អត់ចំណងជើង

ថ្ងៃនេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ហត់​នឿយ​ ចង់​ដេកឲ្យ​បាន​ស្កប់​ស្កល់​ ចង់​មើល​វីដេអូ​កំប្លែងៗ សើច​សប្បាយ​ជាមួយ​ខ្លួន​ឯង​ ចំនាយ​ពេល​អាន​សៀវ​ភៅ​រឿង​ដែល​ខ្ញុំ​ចូល​ចិត្ត​ មិនចង់​ស្តាប់​រឿង​នយោ​បាយ​ច្រើន​លើស​ពី​ម្តង​ក្នុង​មួ​យ​ខែ ចង់​ទៅគេង​លេង​ក្បែរ​ទឹក​ជ្រោះ​ អាន​សៀវ​ភៅ ក្រោកឡើង​មក​ឃើញ​តែ​ធម្មជាតិ ឃើញ​ថ្ងៃ​រៀប​លិច លិច​បាត់​នូវ​ក្តី​ព្រួយ​បារម្ភ និង​លិច​បាត់​ទៅ​ជាមួយក្តី​នឿយហត់​ក្នុង​មួយ​គ្រានេះ​។ ចង់​ឃើញ​ថ្ងៃ​រះ រះ​ឡើង​នូវ​ព្រះ​ទិន្នករ​នៃ​ដួង​ចិត្ត​ដែលសង្ឃឹម​​ ចង់​ឃើញ​នារី​សុភាពៗ ដែលដើរ​ទាំង​ហ្វូង​ជាមួយ​សំណើច​សើច​ក្អាក​ក្អាយ​ដ៏គួរ​ប្រតិព័ទ្ធ។

ចង់​ញុំា​អាហារ​ដែល​មាន​ឳជារស​ជូរអែម​ជាប់​មាត់​ និង​រស់​ជាតិ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​នៅ​កុមារភាព។ ចង់​និយាយលេង​ជាមួយ​ម្នាក់​ដែល​យើង​យល់ចិត្ត​ និង​ម្នាក់​ដែល​យល់​ចិត្ត​យើង​ ចង់​និយាយ​ជាមួយ​អ្នក​ដែល​ចូល​ចិត្ត​នៅ​អ្វិ ដែល​ខ្ញុំ​និយាយ​ ហើយ​គេ​មិន​ធុញ​នឹង​ស្តាប់​ពាក្យ​ខ្មាត​បរិយាយ​។ ចង់​ញុំា​នំ​​គម នំ​អន្សម​ចេក​ ​នំ​ខ្មែរ​គ្រប់​ប្រភេទ​ ចង់​ហុត​ទឹក​ស៊ុប​ក្តៅ​ៗ​ នា​គ្រា​ត្រជាក់​ញាក់​សាច់​ដូច​នេះ ជាស៊ុប​ដែល​ចំអិន​ដោយ​ស្នា​ដែ​នាង។

ចង់​​ ចង់​ទៀត​ហើយ​ គឺ​ចង់​ស្តាប់​បទចំរៀង​របស់​ស៊ិន​ស៊ី​សាមុត​ បទ គេង​យោល​អង្រឹង​ ទន្ទឹងមើល​ផ្លូវ​ ថ្ងៃ​លិច​ផុត​ទៅ…។ ចង់​ទៅ​រំលាយ​ភាព​នឿយ​លំបាក​របស់​ឪពុក​ម្តាយ​នៅ​ឯស្រែ​ ដោយ​ដៃ​ទាំង​ទ្វេរ​ ចង់​ឲ្យ​ម្តាយ​របស់​ខ្ញុំ​ដែល​ ហត់​នឿយ​នឹង​ជីវិត​អប្រិយ​នេះ​ បាន​រីក​រាយ​​រហូត​គាត់​នឹង​និយាយ​ថា​គាត់​បាន​សប្បាយ​អស់​ចិត្ត​ហើយ​។ ​

ចង់​ឃើញ​ផ្កាយ​ដែល​រះ​ពេញ​មេឃ ខ្ញុំ​ស្អប់​ទី​ក្រុង​ ព្រោះ​ផ្កាយ​ក៏ស្អប់​ទី​ក្រុង​ដែរ បាន​ជា​មិនដែល​ឃើញ​រះ​រាល់​រាត្រី​ ខ្ញុំ​ចង់​ចំ​នាយ​ពេល​​ ​២០​ថ្ងៃ​ក្នុង​មួ​យ​ខែ ដើម្បី​គេច​ចេញ​ពីភាពរំខាន​ នៃ​ស្នៀង​ធានី​​ដ៏សែន​អប​លក្ខណ៍។​ ចង់​ឃើញ​ក្មេង​ៗ​ ដែល​រើស​អេត​ចាយ​តាម​ផ្លូវ​មុខ​មិន​ញញឹម​សង្ឃឹម​ថា​ ថ្ងៃ​នេះ​នឹង​រក​លុយ​បាន​ប៉ុន្មាន​ចូល​ផ្ទះ​នោះ​ មាន​ឳកាស​នឹង​ស្គាល់​អ្វី​ដែល​ហៅ​ថា​កុមារ​ភាពពិត​ប្រាកដ​។

សង្ឃឹម​ថា​ខ្ញុំ​នឹង​ភ្ញាក់​ពី​ព្រលឹម​ដោយ​ក្តី​រីករាយ​…

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s