សូស្តី បងប្អូនពូមីងនៅភូមិវើតប្រេស!

សូមស្វាគមន៍ដែលបានចូលមកកាន់ប្លក លុះដែកថែបលត់រួចហើយ!

ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា ស្នាដៃទាំងអម្បាលម៉ានដែលបានចារឹកនៅក្នុងប្លកនេះ នឹងជាចំនែកក្នុងការបំរើនូវហទយទ័យនៃបងប្អូន ពូ មីង ដែលបានចូលទស្សនា។

សេចក្តីសង្ឃឹមមួយទៀតគឺ ខ្ញុំសង្ឃឹមថានឹងបានទទួលនូវការមតិរិះគន់ សំរាប់ស្នាដៃដែលមានខ្វះចន្លោះ ឬមតិកែលំអរដើម្បីអោយប្លកនេះ ចារឹកនូវអ្វីដែលជាប្រយោជន៍ សំរាប់អ្នកអានក្រោយៗទៀត។

ដោយក្តីស្រលាញ់

ឌីយ៉ា

Advertisements

22 Replies to “សូស្តី បងប្អូនពូមីងនៅភូមិវើតប្រេស!”

    1. បាទអរគុណច្រើនបង Denith ដែលបានមកសម្ភោធផ្ទះថ្មី។ និយាយចឹងផ្ទះបងអាស័យដ្ឋានលេខប៉ុន្មានខ្ញុំអត់ស្គាល់។

      Like

    2. ជូនទឹកត្រជាក់មួយដប។ មើលនេះតិចចង់តែសើច៖
      សូមរីករាយនឹងការចូលរួមជាយោបល់ក្នុងប្លក់មួយនេះចុះ ខ្ញុំមិនសូវប្រកែប្រកាន់ច្រើនទេ យ៉ាងច្រើនអត់និយាយរកតែប៉ុននឹង ។

      Like

  1. ឃើញ​ចំណងជើង​ប្លក់ភ្លាម ខ្ញុំ​ស្មាន​ថា ម្ចាស់​ប្លក់​ជា​ពួក​កុំមុយនីស្ដ ព្រោះ​ «លុះ​ដែក​ថែប​លត់​រួច​ហើយ (How the steel was tempered)» ដែល​និពន្ធ​ដោយ Nikolai Ostrovsky ជា​ប្រលោមលោក​បែប​កុំមុយនីស្ដ​។

    Like

    1. សូមសួរបែបមែនទែនទៅចុះនិមល តើនិមលមានសៀវភៅនេះដែរឬទេ? ខ្ញុំធ្លាប់អានតែជិតចប់ហើយ សល់ប្រហែលជា២០ទំព័រទៀត សៀវភៅក៏បាត់ដោយសារតែរើផ្ទះ។ បើមានមែនខ្ញុំសុំតាមវីធីណាក៏បាន អោយតែមានមួយច្បាប់ទុក។ ខ្ញុំមិនមែនមានគំនិតកុម្មុនីស្តទេ តែគ្រាន់តែកោតសរសើរស្នាដៃអ្នកបកប្រែពូកែ នឹងកោតសរសើរស្នាដៃនិពន្ធប៉ុណ្ណោះ។ ឬ បើដឹងថាមានលក់ឯណាប្រាប់ផង។ អរគុណទុកជាមុន…

      Like

    2. ខ្ញុំ​អត់​មាន​ទេ។ តែ​អ្នក​គ្រូ ប៉ាល់ វណ្ណារីរក្ស មាន​សៀវភៅ​នេះ។ ឌីយ៉ា​អាច​ទាក់​ទង​ខ្ចី​គាត់​ទៅ តាម​រយៈ 012883010។

      Like

    3. អរគុណធំៗ ដែលបានប្រាប់ផ្លូវ។ ខ្ញុំស្គាល់តែគាត់ល្បី តែគាត់អត់ស្គាល់ខ្ញុំទេ។ យ៉ាងណាៗ ចាំខ្ញុំសាកល្បងខ្ចីគាត់។ និយាយចឹងនិមលដែលអានរឿងនឹងទេ?

      Like

  2. ម្ចាស់ផ្ទះអើយ ម្ចាស់ផ្ទះ!!! សុំទឹកម៉ាកែវ!!!!!!!!!!!!!!
    ហត់ណាស់ៗៗៗ!!!
    ខំជិះកង់ស្កាត់មកពីសៀមរាប​មក សូមកន្លែងអង្គុយឲ្យបាត់ហត់សិន….

    Like

    1. អរគុណច្រើនដែលបានមកលេង។ នេះអញ្ចើញពិសារទឹកត្រចៀកកាំហុងស៊ុនមួយដបទៅ។ ខ្ញុំខំរកមុខយូរហើយតើ។ សប្បាយចិត្តដែលបានចូលលេងបាទ! សុំដាក់តំណភ្ចាប់ជាមួយអ្នកល្បីដូចផ្កាយដុះកន្ទុយ សង្ឃឹមថាមិនអីទេ។

      Like

    2. មិនអីទេ!! រីករាយជានិច្ច!!!
      តែបងល្បីមែនឬ?
      ល្បីដល់ណា?
      បងដូចជាអត់ដែរដឹងសោះទេនៀក…
      បើដឹងប្រាប់បងផងណា៎!!!
      ព្រោះបងចង់ល្បីយូរហើយ…

      Like

      1. បាទបង! បងល្បីណាស់ ព្រោះខ្ញុំឃើញគេចូលលេងច្រើនគួរសម…

        Like

    3. សុំនិយាយសារដើមម្តងទៀត!!!!!

      មិនអីទេ!! រីករាយជានិច្ច!!!
      តែខ្ញុំល្បីមែនឬ?
      ល្បីដល់ណា?
      ខ្ញុំដូចជាអត់ដែរដឹងសោះទេនៀក…
      បើដឹងប្រាប់ខ្ញុំផងណា៎!!!
      ព្រោះខ្ញុំចង់ល្បីយូរហើយ…

      Like

  3. ញ៉ុមមើលប្លកនេះ ដូចឃើញមានឈ្មោះញ៉ុមក្នុងតំណភ្ជាប់ទៀតណ៎!!!
    ប្លកញ៉ុមល្បីដល់ថ្នាក់ហ្នឹងផង!!?

    Like

    1. ខ្ញុំដាក់លីងនេះ ដោយសារតាមការស្រាវជ្រាវគ្រប់ប្លកទៅឃើញថា គ្មានផ្ទះណាមួយដែលរួចពីដៃរបស់កុមារកាមទេពនឹងណា! នេះខ្ញុំរាប់មិនទាន់ដល់ ១០ផង ការទស្សន៍ទាយរបស់ខ្ញុំត្រូវមែនគឺ ប្អូនដាក់មតិមែន។ ល្មមអាចធ្វើគ្រូទាយបាន

      Like

    1. កិត្តិយសរបស់ឌីយ៉ាដែលបានស្គាល់បង ក្មេងស្រែ។ នេះបើបងមុខដូចរូបនេះមែន ល្មមអាចស្នងពូក្រឹមបាន។ ខ្ញុំមិនមែនកុម្មុយនីសអីទេ ចូលចិត្តប្រជាធិបតេយ្យជាង តែប្លក់នេះយកតាមឈ្មោះសៀវភៅរឿងដែលខ្ញុំចូលចិត្តទេ។

      Like

    2. យ៉ាស់!មិនដូចទេ! បើដូចនឹងមែន ប្រហែលជាលោកក្រិនគ្មានថ្ងៃបានចូលទៅក្នុងក្រុម លោកកុយទេ! អ៎ចូលចិត្តប្រជាធិបតេយ្យហ៎? ហើយរកឃើញហើយឬនៅ? ហើយម្យ៉ាងទៀត, តាមមើលឌីយ៉ា ប្រហែលជាចាស់ជាងញ៉ុមផងមិនដឹងនេះ ចឹងកុំហៅថាបងអី!

      Like

  4. គ្មានអីទេមកជាប់ជាមួយ មានតែខ្លួន មកផឹកស៊ីឡើងផ្ទះថ្មី!!!!!! រីករាយដែលបានស្គាល់!!!!

    Like

    1. ហេហេ ហ្នឹងកាលយើងស្គាល់គ្នាតំបូង សុតតារីករាយដែលបានស្គាល់! 😛

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s