កោះសន្ដិភាព ៖ សូម​ម្ចាស់​វ៉េបសាយមួយ​ចំនួន​បញ្ឈប់​ការ​លួច​…

កោះសន្ដិភាព ៖ សូម​ម្ចាស់​វ៉េបសាយមួយ​ចំនួន​បញ្ឈប់​ការ​លួច​ចម្លង​អត្ថបទ​ព័ត៌មាន​របស់​ វ៉េបសាយ​កោះសន្ដិភាព

(ប្រុសកោះ)

ថ្ងៃ ព្រហស្បតិ៍ ទី ១ ខែ កក្កដា ឆ្នាំ ២០១០

សារព័ត៌មាន​កោះសន្ដិភាព​សូម​ជំរាប​ទៅ​ម្ចាស់​វ៉េបសាយ​មួយ​ចំនួន​ ឱ្យ​បាន​ជ្រាប​ថា កន្លង​មក​យើងខ្ញុំ​បាន​សង្កេត​ឃើញ​មានការលួច​ចម្លង​យក​អត្ថបទ​ព័ត៌មាន​នៅ​ ក្នុង​វ៉េ​បសាយ​របស់​យើងខ្ញុំ​ទៅ​ចុះ​ផ្សាយ​នៅ​ក្នុង​វ៉េបសាយ​របស់​អស់លោក​ ជា​ច្រើន​ខែ​មក​ហើយ ដោយ​ទ​ង្វើ​ប​បែ​នះ​គឺជា​ការ​រំលោភ​បំពាន​លើកម្មសិទ្ធិបញា​របស់​សារព័ត៌មាន​ យើងខ្ញុំ​យ៉ាងធ្ងន់ធ្ងរ​បំផុត ហើយ​យើង​ក៏​មិន​ទាន់​ចាត់​វិធានការ​ផ្លូវច្បាប់​ណាមួយ​ទៅ​លើ​អ្នក​ ទាំងនោះនៅឡើយ​ដែរ ។ ដូច្នេះ​ចាប់ពី​ពេល​នេះ​តទៅសូម​ម្ចាស់​វ៉េបសាយ​មួយ​ចំនួន​នោះ​ឈប់ប្រព្រឹត្ដ ​អំពើ​ខុសច្បាប់​នេះ​តទៅ​ទៀត បើ​មិនដូច្នេះ​ទេ យើងខ្ញុំ​នឹង​ប្រើប្រាស់​សិទ្ធិ​ក្នុង​ផ្លូវច្បាប់​ដើម្បី​បញ្ឈប់​នូវ​អំពើ​ លួច​ចម្លង​នេះ ។

យើងខ្ញុំ​សង្ឃឹមថា ម្ចាស់​វ៉េបសាយ​ទាំងអស់​ខាងលើ​នឹង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​លួចចម្លង​ អត្ថបទ​ព័ត៌មាន​នៅ​ក្នុង​វ៉េបសាយ​របស់​សារព័ត៌មាន​កោះសន្ដិភាព ហើយ​ម្ចាស់​ការធ្វើ​ដោយ​ខ្លួនឯង ដើម្បី​ចៀសវាង​ការ​ប្ដឹងប្ដ​ល់​តាម​ផ្លូវច្បាប់ ៕

Advertisements

20 Replies to “កោះសន្ដិភាព ៖ សូម​ម្ចាស់​វ៉េបសាយមួយ​ចំនួន​បញ្ឈប់​ការ​លួច​…”

  1. បើមិនអោយគេចំឡង មិនបាច់ដាក់ជាសាធារណះ រ៉េ ។ ប្តឹង? នៅឯណា ស្រុកខ្មែរ ឬ នៅ បរទេស? បើតាមខ្ញុំ មិនបាច់រ៉េ​ ចែកគ្នា មើលទៅ បើមិនអោយគ្នាចំឡង មានអ្នកណា ចូលមើល កោះសន្តិភាព ទឿត !

    Like

  2. ចង់​សើច! គេ​ដាក់​ក៏​គេ​ភ្ជាប់​អាសយដ្ឋាន​ខ្លួន​ឯង​មក​ដែរ​តើ គេ​មិន​មែនដាក់​ហើយ​​ កែ​ឈ្មោះ​ថ្មី​ផងងង… ចេះ​តែ​មាន​ម៉ង! :mrgreen:

    Like

    1. RSS របស់អ្នកនិពន្ធវ័យក្មេង រត់ចូល outlook ខ្ញុំតារហូតណឹង។ សំណាងណាស់ ដែលអត់មានដាក់បំរាម។ យាយចឹង ខ្ញុំបានបបួលមិត្តភក្តិ៤ ទៅ ៥នាក់ ក្មេងៗ ជាក្លឹបអ្នកនិពន្ធ។ ទើបជួបគ្នាបានមួយដងគត់។

      Like

  3. បើតាមតាគិតវិញណាកោះសន្ដិភាពប្រហែលចង់ក្ស័យធន់
    ដូចកាសែតដើមអំពិលដែរហើយមើលទៅ។

    Like

  4. យីម្ចាស់ប្លក់នេះបានដល់ក៏។ អាគេប្រកាស់ថាអោយអ្នកចំលង យកអាប្រកាស់ណឹងមកដាក់ទៀត 😀 ។ ថាលេងទេ ហេហេ

    Like

    1. ធូរទ្រូងបន្តិច ស្មានតែសុភាជាគិញសំងាត់កោះសន្តិភាពមកចាប់ហើយតើ!

      Like

  5. RSS កោះសន្តិភាពរត់ចូល outlook របស់ខ្ញុំរាល់ថ្ងៃ ដល់ចឹងខុសច្បាប់ទេណ៎! ព្រោះវេបសាយផ្សេងដាក់ RSS អោយប្រើបាននុង។

    Like

  6. News is belong to everyone, we (Koh Santepheap Daily) just bring the news to Paper/Website. It not hurt us when blog/website’s owner republished (spread) our news, but at lease follow bellowing step:
    1- Just send inquiry email to kohdaily@gmail.com
    2- Published the news from our RSS feed (do not copy from the website)
    3- Link back to article’s url.

    Thanks
    thy[a]kohsantepheapdaily.com.kh

    Like

    1. អូ! អរគុណច្រើនដែលបានស្រាយបំភ្លឺ។ មានការយល់ច្រលំ។ តែខ្ញុំតែងតែប្រើប្រាស់ RSS Feed ជានិច្ច។ ដូច្នេះធូរទ្រូង! តែខ្ញុំនឹងប្រាប់អ្នកផ្សេងទៀតពីរឿងនេះ។

      Like

  7. ខ្ញុំប្រកាសរឿងហ្នឹងរួចហើយ!!! មិនជឿងចូលទៅមើលទៅ!!! ចាំខ្ញុំយកព័ត៌មានដែលកំរ ហើយមិនមានគេផ្សាយទៅផ្យាយក្នុងប្លកខ្ញុំ!!!!

    Like

    1. Kamerng! ដែលបានប្រាប់! យ៉ាងម៉េចហើយប្រពន្ធកូន សុខសប្បាយជាទេ?

      Like

      1. បងច្រឡំមនុស្សទេដឹង !! នរណាមានប្រពន្ធកូន? ខ្ញុំចង់តែសើចទេ!!! ទើបតែចូលមកវាចាម្តង!! ច្រឡំបាត់ទៅហើយ

        Like

      2. មិនមែនច្រឡំទេ! គ្រាន់តែចង់អោយភ្ញាក់បះជើងម្តងនឹងណា!

        Like

      3. មានអារម្មណ៍យ៉ាងម៉េចដែរ ប្អូនសំលាញ់ចិត្តបងអើយ!

        Like

      4. មានអារម្មណ៍ថា ខ្លួនឯងហ្នឹងដូច Alfie Patten

        Like

      5. ម៉េចក៏គិតអញ្ចឹង! មានកូនមែនទេ?

        Like

      6. មិនមែនទេ តែមកពីបងសរសេរវាចាឆ្លើយមកញ៉ុមចឹង បានជាខ្ញុំឆ្លើយទៅបែបចឹង ទើបឲ្យសាកសមជាចឹងទៅ!!!

        Like

      7. វាមិនអាចទៅរួចទេ ចំពោះកុមារកាមទេពនោះ។

        Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s