Miracles

តើអ្នកអាចដឹងទេថា អ្នកនឹងក្លាយជាមនុស្សបែបណានៅថ្ងៃស្អែកនោះ? ទេ! គ្មាននរណាម្នាក់អាចកំណត់ថានឹងមានរឿងអ្វីកើតឡើងនៅវិនាទីបន្ទាប់បាននោះឡើយ។ អ្វីដែលយើង តែងតែជួបប្រទះនៅនាជីវិតនេះគឺជា ទង្វើរឆ្លើយតបទៅនឹងអ្វីដែលយើងបានជួបប្រទះប៉ុណ្ណោះ។ ខ្ញុំមានសង្ឃឹម អ្នកមានសង្ឃឹម គ្រប់គ្នាលើសកលលោកនេះមានក្តីសង្ឃឹម ថាអនាគតនឹងដូច្នេះ នឹងដូច្នោះ រួចខិតខំតាមមាគ៌ាផ្សេងៗ ដូចជាខំរៀន ខំធ្វើការងារ ក្នុងបំណងសូនប៉ាន់ក្តីស្រម៉ៃនោះអោយកើតឡើង។ ប៉ុន្តែសូមកុំយល់ច្រឡំថា មានពាក្យថាព្រហ្មលិខិតអោយសោះ។ លទ្ធផលនៃអនាគតគឺ កើតពីហេតុដែលអ្នកបង្កនៅថ្ងៃនេះ។ អ្នកខិតខំរៀននៅថ្ងៃនេះ ថ្ងៃស្អែកមេរៀនចាស់នឹងបណ្តាលអោយអ្នកងាយយល់ពីមេរៀនថ្មី។ ខំរៀនថ្ងៃនេះ ថ្ងៃស្អែកអ្នកយ៉ាងហោចណាស់ នឹងដើរចូលក្នុងបន្ទប់ប្រលងដោយមានប្រ៊ីយ៉ុងខ្លះ ក្នុងខួរក្បាលដែរ។ ស្មោះត្រង់ និង ខិតខំប្រឹងប្រែងនៅកន្លែងការងាររបស់អ្នកថ្ងៃនេះ ត្រូវមានសង្ឃឹមថានឹងមានដំណែងថ្មីមួយ ឬរង្វាន់មួយពីការងារនោះយ៉ាងជាក់។ មនុស្សមិនត្រូវរស់នៅដោយរង់ចាំ Miracles នោះឡើយ តែត្រូវធ្វើអ្វីម្យ៉ាងដើម្បី Form នូវរូបរាង Miracles អោយកើតឡើង។ មិនមានសត្វពាហនៈណា ដែលរត់ចូលមាត់សីហៈដែលកំពង់តែដេកលក់ឡើយ។ គ្រប់គ្នាអាចសំរេចចិត្តធ្វើអ្វីៗបានសំរេច ដោយមានសកម្មភាពស្របគ្នា។ គ្រាន់តែថាត្រូវសំរេចចិត្តអោយបានត្រឹមត្រូវ និងសមហេតុសមផលប៉ុណ្ណោះ។
• ការសិក្សា៖ ជ្រើសរើសជាប់ ឬុធ្លាក់?
• ការងារ៖ ជ្រើសរើសជាបុគ្គលិកធម្មតាម្នាក់ ឬបុគ្គលិកដែលឆ្នើមជាងគេ?
• សាសនា និងជំនឿ៖ តើអ្ចីដែលអ្នកជឿសមហេតុផលឬទេ? ជាការពិតឬទេ?
• គ្រួសារ៖ ជ្រើសរើសសុភមង្គល ឬ ភាពរកាំរកូស?
• …..
ប្រសិនបើជ្រើសរើសរួចហើយ សូមសួរខ្លួនផ្ទាល់ថា
តើគួរជ្រើសរើសធ្វើសកម្មភាពបែបណា សំរាប់ការជ្រើសរើសរបស់អ្នក?

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s