សាររបស់​បុរស​ម្នាក់​ជូន​ចំពោះស្រីៗ

វិប្បដិសារី

ថ្វី​ត្បិត​តែ​ពិ​ភព​លោក​នេះ​ហាក់​ដូច​ជា​ គ្មាន​សល់​កន្លែង​សំ​រាប់​រូប​ខ្ញុំ​ស្នាក់​នៅ​ក៏​ដោយ​ចុះ​ ខ្ញុំ​នៅ​តែ​មុខ​ក្រាស់​ជំ​រុល​ទៅ​មុខ​ រស់​នៅ​ ទាំង​តឹង​ទ្រូង​តែ​ឯង​។​ ខ្ញុំ​មិន​មែន​តឹង​ទ្រូង​ដោយ​សារ​ភាព​ឯ​កោ​នោះ​ឡើយ​ គឺ​​តឹង​​​ទ្រូង​​នូវ​​អ្វី​​ដែល​ខ្ញុំ​ចង់​ធ្វើ​ បែរ​ជា​មិន​អាច​ធ្វើ​ទៅ​បាន​។​ ​ត្បូង​ខ្ចី​ដែល​កំ​ពុង​លូត​លាស់​ ឲ្យ​ក្លាយ​ទៅ​ជា​ត្បូង​ដ៏​មាន​តំ​លៃ​ ​តែ​បែរ​ជា​មិន​អាច​ទៅ​រួច​ ​ព្រោះ​មាន​អំបូរ​មនុស្ស​មួយ​ចំ​នួន​ ​ដែល​​មិន​​ចេះ​កែ​​ប្រែ​​នូវ​​ច​រិត​​​បំ​ផ្លាញ​សោះ​​នោះ​​ ហ៊ាន​មក​ក​កាយ​ត្បូង​ដ៏​ខ្ចី​នោះ​។ ​គេ​មិន​ឲ្យ​តំ​លៃ​ ​ហើយ​ក៏​បោះ​បង់​ចោល​ ​ជាន់​ឈ្លី​ ​ដូច្នេះ​ដ​ដែល​ម្តេច​ក៏​មិន​ទុក​ឲ្យ​ត្បូង​មួយ​គ្រាប់​នេះ​បាន​ដុះ​ផង​។​ ឳ​ណ៎​!​ ​ពពួក​មនុស្ស​ជំ​ពូក​នេះ​ ​មាន​​ក្នុ​ង​លោក​​នេះ​​ច្រើន​ដែរ​ឬ​ទេ?​

​ត្បូង​ដ៏​តូច​នេះ​ ​ប្រ​ដូច​ប្រៀប​ទៅ​នឹង​ដួង​ចិត្ត​របស់​ខ្ញុំ​ដែល​ស្នេហ៍​នារី​ម្នាក់​នោះ​ដូច្នោះ​ឯង​។​ ​នៅ​ពេល​ដែល​នាង​បាន​ជីក​ក​កាយ​ដឹង​នូវ​ជំរៅ​នៃ​ហ​ទ​យ​ទ័យ​របស់​ខ្ញុំ​ហើយ​ ចុះ​ម្តេច​ឡើយ​ក៏​មក​បណ្តុះ​ប​ង្អាប់​ ​សេ​ច​​ក្តី​​​ប្រតិ​​ព័​ទ្ធ​​របស់​ខ្ញុំ​ចំ​ពោះ​រូប​នាង​ ​ទាំង​នេះ​ជា​អា​រម្មណ៍​ដែល​មាន​តំ​លៃ​បំ​ផុត​សំ​រាប់​នរៈ​។​ ខ្ញុំ​បាន​ឈ​រ​សើច​ ​សើច​ ​ហើយ​សើច​យ៉ាង​ខ្លាំង​ទៀត​ផង​ ​នៅ​គ្រា​ដែល​នាង​បាន​ដោះ​ដៃ​ ​ពី​ ​ខ្ញុំ​ទៅ​ដោយ​ត្រឹម​ពាក្យ​មួយ​ឃ្លា​ថា​

​”​ន​រៈ​!​ ​ពិភព​លោក​របស់​បង​ ​មិន​សក្តិ​សម​នឹង​នារី​ដូច​ជា​អូន​ទេ​!​ ​អូន​ស្រ​លាញ់​បង​ ​អូន​ក៏​ដឹង​ដែរ​ថា​ ​បង​ស្រ​លាញ់​អូន​ដូច​គ្នា​។​ ​អូន​បាន​រក​ឃើញ​ពិ​ភព​លោក​ថ្មី​មួយ​ទៀត​ ​ដែល​​ជា​​ក្តី​​ស្រ​​ម៉ៃ​​របស់​​អូន​​ពិត​​ប្រា​កដ​​​ហើយ​!​ ​​អូន​សុំ​ទោស​!​ ​អូន​ស​ង្ឃឹម​ថា​បង​នឹង​យល់​ហើយ!​”​

​ស្នេហារបស់ខ្ញុំចប់ត្រឹមនេះឯង…

អ្វីដែលខ្ញុំបានដឹងនោះ គឺនាងបានដើរចូលក្នុងឡានស្ព័រទំនើបមួយចេញទៅ។

ហេតុអ្វីបានជាខ្ញុំមិនឃាត់នាងទៅ?

ហេតុអ្វី ខ្ញុំត្រូវទទួលយកហេតុផលដែលមិនសមជាហេតុផលបែបនេះ?

នរៈ! ប្រាប់នាងទៅ ថានាងគិតខុសហើយ!

ម៉េចក៏ខ្ញុំគិតមិនចេញ ថាត្រូវធ្វើអ្វីបន្ទាប់ទៀត? ដៃអើយ ឯងទៅចាប់នាងយកមកវិញមក! ជើងអើយ ម្តេចក៏ឯងនៅស្ងៀមដូច្នេះ?

ដូចខ្ញុំប្រាប់អញ្ចឹង គឺខ្ញុំបញ្ចប់ស្នេហា ៣៦៥ថ្ងៃរបស់ខ្ញុំ ដោយការសើច សើច សើច…ហេតុអីក៏ចាំបាច់មានថ្ងៃនេះដែរសំរាប់ខ្ញុំ?

បន្ទាប់ពីនោះអ្វីដែលខ្ញុំដឹងនោះគឺ ខ្ញុំកំពុងដេកយំ នៅក្នុងបន្ទប់។

ហើយអ្វីដែលខ្ញុំបានដឹងបន្ទាប់ពីនោះគឺ ខ្ញុំបានឃើញម្តាយរបស់ខ្ញុំ យំនៅមុខរូបថតរបស់ខ្ញុំ…

“នាង​បាន​ប្រើ​ប្រាស់​ពិ​ភព​លោក​របស់​ខ្ញុំ​ ​ត្រឹម​តែ​ជា​ស្ពាន​…​ត្រឹម​តែ​ជា​ស្ពាន​អា​រម្មណ៍​របស់​នាង​ប៉ុណ្ណោះ​ ​ខណៈ​ពេល​ដែល​ខ្ញុំ​បាន​យក​គ្រប់​យ៉ាង​ ​ពី​ក្នុង​ពិ​ភព​លោក​រ​បស់​ខ្ញុំ​ ​ទៅ​លំ​អ​ពិ​ភព​លោក​រ​បស់​នារី​ ​ដែល​ខ្ញុំ​ស្រ​លាញ់​!​”​

“សុំទោសម៉ែ! នាងពុំបានស្រលាញ់កូន ឲ្យបានច្រើនដូចក្តីស្រលាញ់ ដែលម៉ែមានចំពោះកូនទេ!”

“កូនសោកស្តាយណាស់ ចំពោះទង្វើរដែលកូនធ្វើ នៅពេលកូនឃើញម៉ែយំ”

ខ្ញុំបានដើរទៅកាន់ពិភពមួយដែលងងឹតជាទីបំផុត ខ្ញុំកំពុងស្វែងរក ក្រែងមានទីមួយដែលមានពន្លឺ។ ខ្ញុំលឺសំលេងខ្លងខែកពីទីដ៏សែនឆ្ងាយមួយ…

ខ្ញុំកំពុងស្វែងរកពន្លឺ ខណៈពេលខ្ញុំនៅតែលឺសំលេងម្តាយរបស់ខ្ញុំយំ…

ខ្ញុំកំពុងស្វែងរកពន្លឺ.

ក្នុងបន្ទប់ ថ្ងៃទី ០៩ ខែ ០៩ ឆ្នាំ ២០១០

(សូមរង់ចាំអានសំបុត្ររបស់នារី ជូនចំពោះនរៈ)

Advertisements

19 Replies to “សាររបស់​បុរស​ម្នាក់​ជូន​ចំពោះស្រីៗ”

  1. 😥 កាត់ចិត្តខ្លះទៅ ឌីអើយ! រកមួយទៀតទៅ

    Like

    1. ហ្អាក! អីក៏លឿនម៉្លេះ! មិនទាន់បានប៉ុន្មាននាទីផង​ ក៏​មាន​ខមមិន​ភ្លាម ហិហិ សួស្តីសំលាញ់! ចុកចាបាយរ៉េ?

      Like

    2. ម៉េចហើយឌីយ៉ា? កុំបណ្តែតអារម្មណ៏តាមរឿងគេពេកណា ត្រូវគិតថារឿង​ខ្លួនឯងអត់ដូចគេទេ

      Like

      1. ច៎ា! អរគុណច្រើនៗ តាមពិតទៅខ្ញុំ​ចង់​សរសេរនេះ​ក្នុងន័យថា ឲ្យ​នឹក​ឃើញម្តាយ​ឳពុកខ្លះប៉ុណ្ណោះឯង កុំ​ឲ្យ​គិត​តាពីស្នេហាបាំងមុខពេកនឹងណា!

        Like

  2. ឲ្យកាត់ចិត្តម៉េចទៀត បើតួប្រុសចេតរយបាត់ហើយហ្នឹង!

    Like

  3. គ្រាន់តែមើលសំបុត្រហ្នឹងភ្លាម ដឹងច្បាស់ថា ប្រុសហ្នឹងគិតខ្លី
    នេះគឹសំបុត្រសារភាព ផ្តែផ្តាំជាលើកចុងក្រោយទេតើ!!!!
    ងាប់ឲ្យសារស្រលាញស្រីគឺជាក្តីអាម៉ាស់បំផុត!!!

    Like

    1. សារនេះសំរាប់ច្រីៗ តែ​ក៏​សំរាប់ប្រុស​ៗ ដែរណា!

      Like

    1. ចាំខ្ញុំពន្យល់​តាម​ហ្វេសប៊ុកក៏បានដែរ។ តែ​យល់ល្អ អានម្តងទៀតទៅ ឧត្តមពួកម៉ាកខ្ញុំអានយល់តា!

      Like

      1. ចាំឲ្យរចនាជួយពន្យល់ចុះ​ណា​ប្អូនប្រុស!

        Like

  4. កូន​ប្រុស​ស៊ូ​ស្រក់​ទឹក​មាត់​មិន​ស្រក់​ទឹក​ភ្នែក! :mrgreen:

    Like

    1. ហាហា នេះគំនិតថ្មីមួយទៀតហើយ! និយាយចឹងខានឃើញហ្វីដែល ដាក់អីថ្មីៗលើប្លក​ហ្វីដែលយូរហើយ កំពុងតែល្បីផង!

      Like

    1. ម៉េចក៏មិនបបួលលោកបង តប់ប្រម៉ល់ណឹងមក​ផឹកទឹកតែ ញុំា​ចាខ្វៃ ហើយសំរួលជាមួយគាត់ទៅ!

      Like

    1. ហិហិ ចឹងល្អហើយ មិនគួរទុកពួកណុងឲ្យនៅយូរពេកទេ! នាំពិបាកពេលក្រោយមិនចឹង?

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s