លាដីកំនើត

ភ្ញាក់ឡើងពីព្រលឹម អ្វីដែលបានចូលមកក្នុងខួរក្បាលដ៏ស្ពឹករបស់ខ្ញុំគឺ ខ្ញុំត្រូវរៀបចំឥវ៉ាន់ ដើម្បីចូលដីក្រុងក្នុងថ្ងៃនេះ។ ឡាននីសសាន់បានត្រៀមខ្លួនរួចជាស្រេចនៅមុខផ្ទះ ដោយមានពូៗមាឌធំពីរបីនាក់រៀបចំដាក់គ្រែធ្វើពីឈើបេងដែលជាកេរ្ត៏ដូនតាបីជំនាន់ របស់ក្រុមគ្រួសារខ្ញុំ ដាក់លើឡាន និងសំរាមអត់ប្រយោជន៍ [ឥវ៉ាន់ផ្សេងៗ] ដាក់លើឡាន។ អ្វីដែលខ្ញុំមិនអាចភ្លេចបាននោះគឺទឹកមុខ ក្រៀមក្រំរបស់អ្នកជិតខាងទាំងឡាយដែល ខ្ញុំស្គាល់ស្ទើរតែ ពាក់កណ្តាលជីវិតរបស់ខ្ញុំហើយនោះ បែរជាបែកគ្នាថ្ងៃនេះ ហើយមិនដឹងយូរប៉ុនណាបានមកជួបវិញ ព្រមជាមួយនឹងទឹកមុខមួយបែបទៀត ដែលជាគំនួចក្នុងចិត្តរបស់គេដែលហួសចិត្តនឹង គ្រួសាររបស់ខ្ញុំ។ មូលហេតុដែលធ្វើអោយខ្ញុំត្រូវដូរមករស់នៅឯក្រុងភ្នំពេញគឺដោយ សារតែម្តាយ និងឳពុករបស់ខ្ញុំលែងលះគ្នា។

អស់រយៈពេលកន្លះឆ្នាំមកហើយដែលគ្រួសារខ្ញុំ ជួបប្រទះតែភាពជូរចត់ ទឹកភ្នែក បញ្ហា និងការបាត់បង់ រហូតដល់ដំណោះស្រាយចុងក្រោយរបស់ពួកគាតគឺការលែងលះ និង បែកបាក់គ្នា។ [រវាងប៉ា និងម៉ាក់ តើឯងរើសយកមួយណា?] ប្រហែលជាអ្នកដែលកំពុងអានរឿងនេះធ្លាប់បានជួបប្រទះនូវសំនួរ បែបនេះផងក៏មិនដឹង។ ក្នុងចំនោមបងប្អូនប្រុសៗទាំង ៤នាក់ គ្មានអ្នកណាម្នាក់ទៅតាមពុកខ្ញុំទេ ដោយគិតថានឹងគ្មានក្តីសុខ បើពេលណាមួយពុកសំរេចចិត្តយកប្រពន្ធចុង។ តែយើងនៅតែស្រលាញ់ពុកដដែល។

ឡានចេញដំនើរ ចាកពីដី និងផ្ទះដែលខ្ញុំបានរស់នៅតាំងពីកើតរហូតដល់អាយុ ១២ឆ្នាំ ចេញពីដីអនុស្សា ដែលធ្លាប់សប្បាយ ធ្លាប់រត់លេងជាមួយមិត្តភក្តិ។ ខ្ញុំមើលរហូតផុតកន្ទុយភ្នែក រហូតរូបភាពផ្ទះចាស់របស់ខ្ញុំបានបាត់ចេញពីចក្ខុ ហួសវិស័យនឹងបកក្រោយ។ តាមផ្លូវខ្ញុំខំកត់ចំនាំក្នុងចិត្តជានិច្ចនៅផ្ទះមិត្តភក្តិទាំងឡាយដែលខ្ញុំធ្លាប់បានលេងជាមួយ ទឹកស្ទឹងពោធិ៍សាត់ដែលធ្លាប់មុជលេង ធ្លាប់លង់ទឹក ធ្លាប់បោកខោអាវ ធ្លាប់រាវលៀស នាពេលទំនេរអត់អីធ្វើ។ ឱ! ស្ពានថ្មអើយ ភ្នំពេញ-ពោធិ៍សាត់មិនឆ្ងាយឡើយ តែហេតុអីខ្ញុំហាក់បែកអ្នកទៅភពមួយទៀតដូច្នេះ? ខ្ញុំខំប្រមូលរូបភាពទាំងឡាយមកក្នុងប្រអប់បេះដូងរបស់ខ្ញុំ ហើយសង្ឃឹមថាអ្នកនឹងនៅតែចាំខ្ញុំ ដូចខ្ញុំចងចាំអ្នកដែរ។ លាហើយទឹកដីកំនើត!

Advertisements

24 Replies to “លាដីកំនើត”

  1. លាដីកំណើត បង្កើតជីវិត កំព្រាឪពុក នៅភ្នំពេញ says:

    ខ្ញុំមិនពូកែសរសេរអីទេ ប៉ុន្តែខ្ញុំសូមកែប្រែ អោយស្រួលយល់ជាងមុន។ ពី យ៉ា
    ភ្ញាក់ពីព្រលឹម អ្វីដែលបានចូលមកក្នុងខួរក្បាលដ៏ស្ពឹក របស់ខ្ញុំ នោះគឺ ខ្ញុំត្រូវរៀបចំឥវ៉ាន់ ដើម្បីចូលដីក្រុង នៅថ្ងៃនេះ។ ឡាននីសសាន់បានត្រៀមខ្លួនស្រេច នៅមុខផ្ទះ ដោយមានពូៗមាឌធំពីរបីនាក់ រៀបចំដាក់គ្រែឈើបេង ដែលជាកេរ្ត៏ដូនតា បីជំនាន់ របស់ក្រុមគ្រួសារខ្ញុំ ដាក់លើឡាន និងសំរាមអត់ប្រយោជន៍ [ឥវ៉ាន់ដទៃ] ដាក់លើឡាន។
    អ្វីខ្ញុំគ្មានអាចភ្លេចបាន នោះជា ទឹកមុខក្រៀមក្រំ របស់ពួកអ្នកជិតខាងផ្ទះ ដែលខ្ញុំបានស្គាល់ក្បែរ ពាក់កណ្តាលជីវិត របស់ខ្ញុំហើយនោះ បែរជាបែកគ្នាថ្ងៃនេះ ហើយមិនដឹងយូរប៉ុនណា ទើបអាចបានមកជួបវិញ ជាមួយនឹងទឹកមុខ ដែលគំនួចក្នុងអារម្មណ៍ របស់ពួកគេ ដែលហួសចិត្ត នឹងគ្រួសាររបស់ខ្ញុំ។ ហេតុផលធ្វើអោយខ្ញុំ ត្រូវផ្លាស់ទៅរស់នៅ ឯក្រុងភ្នំពេញ គ្មានអ្វីក្រៅពី ម្តាយ និង ឳពុក របស់ខ្ញុំ លែងលះគ្នា។
    រយៈពេលកន្លះឆ្នាំមកហើយ, គ្រួសារខ្ញុំ ប្រទះត្រឹមភាពជូរចត់ ទឹកភ្នែក បញ្ហា… ការបាត់បង់… និងដំណោះស្រាយ ចុងក្រោយបំផុត របស់ពួកគាត់ គឺ ការលែងលះ ព្រោះគ្មានអាចផ្សារឡើងវិញ ភាពបែកបាក់រាំរៃ របស់ពួកគាត់។ [រវាងប៉ា និងម៉ាក់ តើឯងរើសយកមួយណា?] ជាសំណួរមហាពិបាករកចំលើយ និង ប្រហែលអ្នកខ្លះ ដែលកំពុងអានរឿងនេះ ក៏ធ្លាប់បានប្រទះ សំណួរបែបនេះផង ក៏មិនដឹង។ ក្នុងចំណោមបងប្អូន ៤នាក់ សុទ្ធតែប្រុសៗ, គ្មានមួយណា ចង់ទៅតាមឪពុកខ្ញុំទេ ព្រោះមានអារម្មណ៍ នឹងគ្មានក្តីសុខ ករណីឪពុកសំរេចយក ប្រពន្ធទី២ ថ្វីបើពួកយើងជាកូន នៅតែស្រលាញ់គាត់។
    បរសន្សឹម ចេញដំណើរបណ្តើរ ឆ្ងាយពីដី និងផ្ទះ ដែលខ្ញុំបានរស់នៅតាំងពីកើត រហូតអាយុ ១២ឆ្នាំ, ចេញពីអនុស្សា ធ្លាប់សប្បាយ ធ្លាប់រត់លេង ជាមួយមិត្តភក្តិ, ឡានធ្វើដំណើរទៅមុខ ខ្ញុំសំលឹងមើលទៅក្រោយ ដោយក្រសែភ្នែក ពេញដោយអនុស្សាដ៏ស្រណោះ រហូតផុតកន្ទុយភ្នែក ដែលរូបភាពផ្ទះធ្លាប់បាននៅ របស់ខ្ញុំ បានបាត់ចេញពីក្រសែភ្នែក លែងសង្ឃឹម នឹងបានជួបវាឡើងវិញ។
    តាមផ្លូវធ្វើដំណើរ ខ្ញុំខំចំណាំឡើងវិញជានិច្ច ក្នុងអារម្មណ៍ ផ្ទះមិត្តភក្តិដែលខ្ញុំធ្លាប់បានលេងជាមួយ ទឹកស្ទឹងពោធិសាត់ ធ្លាប់បានងូតប្រលែងលេង ធ្លាប់បានលង់ទឹក ធ្លាប់បោកខោអាវ ធ្លាប់រាវលៀស ពេលទំនេរ។ ឱ! ស្ពានថ្មអើយ ភ្នំពេញ-ពោធិ៍សាត់ ពិតជាមិនឆ្ងាយគ្នា ប៉ុន្តែអារម្មណ៍ របស់ខ្ញុំ ហាក់បែកទៅភពមួយដទៃ ឆ្ងាយពីអ្នកចឹង? ខ្ញុំខំប្រមូលរាល់រូបភាព ដាក់ក្នុងប្រអប់អារម្មណ៍ របស់ខ្ញុំ និងសង្ឃឹមថា អ្នកនឹងនៅតែរង់ចាំខ្ញុំ ដូចខ្ញុំចងចាំអ្នកដែរ។
    ឱ! ម៉ាក់ខ្ញុំ ធ្លាប់បានទ្រាំពរពោះ បង្កើត/ចិញ្ចឹមអប់រំ អោយពួកខ្ញុំទាំងបួននាក់ បានរៀនសូត្រ មិនជារឿងងាយ, ឥឡូវម៉ាក់មានអារម្មណ៍យ៉ាងណា ដែលត្រូវបន្តចិញ្ចឹមពួកខ្ញុំ តែម្នាក់គាត់? ចុះពួកខ្ញុំទាំងបួននាក់ ត្រូវព្យាយាមអភិវឌ្ឍខ្លួនបែបណា សំរាប់តបគុណ របស់ម៉ាក់ខ្ញុំ ពេលគាត់ចាស់ ព្រោះមនុស្សចាស់នៅប្រទេសខ្មែរ គ្មានបានទទួល ប្រាក់ឧបត្ថម្ភមនុស្សចាស់ ដូចនៅប្រទេសជឿនលឿន ក្នុងនោះមានប្រទេសបារាំង ឬ សហរដ្ឋ ឬ ប្រទេសជប៉ុនទេ។ មនុស្សចាស់នៅប្រទេសខ្មែរ រស់អាស្រ័យ តែលើកូនៗ របស់ពួកគាត់ ប៉ុណ្ណោះ។
    ចុះវាសនាស្ត្រីខ្មែរដទៃ ដែលបានជួបអំរែកស្ថានភាព ដូចករណីក្នុងគ្រួសារខ្ញុំ, ពួកគេ ត្រូវតែដោះស្រាយ បែបមេចដែរ? សូមរដ្ឋាភិបាលខ្មែរ ត្រូវតែមានគោលនយោបាយ សំរាប់ឧបត្ថម្ភថវិកា សំដៅសំរាលរាល់អំរែក របស់ស្ត្រីមានកូន ក្រោយការលែងលះ ជាពិសេស អំរែកចិញ្ចឹមកូន អោយកូន របស់ពួកគេ ជាមនុស្សមានចំណេះ រួមចំណែកអភិវឌ្ឍសង្គមផង!!

    Like

    1. អរគុណយ៉ាច្រើនដែលបានបង្ហាញពីចន្លោះ។ គំនិតនេះខ្ញុំប្រើប្រាស់ ព្រមទាំងរៀបចំអោយកាន់តែប្រសើរជាងមុន។ យល់យ៉ាងណាដែរប្រសិនបើខ្ញុំមានយោបល់ថា ពីរបន្ទាត់ចុងក្រោយរាងមានអត្ថន័យល្អ ដែលមិនទាន់អាច់ដាក់បាន ព្រោះអត្ថបទខាងលើខ្លីពេក នឹងមិនសមទទួលអត្ថន័យប្រទេសជាតិចូលជាមួយនៅពេលនេះ។ ម្យ៉ាងនេះគ្រាន់តែជាភាគទីមួយតែប៉ុណ្ណោះ។ សូមបន្ថែមថានៅមានត ភាគទីពីរ…

      Like

  2. អីយ៉ា!! ទើបតែដឹងថា ឌីយ៉ាជាអ្នកពោធិ៍សាត់!!!!!!!!!!!!!
    ស៊ូៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗឡើងណា!!!!

    Like

    1. អរគុណច្រើន ផ្កាយដុះកន្ទុយជាអ្នកសារាប។ Try try try!

      Like

      1. និយាយតាមត្រង់ រូបក្មេងស្រែខ្ញុំមើល ១០០ដងហើយនៅតែទប់សំណើចអត់បាន។ ពូកែរករូបដាក់ដល់ហើយ។ ចុះម្ចាស់រូបនេះ នៅឯណាដែរ គួរទាក់ទងអោយទៅលេងកំប្លែងជាមួយពូក្រឹមទៅ! ក្រែងគាត់ល្បីបាន!

        Like

    1. ដាក់រួបមុនស្អាតជាង។ ម៉េចដូរវិញចឹង?

      Like

    2. មែនហើយឌីយ៉ា! ខ្ញុំគិតថា អារូបមុនរបស់បងក្មេងស្រែគួរឲ្យស្រឡាញ់ មុខនឹងកាម៉ូវៗៗ ហើយមើលទៅឆ្លាតដូចបងក្មេងស្រែអញ្ចឹង តែបើមើលរូបនេះ ហាក់ដូចជាមើលទៅមិនសម នឹងដាក់ជាបងក្មេងស្រែទាល់តែសោះ…. សង្ឃឹមថាបងនឹងដាក់រូបអាចាស់វិញ ព្រោះខ្ញុំស្រឡាញ់រូបអាចាស់ជាង!!!!!

      Like

      1. ចិត្តដូចគ្នាមែនយើងនេះ!!!!

        Like

  3. មិនមែន ហើយ ក៏ មិនមានមនុស្សណា ដែលស្អាត, ឆ្លាត រាល់តែថ្ងៃនោះទេ, របស់អ្វីមួយ បើទោះជាអស្ចារ្យ ភើហ្វិក យ៉ាងណា ក៏គង់នឹងធុញទ្រាន់ទៅតាម ពេលវេលា គ្រាន់តែយូរនឹងឆាប់ ។ តាមពិតគិតថានឹងដូរវាមកយូរហើយដែរ តែចេះតែមិនបានដូរ ដោយរវល់តិចទៅ, ខ្ជិលតិចទៅ, ភ្លេចតិចទៅ តែដល់ឌីយ៉ានិយាយអំពីរូប ក៏នឹកឃើញចង់ដូរ ហើយក៏ដូរលេងទៅ!

    Like

      1. ស្រុក​ខ្ញុំ​នៅ​ទីរួម​ខេត្ត​ពោធិ៍សាត់ ជិត​ផ្សារថ្មី

        Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s