វិប្បដិសារី
ថ្វីត្បិតតែពិភពលោកនេះហាក់ដូចជា គ្មានសល់កន្លែងសំរាប់រូបខ្ញុំស្នាក់នៅក៏ដោយចុះ ខ្ញុំនៅតែមុខក្រាស់ជំរុលទៅមុខ រស់នៅ ទាំងតឹងទ្រូងតែឯង។ ខ្ញុំមិនមែនតឹងទ្រូងដោយសារភាពឯកោនោះឡើយ គឺតឹងទ្រូងនូវអ្វីដែលខ្ញុំចង់ធ្វើ បែរជាមិនអាចធ្វើទៅបាន។ ត្បូងខ្ចីដែលកំពុងលូតលាស់ ឲ្យក្លាយទៅជាត្បូងដ៏មានតំលៃ តែបែរជាមិនអាចទៅរួច ព្រោះមានអំបូរមនុស្សមួយចំនួន ដែលមិនចេះកែប្រែនូវចរិតបំផ្លាញសោះនោះ ហ៊ានមកកកាយត្បូងដ៏ខ្ចីនោះ។ គេមិនឲ្យតំលៃ ហើយក៏បោះបង់ចោល ជាន់ឈ្លី ដូច្នេះដដែលម្តេចក៏មិនទុកឲ្យត្បូងមួយគ្រាប់នេះបានដុះផង។ ឳណ៎! ពពួកមនុស្សជំពូកនេះ មានក្នុងលោកនេះច្រើនដែរឬទេ?
ត្បូងដ៏តូចនេះ ប្រដូចប្រៀបទៅនឹងដួងចិត្តរបស់ខ្ញុំដែលស្នេហ៍នារីម្នាក់នោះដូច្នោះឯង។ នៅពេលដែលនាងបានជីកកកាយដឹងនូវជំរៅនៃហទយទ័យរបស់ខ្ញុំហើយ ចុះម្តេចឡើយក៏មកបណ្តុះបង្អាប់ សេចក្តីប្រតិព័ទ្ធរបស់ខ្ញុំចំពោះរូបនាង ទាំងនេះជាអារម្មណ៍ដែលមានតំលៃបំផុតសំរាប់នរៈ។ ខ្ញុំបានឈរសើច សើច ហើយសើចយ៉ាងខ្លាំងទៀតផង នៅគ្រាដែលនាងបានដោះដៃ ពី ខ្ញុំទៅដោយត្រឹមពាក្យមួយឃ្លាថា
”នរៈ! ពិភពលោករបស់បង មិនសក្តិសមនឹងនារីដូចជាអូនទេ! អូនស្រលាញ់បង អូនក៏ដឹងដែរថា បងស្រលាញ់អូនដូចគ្នា។ អូនបានរកឃើញពិភពលោកថ្មីមួយទៀត ដែលជាក្តីស្រម៉ៃរបស់អូនពិតប្រាកដហើយ! អូនសុំទោស! អូនសង្ឃឹមថាបងនឹងយល់ហើយ!”
ស្នេហារបស់ខ្ញុំចប់ត្រឹមនេះឯង…
អ្វីដែលខ្ញុំបានដឹងនោះ គឺនាងបានដើរចូលក្នុងឡានស្ព័រទំនើបមួយចេញទៅ។
ហេតុអ្វីបានជាខ្ញុំមិនឃាត់នាងទៅ?
ហេតុអ្វី ខ្ញុំត្រូវទទួលយកហេតុផលដែលមិនសមជាហេតុផលបែបនេះ?
នរៈ! ប្រាប់នាងទៅ ថានាងគិតខុសហើយ!
ម៉េចក៏ខ្ញុំគិតមិនចេញ ថាត្រូវធ្វើអ្វីបន្ទាប់ទៀត? ដៃអើយ ឯងទៅចាប់នាងយកមកវិញមក! ជើងអើយ ម្តេចក៏ឯងនៅស្ងៀមដូច្នេះ?
ដូចខ្ញុំប្រាប់អញ្ចឹង គឺខ្ញុំបញ្ចប់ស្នេហា ៣៦៥ថ្ងៃរបស់ខ្ញុំ ដោយការសើច សើច សើច…ហេតុអីក៏ចាំបាច់មានថ្ងៃនេះដែរសំរាប់ខ្ញុំ?
បន្ទាប់ពីនោះអ្វីដែលខ្ញុំដឹងនោះគឺ ខ្ញុំកំពុងដេកយំ នៅក្នុងបន្ទប់។
ហើយអ្វីដែលខ្ញុំបានដឹងបន្ទាប់ពីនោះគឺ ខ្ញុំបានឃើញម្តាយរបស់ខ្ញុំ យំនៅមុខរូបថតរបស់ខ្ញុំ…
“នាងបានប្រើប្រាស់ពិភពលោករបស់ខ្ញុំ ត្រឹមតែជាស្ពាន…ត្រឹមតែជាស្ពានអារម្មណ៍របស់នាងប៉ុណ្ណោះ ខណៈពេលដែលខ្ញុំបានយកគ្រប់យ៉ាង ពីក្នុងពិភពលោករបស់ខ្ញុំ ទៅលំអពិភពលោករបស់នារី ដែលខ្ញុំស្រលាញ់!”
“សុំទោសម៉ែ! នាងពុំបានស្រលាញ់កូន ឲ្យបានច្រើនដូចក្តីស្រលាញ់ ដែលម៉ែមានចំពោះកូនទេ!”
“កូនសោកស្តាយណាស់ ចំពោះទង្វើរដែលកូនធ្វើ នៅពេលកូនឃើញម៉ែយំ”
ខ្ញុំបានដើរទៅកាន់ពិភពមួយដែលងងឹតជាទីបំផុត ខ្ញុំកំពុងស្វែងរក ក្រែងមានទីមួយដែលមានពន្លឺ។ ខ្ញុំលឺសំលេងខ្លងខែកពីទីដ៏សែនឆ្ងាយមួយ…
ខ្ញុំកំពុងស្វែងរកពន្លឺ ខណៈពេលខ្ញុំនៅតែលឺសំលេងម្តាយរបស់ខ្ញុំយំ…
ខ្ញុំកំពុងស្វែងរកពន្លឺ.
ក្នុងបន្ទប់ ថ្ងៃទី ០៩ ខែ ០៩ ឆ្នាំ ២០១០
(សូមរង់ចាំអានសំបុត្ររបស់នារី ជូនចំពោះនរៈ)
ហិហិ ចឹងល្អហើយ មិនគួរទុកពួកណុងឲ្យនៅយូរពេកទេ! នាំពិបាកពេលក្រោយមិនចឹង?
LikeLike
ឥឡូវគាត់អញ្ចើញទៅវិញបណ្ដើរៗហើយ!
LikeLike
ចាំឲ្យរចនាជួយពន្យល់ចុះណាប្អូនប្រុស!
LikeLike
ម៉េចក៏មិនបបួលលោកបង តប់ប្រម៉ល់ណឹងមកផឹកទឹកតែ ញុំាចាខ្វៃ ហើយសំរួលជាមួយគាត់ទៅ!
LikeLike
គេយល់ តែញុមអត់យល់
LikeLike
កំពុងមានជម្ងឺតប់ប្រមល់!
LikeLike
សារនេះសំរាប់ច្រីៗ តែក៏សំរាប់ប្រុសៗ ដែរណា!
LikeLike
ឲ្យអីគេ អង្គរក្សតូច អត់យល់!
LikeLike
ច៎ា! អរគុណច្រើនៗ តាមពិតទៅខ្ញុំចង់សរសេរនេះក្នុងន័យថា ឲ្យនឹកឃើញម្តាយឳពុកខ្លះប៉ុណ្ណោះឯង កុំឲ្យគិតតាពីស្នេហាបាំងមុខពេកនឹងណា!
LikeLike
ចាំខ្ញុំពន្យល់តាមហ្វេសប៊ុកក៏បានដែរ។ តែយល់ល្អ អានម្តងទៀតទៅ ឧត្តមពួកម៉ាកខ្ញុំអានយល់តា!
LikeLike
ហាហា នេះគំនិតថ្មីមួយទៀតហើយ! និយាយចឹងខានឃើញហ្វីដែល ដាក់អីថ្មីៗលើប្លកហ្វីដែលយូរហើយ កំពុងតែល្បីផង!
LikeLike
កូនប្រុសស៊ូស្រក់ទឹកមាត់មិនស្រក់ទឹកភ្នែក!
LikeLike
អត់យល់
LikeLike
ម៉េចហើយឌីយ៉ា? កុំបណ្តែតអារម្មណ៏តាមរឿងគេពេកណា ត្រូវគិតថារឿងខ្លួនឯងអត់ដូចគេទេ
LikeLike
ឲ្យ* ដោយ!!!!!
LikeLike
គ្រាន់តែមើលសំបុត្រហ្នឹងភ្លាម ដឹងច្បាស់ថា ប្រុសហ្នឹងគិតខ្លី
នេះគឹសំបុត្រសារភាព ផ្តែផ្តាំជាលើកចុងក្រោយទេតើ!!!!
ងាប់ឲ្យសារស្រលាញស្រីគឺជាក្តីអាម៉ាស់បំផុត!!!
LikeLike
ឲ្យកាត់ចិត្តម៉េចទៀត បើតួប្រុសចេតរយបាត់ហើយហ្នឹង!
LikeLike
ហ្អាក! អីក៏លឿនម៉្លេះ! មិនទាន់បានប៉ុន្មាននាទីផង ក៏មានខមមិនភ្លាម ហិហិ សួស្តីសំលាញ់! ចុកចាបាយរ៉េ?
LikeLike
😥 កាត់ចិត្តខ្លះទៅ ឌីអើយ! រកមួយទៀតទៅ
LikeLike