉្យាងដែរ… ហិហិ… រឿងចាំជាតិ … ប្រុសបែរជាកើតមកជាស្រី… ស្រីបែរជាកើតមកជាប្រុស… ហិហិ…

    Like

    1. ហាហា អរគុណច្រើនដែល​បាន​ប្រាប់​ តាមពិត​រៀន​សរសេរ​តាម​ប្លក​ប៉ោក​បិន ធ្វើ​ឲ្យអ្នកអាន​ចាឡំច្រើន តែ​នៅ​មិនទាន់ល្អទេមើលទៅ ទាល់​តា ទៅ​រៀន​ពី​គាត់​ទៀតហើយ​ទើបបាន!

      Like

    1. ប្លកខ្ញុំមានកិត្តយសណាស់​បាន​ បង​ផល​ក្នុងក្រុមសាយ​នី​ចូល​រួម​! កំពុងអំភើប!

      Like

  2. ហិហិ ប្លកមួយនេះសំរាប់​សរសេររឿង ហើយប្លកមួយនោះសំរាប់​ការសិក្សាណឹងណាបង

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s