រើស​យក​ការ​បកប្រែ​ផ្ទាល់​មាត់​តាម៉ង​រ៉ូវ!

គិត​ចុះ​គិត​ឡើង​​ ខ្ញុំ​គិត​អើយ​គិត​ថា​មិន​ដឹង​ជា​ត្រូវ​បង្រៀន​ប្អូន​ៗ សិស្ស​និស្សិត​អំពីអ្វីរ៉េ សប្តាហ៍​នេះ ព្រោះ​ថា​មេរៀន​សុទ្ធ​តាល្អ​ទាំង​អស់​។ សំរេច​សំរួ​ល​គិត​ថា​នឹង​បង្រៀន​តាម​អ្វី​ដែល​ខ្ញុំ​ធ្លាប់​មាន​បទពិសោ​ធន៍​ទៅ​ចុះ ព្រោះ​ថា​វា​ច្បាស់​ជាង​ហើយ ខ្ញុំ​អាចនិយាយ​បាន​ល្អទៀត​ផង! ខ្ញុំ​ដើរ​ធ្វើ​ជើង​កាង​ខាង​បក​ប្រែ​អស់​រយៈ​ពេល​ប្រហែ​ល​ជា​ ៣​ឆ្នាំ​មក​ហើយ (​ហិហិ! អួតឲ្យ​ច្រើន​បន្តិច​ចុះ​) មិន​មែន​អួត​អី រ៉េ ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា អ្វី​ដែល​ខ្ញុំ​មាន​នឹង​អាច​ជួ​យ​ដល់​អ្នក​ដទែ​តែ​ប៉ុណ្ណោះ​ឯង​!

ការ​បក​រយៈ​ពេល​ដ៏​តិច​តួ​ច​នេះ រួម​មាន​ការ​បក​ប្រែ​ក្នុងសន្និសីទ បក​ប្រែ​តាម​ភូមិ​ស្រុកជាលក្ខណៈបង្រៀន​​ បក​ប្រែ​ពាក្យ​បច្ចេកទេស​ពេទ្យ បកប្រែ​ខាង​ផ្នែក​សាសនា និង បក​ប្រែ​ខាង​សង្គម​មនុស្ស​ធម៌​បាន​មួយ​ចំនួន​ផង​ដែរ​។ ខ្ញុំ​បាន​ជួប​បញ្ហា​ដ៏​ស្ពឹក​មុខ​ច្រើន​ ធ្លាប់​បាន​ជួប​នូវ​ការ​សរសើរ​ក៏​ច្រើន និង​បាន​ទទួល​ផល​ប្រយោជន៍​ច្រើន​ពី ការ​បក​ប្រែ​នេះ។​ ខាង​ក្រោម​នេះ​ជាមេរៀន​មួយ​ដែល​ខ្ញុំ​បាន​ចំនាយ​ពេល​ធ្វើ​ឡើង​មក​សំរាប់​យក​ទៅ បង្ហាញ​នៅ​ថ្ងៃ​នេះ នៅ​ក្នុងក្លឹប​ភាសា​អង់​គ្លេស​របស់​ខ្ញុំ​ផ្ទាល់​ នៅ Office Skill Training Center ដែល​មាន​ជារៀង​រាល់​ថ្ងៃ​អាទិត្រ (ថ្ងៃសិស្ស​ទំនេរ)

វេលាម៉ោង ១៖៣០ នាទី​ ដល់ម៉ោង ២៖៣០

ហិហិ! ផ្សាយពាណិជ្ជកម្មបន្តិចចុះ! ប្រសិន​បើ​មាន​សិស្ស​ ឬ និស្សិត​ណា​ដែល​មាន​ពេលទំនេរ​អត់​អីធ្វើ​ ហើយ​ចង់​ស្វែង​យល់​បន្ថែម​ពី​ភាសា​អង់គ្លេស​ក៏​អាច​ចូល​រៀន​បាន​ដែរ​ អត់​ប្រកាន់​អី​រ៉េ។ មួយ​ទៀត​គឺ ចូល​រួម​ដោយ​ឥតគិត​ថ្លៃ សុភាពនារី​គឺ​ស្វាគមន៍​ជាពិសេស! (ហិហិ លើក​ទឹក​ចិត្ត​នារី​ឲ្យ​មាន​ភាពក្លាហាន​)​! ហើយ​បើ​ចាប់​អារម្ម​ណ៍​មក​ ហាម​មក​មើល​ សូម​យក​គំនិត​មក​តាម​ផង។​

Language Interpretation

អាច​ទាញ​យក​មេរៀន​បាន​នៅ ទី​នេះ៖

Language Interpretation

Advertisements

21 Replies to “រើស​យក​ការ​បកប្រែ​ផ្ទាល់​មាត់​តាម៉ង​រ៉ូវ!”

  1. ហេស ហេស ជើងកាង ខាងបកប្រែ! ចឹងសូមធ្វើជើងកាងខាងអោយគេបកហើយញ៉ុម!

    Like

    1. គេបកស្រការមែន? ជើងកាង​ខាង​តិចណូឡូជី! ខ្ញុំចង់ខ្លាចអ្នកតែទឹកកកហើយ អាឡូវ! ថ្ងៃមុនឈរមើលពួកម៉ាកគេបង្កើតមេរោគ ឡើងញាក់សាច់!

      Like

    2. កូដកំទេចកំព្យូទ័រ កូចមេរោគ កូដស្នេហា កូដ​ផលិតកូន និងកូដជួយប្រទេស​ជាតិ! ហិហិ

      Like

    1. មិនពូកែ​អីរ៉េ
      តាំង​ពីដើរជាមួយក្មេង​តូច​មក​បែកគំនិត​ចេះ​ជួយ​ប្រទេ​ស​ជាតិ​ចឹង​បណ្តោយទៅ!
      សូមអរគុណច្រើន!

      Like

      1. ក្មេងតូចពីណា គឺខ្ញុំសរសេរខ្លួនឯងណា!

        Like

      1. អូ! តាមពិត​ទៅ​ចង់​សរសេរ​ថា​ ក្មេង​ស្រែ​រ៉េ តែ​ទៅ​ម៉េច​មិន​ដឹង​ដៃ​ណឹង​សរសេរ​ខុស​កើ​ត​! ហិហិ

        Like

    1. បងផលនេះ ធ្វើឲ្យខ្ញុំ​ត្រេកអរឡាហូត អរគុណច្រើន​ណាស់​បង​ បង​ផល បងផល​
      មាន​ស្អីនៅពីក្រោយខ្នងន៎! ហិហិ

      Like

  2. កំឡោះខ្មែរវិញធ្វើការបកប្រែនេះជាង៥ទៅ៧ឆ្នាំហើយ។ មានពេលខ្លះត្រូវព្រលាត់ទៀតទើបគេយល់។ ឥឡូវមានអារម្មណ៏ធុនទ្រាន់ហើយអារឿងបកប្រែស្អីគេហ្នឹង។

    Like

    1. អីយ៉ា​ ឥឡូវ​បែបលែង​អផ្សុក​ហើយ ព្រោះ​មាន​គ្នា! ហិហិ ញ៉ុម​នៅ​ក្មេងខ្ចីណាស់ តែ​ក៏​ចាស់​សំរាប់​អ្នកដែល​គ្មាន​បទ​ពិសោធន៍​ចឹង​ហើយ បាន​ចេះ​តា​ដើ​រ​ចែកចាយ​ទៅ ក្រែ​ងអាច​មាន​ប្រយោ​ជន៍​សំរាប់​គេ មិន​តិច​ក៏​ច្រើន​ដែរ។ ហើយកំឡោះខ្មែរ កាលណាបានយកប៉ាពុន?

      Like

    2. ចុមយក្ស! ចេញពីបកប្រែមកសួរកំឡោះខ្មែររឿងប្រពន្ធ។ កំឡោះខ្មែរអត់ទាន់ចង់បានប្រពន្ធទេ ព្រោះតែកាលណាបានប្រពន្ធត្រូវប្តូរឈ្មោះទៅជាប្តីខ្មែរវិញ។ ដូច្នេះអត់ទាន់គិតចង់ប្តូរឈ្មោះរ៉េ។

      Like

  3. ត្រូវការការពិគ្រោះយោបល់តាមទូរស័ព្ទដោយឥតគិតថ្លៃដើម្បីដោះស្រាយបញ្ហា? សូមទាក់ទងមកលេខ ៖
    -សម្រាប់ទូរស័ព្ទលើតុ សូមតេមកលេខ ១២៨០-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
    -សម្រាប់ទូរស័ព្ទដៃ សូមតេមកលេខ ០២៣ ២១ ៧៦ ៣៥ ឬ ០២៣ ២១ ៧៦ ៣៧-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
    -ផ្ញើរសារទូរស័ព្ទមកលេខ ០១៧ ៩៨ ៥៨ ១០។
    -ទស្សនាគេហទំព័របណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាដើម្បីដាក់សំនួរ ទទួលចម្លើយ ស្តាប់និងទាញយកបទចំរៀងខ្មែរ និងអង់គ្លេសពិរោះៗ និងអានព័ត៌មានដែលទាក់ទងនិងកុមារ និងយុវវ័យ ៖
    http://www.childhelpline.org.kh/Defaultkh.aspx

    Like

  4. ត្រូវការការពិគ្រោះយោបល់តាមទូរស័ព្ទដោយឥតគិតថ្លៃដើម្បីដោះស្រាយបញ្ហា? សូមទាក់ទងមកលេខ ៖
    -សម្រាប់ទូរស័ព្ទលើតុ សូមតេមកលេខ ១២៨០-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
    -សម្រាប់ទូរស័ព្ទដៃ សូមតេមកលេខ ០២៣ ២១ ៧៦ ៣៥ ឬ ០២៣ ២១ ៧៦ ៣៧-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
    -ផ្ញើរសារទូរស័ព្ទមកលេខ ០១៧ ៩៨ ៥៨ ១០។
    -ទស្សនាគេហទំព័របណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាដើម្បីដាក់សំនួរ ទទួលចម្លើយ ស្តាប់និងទាញយកបទចំរៀងខ្មែរ និងអង់គ្លេសពិរោះៗ និងអានព័ត៌មានដែលទាក់ទងនិងកុមារ និងយុវវ័យ ៖
    http://www.childhelpline.org.kh/Defaultkh.aspx

    Like

    1. ល្អតើ! អរគុណដែល​បាន​ប្រាប់​ជាដំណឹង។ ចាំ​ខ្ញុំ​ប្រាប់​គេ​ត!

      Like

    2. បើបានប្រាប់តមែននោះ ពិតជាល្អណាស់ ព្រោះកុមារ និងយុវវ័យខ្មែរពីមុនៗមក អត់មានស្ថាប័នណាដែលអាចជួយដោះស្រាយរឿងរបស់គាត់សោះ ពេលដែលគាត់មានបញ្ហាផ្លូវចិត្ត និងអារម្មណ៏។

      Like

  5. ហេ…សួរស្តីលោកគ្រូឌីយា! ខ្ញុំបាទល្ងង់ភាសាអង់គ្លេសណាស់ ចុះបើទៅរៀនមិនចេះ ធើមិចតទៅ?

    Like

    1. បាទ! អរគុណអ្នកចំនូលថ្មី! ហិហិ រីករាយដែលបានស្គាល់! សូមអញ្ចើញញុំាទឹកមួយកែវសិន! និយាយពីរឿងរៀនវិញ​ បើតាមបទពិសោធន៍គ្មានអ្វី ពីបាកទេ ក្រោយពីយើងអនុវត្តនូវអ្វីដែលយើងរៀនឲបានច្រើនដងនោះ! សាកមើលទៅនឹងដឹងហើយ!

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s