ជួយផង!

ខ្ញុំមិនដឹងធ្វើយ៉ាងណាទេ ទើបអាចបិទ Akismet ពីការស្ពេមខមមិនក្នុងប្លក់របស់ខ្ញុំបានទេ។ ពីព្រោះថា សូម្បីតែវិចារដ៏ល្អៗរបស់មិត្តខ្ញុំក្នុងប្លក់ក៏ ល្បងណុងដាក់ថាជាវិចារឥតបានការដែរ។ តួយ៉ាងដូចវិចាររបស់ ផ្កាយដុះកន្ទុយមកលើប្លក់របស់ខ្ញុំចឹង គឺខ្ញុំមិនបានដឹងថាមានពីពេលណាទេ ទើបមិនបានឆ្លើយតប ព្រោះមិនបានដឹងថាផ្ញើរមក។ ខ្ញុំមិនចង់ប្រើ Akismet ទៀតទេ! មានអ្នកណាជួបបញ្ហាដូចញ៉ុមរ៉េ? រួចសូមជួយប្រាប់ពីវិធីដកចេញផង។ សូមអរគុណជាអនេកកប្បការទុកជាមុន។

Advertisements

7 Replies to “ជួយផង!”

  1. ហេតុ​អ្វី​ចាំ​បាច់​ត្រូវបិទ akismet?

    ១_ ចូល​ទៅ​ Dashboard បន្ទាប់​មក​ Setting បន្ទាប់​មក Discussion រួច​ដោះ tick ចេញ​ពី
    Before a comment appear -An administrator must always approve the comment
    – Comment author must have a previously approved comment

    ២ ចំពោះ comment ដែល ត្រូវបាន​ចាប់​ទុក អ្នក​គ្រាន់​តែ​ចូល​ទៅ​ក្នុង Comments រួច approve Comments ដែល​ត្រូវបាន​ចាប់​ទុក​នោះ​ជា​ការស្រេច។

    Like

    1. ញ៉ុមដឹងថាអាណុងវាការពារ តែឃើញថាវាមិនបានបំពេញតួនាទីរបស់វាសោះ បែរជាបង្ខាំងខមមិនរបស់អ្នកភូមិទៅវិញ។ អរគុណធំៗ ដែលបានផ្តល់នូវដំណោះស្រាយ។ ខ្ញុំបានដោះធីកចេញហើយ។

      Like

  2. ជាធម្មតា ដំបូងៗវាពិបាកចឹងហើយ (និយាយពីប្លុក និង វាចារអីអស់នេះរ៉េ) ។ តែ IP ណាដែលធ្លាប់បាន Approve ម្តងហើយ វានឹងលែងចាត់ចូលក្នុងស្ប៉ាមទៀតហើយ! លើកលែងតែ យើងដាក់អោយវាចារទាំងអស់ ត្រូវទទួលនូវការ Approve ដោយ Administrator តែប៉ុណ្ណោះ! គ្រាន់តែគេដាក់វាចារមកហើយចូលស្ប៉ាម មិនអីទេ កុំតែអោយដូចញ៉ុម ដាក់វាចារទៅគេពេលណា វាចេះតែរត់ចូលក្នុងស្ប៉ាមជានិច្ច បែប IP ញ៉ុមស្រឡាញ់ស្ប៉ាមណាស់!

    Like

    1. ញ៉ុមដោះធីកចេញអស់ហើយណឹង នៅតែមានទៀត
      Akismet has protected your site from 9 spam comments.

      តែសាកមើលនេះតិចមើល

      Akismet បានការពារហើយ សៃថ៍ របស់អ្នក ពី 9 វិចារ ឥតបានការ។ ប៉ុន្តែ គ្មានអ្វី ក្នុង ជួររង់ចាំ វិចារឥតបានការ របស់អ្នក ពេលនេះ។

      ដល់ចឹងអត់យល់សោះ។ ថាលែងខ្វល់ហើយ តែងាកមើលលើកណាក៏ដោយឃើញលេខ ៩នេះគឺនឹកស្តាយ ខមមិនមែនទែន។ ជួយវិភាគមើលតិចមើល!!!

      Like

    2. នោះគឺគ្រាន់តែវាប្រាប់ថា បានការពារពីស្ប៉ាមចំនួន ៩ មកហើយតាំងពីបើកប្លក់ តែស្ប៉ាមទាំងនោះ យើងបាន Approve អស់ហើយ ចឹងកុំខ្វល់ វានឹងប្រសើរឡើងនៅពេលខាងមុខ!

      Like

  3. សង្ឃឹមថា មិនមានបញ្ហាទៀតទេមើលទៅ!! ខ្ញុំក៏មានរឿងដូចបងដែរតែពេលនេះ​មិនអីទេ បានបងអាចម៌ជួយណែនាំ ។ វាទាក់ទងនឹងស្ប៉ាមអីនឹងឯង។ ចុះរាវវាមើលម្តងទៀតទៅ ត្រង់ស្ប៉ាមនោះ។
    និយាយចឹងចូលចិត្តប្រើពាក្យ អរគុណធំៗ ម្ល៉េះ គេឈប់ឲ្យប្រើហើយតើ វាខុស អក្សរសាស្ត្រខ្មែរយើង។ បំណងល្អ

    Like

    1. ខ្ញុំគ្រាន់តែគិតថាវាកំប្លែងទេ តែភាសាអង់គ្លេសគ្មានពាក្យនេះទេ ហើយខ្មែរក៏គ្មានដែរ។ មិនអីទេ នឹងលែងដាក់ពាក្យនេះទៀតហើយ

      អរគុណច្រើន សំរាប់មតិ
      នេះជាប្លកមួយទៀតរបស់ខ្ញុំ សំរាប់ការនិពន្ធ៖ http://ready4daily.wordpress.coom
      នេះជាប្លក ពណ៌មាស៖ http://pormeas.wordpress.com

      ខ្ញុំមិនមែនជាអ្នកនិពន្ធអាជីពអីនោះទេ គ្រាន់តែចូលចិត្តអាន និងសរសេរតាមអារម្មណ៍ប៉ុណ្ណោះឯង ខុសអីអាចកែបាន រិះគន់ក៏បានដែរ។ ព្រោះខ្ញុំមិនចង់នៅដដែលៗនោះទេ…

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s