សៀវភៅកំណត់ហេតុបិសាច

leaf-web

អស់​រយៈ​ពេល​ ៥​ឆ្នាំ​មក​ហើយ​ ដែល​ខ្ញុំ​បាន​ចាប់​ផ្តើម​សរ​សេរ​សៀវ​ភៅ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​។​ តាម​ពិត​ទៅ​ខ្ញុំ​មិន​ដែល​គិត​ទាល់​តែ​សោះ​ថា​ អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ និង​រាប់​អាន​ជា​ខ្លាំង​អនេក​នេះ​ បាន​ផ្លាស់​ប្តូរ​ជីវិត​របស់​ខ្ញុំ​ទាំង​មូល​បាន​ ពី​ភាព​រីក​រាយ​មក​ជា​សេចក្តី​សោក​សង្រេង​ ពី​ការ​ស្រលាញ់​អាណិត​ទៅ​ជា​ការ​បាក់​បែក​ដែល​ធ្វើ​ឲ​ខ្ញុំ​ឈឺ​ផ្សា​រក​ស្តី​មិន​ចេញ​ ពី​សន្តិភាព​មក​ជា​ក្តី​ភ័យ​រន្ធត់​ដែល​ជួន​ពេល​ខ្លះ​បេះដូង​មិន​អាច​ទទួល​យក​បាន​។​ ការ​រន្ធត់​នេះ​មិន​មែន​​រន្ធត់​ដែល​បាត់​បង់​សេចក្តី​ស្នេហា​ ឬ​ក្រុម​គ្រួសារ​នោះ​ឡើយ​ តែ​ជា​ការ​បាត់​បង់​នូវ​ភាព​ជា​មនុស្ស​របស់​ខ្លួន​ បាត់​បង់​នៅ​សេច​ក្តី​ក្លា​ហាន​ ដោយ​សារ​តែ​សៀវភៅ​មួយ​ក្បាល​ដែល​បាន​ត្រ​លប់​ជា​សៀវភៅ​បិសាច​តាម​លង​បន្លាច​ និង​បំភ័យ​គ្រប់​ពេល​វេលា​ទាំងអស់។

រឿងរ៉ាវគឺចាប់ផ្តើមតាំងពីគ្រាដំបូងដែលសង្សាររបស់ខ្ញុំបានសរសេរនូវកំណត់ត្រាដ៏ខ្លីរបស់នាងក្នុងសៀវភៅរបស់ខ្ញុំមក វា​បាន​ប្រែ​ក្លាយ​ទៅ​ជា​សៀវ​ភៅ​មួយ​ដែល​មាន​វិញ្ញាណ​ហើយ​ថែម​ទាំង​ តាម​គ្រប​លប​សង្កេត​សកម្មភាព​ទាំង​អម្បាល​ម៉ាន ​ហើយ​ថែម​ទាំង​បញ្ចុះ​រូប​ខ្ញុំ​ទាំង​មូល​ទៅ​ក្នុង​ផ្នូរ​នៃ​អបិយ​ជំនឿ​។​ តាំង​ពី​ក្មេង​មក​ខ្ញុំ​ត្រឹម​តែ​ជា​បុគ្គល​មួយ​រូប​ ដែល​ចូល​ចិត្ត​ជា​ខ្លាំង​ទៅ​លើ​ជំនឿ​ងងឹត​ងងល់​នៃ​វិញ្ញាណ​ និង​អភិ​និហារ​ ​ដែល​មាន​នៅ​ក្នុង​ប្រលោម​លោក​តែ​ប៉ុណ្ណោះ​ តែ​មិន​ដែល​គិត​ទេ​ថា​រូប​អត្មា​អញ​ នឹង​ជួប​ប្រទះ​នូវ​មន្ទិល​ដ៏​មហិមារ​មួយ​នេះ​ភ្លាម​ៗ​មួយ​រំពេច​ ប្រៀប​ប្រដូច​សង្ឍរា​ដែល​បោក​បក់​មក​នៅ​ពេល​ដែល​យើង​ពុំ​បាន​ត្រៀម​ខ្លួន​ទាល់​តែ​សោះ​នោះ​។​

កាលពី៥ឆ្នាំមុន…

ហេតុ​តែ​ភ្នែក​បើក​ពុំ​រួច​យ៉ាង​ណា​ក្តី​ ក៏​ខ្ញុំ​មិន​អាច​ទំរន់​ដូច​រាល់​ថ្ងៃ​បាន​ដែរ​ ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា​ ថ្ងៃ​នេះ​ជា​ថ្ងៃ​ពិសេស​របស់​មិត្ត​ស្រី​របស់​ខ្ញុំ​។​ ​គ្រប់​គ្នា​មិន​ដែល​នឹក​គិត​ទាល់​តែ​សោះ​ថា​ខ្ញុំនឹង​មាន​សង្សារ​នឹងគេ​ ហើយក៏​គ្មាន​នរណា​គិត​ដល់​ដែរ​ថា ​ខ្ញុំ​នឹង​មាន​ភ័ព្វ​បាន​ពើប​ប្រទះ​សោភ័ណ​នារី​ដូច​ សូរណ៍​ ដែល​ជា​សង្សារ​របស់​ខ្ញុំ​សព្វ​ថ្ងៃ​នេះ​។​ ខ្ញុំ​ក៏​ពុំ​ដែល​គិត​ដល់ដែរ​ថា​ សូរណ៍​ព្រម​មើល​បុរស​ដូច​ជា​ខ្ញុំ​ ទុក​ជា​កែវ​នេត្រ​របស់​នាង​ផ្ទាល់​។​ ​ជួន​កាល​សុបិន្ត​ក៏អាច​មាន​នៅ​ពេល​ថ្ងៃ​ចែស​បាន​ដែរ​។​ ខ្ញុំ​មិន​មែន​ជា​មនុស្ស ​ដែល​មាន​រូបរាង​ពិបាក​មើល​នោះ​ទេ​ គ្រាន់​តែ​ថា​ខ្ញុំ​មិន​ចេះ​ចូល​ចំណោម​គេ​បាន​តែ​ប៉ុណ្ណោះ​ គ្មាន​នរណា​សូវ​ស្រដី​រក​ខ្ញុំ​ប៉ុន្មាន​ឡើយ​ បើ​គ្មាន​ការ​ចាំ​បាច់​។​ ­មាន​ឳកាស​ម្តង​ម្កាល​ចូល​រួម​ពិធី​ជប់​លៀង​នឹង​គេ​ អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ល្អ​បំផុត​នោះ​គឺ​សំពះ​ជំរាប​សួរ​ភ្ញៀវ​ ឬ​ និយាយ​ពី​រឿង​ការងារ​តែ​ប៉ុណ្ណោះ​។ ​គេ​តែង​ដាក់​រហ័ស​នាម​ខ្ញុំ​ថា​ ជា​មនុស្ស​អត់​ជាតិ​ រស​និយម​អន់​។​ ចំនែក​ឯ​ ​សូរណ៍​វិញ​ខុស​ពី​ខ្ញុំ​ស្រលះ​ នាង​តែង​តែ​មាន​អ្វី​ត្រូវ​និយាយ​ហូរ​ហែរ​រហូត​ មិន​សំដី​ឥត​បាន​ការ​នោះ​ទេ​ តែ​ក៏​តែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​​ចូល​ចិត្ត​រាប់​អាន​ សូម្បី​តែ​ខ្ញុំ​ផ្ទាល់​ក៏​ចូល​ចិត្ត​ដែរ​។​ សំខាន់​បំផុត​នោះ​ស្នេហា​របស់​ខ្ញុំ​ចាប់​ផ្តើម​ឡើង​មិន​មែន​ខ្ញុំ​ជា​អ្នក​​ទៅ​សុំ​អង្វរ​លន់​តួ​សេចក្តី​ប្រតិ​ព័ទ្ធ​ពី​នារី​ឡើយ​ គឺ​សូរណ៍​ជា​អ្នក​សួរ​ចំលើយ​ខ្ញុំ​ទៅ​វិញ​ទេ​។​

ព្រិត្តិ​ការណ៍​ដ៏​គួរ​ឲ្យ​នឹក​ស្មាន​មិន​ដល់​នេះ​ បាន​កើត​ឡើង​នៅ​ពេល​ដែល​នាង​ចូល​ទៅក្នុង​ទូរ​ដាក់​ខោ​អាវ​របស់​ខ្ញុំ​នៅ​ពេល​ដែល​នាង​ខំ​រត់​គេច​ចេញ​ពី​សត្វ​ឆ្កែ​បេក​សេ​របស់​ខ្ញុំ​ រហូត​អស់​កន្លែង​ពួន​ក៏​ចូល​ទៅ​ក្នុង​ទូ​ខោ​អាវ​របស់​ខ្ញុំ​ នា​ឳកាស​មួយ​ដែល​ខ្ញុំ​បាន​នាំ​នាង​យក​ ឯកសារ​សំខាន់​នៅ​ផ្ទះ​របស់​ខ្ញុំ។​ ​នាង​បាន​ធ្វើ​ឲ្យ​ខោ​អាវ​របស់​ខ្ញុំ​របូត​ជ្រុះ​រាយ​ប៉ាយ ​ទើប​នាង​ត្រូវ​រៀប​ចំ​ជូន​វិញ​។​ ចៃ​ដន្យ​នាង​បាន​ឃើញ​សៀវភៅ​ដែល​មាន​ក្រប​ពណ៏​ខ្មៅ​មួយ​ក្បាល​ ដែល​បណ្តាល​ចិត្ត​នាង​ឲ្យ​បើក​មើល​ ហើយ​ឃើញ​សន្លឹក​ឈើ​ងាប់​មួយ​សន្លឹក​ដែល​គាប​ជាប់​ក្នុង​សៀវភៅ​ ​ហើយ​ក៏​បាន​ទទួល​ដឹង​នៅ​ការ​ពិត​ដែល​តំរូវ​ឲ្យ​​យុវតី​ក្លាហាន​ដូច​ជា​នាង​ ហ៊ាន​សួរ​ខ្ញុំ​ដោយ​ផ្ទាល់​ខណៈ​ដែល​ខ្ញុំ​ទៅ​យក​ឯកសារ​ពី​ខាង​លើ​  ហើយ​មក​ប្រទះ​នាង​ក្នុង​បន្ទប់​ ​ដោយ​មាន​ដៃ​កាន់​ជាប់​សៀវភៅ​មក​ជាមួយ​ផង​។​ ខ្ញុំ​ពិត​ជា​ភ័យ​ខ្លាំង​ណាស់​នៅ​កាលៈ​ទេសៈ​បែប​នោះ​។​ ប្រសិន​បើ​អាច​ធ្វើ​បាន​ ខ្ញុំ​នឹង​រើ​ផ្ទះ​មួយ​រំពេច​ ហើយ​ជ្រែក​ដី​ទៅ​រស់​នៅ​ទី​ទៃ​ ​គ្មាន​ឈ្មោះ​សូរណ៍​ គ្មាន​មុខ​ដែល​ក្រហម ​មាត់​ចំហ​ធ្លុង​ជាមួយ​សៀវភៅ​ខ្ញុំ​នៅ​នឹង​ដៃ​ នា​ពេល​នេះ​ឡើយ​។​

នាង​ក្លាហាន​ហួស​ពី​ខ្ញុំ​គិត​ នាង​ប្រាប់​ឲ្យ​ខ្ញុំ​ទទួល​ស្គាល់​អារម្មណ៍​ខ្លួន​ឯង​ ឲ្យ​ខ្ញុំ​មើល​មុខ​នាង​ឲ្យ​ចំ​ ឲ្យ​ខ្ញុំ​នូវ​ឱកាស​ចូល​ជិត​នាង​ និង​ពិចារណា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។ ​ឥឡូវ​នេះ​អ្វី​ដែល​ខ្ញុំ​បាន​ដឹង​ច្បាស់​នោះ​គឺ ​សូរណ៍ជា​សង្សារ​ខ្ញុំ​… ^^

សូម​រង់​ចាំ​អាន​វគ្គបន្ត

និពន្ធដោយ មួង ឌីយ៉ា

Advertisements

9 Replies to “សៀវភៅកំណត់ហេតុបិសាច”

      1. this is just a part of the story. 😦 my bad habit is keeping things undone. it was written many years ago.

        Like

  1. Hmm.. I could tell. Perhaps it’s not because you like to keep things undone, but it’s because you’re not confident to make movement or you are not understood enough.

    Like

      1. Because I also have this side of me. I used to say ‘sometimes things are better left unsaid’ not because I don’t want to but perhaps those reasons wouldn’t let me do so.

        Like

      2. I don’t do that anymore. i have to said it nor regret for not sayin’ it.

        Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s