បទ​ពិ​សោធន៍​ពេល​ប្រពន្វ​ស្លាប់

ទុកជូនជាបទពិសោធន៍សំរាប់​អ្នកភូមិ​យើង អត្ថបទនេះ​មាន​ទាល់តែអានឲ្យ​ចប់បានយល់​ ហិហិ៖

កាល​ពី​អា​ទិត្រ​មុន​ ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្លួន​​ខ្ញុំ​ហាក់ដូច​ជា​អស់​សង្ឃឹម​យ៉ាង​ខ្លាំង រក​ធ្វើ​អី​មិន​ត្រូវ​ទាល់​តែ​សោះ​ មាន​បញ្ហា​ចប់​ពីមួយ​ចូល​មួយ​ទៀត​។ កាលពី​អាទិត្រ​មុន​នេះ​ ប្រពន្ធ​របស់​ខ្ញុំ​អស់​កំឡាំង​ខ្លាំង ដោយ​សារ​តែ​ខ្ញុំ​ប្រើ​នាង​ច្រើន​ពេក​ រហូត​ដល់​នាង​សន្លប់​ឈឹង​អត់​ដឹង​ស្មារតី​ ក៏ចង់​មើល​ថែ​រក្សា​គាត់​នៅ​ផ្ទះ​ ព្រោះ​គិត​ថា​បែប​វា​មិន​ធ្ងន់​ធ្ងរ​អី​នោះ​ទេ​។​ តែ​នាង​នៅ​តែ​មិន​ដឹង​ខ្លួន​ទៀត! ទាល់​តំរិះ​ថ្ងៃ​ច័ន្ទ​ក៏​យក​​គាត់​ទៅ​ជួប​គ្រូ​ពេទ្យ។ ទៅ​មន្ទី​រពេទ្យ​ចំនួន​បី​ បាន​បទ​ពិ​សោធន៍​ជី​វិត​ចំនួន​បី​ដែរ ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ជាទី​បំផុត​ ហើយ​ក៏​ដឹង​គំនិត​គ្រូពេទ្យ​នៅ​ស្រុក​ខ្មែរ ដែល​អត់​មាន​ឡាយសិន​ និង​ចំនេះដឹង​បោកប្រាស់​។ ត​ទៅ​នេះ​សូម​លើក​យក​នៅ​បទ​ពិសោធន៍​មួយ​មក​រៀប​រាប់​ជូន​អំនានជន ភូមិ​វើត​ប្រេស​ដូច​តទៅ​នេះ

  1. គ្រូពេទ្យទី​មួយ៖ ពេល​ទៅដល់​លើក​ប្រពន្វ​ឲ្យ​គាត់​មើល​ រួច​ខ្ញុំប្រាប់​តាម​ត្រង់​តែ​ម្តង​ ព្រោះ​គិតថា​កន្លែង​គេ​ធំ​ដែរ​ គឺ​គួរ​ឲ្យ​ទុក​ចិត្ត​ ទើប​ប្រាប់​គេ​ថា​ ប្រពន្វ​របស់​ខ្ញុំ​ឈឺ​ស្អី​មិន​ដឹង​ បើ​ក​មិន​ចេញ​ទេ​ រួ​ច​គេ​សុំ​យក​ប្រពន្វ​របស់​ខ្ញុំ​ទៅ ពិនិត្រ​​ រួម​ទាំង របស់​ម្យ៉ាង (១) ផង​ដែរ​។​ ៥​នាទី​ក្រោយ​មក​ គេ​ប្រាប់​ថា​ របស់​ម្យ៉ាង​ ណុង អត់​ខូច​ទេ​ គេ​មាន​សុទ្ធ​តែ​ម៉ាស៊ីន​ពិនិត្រ​ទំនើ​ប​បាន​គេ​ដឹង​ចឹង រួច​គេ​ថា​ទាល់​តែ​ទុក​នៅ​នឹង​គេ​ពី បី​ថ្ងៃ​បាន​ដឹង​ថា​ ប្រពន្វ​ខ្ញុំ​ឈឺអី​ឲ្យ​ប្រាកដ។​​ ខ្ញុំ​គិត​ថា​ វា​មិ​ន​ស្រួល​ទេ​ ទុក​ប្រពន្វនៅ​នឹង​គេ​ មិន​ដឹង​ថា​គេ​នឹង​ប៉ះ​ពាល់​គ្រឿង​ក្នុង​ ឬ​មួយអត់? ស៊ូ​យក​ទៅឲ្យ​គ្នាឯង​មើល​វិញ​ទៅប្រសើ​រជាង​។​ ទើប​ចេញ​ពីកន្លែង​នោះ​ទៅ។
  2. គ្រូពេទ្រទីពីរ៖ យក​ទៅ​ឲ្យ​អ្នក​ស្គាល់​គ្នា​ធ្វើ​ គេ​មិនឆ្កឹះ​ឆ្កៀល​ប្រពន្ធខ្ញុំ​ទេ​ តែគេ​ទុក​ចោល​តែម្តង​ទៅ មិនមែនគេ​ជាទុមិត្ត​ទេ​ គ្រាន់​តែ​គេ​រវល់​ពេក​គ្មានពេល​ធ្វើ​ ឯឯងឯណេះ​វិញ​ ខ្វល់​ខ្វាយ​សឹង​ស្លាប់​ ព្រោះ​នឹកប្រពន្វ​ស្ទើរដាច់​ ខ្យល់​ស្លាប់​ទៅ​ហើយ​ ក៏ទៅ​យក​មក​វិញ។
  3. គ្រូពេទ្រទី​៣៖ នៅ​ល្ងាច​ថ្ងៃ​ដ​ដែល​នោះ​ ខ្ញុំ​បាន​យក​នាង​ទៅ ជួប​គ្រូ ពេទ្យ ម្នាក់​ទៀត​ ដែល​ជា​គ្រូ​ពេទ្យ​ជញ្ចក់​ឈាម​ទាំង​រស់​ ព្រោះ ជំងឺ​ឈឺ​ធម្មតា​ទេ គាត់​ថា​ជិត​ស្លាប់ ។ ខ្ញុំ​ដល់​លឺ​ចឹង​ ចង់​គាំង​បេះដូង​ស្លាប់​ដែរ ព្រោះ​ខ្ញុំ​មិនដឹង​រឿង មិន​ចេះ​របៀប​ព្យាបាល​ ដល់​គេ​ថា​អី​ក៏ជឿស្លុង។ គេថា​ព្យាបាល​អាណុង (២)សរុប​គឺ ៤៥ដុល្លា ហើយ​រស់​បាន​តែ​បី​ខែ​ទៀត​។ ចប់​ហើយ​ខ្ញុំ​ ថ្លើម​ធ្លាក់​នៅ​កន្លែង​ពេទ្យណុងហ្មង។​ តែ​ដោយ​សារ​ទឹក​ដោះ​ម្តាយ​ថ្លៃ​ បាន​ខ្ញុំ​មា​ន​សំណាង​មិន​ចាញ់​បោក​គេ​។ ស្អែកឡើង…
  4. ដោយ​ហេតុ​តែ​ស្រលាញ់​ប្រពន្ធ​ពេក​ ខ្ញុំសុខចិត្ត​ចំនាយលុយ​លើ ពេទ្យ​ដែល​ មាន​ឡាយសិន ជាជាង​ពេទ្យ​ជជុះ។ នៅពេទ្យ​នេះគេ​ មានការ​យក​ចិត្តទុក​ដាក់​ខ្លាំងណាស់​ ការ​ពិនិត្រ​ភ្លាមៗ នៅ​នឹង​មុខ​យើង​ រួច​គេប្រាប់​ទៀត​ថា ឈឺអី​ និង​មូលហេតុអី គេចង្អុល​ប្រាប់។ ខ្ញុំ​ជឿ​ដោយ​អស់​ពីចិត្ត រួចគេ​ប្រាប់​ថា​ប្រពន្ធរបស់​ខ្ញុំ​ ខូច អេ​ស៊ី​ អាដាប់​ទ័រ​ (AC Adapter)។ តែដូចបង​ប្អូនដឹង​ស្រាប់​ហើយ​ថា​ ពេទ្យ​ល្អ​ ក៏​អស់​លុយ​មិនតិចដែរ​ គ្រាន់តែ​ AC adapter មួយ​តំលៃ​ ដល់​ទៅ ៥០ដុល្លា ដែល​អារបស់​ធម្មតាតំលែ​តែ​ ១៥ដុល្លា​តែ​ប៉ុណ្ណោះ​ (កំពុង​អស់​លុយ​ស្រាប់​ផង​)​ ចុង​ក្រោយ​សំរេច​ចិត្ត​មិន​ប្រើសេវាកម្ម​ពេទ្យ​នេះ​ទេ​… អាដែល

ការ​ពន្យល់​៖

  • ប្រពន្ធ = កំព្យូទ័ររបស់​ខ្ញុំ
  • គ្រូពេទ្យ = ជាងជួសជុល
  • ពេទ្យដែលមាន​ឡាយសិន = ជាងនៅ​ក្រុមហ៊ុន​កំព្យូទ័រ HP
  • របស់​ម្យ៉ាង = AC Adapter ឬដុំ​សាក
  • អាណុង (២) = VGA (Video Graphic Adapter) ព្រះអើយជួយគិតចុះ កំព្យូទ័រ​បើកអត់ចេញ មកពីខូចវីជីអេ ទាំងកំព្យូទ័រខ្ញុំ​ មុនខូចអាដាប់ទ័រណឹង អាច​បើកបានពីរ​បី​ដង ក្រោយ​ថ្មវា​មិន​ស្គាល់។ ខ្ញុំ​ក៏ដឹង​ដែរ​ថា​ វា​សាក​ថ្មអត់ចូល។​ ទាស់​ត្រង់​ថា​ មិន​ដឹងវាខូច​ដុំ​សាក ឬ ខូចម៉ាស៊ីនបុណ្ណឹងឯង។ លេងគេឃើញឯងចឹង ជាងណឹង​លត់​ម៉ារយៗ កោរអត់ដាក់​ទឹកសោះ។

ដំណោះស្រាយចុងក្រោយ សំរាប់ប្រពន្ធខ្ញុំគឺ ទិញដុំសាកថ្មតំលៃ ១៥ដុល្លា ប្រើបានដល់​ឥឡូវ​។ ហិហិ

ឥឡូវ​ស្គាល់​ហើយ អត្ថន័យ សុភាសិតខ្មែរមួយពោលថា៖ (ភូតនៅ​ហោរ ចោរ​នៅ​ជាង​)

នេះខ្ញុំបាទ មិនវាយតំលៃជាងទាំងអស់​ទេ តែនេះ​ចូលបីហាង​សុទ្ធតែអញ្ចឹង ឲ្យ​ខ្ញុំគិតយ៉ាងម៉េចវិញ?

កំព្យូទ័ររបស់ខ្ញុំ
ដុំ សាក ថ្ម អាម៉ាទឹក តំលៃ ១៥ដុល្លា (ប្រើបណ្តោះអាសន្ន)
Advertisements

25 Replies to “បទ​ពិ​សោធន៍​ពេល​ប្រពន្វ​ស្លាប់”

    1. ចូលចិត្ត​សើច​ចឹង​បាន​មុខ​ក្មេង​ ហិហិ

      Like

    2. បើចង់ថាអោយគេមុខចាស់ថាមក សំលាញ់! ហេ ហេ

      Like

      1. អាហេ! គ្នានិយាយ​មែនទែន​សោះ ថាគ្នានិយាយលេង ហិហិ

        Like

  1. សុំទុកពេលអានសិន ព្រោះយប់ហើយ ត្រូវទៅដាក់ចំណីឲ្យមុស..រាត្រីសួស្តី!!

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s